ឡុច តុង៖ យុវជន នៅអង្គភាព៧០៦ កងពល៧០៣

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៣ទំព័រ​ ជារបស់ ​ឡុច តុង[1] មុនអង្គការចាប់ខ្លួន មានតួនាទី ជាយុវជននៅអង្គភាព៧០៦ កងពល៧០៣។ ​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០​៥១០​) ​បង្ហាញអំពីសកម្មភាពរបស់តុង​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​ការ​អប់រំពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង និងបញ្ចូលជា សេ-អ៊ី-អា។ ការចូលបម្រើបដិវត្តន៍នេះ តុង បានធ្វើសកម្មភាព​បំផុសមហាជនចូលបង្កប់ខ្លួនក្នុងអង្គភាពនិងប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ឡុច តុង៖

ឡុច តុង ភេទប្រុស អាយុ២៤ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុក១៥៤ តំបន់១៥ ខេត្តកំពត។[2] តាំងពីដឹងក្ដីមក តុង រស់នៅជាមួយឪពុកម្ដាយ។ នៅពេល តុង មានអាយុ១២ឆ្នាំ ឪពុកម្ដាយបានបញ្ជូនទៅរៀននៅសាលាវត្ត វិហាrកំបោ។ តុង ​ចូលរៀន​បានរយៈមួយឆ្នាំ ក៏ឈប់ ហើយត្រឡប់មកជួយរកស៊ី ឪពុកម្ដាយនៅស្រុកកំណើតវិញ។ ស្របពេលនោះ ពូ របស់តុង ដែលគាត់រស់នៅភូមិចាស់ ឃុំជ្រលង ខេត្តកំពង់ធំ​ បានហៅ​ឲ្យទៅជួយឡើងត្នោត។

រហូតដល់ខែសីហា ឆ្នាំ១៩៧០ តុង ក៏​ត្រឡប់មកស្រុកកំណើតវិញ។ ​រយៈពេលពីរឆ្នាំ​បន្ទាប់ តុង បានចូលធ្វើទាហាន ​តាមរយៈមេឃុំឈ្មោះ យូរ ​បានបញ្ជូន តុង ​ទៅសាលាស្រុកកន្ទួតរយៈពេលមួយថ្ងៃ​ក៏បញ្ជូនបន្តទៅនៅវត្តព្រែកសំរោង។ ​ពេលនោះ តុង ក៏ទទួលបានការអប់រំពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង។ ក្រោយមក តុង ត្រូវទំនាក់ទំនងជាមួយខ្សែគិញចំនួន៥នាក់ ​ទទួលបានការចាត់តាំងពីឈ្មោះ សំ ឲ្យចូលទៅបង្កប់ខ្លួនតាមមុខសញ្ញាដាច់ដោយឡែកពីគ្នា។​ ចំណែក តុង និងម្នាក់ទៀតឈ្មោះ សាន់ ឲ្យចូលបង្កប់ខ្លួនធ្វើជាប្រជាជននៅឯស្រុកកំណើតវិញ។ បន្ទាប់មក តុង និងម្នាក់ទៀត ឈ្មោះ សាន់ ​ទទួលបានប្រាក់ចំនួន៤០០០រៀ​ល។ នៅខែកុម្ភៈ ឆ្នាំ១៩៧១ តុង បានត្រឡប់ទៅផ្ទះ​ចំនួន១៤ថ្ងៃ ក៏ជួបជាមួយឈ្មោះ សាន់ ក៏ណែនាំឲ្យស្គាល់ឈ្មោះ នី និងកែវ។ ​អ្នកទាំងពីរនេះ បានធ្វើសកម្មភាពបំផុសបំផុលប្រជាជន​ នៅឃុំកណ្ដោល ​ ឲ្យចូលធ្វើទាហានបានចំនួន១៤នាក់។ ​ជាពិសេស តុង ក៏បានអប់រំ​​ប្រជាជនឲ្យឃើញពីការរស់នៅក្នុងសង្គមដែលទទួលបានប្រាក់ខែ ​និង​​មានសម្លៀកបំពាក់​ទាន់សម័យជាដើម។ ជាងនេះទៅទៀត តុង និងសមាជិក បានរាយការណ៍ទៅឲ្យឈ្មោះ សំ ពីទីកន្លែង កងទ័ពបដិវត្តន៍នៅតំបន់​នេះផងដែរ។ ក្រោយពីទទួលដំណឹងភ្លាម សំ បានបញ្ជូនទាហានចំនួន២៣០នាក់ មកព័ន្ធបាញ់​ធ្វើឲ្យរបួសចំនួនពីរនាក់ រួមមានកងទ័ពបដិវត្តន៍ និងប្រជាជន។ ក្រោយមក ទាហានទាំងអស់ក៏ត្រឡប់មកបន្ទាយវិញ​។ តាមរយៈឈ្មោះ នី និងកែវ បានឲ្យ តុង ធ្វើទំនាក់ទំនងជាមួយខ្សែចំនួន៤នាក់។ តាំងពីពេលនោះ​ តុង ត្រូវផ្ដាច់ទំនាក់ទំនងជាមួយឈ្មោះ នី និងកែវរហូតមក។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧១ តុង បានចូលធ្វើបដិវត្តន៍ នៅភូមិស្រែរយោង នៅអង្គភាពដដែល ​និងបានទំនាក់ទំនងជាមួយ​សមាជិកចំនួនពីរនាក់​។

នៅដើមឆ្នាំ១៩៧២ តុង និងសមាជិកបានដើរបំភ័យប្រជាជន ឲ្យរត់​ចូលតំបន់ខ្មាំងអស់ចំនួន៣០គ្រួសារ និងបំផុសឲ្យប្រជាជនបញ្ចេញគោ​ជ្រូកឲ្យរត់ចូលតំបន់ខ្មាំងអស់ចំនួន១៩ក្បាល​ និងបំផ្លាញស្រូវអស់ចំនួន៦រទេះ។ លើសពីនេះ ថែមទាំងបំផុស ឲ្យប្រជាជននៅភូមិពោស្មាត ឃុំជើងកែប ស្រុក១៥៤ តំបន់១៥ ខេត្តកំពត[3] ស្អប់នឹងការធ្វើបដិវត្តន៍។ មួយវិញទៀត អង្គការបានជម្លៀសប្រជាជនមួយចំនួនដោយបង្ខំ ឲ្យចាកចេញពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត[4] ​និងបានកាប់កងទ័ពបដិវត្តន៍ធ្វើឲ្យរងរបួសចំនួន២នាក់។ បន្ទាប់មក តុង ក៏បានចេញពីអង្គភាពឈ្លប ឃុំកណ្ដោល មកនៅអង្គភាពកងវរសេនាតូច១១៦វិញ។ ក្រោយមក​ តុង ក៏​បានទាក់ទងជាមួយឈ្មោះ ឡីយ មានតួនាទី អនុសេនាតូច នៅក្នុងអង្គភាពកងវរសេនាតូច៧០៦។ បន្ទាប់មក តុង ក៏បានបោះចោលគ្រាប់កាំភ្លើង៦០មីលីម៉ែត្រអស់ចំនួន៥គ្រាប់។ ភ្លាមៗស្រាប់តែមាន ​យន្ដហោះ ​មកទម្លាក់គ្រាប់បែកនៅតាមបណ្ដោយខ្សែត្រៀម បណ្ដាលឲ្យរបួសចំនួនពីរនាក់ និងស្លាប់ម្នាក់។

នៅដើមឆ្នាំ ១៩៧៤ ​តុង បានទំនាក់ទំនងជាមួយឈ្មោះ សៅ មានតួនាទីយុវជន។ អ្នកទាំងពីរ ​ ធ្វើពុតជាឈឺ ហើយនាំគ្នារត់ចោលខ្សែត្រៀមចំពេលដែលទាហាន​កំពុងប្លោងដាក់។ សកម្មភាពពេល​នោះ បានធ្វើឲ្យកម្លាំងបដិវត្តន៍ ត្រូវរបួសចំនួនពីរនាក់ និងស្លាប់ម្នាក់។ ចំណែក តុង បានយកកាំភ្លើង អ៊ែ កែញ ទៅបាញ់សត្វធ្វើឲ្យបែកខូចខាតអស់ចំនួនមួយដើម ថែមទាំងបំភ័យឲ្យយុវជន​រត់ទៅផ្ទះអស់ចំនួនម្នាក់​​។ នៅចុងឆ្នាំ១៩៧៤ តុង បានត្រូវរបួសនៅសមរភូមិឫស្សីស្រុក ហើយបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រែកថ្មី។ នៅមន្ទីរពេទ្យ តុង បានធ្វើសកម្មភាពដើរហើរដោយសេរី ​មិនគោរពវិន័យ​ឡើយ។ ថែមទាំង​លួចកាច់ពោត និងអំពៅរបស់ប្រជាជនទៀត។ ក្រោយមក តុង បានចេញពីមន្ទីរពេទ្យ ប៉ុន្តែមិនទាន់ចូលបម្រើក្នុងសមរភូមិបានឡើយ។ អង្គភាពក៏បញ្ជូន តុង មកសម្រាកនៅមន្ទីរអ្នកពិការនៅកំពង់កុង រយៈពេល១០ថ្ងៃ ទើបជាសះស្បើយ។ លុះពេលបន្ទាប់ ​​តុង ក៏បានទៅរស់នៅកន្លែងឃ្វាលគោនៅខាងមុខវត្តទួលស្លែង។ នៅទីនោះ តុង និងសមាជិក បានបង្វក់សតិអារម្មណ៍ប្រជាជនឲ្យនាំគ្នាផឹកទឹកត្នោតជូរ​ ហើយបានធ្វើឲ្យ​បាត់គោអស់ចំនួន២ក្បាល ក៏ត្រឡប់មកនៅកំពង់កុងវិញ។ ​

នៅឆ្នាំ១៩៧៥ នៅពេលបែកទីក្រុងភ្នំពេញ តុង និងឈ្មោះ នី ត្រូវបានអង្គការចាត់តាំង ឲ្យមករស់នៅម្ដុំចាក់អង្រែ ហើយនាំសមាជិកដទៃទៀត ដើរផឹកស៊ី ហើយថែមទាំងដើររុករើតាមផ្ទះប្រជាជន និងគាស់ទូ ធ្វើឲ្យខូចខាតទូអស់ចំនួន២។ ​ក្នុងពេល​ជាមួយគ្នា អង្គការ ក៏ផ្លាស់មកនៅខាងត្បូងរោងចក្រឆេកូ។ ​ ពេលនោះ តុង​ ត្រូវបានអង្គការចាប់ដាក់ច្រវាក់ ​​ចំនួន៧ថ្ងៃ។ មូលហេតុ ដោយសារតែ តុង បាននាំសមាជិកដទៃទៀត ទៅផឹកស្រានៅចាក់អង្រែ។ មួយរយៈពេលក្រោយមក​ អង្គការក៏បានដោះលែង ឲ្យមានសេរីភាពឡើងវិញ។ អង្គការ ក៏ចាត់តាំង តុង ឲ្យទៅធ្វើស្រែ នៅម្ដុំវត្តក្របៅ ក៏ជួបជាមួយឈ្មោះ ហេង មានតួនាទីប្រធានមន្ទីរកងវរសេនាតូច១១៦។​ ​ អង្គការ​ បានចាត់តាំងឲ្យ តុង ទៅឡើងត្នោត ដោយកំណត់ចំនួន២០ដើមក្នុងមួយថ្ងៃ ​​ ហើយ តុង អាចធ្វើបានគ្រប់តាមចំនួន។ ពេលនោះ ដោយសារភាពឆ្លាតវៃ​ ​រួមផ្សំនឹងការអស់កម្លាំងផង តុង ធ្វើពុតជាឈឺសតិអារម្មណ៍ ​ថែមទាំងធ្វើឲ្យ​ត្នោតខូចអស់​ជាងពាក់កណ្ដាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅដើមឆ្នាំ១៩៧៦ អង្គការ​ បានចាត់តាំង តុង ឲ្យទៅរស់នៅក្នុងអង្គភាពអនុសេនាធំទី៤។ នៅទីនោះ តុង បានភ្ជួរដីនៅចុងព្រែក ដើម្បីរៀបចំ​ ដាំពោត ក៏បានជួបជាមួយឈ្មោះ ហ៊ន ​និងបានពិភាក្សា​ពីសកម្មភាពក្បត់​នឹងបដិវត្តន៍ ដោយបំផ្លាញដំណាំ និងភ្ជួរបំបុកគល់ ធ្វើឲ្យបាក់នង្គ័លអស់ចំនួនមួយ។ ជាងនេះទៅទៀត តុង បានភ្ជួរធ្វើឲ្យមុតជើងគោ ថែមទាំងចាក់គូដគោ ធ្វើឲ្យមានដំបៅ បង្កឲ្យរាំងស្ទះដល់​ការកសាងប្រទេស។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ តុង ទទួលបានការអប់រំពីឈ្មោះ ហេង ឲ្យធ្វើសកម្មភាពវាយស្របច្បាប់ ​ ដោយបំផុសមហាជនឲ្យប្រឆាំងនឹងអង្គការ។ ផែនការបន្ទាប់ តុង ត្រូវកសាងកម្លាំងក្បត់ឲ្យបានមួយក្រុមដើម្បីចូលទៅបង្កប់ខ្លួនក្នុងអង្គភាព។ បន្ទាប់ពី​ការដាក់ផែនការចប់ទៅ តុង អប់រំកម្លាំងក្បត់បានចំនួន២នាក់។ ​កន្លងរយៈពេលមួយខែ ហេង បានណែនាំ តុង ឲ្យស្គាល់ខ្សែរយៈដែលក្បត់នៅក្នុងកងពល៧០៣ មានចំនួន២១នាក់។ ​ លុះដល់​ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៧ តុង និងសមាជិកចំនួន៣នាក់ បានលួចរត់ទៅនៅផ្ទះ​ នៅវេលាម៉ោង១១យប់ ដោយយកអាវុធ អ៊ែ កែញ ចំនួនមួយដើម និងវិទ្យុចំនួនមួយ​​ ​ក៏ត្រឡប់មក​អង្គភាពវិញ។ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧៧​ តុង ត្រូវបានអង្គការចាប់ខ្លួន ហើយសារភាពចម្លើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧៧៕

ដោយ៖ ជីម សុខគា


[1] ឯកសារ (J០០​៥១០​) តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ឡុច តុង៖ យុវជន នៅអង្គភាព ៧០៦ កងពល៧០៣»។ ​បង្ហាញអំពីសកម្មភាព តុង ​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​ការ​អប់រំ ពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង និងបញ្ចូលជា សេ-អ៊ី-អា។ ការចូលបម្រើបដិវត្តន៍នេះ តុង បានធ្វើសកម្មភាព​បំផុសមហាជនចូលបង្កប់ខ្លួនក្នុងអង្គភាពនិងប្រឆាំងនឹងអង្គការបដិវត្តន៍។

[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),៣៤។

[3] ឯកសារដូចគ្នា។

[4] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),១៧-១៨។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin