រណ្ដៅបួនជ្រុង
(ត្បូងឃ្មុំ) សាន់ សាមាន អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ មុនពេលខ្មែរក្រហមឡើងកាន់អំណាច សាមាន ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងជាច្រើនធ្លាក់ចូលក្នុងស្រុកភូមិ ធ្វើឱ្យ សាមាន ព្រមទាំងប្រជាជននៅក្នុងភូមិត្រូវរត់ពួននៅម្ដុំត្រពាំងគ្រាលដែលមានទីតាំងស្ថិតក្បែរភូមិវាល។ នៅពេលនោះ ខ្មែរក្រហម ចាប់ផ្ដើមចូលគ្រប់គ្រងនៅក្នុងភូមិស្រុកនៅតាមតំបន់ដាច់ស្រយាល។ សាមាន បានរៀបការក្នុងឆ្នាំ១៩៧៣ តាមបែបលក្ខណៈគ្រួសារ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច...
នៅតែស្រក់ទឹកភ្នែកពេលនឹកឃើញដល់របបខ្មែរក្រហម
យឹម គឹមអ៊ី អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ គឹមអ៊ី មានបងប្អូនចំនួន៧នាក់ ក្នុងនោះគាត់គឺជាកូនទី៤។ នៅក្នុងសម័យខ្មែរក្រហម បងរបស់គឹមអ៊ី ៣នាក់ត្រូវចូលទៅធ្វើការក្នុងកងចល័ត និងបានបាត់ដំណឹង២នាក់។ ចំពោះគឹមអ៊ី និងប្អូនៗត្រូវចូលទៅក្នុងកងកុមារ ដើម្បីធ្វើការកើបអាចម៍គោ និងលើកទំនប់។ ចំណែកម្ដាយរបស់គឹមអ៊ី ត្រូវចូលក្នុងកងចល័តមនុស្សចាស់ ដើម្បីចេញទៅធ្វើការងារស្ទូងដក និងរែកដីក្បែរសហករណ៍ ហើយឪពុកគាត់ដែលមានជំងឺត្រូវធ្វើការងារក្នុងសហករណ៍។ បន្ទាប់មកនៅពេល គឹមអ៊ី...
ប៉ិល យឿន៖ ធ្វើការក្នុងកងចល័តស្រុក
ប៉ិល យឿន អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង យឿន បានចូលរៀនដំបូងនៅសាលាក្នុងវត្តបានយ រួចបន្តរៀនក្រោមផ្ទះរបស់ប្រជាជន ព្រោះមានសង្គ្រាមកើតឡើង។ យឿន បានចូលរៀនប្រមាណ២ឆ្នាំ ទើបគាត់ចេញទៅធ្វើការងារវិញ។ នៅក្នុងសម័យខ្មែរក្រហម យឿន មានបងប្អូនចំនួន៥នាក់។ គ្រួសាររបស់យឿន មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះអង្គការបានចាត់តាំងបងប្អូនរបស់គាត់ឲ្យចូលទៅរស់នៅ និងធ្វើការការក្នុងកងកុមារ និងកងយុវជនចល័ត ហើយម្ដាយរបស់គាត់ត្រូវធ្វើស្រែ និងជាន់រហាត់ទឹកក្បែរសហករណ៍។...
បាយលាយទឹកភ្នែក
(ត្បូងឃ្មុំ) ទៀប ពៅ មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ បច្ចុប្បន្ន ពៅ មានទីលំនៅរស់នៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ ក្នុងស្រុកដែល ពៅ រស់នៅមានការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងសន្ធឹកសន្ធាប់ ធ្វើឱ្យប្រជាជនស្លន់ស្លោនាំគ្នារត់ចូលត្រង់សេ ហើយប្រជាជនខ្លះទៀតបាននាំសមាជិកគ្រួសារភៀសខ្លួនចេញពីភូមិដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពរស់នៅបណ្ដោះអាសន្នសិន។ ពៅ តែងតែនាំកូនតូចៗទៅជ្រកក្រោមទេះគោ ឬពួនតាមភ្លឺស្រែ។ ក្នុងគ្រានោះ មេភូមិមានចិត្តសប្បុរសបានចែកអង្ករម្នាក់មួយកំប៉ុងសម្រាប់អ្នកភូមិដែលបានរត់ភៀសខ្លួន។...
ធ្វើការក្នុងកងចល័តនារីឃុំបាស្រែ
ឃុន យ៉ន អាយុ៥៩ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី៣ ដើម្បីមើលថែប្អូនៗនៅផ្ទះ ព្រោះគាត់គឺជាកូនច្បងនៅក្នុងគ្រួសារ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ យ៉ន បានឃើញប្រជាជនថ្មីជាច្រើនគ្រួសារ រួមទាំងគ្រួសារឪពុកមាររបស់គាត់ បានជម្លៀសចូលមករស់នៅក្នុងភូមិ។ មិនយូរប៉ុន្មាន អង្គការបានប្រជាជនថ្មីចេញទៅអស់ ហើយឪពុកមារបស់យ៉ន ត្រូវជម្លៀសទៅរស់នៅសេដ្ឋី រួចបន្តជម្លៀសទៅដល់ស្រុកព្រះនេត្រព្រះ និងស្លាប់នៅទីនោះ។...
ខ្ញុំមានជំងឺផ្លូវចិត្ត នៅពេលដឹកថាកងឈ្លបសម្លាប់ប្ដី
មាស រុន អាយុ៧១ឆ្នាំ រស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យលន់ នល់ ក្រុមរបស់ខ្មែរក្រហមបានគ្រប់គ្រងភូមិជើងគួនទាំងស្រុង ប៉ុន្តែការរស់នៅរបស់ប្រជាជនគឺធម្មតា គ្រាន់តែមានការប្រមូលអង្ករខ្លះពីតាមផ្ទះរបស់ប្រជាជន។ បន្ទាប់មក អង្គការចាប់ផ្ដើមបែងចែកប្រជាជនឲ្យធ្វើការងារជាក្រុម និងរៀបចំការគ្រប់គ្រងប្រជាជនម្ដងបន្តិចៗ ហើយការរស់នៅកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃទៀត។ អំឡុងពេលនោះ អង្គការបានសន្យាជាមួយប្រជាជនថានឹងមានភាពសម្បូរបែប និងអាហារហូបគ្រប់គ្រាន់ឡើងវិញនៅពេលដែលវាយឈ្នះយកទីក្រុងភ្នំពេញបាន។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ក្រុមរបស់ខ្មែរក្រហមបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ឲ្យទៅតាមទីជនបទ និងភូមិឃុំដែលជាស្រុកកំណើត។...
ប្អូនស្រីរបស់ខ្ញុំស្លាប់ភ្លាមៗបន្ទាប់ពីចាក់ថ្នាំគ្រុនចាញ់
(ត្បូងឃ្មុំ) ខិត ភីម អាយុ៧៦ឆ្នាំ និងមានទីកន្លែងកំណើតរស់នៅក្នុងភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ភីម ត្រូវប្រឈមមុខនឹងការបាត់បង់សមាជិកគ្រួសារ ការបង្ខិតបង្ខំឱ្យធ្វើការងារជាទម្ងន់ និងការរស់នៅក្រោមភាពអត់ឃ្លាន។ រាល់សកម្មភាពប្រចាំថ្ងៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត ការហូបចុកត្រូវបានរៀបចំឡើងជាសមូហភាពនៅក្នុងរោងបាយរួម។ អាហារប្រចាំថ្ងៃមិនមានអ្វីក្រៅពីបបររាវលាយឡំជាមួយត្រកួន និងដើមចេកហាន់ស្តើងៗ។ ការហូបចុកមិនគ្រប់គ្រាន់បានធ្វើឱ្យកម្លាំងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការងារនៅតែតម្រូវឱ្យធ្វើជាប្រចាំគ្មានការលើកលែង។ ការងារទាំងនោះរួមមានជីកប្រឡាយ លើកទំនប់ រែកដី និងកាប់ព្រៃនៅតំបន់ដាច់ស្រយាល។ នៅក្នុងរបបខ្មែរក្រហម អង្គការបាន់ចាត់តាំងឱ្យប្រជាជនធ្វើការងារលើសកម្លាំង...
អង្គការសម្លាប់មនុស្សនៅចំពោះមុខប្រជាជនដើម្បីគំរាម
នូ អ៊ុន អាយុ៦១ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អ៊ុន មានអាយុប្រមាណ១៥ឆ្នាំ។ អ៊ុន បានចូលក្នុងក្រុមកងចល័តយុវជនឃុំ និងចេញទៅធ្វើស្រែ ស្ទូង ដក ច្រូត លើកប្រព័ន្ធភ្លឺស្រែ ជាន់រហាត់ទឹក និងលើកទំនប់ជីកប្រឡាយ តាមអង្គការចាត់តាំង។ ក្រៅពីការងារខាងលើ ក្រុមរបស់អ៊ុន ត្រូវបានបញ្ជូលទៅក្នុងកងហា និងកងរយ ដែលមានយុវជនជាច្រើនរយនាក់សម្រាប់ធ្វើការ...
អ៊ួង សៀក៖ នៅរស់ទាំងវេទនា
រឿងរ៉ាវដែលខ្ញុំចង់ចាំមិនភ្លេចនៅក្នុងសម័យខ្មែរក្រហមគឺការខ្វះខាតអាហារហូបចុក។ នៅក្នុងសហករណ៍ អង្គការបានយកអង្ករចំនួន៤កំប៉ុងទៅបបររាវៗលាយជាមួយព្រលឹត ត្រាវ និងបន្លែផ្សេងៗទៀត។ ការហូបអាហារបែបនេះ បានធ្វើឲ្យខ្ញុំនិងប្រជាជននៅក្នុងភូមិ មានជំងឺហើម ហើយស្លាប់ជាច្រើននាក់ព្រោះគ្មានថ្នាំព្យាបាល។ អ៊ួង សៀក អាយុ៧៤ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៀក មានអាយុប្រមាន៣០ឆ្នាំ និងមានកូន៣នាក់។ នៅក្នុងសហករណ៍ សៀក បានចូលក្នុងកងចល័តភូមិដែលមានសមាជិកប្រមាណ១២នាក់ ដើម្បីធ្វើការងារ រែកលាមកគោដាក់ស្រែ...
អតីតកងចល័តនារី
(ត្បូងឃ្មុំ) ខែម អ៊ាន អាយុ៧៥ឆ្នាំ មានទីលំនៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងពេលបច្ចុប្បន្ន អ៊ាន រស់នៅម្នាក់ឯងព្រោះគាត់មិនទាន់រៀបការមានគ្រួសារ មានតែបងប្រុសម្នាក់ប៉ុណ្ណោះរស់នៅក្បែរផ្ទះ ចំណែកបងប្អូនប្រុសស្រីផ្សេងទៀតបានផ្លាស់ប្តូរទីលំនៅទៅខេត្តដទៃ។ នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ភូមិរបស់អ៊ាន បានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់។ ព្រឹត្តិការណ៍នោះបានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ ហើយគ្រាប់បែកបានធ្លាក់ជុំវិញផ្ទះ។ ពេលនោះប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង បារម្ភខ្លាចគ្រាប់បែកធ្លាក់ចំផ្ទះខ្លួនឯង។ នៅក្នុងអំឡុងពេលនោះ ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងក្នុងភូមិស្រុករបស់ប្រជាជន។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានក្ដោបក្ដាប់អំណាចបានទូទាំងប្រទេស...
នៅក្នុងសហករណ៍ភូមិសឹង្ហ ខ្វះខាតអាហារខ្លាំងណាស់
អួង ឌុច អាយុ៧៣ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង លើរបបលន់ នល់ ឌុច មានអាយុប្រមាណជាង៣០ឆ្នាំ។ ឌុច បានឃើញប្រជាជន១៧មេសា ជាច្រើននាក់ដែលជាអ្នកធ្វើការក្នុងរបបមុន ឬជាជនជាតិចិន ជនជាតិចាម និងជនជាតិវៀតណាម បានជម្លៀសចូលទៅក្នុងសហករណ៍។ មិនយូរប៉ុន្មាន ឌុច បានឃើញអង្គការជម្លៀសប្រជាជនថ្មីទាំងអស់ចេញពីភូមិម្ដងមួយក្រុមរហូតដល់អស់ ប៉ុន្តែគាត់មិនទាន់ដឹងថាមានការសម្លាប់នោះទេ។ នៅឆ្នាំ១៩៧៦...

