Author: Lyhour Sreang

ម៉ី ញ៉៖ ប្តីស្លាប់នៅកោះស្លា

(កំពត)៖ ម៉ី ញ៉ ភេទស្រី មានអាយុ ៦៩ឆ្នាំ មានភូមិកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ញ៉ ចូលរៀននៅសាលាព្រៃត្រសក់។ ក្រោយមក ញ៉ បានឈប់រៀន និងធ្វើស្រែជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ហើយរបប លន់ នល់ ក៏ត្រូវបានបង្កើតឡើង។ នៅក្នុងរបប...

វ៉ិន ថៃ៖ គ្រួសារបងប្រុសខ្ញុំបានបាត់ខ្លួន

(កំពត)៖ វ៉ិន ថៃ ភេទប្រុស មានអាយុ ៥៨ឆ្នាំ និងជាគ្រូបង្រៀន។ ថៃ មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ថៃ មានបងប្អូនប្រាំមួយនាក់ ក្នុងនោះបងប្រុសម្នាក់របស់គាត់ និងប្រពន្ធកូនរបស់បងប្រុសរូបនោះ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ នៅមុនឆ្នាំ១៩៧០ ថៃ បានចូលរៀនថ្នាក់មតេ្តយ្យ នៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ ថៃ បានឈប់រៀនដោយសាររដ្ឋប្រហារទម្លាក់...

ឌី ស៊ិនលី៖ កូននាយទុន

(កំពត)៖ ឌី ស៊ិនលី ភេទស្រី ជាកសិករស្ថិតក្នុង​វ័យ៧៥ឆ្នាំ។ ស៊ិនលី មានទីកន្លែងកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបសង្គមរាស្ត្រនិយម ស៊ិនលី ដែលមានអាយុ ១២ឆ្នាំ បានចូលរៀននៅសាលាវត្តព្រៃតាសក់។ ស៊ិនលី បានឈប់រៀនត្រឹមថ្នាក់អាទិកដ្ឋាននៅអាយុ ១៥ឆ្នាំ។​ ក្រោយមក ស៊ិនលី បានរៀបការ និងមានកូនបួននាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់...

ចាន់ យ៉ន៖ ខ្មែរក្រហមរៀបការឲ្យខ្ញុំទាំងបង្ខំ

(កំពត)៖ ចាន់ យ៉ន ភេទប្រុស មានអាយុ ៦៧ឆ្នាំ រស់នៅក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។​ យ៉ន មានទីកន្លែងកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។​ នៅឆ្នាំ១៩៦៩ យ៉ន បានចូលរៀននៅសាលាបឋមសិក្សាគីរីវង់។ នៅឆ្នាំ១៩៧០ យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) និងជួយធ្វើការឪពុកម្ដាយ។ នៅឆ្នាំដដែល យ៉ន...

អ៊ុន កៅ៖ ប្រពន្ធឈ្លើយសឹក

(កំពត)៖ អ៊ុន កៅ ភេទស្រី មានអាយុ ៨០ឆ្នាំ និងជាកសិករ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបខ្មែរក្រហម កៅ ត្រូវបានខ្មែរក្រហមហៅថា “ប្រពន្ធឈ្លើយសឹក” ដោយសារប្តីរបស់គាត់ជាអតីតទាហាន លន់ នល់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ កៅ បានរៀបការ។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ គ្រួសារកៅ​ បានរត់គេចពីទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងភូមិ។​...

នាក់ មាច៖ កូនស្លាប់នៅភូមិត្បាល់កិន

(កំពត)៖ នាក់ មាច ភេទប្រុស មានអាយុ ៦៩ឆ្នាំ ជាកសិករ។ មាច មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅឆ្នាំ១៩៦២ មាច បានចូលរៀននៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ គាត់បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយសារកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ ក្រោយមកនៅក្នុងភូមិរបស់មាច...

ផា សុង៖ ឪពុកម្ដាយខ្ញុំ ត្រូវខ្មែរក្រហមបញ្ជូនទៅកោះគរ

(កណ្ដាល)៖ ផា សុង ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ មានទីកន្លែងកំណើតនៅឃុំប្រាសាទ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សុង មានបងប្អូនចំនួន១១នាក់។ នៅរបបខ្មែរក្រហម សុង បានបាត់បង់ឪពុកម្ដាយក្នុងពេលតែមួយ។ សុង និយាយថា ខ្មែរក្រហមបានបញ្ជូនឪពុកម្ដាយគាត់ទៅកោះគរ ដោយមិនឃើញត្រលប់មកវិញនោះទេ។ នៅឆ្នាំ១៩៧០ សុង បានឈប់រៀនត្រឹមថា្នក់ទី១២ (សង្គមចាស់)...

កន ប្រាក់៖ អ្នកទោសនៅកោះគរ

(កណ្ដាល)៖ កន ប្រាក់ ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។​ ប្រាក់ មានទីកន្លែងកំណើតនៅឃុំត្រើយស្លា និងមានបងប្អូនបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រាក់ ឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) ដោយសារការទម្លាក់គ្រាប់បែក និងបានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ ជាមួយឪពុកដែលធ្វើជាទាហាន លន់ នល់។ ក្រោយមក ឪពុកប្រាក់...

ហោល ទូច៖ មិត្តឯងត្រូវដូរទីលំនៅ

(កណ្ដាល)៖ ហោល ទូច ភេទស្រី​ ជាកសិករវ័យ៥៨ឆ្នាំ​ មានភូមិកំណើត និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ទូច មានបងប្អូនប្រាំបីនាក់។ នៅឆ្នាំ១៩៧០ ទូច ចងចាំថា បន្ទាប់ពីមានរដ្ឋប្រហារ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង ក្នុង​មូលដ្ឋានរបស់គាត់។ ដូច្នេះ គ្រួសារទូច បានគេចខ្លួនទៅរស់នៅឃុំតាលន់។ នៅទីនោះ ឪពុកម្ដាយទូច ដាំចម្ការដំឡូង។...

សាន សេងឡោ៖ បងប្រុសទាំងបីនាក់ដែលបានបាត់បង់ជីវិត

(កណ្ដាល)៖ សាន សេងឡោ ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សេងឡោ មានទីកន្លែងកំណើតនៅភូមិទឹកអាង (បច្ចុប្បន្នភូមិពោធិ៍តាប៉ាង) និងជាកូនទី៧ ក្នុងចំណោមបងប្អូនប្រាំបួននាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ បងប្រុសទី១របស់សេងឡោ ត្រូវបានខ្មែរក្រហមចាប់ផ្សឹក និងឲ្យចូលធ្វើយោធាខ្មែរក្រហម។ បងប្រុសគាត់ បានស្លាប់ដោយសារការប្រយុទ្ធជាមួយទាហាន លន់ នល់...

វ៉ិត ស្រី៖ ខ្មែរក្រហមបង្ខំឲ្យធ្វើការរហូតដល់ពិការភ្នែក

(កណ្ដាល)៖ វ៉ិត ស្រី ភេទស្រី មានអាយុ ៦០ឆ្នាំ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ស្រី មានទីកន្លែងកំណើតនៅសង្កាត់ទួលទំពូង ក្រុងភ្នំពេញ ដោយមានឪពុក និងបងស្រីធ្វើជាពេទ្យ។ នៅឆ្នាំ១៩៧០ ស្រី បានចូលរៀននៅសាលាទួលស្លែង នៅអាយុ ៦ឆ្នាំ។ ក្រៅពីម៉ោងសិក្សា ស្រី បានដើរលក់នំកង និងនំក្រូច។ នៅថ្ងៃទី១៧...

Solverwp- WordPress Theme and Plugin