ឆ្មប ជាស្រ្តីពេទ្យសម្រាលកូន គឺស្រ្តីអ្នកជួយដោះទុក្ខនៃស្រ្តីផងគ្នាដែលសម្រាលកូន[1]។ ជំនាញឆ្មបនេះ សាណៃ ចេះតពីយាយនិងម្តាយ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សាណៃ ឲ្យទៅរស់នៅឃុំពាមជីលាំង ស្រុកក្រូចឆ្មារ។ នៅក្នុងសហករណ៍ឃុំពាមជីលាំង មិត្តនារី ភី បានឈឺពោះត្រៀមសម្រាលកូន ហើយ សាណៃ ប្រើវិធីសាស្ត្រសម្រាកូនតាមបែបបុរាណទទួលបានជោគជ័យ។ ផូរ សាណៃ[2] ភេទស្រី អាយុ ៨៣ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តក […]...