ហាប់ ខន យុទ្ធជនទូរលេខមន្ទីរវរសេនាធំលេខ៣៧៧ ចូលជាភ្នាក់ងារ សេ.អ៊ី.អា.
ហាប់ ខន ជាយុទ្ធជនទូរលេខនៃវរសេនាធំលេខ៣៧៧ ត្រូវបានអង្គការចាប់ខ្លួន និងចោទប្រកាន់ថាបានចូលរួមជាមួយភ្នាក់ងារ សេ.អ៊ី.អា. ក្នុងការប្រព្រឹត្តសកម្មភាពក្បត់បដិវត្តន៍។ នៅក្នុងចម្លើយសារភាពរបស់ ហាប់ ខន មានរាយនាមកម្មាភិបាលខ្មែរក្រហមប្រមាណ ៣០នាក់ ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងសកម្មភាពក្បត់អង្គការ។ ខាងក្រោមនេះគឺជាខ្លឹមសារចម្លើយសារភាពរបស់ ហាប់ ខន ដែលបានផ្តល់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៧។[1] ហាប់ ខន អាយុ ២២ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិតាំងក្រសៅ...
លុន អិន អង្គការចោទប្រកាន់ថា មានគម្រោងផ្តួលរំលំរបបខ្មែរក្រហមនៅខែតុលា ឆ្នាំ១៩៧៧
លុន អិន អាយុ ២២ឆ្នាំ ភេទប្រុស មានតួនាទីជាលេខាវរសេនាតូចលេខ៧០៥ វរសេនាធំលេខ៦០១ កងពលលេខ១៧៤ និងមានស្រុកកំណើតនៅភូមិអន្សក្រហាយ ឃុំសំបូរ ស្រុកកំពង់ស្វាយ តំបន់៤៣ ភូមិភាគកណ្តាល។[1] នៅឆ្នាំ១៩៦៩ អិន បានរៀននៅវត្តសង្ក្រាន រៀនបាន ១ឆ្នាំ ទើបឈប់រៀន និងធ្វើជាកូនសិស្សលោកព្រះនាម សួន ដែលគង់នៅវត្តសង្ក្រានស្រីទេព។ នៅខែឧសភា ឆ្នាំ១៩៧០ អិន...
ខៀវ ធិន ប្រធានពេទ្យស្រុកព្រៃឈរ ឆ្នាំ១៩៧៧
ខៀវ ធិន អាយុ ៣៥ ឆ្នាំ (១៩៧៧) មាននាទីជាប្រធានពេទ្យស្រុកព្រៃឈរ តំបន់៤១ ភូមិភាគឧត្តរ និងមានស្រុកកំណើតនៅភូមិគុក ឃុំផ្កាយព្រឹក ស្រុកព្រៃឈរ តំបន់៤១ ភូមិភាគឧត្តរ។[1] កាលពីកុមារភាព ធិន រៀនសូត្របានត្រឹមថ្នាក់ទី៧។ នៅឆ្នាំ១៩៥៩ គាត់បានឈប់រៀន និងបានរស់នៅជាមួយឪពុកម្តាយនៅស្រុកកំណើត។ នៅឆ្នាំ១៩៦៤ ធិន បានចូលរួមជាមួយបដិវត្តន៍តាមរយៈឈ្មោះ ឃឿន អតីតសិស្ស...
យូ អ៊ី ហៅ ពល ខ្មែរក្រហមចោទប្រកាន់ថាបានចូលជាមួយ «ចលនាខ្មែរស» និងមានបំណងចង់ផ្តួលរំលំបដិវត្តន៍
ចលនាខ្មែរសគឺជាចលនាតស៊ូដែលងើបឡើងប្រឆាំង និងរើបម្រះពីការគាបសង្កត់របស់ខ្មែរក្រហម។ យូ អ៊ី ហៅ ពល ភេទប្រុស នៅលីវ អាយុ ២៣ ឆ្នាំ ជាយោធានៅកងពល៣១០ ហើយគាត់ត្រូវបានចោទប្រកាន់ថាបានចូលរួមជាមួយចលនាខ្មែរស។ ពល មានស្រុកកំណើតនៅភូមិយាយទៀង ឃុំបាឡាំង ស្រុកបារាយណ៍ តំបន់៤២។ ឪពុករបស់ពលឈ្មោះ អ៊ុច អ៊ីម និងម្តាយឈ្មោះ ចាន់ ឡេង។ គាត់មានបងប្អូនចំនួន...
បើកុំតែអង្គការបញ្ជូនចេញពីភូមិ កូនខ្ញុំក៏មិនស្លាប់ដែរ
ណុប ម៉ៅ[1] អាយុ៦៩ឆ្នាំ(២០០៣) រស់នៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ៅ មានស្រុកកំណើតនៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង(កាលពីមុនស្រុកព្រៃសណ្ដែក) ខេត្តតាកែវ។ ម៉ៅ មានប្ដីឈ្មោះ យឹម ឆឹង និងបានផ្លាស់ទីលំនៅមកភូមិព្រៃមោកតាំងពីរៀបការរួច។ នៅឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិ បានមកហៅកូនរបស់ម៉ៅពីរនាក់ឈ្មោះ ម៉ន ឲ្យទៅធ្វើការងារក្នុងកងនារីឃុំព្រៃរំដេង និងឈ្មោះ ទូច ទៅធ្វើជាពេទ្យនៅឃុំស្រែរនោង(បច្ចុប្បន្នទីតាំងនោះធ្វើជាសាលាឃុំ)។...
យុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យព-១៧
ព្រំ ធី ហៅ ឆេង អាយុ ១៩ ឆ្នាំ មានតួនាទីជាយុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យ ព-១៧។ គាត់មានស្រុកកំណើតនៅភូមិត្រែង ឃុំសានគ ស្រុកកំពង់ស្វាយ តំបន់៤១ ភូមិភាគឧត្តរចាស់។ ឪពុកម្តាយរបស់គាត់ប្រកបមុខរបរកសិកម្ម ហើយតាំងពីកុមារភាពមក គាត់បានរស់នៅ និងជួយធ្វើស្រែចម្ការជាមួយគ្រួសារ។[1] នៅឆ្នាំ១៩៧០ ស្រុកកំណើតរបស់ ឆេង ត្រូវបានរំដោះ។ លុះដល់ឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយបដិវត្តន៍តាមរយៈប្រធានភូមិឈ្មោះ ម៉ែន។...
មាននាទីជាកម្មកររបស់បក្ស នៅក្នុងមន្ទីរក-៥
មន ឡៃ[1] ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឡៃ មានឪពុកឈ្មោះ សែម មន ហើយម្ដាយឈ្មោះង៉ិល លឹម។ ឡៃ គឺជាស្ដ្រីមេម៉ាយ និងមានកូន៣នាក់។ នៅក្នុងសម័យខ្មែរក្រហម ឡៃ មានអាយុប្រមាណ១៥ឆ្នាំ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះលើទាហាន លន់ នល់ ទាំងស្រុងប្រធានភូមិឈ្មោះម៉ា...
អនុប្រធានកងអនុសេនាធំទី៥ វរសេនាតូច៧០៤ កងពល១៧៤
ឌី ឡេង ហៅ ភាព មានអាយុ ២០ ឆ្នាំ នៅលីវ និងមានតួនាទីជាអនុប្រធានកងអនុសេនាធំទី៥ នៃវរសេនាតូចលេខ៧០៤ វរសេនាធំលេខ៦០១ កងពលលេខ១៧៤។ ភាព ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថាក្បត់បដិវត្តន៍ដោយសារបានបោកគ្រាប់បែកដៃ ចូលទៅក្នុងទីស្នាក់ការបក្ស។ គាត់មានស្រុកកំណើតនៅភូមិអូរថ្ម ឃុំអូរនាងនុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ឯកសារនេះមិនបានបញ្ជាក់ឈ្មោះឪពុក និងម្តាយរបស់គាត់ទេ។[1] នៅអាយុ ៧ ឆ្នាំ...
ជំនួយការវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤
សៀង ផុន ហៅ ផា មានអាយុ ២៥ ឆ្នាំ និងមានស្រុកកំណើតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ តំបន់៤២ ភូមិភាគកណ្តាល។[1] ផា បានចូលរៀននៅអាយុ ៩ ឆ្នាំ ក្នុងប្រព័ន្ធអប់រំសម័យសង្គមចាស់ នៅសាលាបឋមសិក្សាល្អៀត។ គាត់បានសិក្សារហូតដល់អាយុ ១៤ ឆ្នាំ ហើយបានបញ្ចប់ត្រឹមថ្នាក់ទី៨ មុននឹងឈប់រៀន និងវិលទៅជួយឪពុកម្តាយធ្វើស្រែចម្ការនៅស្រុកកំណើត។ នៅខែមិថុនា...
សង្ខេបប្រវត្តិ ញឹម ស៊ីម ហៅ សូត ជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤
ញឹម ស៊ីម ហៅ សូត ជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤ ភូមិភាគកណ្តាល។ នៅឆ្នាំ ១៩៧៧ សូត មានអាយុ ២៤ ឆ្នាំ និងមានស្រុកកំណើតនៅភូមិក្រវ៉ៅ ឃុំក្រវ៉ៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ នៅអាយុ ១២ ឆ្នាំ...
នារីពេទ្យក្នុងរបបខ្មែរក្រហម
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ ហើយបានជម្លៀសប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជននានាទូទាំងប្រទេស ឱ្យទៅរស់នៅតាមតំបន់ជនបទ ដើម្បីប្រកបការងារកសិកម្ម។ របបនេះបានផ្សព្វ ផ្សាយគោលនយោបាយសង្គមដែលគ្មានអ្នកមាន គ្មានអ្នកក្រ ដោយឱ្យប្រជាជនរស់នៅស្មើភាពគ្នា និងហូបចុករួមគ្នាតាមរយៈសហករណ៍។ មេដឹកនាំសំខាន់ៗនៃរបបខ្មែរក្រហមមានដូចជា ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន...

