Author: Nen Sreymom

លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា ទទួលបានសំបុត្រពីរលើកពី សោ ភឹម មុនឡើងទៅជួបមជ្ឈិមនៅភ្នំពេញ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំទទួលបានសំបុត្រមួយច្បាប់ពី តាភឹម តាមរយៈឈ្មោះ ទុយ យកមកឱ្យខ្ញុំ។ ន័យក្នុងសំបុត្រសរសេរថា«ប្រតិបត្តិការកើតឡើងនេះ គឺខាងក្នុងធ្វើរដ្ឋប្រហារផ្ទៃក្នុង ហើយស្នើឱ្យគ្រប់ស្រុកប្រមូលកម្លាំងយោធាទាំងឈ្លបស្រុក ឈ្លបឃុំដែលមានប៉ុន្មាននៅខាងក្រោយ ត្រៀមទប់ទល់ការពារបក្សយើងឱ្យបាន។» ក្នុងសំបុត្រឱ្យខ្ញុំយកកម្លាំងទៅរៀបចំខ្សែត្រៀមនៅត្រង់ព្រំប្រទល់​ ស្រុកមេសាង និងតំបន់២៣ ការពារច្រកមកពីស្វាយរៀង។ បើឃើញទ័ពជិះឡាន ឬរថក្រោះរបស់អង្គការមកត្រូវបាញ់។ នៅក្នុងថ្ងៃទី២៩នេះ ខ្ញុំបានប្រមូលកម្លាំងកងទ័ពនារីចំនួន២០០នាក់ និងប្រមូលកម្លាំងឈ្លបគ្រប់ឃុំបានចំនួន៨០នាក់ មករៀបចំខ្សែត្រៀមនៅព្រំប្រទល់តំបន់២៣ ​ច្រកមកពីស្វាយរៀង ចាប់ពីភូមិសូរ...

កូនស្រីម្នាក់ត្រូវបានសម្លាប់ និងកូនស្រីម្នាក់ទៀតបាត់ដំណឹង

នាងខ្ញុំមានឈ្មោះ នួន ឃុត[1] កើតឆ្នាំ១៩១៨ នៅភូមិបញ្ញជី ឃុំត្បូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។​ ខ្ញុំមានប្ដីឈ្មោះ ជី​ ជិន បានស្លាប់ក្នុងអំឡុងឆ្នាំ ១៩៩០។​ ខ្ញុំមានកូនសរុប ៤នាក់ ស្រី៣ តែនៅសល់តែម្នាក់ទេ ដោយកូនប្រុសបានស្លាប់តាំងពីមានអាយុ ៤ឆ្នាំ ហើយកូនស្រី ២នាក់ទៀតស្លាប់ក្នុងជំនាន់ខ្មែរក្រហម។ កូនស្រីបងបង្អស់របស់ខ្ញុំ ម្នាក់ឈ្មោះ ជិន វី...

ទាហានរបស់ លន់ នល់ ដែលនៅរស់

បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបប​នេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុត​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។...

អតីតយោធាខ្មែរក្រហមយាមព្រំដែនខេត្តស្វាយរៀង

ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ ១៩៧៩ ឈៀង និងកងទ័ពជាច្រើនត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមកការពារព្រំដែននៅខេត្តស្វាយរៀង។ ឈៀង ធ្លាប់បានវាយបណ្ដេញកងទ័ពវៀតណាម ឲ្យរត់ខ្ចាត់ខ្ចាយរហូតដល់ខេត្តហាទៀង និងតៃនីញប្រទេសវៀតណាម។ ឈៀង បាននិយាយរៀបរាប់ពីការតស៊ូដូចខាងក្រោម៖ ឡេង ឈៀង[1] ភេទប្រុស អាយុ៦៧ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ ឈៀង មានស្រុកកំណើតនៅភូមិអូរក្រសារ ឃុំកែប ស្រុកកំពត ខេត្តកំពត។ បច្ចុប្បន្ន ឈៀង រស់នៅភូមិដីក្រហម ឃុំអន្លង់រាប...

ប្តូរឈ្មោះ ដើម្បីជៀសផុតពីការសម្លាប់ អំឡុងពេលកងទ័ពមជ្ឈិមចូលមកបោសសម្អាតភូមិភាគបូព៌ា

កុប ហាលីម ជាឈ្មោះចូលបម្រើកងទ័ពនៅឃុំដារ ស្រុកមេមត់ ដែលបានហ្វឹកហាត់យុទ្ធសាស្ត្រសង្គ្រាម និងទ្រឹស្តីនយោបាយ។ ចំណែក ឈ្មោះ ឈឿន ត្រូវបានប្តូរក្នុងឆ្នាំ១៩៧៨ ពេលទ័ពមជ្ឈិមរកសម្លាប់។ មជ្ឈិមបានបញ្ចូលភូមិភាគបូព៌ាទៅក្នុងប្រទេសវៀតណាម ហើយបានប្រដូចប្រជាជនកម្ពុជា ១លានកន្លះ របស់ភូមិភាគនេះថា ជាសត្រូវវៀតណាមថែមទៀត។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧៨ វិទ្យុក្រុងភ្នំពេញបានអំពាវនាវ “ឲ្យធ្វើការសម្អាតក្នុងជួរកងទ័ពរបស់យើង បក្សរបស់យើង និងក្នុងចំណោមប្រជាជន”[1]។ នៅក្នុងឆ្នាំដដែល បងទីមួយឈ្មោះ...

សកម្មភាពបំផ្លាញ បដិវត្តន៍ របស់ គឹម ថាំ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៦ទំព័រ ជារបស់ គឹម ថាំ ​ មុនអង្គការចាប់ខ្លួន ​ជា​ សមាជិកក្នុងអង្គភាពយោធា វរតូច៣៣២ វរធំ៣៣ កងពលលេខ៧០៣ ​។ ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​៤៣០)[1] ​បង្ហាញអំពីសកម្មភាព ឈ្មោះ ថាំ ចូលបម្រើ​ក្នុងជួរបដិវត្តន៍ដែលទទួលផែនការពីឈ្មោះ ដាក វិន ដែលជាជនជាតិវៀតណាម មានតួនាទីជាមេទ័ព ​។ ក្នុងការធ្វើបដិវត្តន៍នេះ ថាំ...

ត្រូវបង្អត់បាយរយៈពេល៣ថ្ងៃ ព្រោះលួចរត់ចេញពីកងចល័ត

  នៅឆ្នាំ១៩៧៦ ក្រុមកងចល័តដែលធ្វើការងារក្នុងភូមិស្មោងទាំងអស់ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យទៅធ្វើស្រែក្នុងភូមិត្រពាំងជ្រៃ។ ជាម្នាក់ក្នុង​ចំណោមប្រជាជនដែលត្រូវផ្លាស់ទី ពីមួយឆ្នាំទៅមួយឆ្នាំ ផៃ ត្រូវធ្វើការងារកាន់តែធ្ងន់ធ្ងរទៅ គ្មានពេលសម្រាកគ្រប់គ្រាន់។ ថ្ងៃមួយ ផៃ បានលួចរត់ចេញពីកងចល័ត ប៉ុន្តែត្រូវបានខ្មែរក្រហមតាមទាន់ រួចធ្វើទារុណកម្មដោយបង្អត់អាហារអស់រយៈពេល៣ថ្ងៃ។ យ៉ួស ផៃ[1] ភេទស្រី មានអាយុ៧៥ឆ្នាំ បច្ចុប្បន្នស្ថិតក្នុង​វ័យចាស់ជរា។ ផៃ មានស្រុកកំណើតនៅភូមិស្មោង ឃុំសំឡាញ  ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះ...

ម្ដាយរបស់ តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យជីកប្រឡាយរហូតដល់ស្លាប់

ក្នុងឆ្នាំ១៩៧៦ ម្ដាយរបស់តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ និងមិនផ្ដល់អាហារឲ្យហូបគ្រប់គ្រាន់ រហូតធ្វើឲ្យម្ដាយរបស់ តុល ដួលស្លាប់ក្នុងអំឡុងពេលធ្វើកំពុងជីកប្រឡាយ។ ប៉ូ តុល បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ប៉ូ តុល ​ភេទប្រុស​ អាយុ៦០ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ តុល មានស្រុកកំណើតនៅភូមិតាម៉ាន់ ឃុំគងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។...

កងកុមារនៅក្នុងរបបខ្មែរក្រហម

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនមានសាលារៀនផ្លូវការទេ។ កុមារត្រូវបានបញ្ជូនឱ្យរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ ចំណែកគ្រូភាគច្រើន គឺជាកសិករក្រីក្រដែលអាចអាន និងសរសេរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្របពេលដែលកុមារត្រូវបានបង្ហាត់បង្រៀនឱ្យចេះអាន និងសរសេរអក្សរបន្តិចបន្តួចនោះ ភាគច្រើននៃការអប់រំកុមារទាំងនោះ គឺផ្តោតទៅលើការអប់រំនយោបាយ[1]។ លើសពីនោះ កុមារក៏ត្រូវបានចាត់តាំងឱ្យធ្វើការងារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្នុងចំណោមកុមារទាំងនោះក៏មាន សុន មករា ដែរ។ សុន មករា បានរៀបរាប់អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ សុន មករា[2] កើតនៅក្នុងឆ្នាំ១៩៦២ នៅភូមិជើងទឹក”ក”...

នួន អ៊ាម ៖ ប្រធានទទួលភ្ញៀវភូមិភាគកណ្ដាល

ខ្ញុំឈ្មោះ នួន  អ៊ាម[1] និងមានឈ្មោះបដិវត្តន៍ គុន អាយុ២៣ឆ្នាំ(១៩៧៧) មិនទាន់មានគ្រួសារទេ។ ខ្ញុំមានស្រុកកំណើតនៅភូមិកំពង់តាបែន សង្កាត់ឈើទាល ស្រុកសណ្ដាន់ តំបន់៤៣ ភូមិភាគកណ្ដាល ដែលទើបតែបង្កើតនៅក្នុងឆ្នាំ១៩៧៧[2]។ ភូមិភាគកណ្ដាលបង្កើតនៅត្រង់អតីតភូមិភាគឧត្ដរ(៣០៣) រួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គនៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ(ស្រុកព្រែកប្រសប់) និង ចែកចេញជា៣តំបន់រួមមានតំបន់ ៤១,៤២ និង តំបន់៤៣។​[3] ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៦៤ ទើបពួកគាត់បញ្ជូនខ្ញុំទៅរៀននៅសាលាបឋមសិក្សា បំពេញវិជ្ជាកំពង់តាបែន...

ក្រុមគ្រួសារខ្ញុំ ត្រូវស្លាប់និងបំបែកបំបាក់ឱ្យព្រាត់គ្នា ដោយរបបខ្មែរក្រហម

នៅឆ្នាំ១៩៧៦ អង្គការខ្មែរក្រហមជ្រើសរើសកម្លាំងយុវជន-យុវនារីឲ្យបម្រើមុខងារផ្សេងៗតាមតម្រូវការ ហើយបងប្អូនរបស់​ វ៉ាន់ កោយ ក៏ត្រូវបាន​ជ្រើសរើសដែរ។ បងប្រុសរបស់​ វ៉ាន់ កោយ ឈ្មោះ វ៉ាន់ ហេន ដែលធ្វើជាកងកម្លាំងក្នុងរបប ប៉ុល ពត បានបាត់ខ្លួនអំឡុងវាយជាមួយវៀតណាមនៅតាមព្រំដែនខ្មែរ-វៀតណាម។ បងប្រុសបន្ទាប់របស់គាត់ឈ្មោះ វ៉ាន់ ហាន ដែលធ្វើជាកូនទ័ពនៅជាមួយ ខៀវ សំផន ត្រូវទៅកាន់ខេត្តបាត់ដំបងជាមួយប្រពន្ធ រួចបន្តដំណើរដល់ស្រុកសំឡូត បន្ទាប់មក...

Solverwp- WordPress Theme and Plugin