ខ្ញុំឈ្មោះ ឱក ស្រី[1] ភេទស្រី មានអាយុ៦៦ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំកើតនៅរាជធានីភ្នំពេញ។ ខ្ញុំមានឪពុកឈ្មោះ យា ឱក និងម្តាយឈ្មោះ កែវ សំអាង។ ឪពុកខ្ញុំធ្វើការនៅសង្កាត់លេខ៥ ក្រោយរោងកុនបូកគោ រាជធានីភ្នំពេញ។ ខ្ញុំ គឺជាកូនទោលនៅក្នុងគ្រួសារ។ កាលនៅវ័យកុមារ ខ្ញុំបានចូលសិក្សារៀនសូត្រនៅសាលាព្រះកែវមរកតត្រឹមថ្នាក់ទី៧ នៃសង្កាត់ទួលទំពូង។ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំក៏បានឈប់រ […]...