Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

បាយមួយខ្ទះចែកគ្នាហូបមួយភូមិ

(ត្បូងឃ្មុំ) សុំ អ៊ាម អាយុ៨៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្នោត ហើយបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនៅក្នុងភូមិ បណ្តាលឱ្យឆេះផ្ទះរបស់ប្រជាជនចំនួនពីរគ្រួសារ ឈ្មោះ ឆាង និង ស៊ីន។ ហេតុការណ៍ដ៏រន្ធត់នោះបានធ្វើឱ្យអ្នកស្រុកភ័យខ្លាច រហូតត្រូវរត់ភៀសខ្លួនទៅភូមិផ្សេងដើម្បីស្នាក់នៅចំនួនមួយយប់។ បន្ទាប់មក មានការផ្លាស់ទីទៅស្នាក់នៅភូមិពង្រប្រមាណមួយសប្ដាហ៍។ ការវាយប្រហារនៅតែបន្តកើតមាន ពេលមានការទម្លាក់គ្រាប់បែកពីយន្តហោះនៅភូមិពោធិ៍ អ៊ាម ត្រូវរត់ភៀសខ្លួនបន្តទៀត។ នៅឆ្នាំ១៩៧៥...

គ្រូពេទ្យចាក់ថ្នាំខុសធ្វើឱ្យអ្នកជំងឺស្លាប់

(ត្បូងឃ្មុំ) ជឹម ណាន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគរ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សព្វថ្ងៃនេះ ណាន មានអាស័យដ្ឋាននៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ ណាន បានរត់គេចចេញពីការទម្លាក់គ្រាប់បែកកាត់វាលស្រែយ៉ាងកម្សត់។ ពេលនោះ ណាន បានរត់រហូតដល់ស្ទឹងដែលមា​នចម្ងាយប្រមាណ២០គីឡូម៉ែត្រពីផ្ទះរបស់គាត់។ បន្ទាប់មក ណាន បានបន្តរត់ទៅដល់ត្រពាំងទាព្រមទាំងមានកូនតូចរត់ជាមួយគ្នានោះដែរ។ នៅពេលនោះ ណាន...

បបរនិងសម្លម្ជូរ

(ត្បូងឃ្មុំ)៖ អ៊ុច ម៉ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនិងអាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ពីមុនស្ថិតក្នុងខេត្តកំពង់ចាម)។ នៅអំឡុងឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង, នៅពេលនោះ ម៉ន បន្តធ្វើស្រែចម្ការធម្មតា ប៉ុន្តែគាត់ និងគ្រួសារត្រូវរត់ចូលពួនក្នុងរណ្តៅត្រង់សេដែលឪពុកបានធ្វើទុកសម្រាប់ការពារ នៅពេលមានការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោងនានា។ ពេលរបបខ្មែរក្រហមឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ ម៉ន មានអាយុ១៨ឆ្នាំ ហើយរស់នៅភូមិទួលពោធិ៍...

កុមាររែកដីពីបាតត្រពាំង

(ខេត្តស្វាយរៀង) សូ យឿន អាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យឿន មានឪពុកឈ្មោះ មុំ ឌី និងម្តាយឈ្មោះ កន យ៉ន ហើយគាត់គឺជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់ ក្នុងនោះស្រី ៤ នាក់។ កាលពីកុមារភាព...

កងដឹកជញ្ជូនស្បៀងនៅឃុំស្វាយធំ

(ខេត្តស្វាយរៀង) សួស សាម៉ុន អាយុ ៦៦ ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាម៉ុន មានឪពុកឈ្មោះ សួស សុខ និងម្តាយឈ្មោះ សុខ អ៊ុត ហើយគាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្រុសចំនួន ៤ នាក់។ កាលពីកុមារភាព សាម៉ុន រៀនសូត្របានត្រឹមថ្នាក់ទី ៣...

ខ្ញុំបានជាសះស្បើយពីជំងឺដោយសារថ្នាំផ្សំពីឫសឈើ

(ខេត្តស្វាយរៀង)​ ហ៊ឹម គង់ អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គង់ មានឪពុកឈ្មោះ ហ៊ុយ ឡាង ម្តាយឈ្មោះ ពោជ ណយ ហើយគាត់ជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូន ៥នាក់ ក្នុងនោះស្រី ៣នាក់​។ គង់ រៀនបានត្រឹមថ្នាក់អក្ខរកម្មពីសម័យសង្គមរាស្ត្រនិយម។ គង់ មានប្រសាសន៍ថា...

ខ្ញុំស្ទើរតែស្លាប់ដោយសារដីបាក់សង្កត់

(ខេត្តស្វាយរៀង) គឹម រ៉េត អាយុ ៦៧ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉េត មានឪពុកឈ្មោះ គឹម ហោ និងម្តាយឈ្មោះ រ័ត្ន អ៊ុច ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព...

ខ្ញុំត្រូវជម្លៀសទៅខេត្តពោធិ៍សាត់

(ខេត្តស្វាយរៀង) រស់ សុខា អាយុ ៦២ ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខា មានឪពុកឈ្មោះ រក ស៊ាម និងម្តាយឈ្មោះ គល់ ប៉ាន់។ កាលពីកុមារភាព សុខា រៀនសូត្របានត្រឹមថ្នាក់ទី៣។ បច្ចុប្បន្ន សុខា ប្រកបរបរជាកសិករ នៅភូមិកំណើត។ សុខា...

យុវជនជំនាន់ក្រោយកុំបំភ្លេចរបបខ្មែរក្រហម

(តាកែវ)៖ ផាត់ ចេវ អាយុ៧០ឆ្នាំ មានទីលំនៅ​ នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចេវ ឈឺសន្លាក់ដៃ-ជើង ធ្វើឱ្យមានអាការឈឺចាប់ជារៀងរាល់ថ្ងៃ។ នៅក្នុងឆ្នាំ១៩៧០ ចេវ បានទៅរស់នៅទីក្រុងភ្នំពេញ ប្រកបរបរធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិត។ លុះដល់ឆ្នាំ១៩៧២ ចេវ សម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ពេលនោះស្រុកកំណើតរបស់គាត់ គឺជាតំបន់រំដោះដែលគ្រប់គ្រងដោយខ្មែរក្រហម។ ក្នុងអំឡុងពេលរស់នៅភូមិកំណើត មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង បណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងបង្កឱ្យប្រជាជនភាពភ័យខ្លាចជាពន់ពេក។...

បង្អែមអង្ករបបរលាយជាមួយនឹងស្ករ

(តាកែវ)៖ សុន សេង មានអាយុ៥៩ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សេង មានជំងឺគ្រុនពោះវៀន ព្រមទាំងឈឺចង្កេះ។ នៅក្នុងរបបខ្មែរក្រហម សេង មានអាយុប្រហែល១០ឆ្នាំ អង្គការបានចាត់ទុក សេង ជាប្រជាជនមូលដ្ឋាន។ អង្គការចាត់តាំងឱ្យ សេង ធ្វើការងារនៅក្នុងកងកុមារភូមិ បន្ទាប់មកបានបញ្ជូនបន្តឱ្យទៅរស់នៅក្នុងកងកុមារឃុំ។ ការងារដែលគាត់ត្រូវធ្វើនៅទីនោះគឺលើកភ្លឺស្រែ ជីកប្រឡាយ ព្រមទាំងរែកដី។...

ជីករណ្ដៅកប់ខ្លួនឯង

(ក្រចេះ)៖ គង់ ហន មានអាយុ៨៦ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ហន មានទីលំនៅតាមបណ្ដោយមាត់ទន្លេ។ ជីវិតរស់នៅនាពេលនោះមានការលំបាកយ៉ាងខ្លាំងបំផុត។ ហន ត្រូវបំពេញការងារជាទម្ងន់ជារៀងរាល់ថ្ងៃសឹងតែគ្មានពេលសម្រាក។ ការងារប្រចាំថ្ងៃគឺ ហន ត្រូវរែកដីទាំងយប់ព្រមទាំងពេលថ្ងៃ ហើយក្រោយមកគាត់ត្រូវបានចាត់តាំងជាកងឈ្លបប្រចាំមូលដ្ឋាន។ របបអាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង។ ប្រជាជនគ្រប់រូបទទួលបានត្រឹមតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់រាងកាយ។ ជារៀងរាល់ថ្ងៃ ពេលឮសំឡេងជួងបន្លឺឡើង ប្រជាជនត្រូវប្រញាប់ប្រញាល់ចេញទៅធ្វើការងារ។ ប្រសិនបើជនណាម្នាក់ហ៊ានបដិសេធមិនព្រមចេញទៅធ្វើការតាមការចាត់តាំង...

Solverwp- WordPress Theme and Plugin