
ប្អូនស្រីរបស់ខ្ញុំស្លាប់ភ្លាមៗបន្ទាប់ពីចាក់ថ្នាំគ្រុនចាញ់
(ត្បូងឃ្មុំ) ខិត ភីម អាយុ៧៦ឆ្នាំ និងមានទីកន្លែងកំណើតរស់នៅក្នុងភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ភីម ត្រូវប្រឈមមុខនឹងការបាត់បង់សមាជិកគ្រួសារ ការបង្ខិតបង្ខំឱ្យធ្វើការងារជាទម្ងន់ និងការរស់នៅក្រោមភាពអត់ឃ្លាន។ រាល់សកម្មភាពប្រចាំថ្ងៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត ការហូបចុកត្រូវបានរៀបចំឡើងជាសមូហភាពនៅក្នុងរោងបាយរួម។






