ភូមិរាត្រឹបត្រងលម្អងកេសរ បុប្ផាបវរឈ្មោះអង្គាបុស្ប បក្សីចាបពូកហើរត្រសងចុះ ចម្រុះចឹកស្រូវនៅក្នុងល្អី។ ធម្មជាតិជិតជុំម្តុំទីនេះ ជាឃ្លាំងតម្រិះជនប្រុសស្រី សំណង់អគារជាចំណី ប្រាជ្ញព្រឹទ្ធកវីប្រតិស្ឋាន។ ខាងក្នុងមានបដិមា តំណាងសាសនារូបបុរាណ ជាវិចិត្រកម្មយ៉ាងចំណាន បានមកប្រតិស្ឋកំដរភ្ញៀវ។ រចនាសម្ព័ន្ធទាន់សម័យ ជាការិយាល័យប៉ៃតងខៀវ តម្រៀបឯកសារផ្តល់ជូនភ្ញៀវ ឆន្ទ:ស្រួចស្រៀវទុកចងចាំ។ នោះគឺព្រះរាជបណ្ណាល័យ ហ្លួងម៉ែ […]...