សមាជិកស្រុកចំការលើ តំបន់៤២ ភូមិភាគកណ្តាល
នៅក្នុងកំណត់ហេតុប្រវត្តិរបស់ ព្រំ តែម ហៅ ឆុន មានអាយុ ៤១ឆ្នាំ (ពេលធ្វើប្រវត្តិរូប) ដែលជាសមាជិកស្រុកចំការលើ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារ សេ.អ៊ី.អា។ កំណត់ហេតុនេះមានចំណាររបស់ ឌុច ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៧ ប្រាប់ទៅអ្នកសួរចម្លើយថា ត្រូវឱ្យលម្អិត ឱ្យបានល្អ ធ្វើឯកសារកុំខាន។ ខាងក្រោមនេះជាចម្លើយសង្ខេបដកស្រង់ចេញពីកំណត់ហេតុប្រវត្តិរូបរបស់ ឆុន ដែលមានចំនួន ១០ទំព័រ៖[1] ឆុន...
ប្រធានក្រុមកងកុមារ
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំចងចាំជាងគេគឺ ភាពនឿយហត់នៅពេលធ្វើជាប្រធានកងកុមារ និងក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដែលបានដកកទៅរកអាហារនៅពេលយប់។ ដំបូងឡើយ ខ្ញុំមានការភ័យខ្លាច ប៉ុន្តែដោយសារការអាណិតទើបធ្វើឲ្យខ្ញុំលែងខ្លាច ហើយបានណែនាំឲ្យគាត់ចេញរកស៊ីចំពេលខ្ញុំយាម។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ខ្ញុំបានរត់ឡើងលើភ្នំលះបង់។ នៅទីនោះ ខ្ញុំបានឃើញឪពុកម្ដាយបោះបង់ចោលកូនតូចៗ និងមនុស្សស្លាប់ជាបន្តបន្ទាប់ ហើយខ្ញុំផ្ទាល់ស្ទើរតែអស់ជីវិតដូចគ្នា។ ក្រឹង នួន[1] អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម នួន...
អ៊ឹម ឈា ហៅ ឈាន នាទីអនុលេខាវរសេនាតូចវរសេនាធំ៦០១ កងពល១៧៤
អ៊ឹម ឈា ហៅ ឈាន មានអាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ តំបន់៤២ ភូមិភាគកណ្តាល។[1] កាលពីអាយុ ៧ឆ្នាំ ឈាន បានចូលរៀននៅសាលាបឋមសិក្សាវត្តក្រោម ក្នុងស្រុកព្រែកប្រសប់ រហូតដល់ថ្នាក់ទី១០ ក៏បានឈប់រៀនមកធ្វើស្រែជាមួយឪពុកម្តាយ និងរកស៊ីកាប់អុសលក់ឱ្យថៅកែឡធ្យូងឈ្មោះ ទ្រី។ នៅឆ្នាំ១៩៧៣ ឈាន បានចូលរួមជាមួយបដិវត្តន៍តាមរយៈឈ្មោះ ថូ ដែលជាប្រធានភូមិខ្សាច់ទប់។...
ស៊ុំ សាមឿន ហៅរំ ខ្មែរក្រហមចោទថាចូលជាភ្នាក់ងារសេ.អ៊ី.អា (CIA)
នៅក្នុងសេចក្តីកំណត់ហេតុចម្លើយសារភាពរបស់ ស៊ុំ សាមឿន ហៅរំ មានចុះហត្ថលេខាអ្នកសួរចម្លើយឈ្មោះ មាក និង សេង នៅខែធ្នូ ឆ្នាំ១៩៧៧ ដោយមានភ្ជាប់ឈ្មោះអ្នកពាក់ព័ន្ធនឹងអំពើក្បត់របស់ រំ ចំនួន ៤៤នាក់ ដែលជាយុទ្ធជននៅអនុសេនាធំ៣ វរសេនាតូច៣១ វរសេនាធំ៣, ផ្នែកយានដ្ឋានពាណិជ្ជកម្ម ក្រុងកំពង់សោម ព្រមទាំងនៅផ្នែកផ្សេងៗទៀត។[1] ស៊ុំ សាមឿន ហៅរំ គឺជាអតីតអ្នកបួស ហើយមុនពេលចាប់ខ្លួន...
ជ្រិង សាន ត្រូវខ្មែរក្រហមចោទថាក្បត់
ជ្រិង សាន មានឈ្មោះដើម នុត ហែ អាយុ ២៣ឆ្នាំ ជាយោធានៅវរសេនាតូច៧៧៨ រស់នៅភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ តំបន់៤២។ សាន មានប្រពន្ធឈ្មោះ ទុយ ស្រេង អាយុ ២៣ឆ្នាំ និងមានកូនម្នាក់។ ឪពុករបស់សាន ឈ្មោះ អំ ជ្រិង អាយុ ៥៣ឆ្នាំ...
សេង រឿន៖ បាត់ដំណឹងបងស្រីម្នាក់ឈ្មោះ រិន
ខ្ញុំនិងបងស្រី រិន បានចូលបដិវត្តន៍ដូចគ្នា។ ប៉ុន្តែបងស្រីបានចេញពីធ្វើប្រធានកងចល័ត ទៅធ្វើគ្រូពេទ្យនៅមន្ទីរពេទ្យព១ ហើយខ្ញុំបានចេញពីសហករណ៍ ទៅធ្វើការងាររោងចក្រ។ នៅទីក្រុងភ្នំពេញ ខ្ញុំបានទៅជួបបងស្រីបានម្ដង មុនពេលអង្គការបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងកងពលមជ្ឈិម ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៩ ខ្ញុំឈប់ទទួលបានដំណឹងពីបងស្រីបន្តទៀតនៅពេលគាត់ចេញពីទីក្រុងភ្នំពេញ។ សេង រឿន[1] អាយុ៤០ឆ្នាំ(២០០៣) រស់នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿន មានឪពុកឈ្មោះ ហេង ហើយម្ដាយឈ្មោះគែន។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩...
គង់ ជួន៖ «បដិវត្តន៍សង្គមនិយមនេះតឹងណាស់»
សេចក្តីរាយការណ៍របស់ គង់ ជួន អនុក្រុមនៃវរសេនាតូច៤២២ ដែលបានចូលជាភ្នាក់ងារ សេ.អ៊ី.អា (CIA) ចំនួនពីរលើក៖ លើកទី១ នៅខែកញ្ញា ឆ្នាំ១៩៧៦ និងលើកទី២ នៅខែកុម្ភៈ ឆ្នាំ១៩៧៧។[1] នៅក្នុងសេចក្តីរាយការណ៍របស់ គង់ ជួន ដែលមានចំនួន ៩ទំព័រ បានរៀបរាប់ពីការចូលជាភ្នាក់ងារ សេ.អ៊ី.អា និងសកម្មភាពក្បត់របស់ខ្លួន។ គង់ ជួន មានអាយុ...
បង្ខំចិត្តឲ្យកូនចេញទៅធ្វើការងារឆ្ងាយ និងបាត់ដំណឹងរហូតមក
ណឹម យឹម[1] អាយុ៦៥ឆ្នាំ(២០០៣) រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឹម គឺជាប្រជាជនមូលដ្ឋាន និងទទួលបានការទុកចិត្តពីអង្គការ ព្រោះសាច់ញាតិរបស់គាត់គឺជាមនុស្សស្អាតស្អំ មិនមានជាប់ទាក់ទងជាមួយអ្នកធ្វើការងារក្នុងរបបមុន។ ទោះបីជាយ៉ាងណា គ្រួសាររបស់យឹម មិនបានរស់នៅជួបជុំគ្នានោះទេ ដោយកូនរបស់គាត់ស្ទើរតែទាំងអស់ ត្រូវចូលទៅរស់នៅ និងធ្វើការងារក្នុងកងចល័ត និងកងកុមារ ហើយប្ដីប្រពន្ធរបស់យឹម ក៏ត្រូវធ្វើការងារផ្សេងគ្នា។ ក្រៅពីបែកបាក់គ្រួសារ យឹម និងកូនតូចៗពីរនាក់ដែលស្នាក់នៅក្នុងសហករណ៍...
ប៉ាល់ ស៊ីម វរសេនាធំ ១៥២
ចម្លងចេញពីចម្លើយសារភាពរបស់ ប៉ាល់ ស៊ីម យោធានៅវរសេនាធំ ១៥២ ដែលបានធ្វើនៅមន្ទីរស-២១ ក្រុងភ្នំពេញមានចំនួន ៣៤ ទំព័រ និងមានចុះហត្ថលេខារបស់សាមីខ្លួនផ្ទាល់ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧៧៖[1] អង្គការជាទីគោរពស្នេហា ខ្ញុំសូមធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពក្បត់របស់ខ្ញុំ៖ ខ្ញុំឈ្មោះ ប៉ាល់ ស៊ីម កើតនៅភូមិកន្លែងចក ឃុំមាស ស្រុកកោះសូទិន តំបន់ ២២ សូមរាយការណ៍សកម្មភាពក្បត់ដូចតទៅ៖ នៅឆ្នាំ...
ចម្លងចេញពីចម្លើយសារភាពរបស់ អ៊ុន ឃន នាទីជាប្រធានក្រុមឡានទឹក
នៅក្នុងចម្លើយសារភាពរបស់ អ៊ុន ឃន ដែលបានស្រង់ចេញពីឯកសារបានឆ្លើយជូនអង្គការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៧។ ឃន ត្រូវបានអង្គការចោទប្រកាន់ថាជាសមាជិកសេ.អ៊ី.អា (CIA) និងបានធ្វើសកម្មភាពក្បត់។ ខាងក្រោមនេះជាខ្លឹមសារនៃចម្លើយចំនួន ១៧ទំព័រ របស់ ឃន នាទីជាប្រធានក្រុមឡានទឹក៖[1] អ៊ុន ឃន ឈ្មោះបដិវត្តន៍ អ៊ុន យន មានអាយុ ២១ឆ្នាំ និងមានទីលំនៅភូមិបឹង ឃុំរាយពាយ ស្រុកកងមាស...
ចាន់ សែន៖ យោធារបួសមិនអាចស្រឡាញ់គ្នាជាមួយអ្នកគ្រូពេទ្យ
សែន បានចូលធ្វើជាយោធាទាំងបង្ខំតាំងពីឆ្នាំ១៩៧២ និងបានចូលរួមប្រយុទ្ធក្នុងសមរភូមិជាច្រើន ប៉ុន្តែការរស់នៅរបស់គាត់គឺលំបាកខ្លាំង ហើយការហូបអាហារមិនបានគ្រប់គ្រាន់។ នៅចុងឆ្នាំ១៩៧៨ បន្ទាប់ពីមានរបួសក្បាលនៅពេលប្រយុទ្ធក្នុងសមរភូមិជាមួយទាហានវៀតណាម អង្គការបានបញ្ជូន សែន ទៅព្យាបាលនៅទីក្រុងភ្នំពេញ និងបានស្រឡាញ់អ្នកគ្រូពេទ្យម្នាក់ឈ្មោះ នឿន។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់សែន នៅពេលគាត់ធ្វើការងារ និងបានជួបជាមួយអ្នកគ្រូពេទ្យនឿន៖ ចាន់ សែន[1] មានអាយុ៤៥ឆ្នាំ(២០០៣) រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សែន មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំម្សារគ្រង...

