(ស្វាយរៀង) ៖ ម៉ាង សាវ៉ាង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៦ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សាវ៉ាង និយាយថា នៅសម័យ លន់ នល់ ក្នុងភូមិ កណ្តាល តែងមានការទម្លាក់គ្រាប់បែកជាញឹកញាប់។ សាវ៉ាង នៅចាំបានថាថ្ងៃមួយគ្រាប់បែកបានធ្លាក់នៅតំបន់នោះបានបំផ្លាញទ្រព្យសម្បត្តិដូចជា ផ្ទះ និងសម្ភារៈប្រជាជនអស់មួយចំនួន។ គ្រប់ផ្ទះនៅសម័យនោះមានជីករណ្តៅត្រង់សេសម្រាប់ជាជម្រកសុវត្ថិភាពក្ […]...