ប្រវត្តិរូបបដិវត្តន៍របស់ អ៊ឹម រី
អ៊ឹម រី ហៅ យ៉េង មានអាយុ ៤៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិត្រមែង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ យ៉េងមានឪពុក ឈ្មោះ ណី ហើយម្តាយឈ្មោះ យន់។ យ៉េង ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤នាក់ គឺទី១ ឈ្មោះ អ៊ឹម រី ហៅ យ៉េង (ម្ចាស់ប្រវត្តិរូប),...
ប៊ូ សយ៖ ប្រវត្តិរូបតានេះល្អណាស់ តែមានពាក់ព័ន្ធនឹងប្រពន្ធ
បងប្អូនរបស់ប្រពន្ធសយ ភាគច្រើនគឺជាអ្នកចេះដឹង និងធ្វើការងារក្នុងសម័យមុន។ ប៉ុន្តែគ្រួសាររបស់សយ មិនបានជម្លៀសចេញទៅខេត្តដទៃ ឬត្រូវធ្វើបាបនោះទេ ព្រោះសយ គឺជាបងប្អូនជីដូនមួយរបស់ប្រពន្ធតាម៉ុក ហើយគាត់បានស្គាល់តាម៉ុកតាំងពីក្មេង។ ប៊ូ សយ[1] អាយុ៧៣ឆ្នាំ រស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សយ មានប្រពន្ធឈ្មោះ ស៊ូ សុខ អាយុ៧២ឆ្នាំ និងមានកូនចំនួន៧នាក់។ សយ គឺជាបងប្អូនជីដូនមួយជាមួយតាម៉ុក ប៉ុន្តែជាសាច់ថ្ងៃ...
ពេទ្យបដិវត្តន៍ ព-១
នៅឆ្នាំ១៩៧៨ ម៉ុក ផុន មានអាយុប្រមាណ១៦ឆ្នាំ[1] ត្រូវបានរបបខ្មែរក្រហមចាត់តាំងឱ្យមកធ្វើពេទ្យផ្នែកកុមារ និងសម្ភព នៅពេទ្យបដិវត្តន៍ ព-១ នៃក្រសួងសង្គមកិច្ច។ នៅខែមីនា ឆ្នាំ១៩៧០ មុនពេលមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ម៉ុក ផុន ប្រកបរបរធ្វើស្រែចម្ការ ស្ថិតក្នុងវណ្ណៈជាកសិករកណ្តាលថ្នាក់ក្រោម រស់នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ម៉ុក ផុន មានឪពុកឈ្មោះ...
ហាប វ៉ាន់៖ ឈឺស្ទើរស្លាប់ដោយសារតែហូបអាហារមិនស្អាត និងធ្វើការងារហួសកម្លាំង
ហាប វ៉ាន់[1] អាយុ៦៥ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង វ៉ាន់ បាត់បង់បងជីដូនមួយពីរនាក់ ដោយម្នាក់ស្លាប់ដោយសារកង្វះអាហារ ហើយឈឺគ្មានថ្នាំព្យាបាល។ ចំណែកបងម្នាក់ទៀតត្រូវបានអង្គកាចោទប្រកាន់ថាជាគិញវៀតណាម និងចាប់យកទៅសម្លាប់នៅឈើខ្មៅ។ អង្គការបានចោទប្រកាន់បងជីដូនមួយរបស់វ៉ាន់ ថាមានតេអូ ហើយបានហៅទាហានវៀតកុង និងកន្ទុយរុយឲ្យមកទម្លាក់គ្រាប់បែកក្នុងភូមិ។ នៅពេលដែលអង្គការចាប់បងយកទៅសម្លាប់ វ៉ាន់ មានអាយុប្រមាណ១៤ឆ្នាំ។ បន្ទាប់មក វ៉ាន់ បានស្ម័គ្រចិត្តចូលធ្វើជាយោធា និងបានទៅហ្វឹកហាត់នៅតំបន់ភ្នំទេព។...
អ្នកធ្វើការនៅមន្ទីរ ក-៥ បុរីកីឡា
នៅឆ្នាំ១៩៧៧ ហេង គាក់ ត្រូវបានចាត់តាំងពីខេត្តកំពត ឱ្យមកបោសសម្អាតអគារ និង ធ្វើជាអ្នកចម្អិនអាហារនៅមន្ទីរ ក-៥ ដែលមានទីតាំងស្ថិតនៅបុរីកីឡា ក្រុងភ្នំពេញ។ ខាងក្រោមនេះ គឺជារឿងរ៉ាវរបស់គាគ់ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម៖ ហេង គាគ់ ជាកសិករ មានអាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រៃ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ គាគ់ មានឪពុកឈ្មោះ ផាន ហេង...
អ្នកធ្វើការនៅមន្ទីរ ក-៥ បុរីកីឡា
នៅឆ្នាំ១៩៧៧ ហេង គាក់ ត្រូវបានចាត់តាំងពីខេត្តកំពត ឱ្យមកបោសសម្អាតអគារ និង ធ្វើជាអ្នកចម្អិនអាហារនៅមន្ទីរ ក-៥ ដែលមានទីតាំងស្ថិតនៅបុរីកីឡា ក្រុងភ្នំពេញ។ ខាងក្រោមនេះ គឺជារឿងរ៉ាវរបស់គាគ់ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម៖ ហេង គាគ់ ជាកសិករ មានអាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រៃ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ គាគ់ មានឪពុកឈ្មោះ ផាន ហេង...
ឡឹក សោភា៖ អ្នកធ្វើការងារល្អៗដូចពូ អង្គការហៅទៅហូបបាយ
ឡឹក សោភា[1] អាយុ៥៥ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សោភា មានអាយុ១២ឆ្នាំ។ គ្រួសាររបស់សោភាគឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលទៅរស់នៅភូមិក្ដុល ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលជ័យជម្នះលើទាហាន លន់ នល់។ នៅក្នុងភូមិក្ដុល សោភា មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ សោភា ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវ៣វែកក្នុងមួយពេល...
សៅ ង៉ែត៖ ត្រូវរត់ចេញពីសាច់ញាតិ ដើម្បីបានរស់រានមានជីវិត
សៅ ង៉ែត[1] អាយុ៥៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ង៉ែត ទៅរស់នៅ និងធ្វើការងារនៅខេត្តពោធិ៍សាត់ ព្រោះឪពុករបស់គាត់ជាអតីតទាហានកាលពីសង្គមចាស់។ នៅខេត្តពោធិ៍សាត់ គ្រួសាររបស់ង៉ែត ស្នាក់នៅតាមជើងភ្នំ តំបន់រកាត ឬបាក់ចិញ្ចៀន និងបានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការមិនបានផ្ដល់អាហារអ្វីសោះឲ្យគាត់។ ក្នុងនាមឪពុករបស់ង៉ែត ធ្លាប់ធ្វើជាទាហានគាត់បានដើររកមើមក្ដួច, ផ្លែឈើ, ត្រី និងរុក្ខជាតិក្នុងព្រៃផ្សេងៗដែលគាត់ស្គាល់យកមកធ្វើជាអាហារឲ្យកូនហូប។ បន្ទាប់មក...
កងចល័តនារីនៅរបបខ្មែរក្រហម
ពេលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ អ៊ុន ឈៀង មានអាយុប្រមាណ ១៥ឆ្នាំ ជាសមាជិកកងចល័តនៃឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ ឈៀង មានស្រុកកំណើត និងរស់នៅភូមិពោធិ៍ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ ឈៀង មានបងប្អូនចំនួន ៣នាក់ (ស្រី ២នាក់)។ ម្តាយឈ្មោះ ម៉េស លន និងឪពុកឈ្មោះ ចាន់ ឌុយ...
ជា ខ្នរ៖ មានដំបៅពេញខ្លួន និងស្បែកដណ្ដប់ឆ្អឹង
ជា ខ្នរ[1] អាយុ៥៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ខ្នរ រស់នៅទីក្រុងភ្នំពេញ ហើយឪពុករបស់គាត់គឺជាមេទាហានម្នាក់។ ថ្ងៃមួយ នៅពេលដែលមានការប្រយុទ្ធគ្នាខ្លាំងជិតចូលដល់ទីក្រុងភ្នំពេញ ម្ដាយរបស់ខ្នរ បាននាំកូនរត់កាត់គ្រាប់ឆ្លងទន្លេទៅតាមរកប្ដី។ ជាសំណាងល្អ ឪពុករបស់លោកបានលបលួចមកទទួលយកប្រពន្ធកូនទៅរស់នៅជាមួយគ្នាវិញបានសម្រេច។ ក្រោយមក នៅពេលដែលមានទាហាន លន់ នល់ ម្នាក់ត្រូវរបួស ឪពុករបស់ខ្នរ...
មិន សុធី ៖ ដំណើរជីវិតក្នុងរបបខ្មែរក្រហម
មិន សុធី អាយុ ៦៥ឆ្នាំ (ឆ្នាំ២០០២)។ សុធី ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូន ៤ នាក់ (ស្រី ៣នាក់)។ សុធី មានឪពុកឈ្មោះ មិន ហៃ និងម្ដាយឈ្មោះ ភន ឡាត។ សុធី មានស្រុកកំណើត និងរស់នៅភូមិព្រែកសំរោង២ ឃុំខ្សាច់អណែ្ដត ស្រុកឆ្លូង ខេត្ដក្រចេះ។[1]...

