បើកុំតែអង្គការបញ្ជូនចេញពីភូមិ កូនខ្ញុំក៏មិនស្លាប់ដែរ
ណុប ម៉ៅ[1] អាយុ៦៩ឆ្នាំ(២០០៣) រស់នៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ៅ មានស្រុកកំណើតនៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង(កាលពីមុនស្រុកព្រៃសណ្ដែក) ខេត្តតាកែវ។ ម៉ៅ មានប្ដីឈ្មោះ យឹម ឆឹង និងបានផ្លាស់ទីលំនៅមកភូមិព្រៃមោកតាំងពីរៀបការរួច។ នៅឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិ បានមកហៅកូនរបស់ម៉ៅពីរនាក់ឈ្មោះ ម៉ន ឲ្យទៅធ្វើការងារក្នុងកងនារីឃុំព្រៃរំដេង និងឈ្មោះ ទូច ទៅធ្វើជាពេទ្យនៅឃុំស្រែរនោង(បច្ចុប្បន្នទីតាំងនោះធ្វើជាសាលាឃុំ)។...
យុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យព-១៧
ព្រំ ធី ហៅ ឆេង អាយុ ១៩ ឆ្នាំ មានតួនាទីជាយុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យ ព-១៧។ គាត់មានស្រុកកំណើតនៅភូមិត្រែង ឃុំសានគ ស្រុកកំពង់ស្វាយ តំបន់៤១ ភូមិភាគឧត្តរចាស់។ ឪពុកម្តាយរបស់គាត់ប្រកបមុខរបរកសិកម្ម ហើយតាំងពីកុមារភាពមក គាត់បានរស់នៅ និងជួយធ្វើស្រែចម្ការជាមួយគ្រួសារ។[1] នៅឆ្នាំ១៩៧០ ស្រុកកំណើតរបស់ ឆេង ត្រូវបានរំដោះ។ លុះដល់ឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយបដិវត្តន៍តាមរយៈប្រធានភូមិឈ្មោះ ម៉ែន។...
មាននាទីជាកម្មកររបស់បក្ស នៅក្នុងមន្ទីរក-៥
មន ឡៃ[1] ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឡៃ មានឪពុកឈ្មោះ សែម មន ហើយម្ដាយឈ្មោះង៉ិល លឹម។ ឡៃ គឺជាស្ដ្រីមេម៉ាយ និងមានកូន៣នាក់។ នៅក្នុងសម័យខ្មែរក្រហម ឡៃ មានអាយុប្រមាណ១៥ឆ្នាំ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់ ទាំងស្រុងប្រធានភូមិឈ្មោះម៉ា...
អនុប្រធានកងអនុសេនាធំទី៥ វរសេនាតូច៧០៤ កងពល១៧៤
ឌី ឡេង ហៅ ភាព មានអាយុ ២០ ឆ្នាំ នៅលីវ និងមានតួនាទីជាអនុប្រធានកងអនុសេនាធំទី៥ នៃវរសេនាតូចលេខ៧០៤ វរសេនាធំលេខ៦០១ កងពលលេខ១៧៤។ ភាព ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថាក្បត់បដិវត្តន៍ដោយសារបានបោកគ្រាប់បែកដៃ ចូលទៅក្នុងទីស្នាក់ការបក្ស។ គាត់មានស្រុកកំណើតនៅភូមិអូរថ្ម ឃុំអូរនាងនុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ឯកសារនេះមិនបានបញ្ជាក់ឈ្មោះឪពុក និងម្តាយរបស់គាត់ទេ។[1] នៅអាយុ ៧ ឆ្នាំ...
ជំនួយការវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤
សៀង ផុន ហៅ ផា មានអាយុ ២៥ ឆ្នាំ និងមានស្រុកកំណើតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ តំបន់៤២ ភូមិភាគកណ្តាល។[1] ផា បានចូលរៀននៅអាយុ ៩ ឆ្នាំ ក្នុងប្រព័ន្ធអប់រំសម័យសង្គមចាស់ នៅសាលាបឋមសិក្សាល្អៀត។ គាត់បានសិក្សារហូតដល់អាយុ ១៤ ឆ្នាំ ហើយបានបញ្ចប់ត្រឹមថ្នាក់ទី៨ មុននឹងឈប់រៀន និងវិលទៅជួយឪពុកម្តាយធ្វើស្រែចម្ការនៅស្រុកកំណើត។ នៅខែមិថុនា...
សង្ខេបប្រវត្តិ ញឹម ស៊ីម ហៅ សូត ជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤
ញឹម ស៊ីម ហៅ សូត ជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤ ភូមិភាគកណ្តាល។ នៅឆ្នាំ ១៩៧៧ សូត មានអាយុ ២៤ ឆ្នាំ និងមានស្រុកកំណើតនៅភូមិក្រវ៉ៅ ឃុំក្រវ៉ៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ នៅអាយុ ១២ ឆ្នាំ...
នារីពេទ្យក្នុងរបបខ្មែរក្រហម
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ ហើយបានជម្លៀសប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជននានាទូទាំងប្រទេស ឱ្យទៅរស់នៅតាមតំបន់ជនបទ ដើម្បីប្រកបការងារកសិកម្ម។ របបនេះបានផ្សព្វ ផ្សាយគោលនយោបាយសង្គមដែលគ្មានអ្នកមាន គ្មានអ្នកក្រ ដោយឱ្យប្រជាជនរស់នៅស្មើភាពគ្នា និងហូបចុករួមគ្នាតាមរយៈសហករណ៍។ មេដឹកនាំសំខាន់ៗនៃរបបខ្មែរក្រហមមានដូចជា ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន...
អំពីប្រវត្តិសកម្មភាពក្បត់ សុក ស្ងួន ហៅ អ៊ាល
សុខ ស្ងួន ហៅ អ៊ាល នៅលីវ មាននាទីជាសមាជិក វរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ មានអាយុ ២៧ឆ្នាំ (ឆ្នាំ១៩៧៧) និងមានស្រុកកំណើតនៅភូមិព្រះនង្គ័ល ឃុំចំណារខាងលិច ស្រុកស្ទោង ខេត្តកំពង់ធំ។[1] នៅឆ្នាំ១៩៧១ អ៊ាល បានចូលបម្រើការជាយោធារបស់តំបន់៤២។ នៅឆ្នាំ១៩៧៣ អ៊ាល ត្រូវបានចាត់តាំងជាយោធាភូមិភាគឧត្តរចាស់ ដោយមាននាទីជាយុទ្ធជន។ នៅឆ្នាំ១៩៧៣ ដដែលបន្ទាប់ពីច្រូតស្រូវវស្សារួចរាល់...
ខៀវ ខុន យុទ្ធនារីខ្មែរក្រហម
ខៀវ ខុន ជាយុទ្ធនារីក្នុងរបបខ្មែរក្រហម (បាត់ខ្លួន)។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ខៀវ ខុម ដែលត្រូវជាបងស្រី មានអាយុ ៥០ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំត្រែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខាងក្រោមនេះ គឺជាការរៀបរាប់របស់ ខៀវ ខុម ដែលត្រូវជាបងស្រី អំពីប្រវត្តិរូបសង្ខេបរបស់ ខៀវ ខុន ជាយុទ្ធនារីក្នុងរបបខ្មែរក្រហមដែលបានបាត់ខ្លួន៖[1] ខៀវ...
សួរ ថា នីរសារនៅវរសេនាធំ ១៥២
សួរ ថា ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ តំបន់៤២ ខេត្តកំពង់ចាម។[1] ថា មានឪពុកឈ្មោះ វេង គី ហៅ នេទ និងម្តាយឈ្មោះ ធឹង ហៅ ចាន់ ហើយអ្នកទាំងពីរមានមុខរបរជាកសិករ។ នៅឆ្នាំ១៩៦៦ ថា បានឈប់រៀនត្រឹមថ្នាក់ទី១២ នៅសាលាទួលព្រះឃ្លាំង ស្ថិតក្នុងខេត្តកំពង់ចាម។...
ម៉ិល ម៉ៅ យុទ្ធជននៅមន្ទីរពេទ្យ ព-១៧
នៅក្នុងចម្លើយសារភាពរបស់ ម៉ិល ម៉ៅ រៀបរាប់ថាបានចូលរួមក្នុងការដាក់សារធាតុពុលក្នុងអាហារ និងលាយថ្នាំជាមួយទឹក ដើម្បីបង្កឱ្យអ្នកជំងឺពុល និងស្លាប់ចំនួន ៩ នាក់។ នៅក្នុងចម្លើយសារភាព ម៉ិល ម៉ៅ មានជាប់ពាក់ព័ន្ធជាមួយពេទ្យនៅភូមិភាគបស្ចឹម និងពេទ្យ ព-១៧ ចំនួន ១៦ នាក់។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ម៉ិល ម៉ៅ៖[1] ម៉ិល ម៉ៅ មាននាទីជាយុទ្ធជនមន្ទីរពេទ្យ ព-១៧...

