មនុស្សមួយជំនាន់ដែលទទួលរងការញាំញីសតិអារម្មណ៍ពីសង្គ្រាមវៀតណាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា
អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។ នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ប្រទេសកម្ពុជាត្រូវបានញាំញីដោយសារសង្គ្រាមវៀតណាម ហើយនៅរវាងឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា ត្រូវទទួលរងភាពខ្ទេចខ្ទាំ បង្កឡើងដោយជម្លោះផ្ទៃក្នុង, អន្តរាគមន៍ពីបរទេស និងការបំផ្លិចបំផ្លាញសង្គមយ៉ាងដំណំ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម...
«ពណ៌នៃការចងចាំ» ផ្ដល់ក្ដីសង្ឃឹមដល់ជនជាតិចាម
(កំពង់ចាម)៖ សមាគន៍ជនជាតិភាគតិចចាមប្រកបរបរជាអ្នកត្បាញសូត្រតាំងពីយូរយារណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន មុខរបរនេះនៅតែមានអ្នកបន្តធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូត្រចាមមានភាពពេញនិយមមុន និងក្រោយសម័យខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នប្រឈមនឹងការបាត់បង់ទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកប្រកបរបរនេះជាច្រើននាក់។ បច្ចុប្បន្ន ជនជាតិចាមជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍បន្តរបរនេះពីឪពុកម្ដាយរបស់ពួកគេឡើយ ដោយសារវាមិនអាចផ្ដល់ប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ដោយប្រឈមនឹងហានិភ័យក្នុងការបាត់បង់ សូត្រចាមត្រូវបានទីភ្នាក់ងារសហប្រតិបតិ្តការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) និងមជ្ឃមណ្ឌលឯកសារកម្ពុជា (DC-CAM) គាំទ្រ និងលើកកម្ពស់ ក្រោមគម្រោង «ពណ៌នៃការចងចាំ»។ ជនជាតិចាមដែលជាអ្នកតម្បាញបានបង្ហាញពីភាពមានក្ដីសង្ឃឹមសារជាថ្មីទៅលើមុខរបរត្បាញសូត្ររបស់ខ្លួន បន្ទាប់ពីមានការគាំទ្រពីគម្រោងនេះ ប៉ុន្តែពួកគេនៅតែព្រួយបារម្ភពីការបាត់បង់សូត្រចាម ដែលបង្ហាញពីវប្បធម៌របស់សមាគន៍ជនជាតិភាគតិចចាម។ អ្នកស្រី...

