Category: សង្គម

យោធាថៃ ខឹងសម្បារចំពោះការបាត់ទង់ជាតិមួយ

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃនឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិន បើរកឃើញថាមានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។ កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន ក្នុងការទាមទារកាន់កាប់លើទីតាំងព្រំដែនជាទីសក្ការរបស់ប្រទេសដទៃ ខណៈពេលដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យភាពរបស់ភាគីដែលខ្លួនកំពុងចោទប្រកាន់។ ស្ថានភាពដ៏គួរឱ្យអស់សំណើចនេះ មានសភាពកាន់តែហួសចិត្ត ដោយសារការពិតដែលថា កាលៈទេសៈបង្កទៅជាការខឹងសម្បាររបស់កងទ័ពថៃនេះ គឺគ្រាន់ផ្អែកទៅលើជំនឿរបស់ខ្លួនថាទង់ជាតិថៃមួយផ្ទាំងបានបាត់ទៅតែប៉ុណ្ណោះ។ នៅថ្ងៃនេះកងទ័ពថៃកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែការបាត់ទង់ជាតិមួយ។...

តថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលត្រូវពិចារណានៅពេលយើងរំឭកអំពីការដួលរលំក្រុងភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

សរសេរដេាយ ឆាំង យុ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី៥១ ចាប់តាំងពីការឡើងកាន់អំណាចនៃរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ ខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីជំនាញម្នាក់ នៅក្នុងតុលាការកាត់េទាសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហេីយខ្ញុំក៏ជាអ្នកតស៊ូមតិក្នុងដំណើរការស្វែងរកយុត្តិធម៌ និងរក្សាការចងចាំពីរបបខ្មែរក្រហម សូមលើកឡើងអំពីតថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលយើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្ររបបខ្មែរក្រហម ហើយត្រូវតែដាក់បញ្ចូលមេរៀនដែលយើងទទួលបានពីរបបនេះទៅអនុវត្តក្នុងបរិបទមូលដ្ឋាន តំបន់ និងពិភពលោក។ ទីមួយ ប្រវត្តិសាស្ត្ររៀបរាប់ប្រាប់យើងនូវរឿងរ៉ាវអំពីដំណើរជីវិត ដែលរុញច្រានឱ្យយើងឈានមកដល់ស្ថានភាពបច្ចុប្បន្ន។ យើងត្រូវការប្រវត្តិសាស្ត្រ ដើម្បីបង្ហាញផ្លូវក្នុងការកែលម្អខ្លួនឯង គ្រួសារ...

នឹកដល់វីរកងទ័ពក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នឹកដល់វីរកងទ័ពក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាថ្ងៃឈប់សម្រាកដ៏វិសេសវិសាលបំផុតមួយ របស់ប្រជាជនកម្ពុជាដែលជាធម្មតាត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ដោយកំណត់បង្ហាញអំពីការបញ្ចប់ទៅនៃរដូវប្រមូលផល និងការចាប់ផ្តើមនៃរដូវវស្សា។ ឱកាសនេះគឺជាពេលវេលាសម្រាប់ការជួបជុំគ្រួសារបងប្អូនសាច់ញាតិ លេងល្បែងប្រជាប្រិយកំសាន្ត សម្អាតផ្ទះសម្បែង ទៅវត្តអារាម និងក៏ជាឱកាសសម្តែងការគោរពចំពោះបុព្វបុរសដូនតារបស់យើងដូច្នោះដែរ។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ វីរកងទ័ពជាច្រើនរូប នឹងត្រូវប្រារព្ធពិធីនេះ ទៅតាមទីដាច់ស្រយាល តំបន់ព្រៃភ្នំ ឬតំបន់ជួរភ្នំ តាមបណ្តោយព្រំដែនខ្មែរ-ថៃទៅវិញ។ វីរកងទ័ពយើង មិនមែនពុំធ្លាប់ប្រឈមនឹងស្ថានភាពលំបាកលំបិន ឬខកខានមិនបានចូលរួមថ្ងៃបុណ្យទាន ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងការរស់នៅតាមបែបសាមញ្ញនោះទេ។ នេះគឺជាជីវិតរបស់វីរកងទ័ព...

ថ្ងៃទី២០ខែមីនាឆ្នាំ២០២៦ ​ខួបលើកទី៤៦នៃការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណរៀលខ្មែរឡើងវិញ​

កម្ពុជាបានប្រារព្ធខួបលើកទី ៤៦ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ។ នៅបទសម្ភាសន៍ជាមួយ គិរីផូស លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បាននិយាយថា ខ្មែរក្រហមបានលុបបំបាត់ការចាយប្រាក់ដើម្បីលុបបំបាត់សេរីភាពផ្ទាល់ខ្លួន និងអនុវត្តការគ្រប់គ្រងរបស់រដ្ឋទាំងស្រុង ប្រជាជនពឹងផ្អែកទាំងស្រុងលើរបបនេះសម្រាប់តម្រូវការជាមូលដ្ឋាន ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើធនធាន និងពាណិជ្ជកម្មលាក់កំបាំងមានកំណត់។ ផលប៉ះពាល់នេះមានរយៈពេលយូរ ដែលបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងផលប៉ះពាល់ផ្លូវចិត្តមនុស្សច្រើនជំនាន់។ គិរីផូស៖ តើអ្នកអាចបកស្រាយបានទេថា ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណទាំងស្រុង នៅពេលដែលខ្លួនឡើងកាន់អំណាច? ឆាំង យុ៖ រូបិយប័ណ្ណគឺជាមធ្យោបាយឆ្ពោះទៅកាន់សេរីភាព...

កម្ពុជា និង ថៃ

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ខុសពីប្រជាពលរដ្ឋថៃដែលគួរតែចោទសួររដ្ឋាភិបាលរបស់ខ្លួនចំពោះការបន្តជម្លោះព្រំដែន ប្រជាជនកម្ពុជាគួរតែផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលរបស់ខ្លួនដែលកំពុងព្យាយាមបញ្ចប់ជម្លោះនេះដោយសន្តិវិធី។ កងទ័ពកម្ពុជាមិនបានចូលកាន់កាប់ទឹកដីថៃនោះទេ ផ្ទុយទៅវិញគឺយោធាថៃទេដែលបានឈ្លានពានទឹកដីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមចរចាដោយសន្តិវិធីដើម្បីឱ្យយោធាថៃទាំងនោះដកកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ បើនិយាយឱ្យងាយយល់គឺរាជរដ្ឋាភិបាលកម្ពុជា “ជាបុគ្គលមានភាពចាស់ទុំ” ក្នុងកិច្ចការនេះ ហើយប្រជាជនកម្ពុជាគួរតែគាំទ្រវិធីសាស្រ្តបែប​ចាស់ទុំ ជាជាងរបៀបដែលពលរដ្ឋថៃមានប្រតិកម្មស្រួច ស្រាល់ចំពោះសកម្មភាពឈ្លានពាន និងការរំលោភបំពានយ៉ាងអាម៉ាស់របស់យោធាថៃមកលើទឹកដីប្រទេសជិតខាងរបស់ខ្លួន។  ...

ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសថៃ

អត្ថបទ ៖ ឆាំង យុ គឺជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ រូបថត ៖ សុខវណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា នាពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាន​ថ្លែងថា «កម្ពុជាគឺមិនអាច​ហាមឃាត់​ទំនិញនាំចូលពីប្រទេស​ថៃទាំងស្រុងបានទេ ព្រោះយើងជាសមាជិកនៃអង្គការ​ពាណិជ្ជកម្មពិភពលោក និង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» ។ មតិលើកឡើងរបស់លោក ត្រូវទទួលរងការរិះគន់។ ទោះបីជាយ៉ាងណាក្តី ការចាត់វិធានការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ...

មួយជំនាន់នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានការប៉ាន់ស្មានថា ប្រជាជនកម្ពុជាយ៉ាងហោចណាស់គឺ៥លាននាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតមានឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ​​រយៈពេល៤៧ឆ្នាំក្រោយមក ស្ថិតនៅក្នុងជំនាន់នៃអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់នេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារកម្ពុជាឡើងវិញពីគំនរផេះផង់ ពោលគឺការកសាងប្រទេសជាតិពីចំណុចទាបបំផុតឆ្ពោះទៅសម្រេចបានចំណុចមួយដែលកម្ពុជាអាចចូលរួមនៅក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏រីកលូតលាស់។ ប្រទេសកម្ពុជា សូមសម្ដែងសេចក្ដីដឹងគុណចំពោះមនុស្សមួយជំនាន់នេះដែលគឺជា “ជំនាន់ដ៏អស្ចារ្យបំផុត”  បានកសាងប្រទេសជាតិឡើងវិញនិងបានបើកផ្លូវសម្រាប់អនាគតរបស់កម្ពុជា។  ...

ការសងសង់ដោយខុសច្បាប់របស់ថៃ

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សកម្មភាពសាងសង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាន និងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មិនមែនជាកាលៈទេសៈដែលត្រូវយកមកបកស្រាយតាមបែបច្នៃប្រឌិត ឬដេញដោលវែកញែកនោះទេ ទាំងនេះគឺជាតថភាពពិតជាក់ស្តែង ហើយវាហាក់ដូចជាមានលទ្ធផលតែពីរប៉ុណ្ណោះ ដែលអាចកើតចេញពីតថភាពពិតទាំងនេះ។ លទ្ធផលមួយគឺ នៅទីបំផុត ប្រទេសថៃនឹងពិចារណាឡើងវិញចំពោះសកម្មភាពទាំងនេះ ហើយចាប់ផ្តើមឆ្ពោះទៅរកការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី...

រដ្ឋមន្ត្រីការបរទេស សីហស័ក្តិ ភួងកេតកែវ ថៃចង់ឃើញសន្តិភាពនៅមជ្ឈិមបូព៌ា

ខណៈពេលដែលរដ្ឋាភិបាលថៃរក្សាជំហរអព្យាក្រឹតក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ យោធាថៃចង់ប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់កងទ័ពកម្ពុជា និងអនុវត្តការផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនឯង។ សង្គ្រាមនៅអ៊ីរ៉ង់គឺជាលេសបិទបាំងសម្រាប់ការឈ្លានពានរបស់យោធាថៃនាពេលអនាគតផង និងជាការបង្វែរអារម្មណ៍មហាអំណាចពិភពលោក ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ថែមទៀតផង។ អាស្រ័យលើកាលៈទេសៈទាំងនេះ វាគឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការផ្ទុះជម្លោះម្តងទៀតរវាងកម្ពុជានិងថៃ។ វាអាចទៅរួច ហើយថាអ្វីតែមួយគត់ដែលអាចរារាំងយោធាថៃមិនឱ្យបន្តទៅមុខទៀតនោះគឺប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជាមានប្រវត្តិសាស្ត្រថាគឺជាអ្នកដែលពិបាកតទល់ជាមួយបំផុត។ ខ្មែរក្រហមបានបង្ហាញឱ្យឃើញរួចមកហើយតាមរយៈការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា  ...

កម្ពុជាត្រូវតែត្រៀមខ្លួនជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងដែលមានលក្ខណៈជាច្រើនជំនាន់.

អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ការបោះឆ្នោតនៅប្រទេសថៃគឺជាការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ៖ ការបោះឆ្នោតនៅក្នុងប្រទេសថៃគឺជាកត្តាសំខាន់មួយដែលជះឥទ្ធិពលទៅលើជម្លោះព្រំដែនខ្មែរ-ថៃ ប៉ុន្តែវាអាចជារឿងឆោតល្ងង់ក្នុងការដែលលើកឡើងថាការបោះឆ្នោតនេះគឺជាកត្តាជំរុញ ឬជាកម្លាំងចលករតែមួយគត់នៃបញ្ហាជម្លោះព្រំដែននេះ។ ផ្ទុយទៅវិញ ជម្លោះព្រំដែនខ្មែរ-ថៃក៏មិនមែនជាកត្តាកំណត់តែម្យ៉ាងគត់ ចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ថៃនោះដែរ។ សរុបមក ជម្លោះព្រំដែនខ្មែរ-ថៃគឺជាកត្តាជំរុញនិងជាផលវិបាកនៃការប្រទាញប្រទង់ផ្ទៃក្នុងរវាងបក្សសម្ព័ន្ធនយោបាយថៃ និងទស្សនវិស័យនានាចំពោះអនាគតនៃប្រទេសថៃ ហើយប្រទេសកម្ពុជាចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រឱ្យសព្វជ្រុងជ្រោយ—ដោយប្រើប្រាស់ភាពចាស់ទុំក្នុងការដឹកនាំ និងការរក្សាបានជំហរនឹងនរលើគ្រប់វិស័យនៃអភិបាលកិច្ច ចាប់តាំងពីវិស័យនយោបាយ និងការទូត រហូតដល់វិស័យសេដ្ឋកិច្ច យោធា និងសង្គម-វប្បធម៌។ ភាគីថៃចង់បង្ហាញថាជម្លោះព្រំដែនខ្មែរ-ថៃនេះគឺគ្រាន់តែជាវិវាទតូចតាចដែលបង្កឡើងដោយភាគីកម្ពុជា...

ការពិត

អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ការពិតគឺជាវត្ថុដែលមិនអាចកាត់ថ្លៃបាននៅក្នុងយុគសម័យព័ត៌មាន ហើយនៅក្នុងទម្រង់ជាច្រើន ការពិតមានតម្លៃជាងមាសទៅទៀត ពីព្រោះថាការពិតគឺពិបាកស្វែងរក រក្សា និងការពារជាងលោហៈធាតុមានតម្លៃណាៗទាំងអស់។ ជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃគឺជាជម្លោះដែលកើតឡើងដោយសារការប្រកាន់យកនូវមូលដ្ឋានប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងខុសពីគ្នា រវាងកងទ័ពទាំងពីរភាគីដែលកំពុងប្រឈមមុខតតាំងជាមួយគ្នា។ មិនមានអ្វីជាកំហុសទេ ទៅលើមតិខុសគ្នាជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រ ប៉ុន្តែបញ្ហានឹងកេីតមានឡើង ប្រសិនបើប្រវត្តិសាស្ត្រលេច ក្នុងទម្រង់ជាច្រើនសណ្ឋានខុសៗគ្នា។ ទោះបីជាកម្ពុជាមានប្រៀបជាងថៃក្នុងជម្លោះបច្ចុប្បន្នទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងយ៉ាងណាក្តី កម្ពុជានៅតែមានវិធីសាស្ត្រជាច្រើនដើម្បីពង្រឹងការគ្រប់គ្រងលើតថភាពទាំងអស់នោះ។ ឧទាហរណ៍គឺកម្ពុជាអាចបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា...

Solverwp- WordPress Theme and Plugin