ទំព័រដើម

គេហទំព័រឈ្មោះ www.thekrsurvivors.news របស់មជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវ​ការ​តាមរយៈប្រកាសលេខ ០៦៨ ព.ស ល.អ ចុះថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌​មាន។ ចាប់តាំងពីដំណើរការងារស្រាវ​ជ្រាវ​​នៅឆ្នាំ ១៩៩៥ ដោយឈរលើគោល​ការណ៍សំខាន់ពីររបស់ខ្លួនគឺការចងចាំ និងយុត្តិធម៌ មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា បានប្រមូលចងក្រងឯកសារអំពីព័ត៌មានទាក់ទងទៅនឹងរបបខ្មែរក្រហមបាន​ជាង​១លានឯកសារ ដែលជាស្ថាប័នផ្ទុកឯកសារព័ត៌មានទាក់ទងនឹងរបបខ្មែរក្រហមច្រើនជាងគេនៅក្នុងតំបន់។ ក្រៅតែពីផ្ទុកឯកសារមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ជាស្ថាប័ន​ដែលនាំមុខនៅក្នុងការផ្តល់ព័ត៌​មាន​​ទាក់ទងនឹងរបបខ្មែរក្រហមទៅកាន់សាធារណជន និង អ្នកស្រាវជ្រាវនានាក្នុងពិភពលោក។

មជ្ឈ​មណ្ឌលឯកសារកម្ពុជាកំពុងវិវឌ្ឍការងាររបស់ខ្លួនកាន់តែធំបន្តទៅទៀត ដោយឈរលើគោលការណ៍យុត្តិធម៌, ការចងចាំ, សុខភាព, សន្តិភាព និងការអភិវឌ្ឍ ដែលគម្រោងសំខាន់ៗមួយចំនួននឹងត្រូវបានបង្កើតឡើង។ នៅក្នុងចំណោមនោះអង្គភាពព័ត៌មានឌឹញូស៍ (រឿង​រ៉ាវ​​របស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម (D-News: Stories of Khmer Rouge Survivors) ត្រូវបានបង្កើតឡើងដើម្បីបន្ត​ពង្រីកបន្ថែមការផ្សព្វផ្សាយព័ត៌មាន អំពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យបានកាន់តែច្រើនបន្តទៅទៀត។ អង្គភាពព័ត៌មាននេះ​នឹង​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលនឹងផ្តោតសំខាន់ទៅលើការផលិតព័ត៌មានទាក់ទងនឹងអ្នក​រស់រានមាន​​ជីវិតពីរបបខ្មែរក្រហម និងព័ត៌មាននយោបាយ, សេដ្ឋកិច្ច, ការអប់រំ, សុខភាព និងបញ្ហាសង្គមដែលផ្តល់ជូនចំណេះដឹងដើម្បីបម្រើដល់ យុត្តិធម៌, ការចង់ចាំ, សុខភាព និង​​ការ​​អ​ភិ​វឌ្ឍ ដើម្បីរក្សាបាននូវសង្គមប្រកបដោយសន្តិភាព និងការ​ផ្សះ​ផ្សា​ដោយសុខភាពនៅបន្ទាប់​​ពី​អំពើប្រល័យពូជសាស​ន៍​។

ប្រភពព័ត៌មានសំខាន់ៗគឺបានមកពីសាក្សីប្រវត្តិសាស្ត្រដំបូង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានវ័យចាប់ពី៦០ឆ្នាំឡើង​ទៅ ដែលជាអ្នកបានឆ្លងកាត់ផ្ទាល់នៅក្នុងរបបខ្មែរក្រហម ដែលចាំ​បាច់​​ត្រូវតែចងក្រង និងផ្សព្វផ្សាយ ដោយហេតុថា នៅក្នុងរយៈពេល​មិនយូរនៅពេលខាងមុខ គាត់នឹងមិនមានវត្តមានក្នុងការប្រាប់ពីការពិតដែលគាត់បានឆ្លងគាត់ផ្ទាល់នោះតទៅទៀតទេ។ តួលេខរបស់​អ្នក​នៅ​រស់រានមានជីវិតពីរបបខ្មែរក្រហមកំពុងតែថយចុះជាបន្តបន្ទាប់ដោយសារតែបញ្ហាប្រឈមចំពោះសុខភាពរបស់គាត់។

  • D-News

 

  • DC-Cam H.Q.

  • The Queen Mother’s Library, Phnom Penh

  • H.M. the Queen Mother Library by Zaha Hadid

  • DCCAM PROVINCIAL CENTER: Prey Veng Documentation Center

  • DCCAM PROVINCIAL CENTER: Cham Silk: Colors of Memory

  • DCCAM PROVINCIAL CENTER: Kampong Cham Documentation Center

  • DCCAM PROVINCIAL CENTER: THE COMMUNITY HEALING CENTER, Koh Thma Documentation Center & The Praying House of the S’tieng Ethnic Village

  • DCCAM PROVINCIAL CENTER: Hill Tribes Memory Community Center

  • DCCAM PROVINCIAL CENTER: Mekong Riverside Decks & Eco-Boats Community Center

  • DCCAM PROVINCIAL CENTER: Stung Treng Documentation Center

  • DCCAM PROVINCIAL CENTER: Anlong Veng Peace Center

  • DCCAM PROVINCIAL CENTER: Veal Veng Reconciliation Center

  • DCCAM PROVINCIAL CENTER: Takeo Documentation Center

  • DCCAM PROVINCIAL CENTER: Bak Nim Healing Center

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin