(ព្រះវិហារ)៖ គុណ លួត មានអាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។​ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ លួត បានរៀបរាប់អំពីការធ្វើពលកម្មហួសកម្លាំង និងការហូបចុកមិនបានគ្រប់គ្រាន់នៅសម័យនោះ។​ គាត់បានលើកឡើងថាខ្មែរក្រហមបានប្រើក្មេងៗដូចរូបគាត់ឲ្យទៅដកស្មៅនៅតាមវាលស្រែ និងកាប់ទន្រ្ទានខែត្រសម្រាប់ធ្វើជី។ ក្រៅពីនោះមានការរែកដីបង្គីជាដើម ដែលជាការងារហួសកម្លាំង។ ដោយឡែកក […]...