ធូ ឡាយ៖ បបរទឹកខ្មៅ
(កណ្ដាល)៖ ធូ ឡាយ ភេទស្រី មានអាយុ ៨៣ឆ្នាំ និងមានស្រុកកំណើត ព្រមទាំងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ឡាយ មានពិការភាពតាំងពីកំណើត។ នៅកុមារភាព ឡាយ ធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ឡាយ បានរៀបការ និងមានកូនបីនាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារឡាយ ត្រូវរស់នៅតាមលេណដ្ឋាន ដោយសារមានការទម្លាក់គ្រាប់បែក។...
សៀវ អ៊ាវហេង៖ ចងចាំមិនភ្លេចពីភាពវេទនា
(កណ្ដាល)៖ សៀវ អ៊ាវហេង ភេទប្រុស អាយុ ៧២ឆ្នាំ ជាកសិករ មានភូមិកំណើតនៅភូមិទួលក្តី និងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៦៨ អ៊ាវហេង ឈប់រៀនត្រឹមថ្នាក់មជ្ឈិមដ្ឋានទី៣ និងធ្វើជាកម្មករ។ នៅឆ្នាំ១៩៧០ អ៊ាវហេង បានរៀបការ និងរស់នៅឃុំរកាខ្ពស់។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ មានការទម្លាក់គ្រាប់បែកបណ្ដាលឲ្យផ្ទះរបស់ឪពុកក្មេកគាត់ ឆាប់ឆេះ។...
ឈុន សុខហេង៖ ហូបអត់ហូបឃ្លាន
(កណ្ដាល)៖ ឈុន សុខហេង ភេទស្រី អាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៥ សុខហេង ឈប់រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់) ដោយសារការប្លោងគ្រាប់បែកនៅក្នុងភូមិ។ នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាច សុខហេង ដែលជាប្រជាជនចាស់ ត្រូវគណៈកងបង្ខំឲ្យធ្វើការនៅអង្គភាពនារី នៅទួលក្រសាំង។ គណៈកងនោះ ក៏បានបញ្ជាឲ្យព្រះសង្ឃទាំងអស់នៅតាមទីវត្តអារាម...
ឆេង អៃ៖ ក្មួយនិងបងប្អូនថ្លៃបួននាក់បាត់ខ្លួន
(កណ្ដាល)៖ ឆេង អៃ ភេទប្រុស កើតក្នុងឆ្នាំ១៩៤២ បច្ចុប្បន្នមានអាយុ ៧៩ឆ្នាំ។ អៃ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល និងមានស្រុកកំណើតនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង។ អៃ មានកូនបួននាក់ រួមមានទី១ ឈ្មោះ សុខ វី, ទី២ សុខ ម៉េង,...
លុន វួចអេង៖ មហាសែននឿយ
(កណ្ដាល)៖ លុន វួចអេង ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ វួចអេង នៅតែចាំមិនភ្លេចពីរបបខ្មែរក្រហម ដោយសារការធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ គាត់និយាយថា ជីវិតនារបបខ្មែរក្រហម គឺ «មហាសែននឿយ»។ នៅមុនឆ្នាំ១៩៧០ វួចអេង ធ្លាប់បានសិក្សានៅសាលាកេតុឧត្តម ត្រឹមថ្នាក់ទី៨ (សង្គមចាស់)។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ...
គឹម ស្រូយ៖ យោធាខ្មែរក្រហមដឹកមនុស្សតាមកាណូត
(កណ្ដាល)៖ គឹម ស្រូយ ភេទស្រី កើតក្នុងឆ្នាំ១៩៤៥ បច្ចុប្បន្នមានអាយុ ៧៧ឆ្នាំ។ ស្រូយ មានស្រុកកំណើតនៅឃុំរកាខ្ពស់ និងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅវ័យកុមារ ស្រូយ បានឈប់រៀន និងជួយធ្វើស្រែចម្ការឪពុកម្ដាយ ដោយសារតែជីវភាពគ្រួសារខ្វះខាត។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ស្រូយ បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ស្រូយ...
អែម លៀម៖ គ្រុនញាក់គ្រុនញ័រ
(សៀមរាប)៖ អែម លៀម អាយុ ៦៣ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លៀម មានឪពុកឈ្មោះ អែម និងម្ដាយឈ្មោះ សៀង រ៉េម ជាកសិករ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ប្រជាជនក្នុងភូមិរបស់លៀម បានទៅរស់នៅក្នុងវត្ត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅទីនោះ លៀម ធ្វើស្រែចម្ការ,...
មាំ តឹម៖ បបរលាយជាមួយត្រកួន
(សៀមរាប)៖ មាំ តឹម ភេទស្រី មានអាយុ ៥២ឆ្នាំ មានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិព្រំកុដ្ឋ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តឹម មានឪពុកឈ្មោះ ប៉ិ មាំ និងម្ដាយឈ្មោះ ចាត ដែលប្រកបរបរជាកសិករ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ឪពុកម្ដាយតឹម បាននាំគាត់ចាកចេញពីភូមិកំណើត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច។...
ភោក កាយ៖ យំដោយសារបាត់ស្លាបព្រា
(សៀមរាប)៖ ភោក កាយ ភេទស្រី មានអាយុ ៥៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កាយ មានឪពុកឈ្មោះ យ៉ត ភោក និងម្ដាយឈ្មោះ ប៊ុន កន។ នៅរបប លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គ្រួសារកាយ បានរត់ចេញពីភូមិកំណើតទៅនៅភូមិវាលធំ...
សេម ហូ៖ ប្តីឈឺស្លាប់នៅរបបខ្មែរក្រហម
(សៀមរាប)៖ សេម ហូ ភេទស្រី មានអាយុ ៧៥ឆ្នាំ។ ហូ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហូ មានឪពុកឈ្មោះ ប្រាក់ សេម និងម្ដាយឈ្មោះ បុញ្ញ ឃូ។ ហូ មានប្តីឈ្មោះ ញោ ប្រាក់ និងមានកូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។...
ដឹប រ៉ូន៖ ប្អូនខ្ញុំត្រូវខ្មែរក្រហមចាប់ផ្សឹក
(សៀមរាប)៖ ដឹប រ៉ូន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ូន មានឪពុកឈ្មោះ វឹង ដឹប និងម្ដាយឈ្មោះ ហ៊ីង អែម។ រ៉ូន មានប្តីឈ្មោះ បូល នាន់ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។ នៅឆ្នាំ១៩៧០...

