Author: Nen Sreymom

ស្ម័គ្រចូលធ្វើជាយោធាខ្មែរក្រហមត្រឹមអាយុ១៤ឆ្នាំ

សំ ភីន មានអាយុ៥៦ឆ្នាំជនជាតិខ្មែរ។ ភីន មានឪពុកឈ្មោះ ខាន់ (ស្លាប់មុនសម័យសង្រ្គាមឆ្នាំ១៩៧០) ម្តាយ ឈ្មោះ មុត (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ កាលពីកុមារភាព ភីន រស់នៅជាមួយឪពុកម្តាយដែលមានជីវភាពខ្វះខាត ក្រលំបាក និងប្រកបមុខរបរធ្វើស្រែចម្ការ តាមទីជនបទដាច់ស្រយាល។ ភីន ខិតខំសិក្សារៀនសូត្រនៅសាលាវត្តត្រឡាចបានត្រឹមថ្នាក់ទី១០(ចាស់)...

សកម្មភាពចូលបម្រើបដិវត្តន៍

សកម្មភាពចូលបម្រើបដិវត្តន៍ របស់ សៀង ផុន ហៅផា[1] អត្ថបទនេះ គឺជា​សេចក្តីសង្ខេបនៃឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២០ទំព័រ របស់​ ​សៀង ផុន ហៅ ផា អតីតអ្នកធ្វើស្រែ។ មុនអង្គការចាប់ខ្លួន ផា គឺ​ជាជំនួយការ វរៈតូច៧០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ ​​ ឯកសារចម្លើយសារភាពលេខ J00១០៧ បាន​បង្ហាញអំពីសកម្មភាព ឈ្មោះ ផា...

ចូល សេ.អ៊ី.អា. ព្រោះខ្លាចអ្នកមានបុណ្យសក្តិក្នុងសង្គមចាស់ធ្វើបាប ឬដាក់ទណ្ឌកម្ម

សង្ខេបចម្លើយសារភាព វេជ្ជបណ្ឌិត តឹក តូ[1] កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៣៤ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចម្លើយសារភាពប្រវែងប្រមាណជា៥០ទំព័រ របស់វេជ្ជបណ្ឌិត តឹក តូ ដែលមានខ្លឹមសារច្រំដែលអំពីផែនការរបស់ភ្នាក់ងារ សេ.អ៊ី.អា. បានបញ្ហាងពីភាពសោកសៅនៃការចាប់ ដោយខ្លួនលោកត្រូវបានឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ១០៩៦។ ចម្លើយសារភាពនេះ ក៏បានរំលេចអំពីក្តីបារម្មណ៍ចំពោះសុវត្ថិភាពនៃសមាជិកគ្រួសាររបស់លោក ដែលអង្គការបញ្ជូនមកភ្នំពេញដែរ...

ពីដំបូង ខ្ញុំមិនជឿថាខ្មែរក្រហមឃោរឃៅ

“កាលហ្នុង ភ្នំពេញ​ស្ងាត់ឈឹង។ កន្លែងណាមានមនុស្ស​នៅ មានតែកន្លែងនឹង។ កន្លែងណាគ្មាន គ្មានទេ។ ភ្លើង​តចោលតាម​ផ្លូវធំៗ។ កន្លែងណាគ្មាន​មនុស្ស​នៅងងឹត​សូន្យហ្មង។ មនុស្សនៅដោយ​កន្លែង។”[1] សូ គឹមយ៉ន ហៅរ៉េន អតីតយុវជន​ក្នុង​អង្គភាពពាណិជ្ជកម្ម​ខ្មែរក្រហម[2] បានចែករំលែក​យ៉ាង​ដូច្នេះ។ ខុស​ប្លែកពី​ប្រជាជន​កម្ពុជា​ទូទៅ ជីវិត​ស្ថិត​ក្រោម​របប​ខ្មែរក្រហម ពុំ​បាន​ប្រឈមជាមួយនឹង​ទុក្ខ​លំបាក​នោះទេ។ កត្តានេះ​ហើយ បាន​ញ៉ាំងឲ្យ​ រ៉េន ភ្ញាក់​ផ្អើល​​ក្រោយពីត្រលប់​ទៅស្រុកកំណើតវិញ​ក្រោយ​របបខ្មែរក្រហមដួល​រលំ និង​បាន​ដឹងពីអំពើ​ឃោរឃៅដែល​ខ្មែរក្រហមបាន​ប្រព្រឹត្ត​លើ​ប្រជាជន​នៅក្នុង​ភូមិ​ស្រុករបស់​ខ្លួន។ សូ គឹមយ៉ន ហៅ...

ព្រះតេជ អ៊ុន សន ៖ ប្រជាជនថ្មីដែលខ្មែរក្រហមជម្លៀសមកស្រុករំដួលត្រូវបានបញ្ជូនទៅសម្លាប់ នៅមន្ទីរសន្តិសុខកំពង់អំពិល

អាត្មាឈ្មោះ អ៊ុន សន[1] កើតនៅឆ្នាំ១៩៤៣ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ អាត្មាបួសចូលបួសលើកទី១នៅពេលសម្តេចព្រះ នរោត្តម សីហនុ ឡើងសោយរាជ្យ ហើយបួសលើកទី២នៅខែកុម្ភៈ ឆ្នាំ២០០១។ សព្វថ្ងៃអាត្មាគង់នៅវត្តកំពង់អំពិល។ អាតា្ម មានឪពុកឈ្មោះ អ៊ុក វណ្ណ និងម្តាយឈ្មោះ ឌើម សឹម។ ឪពុកម្តាយអាត្មាស្លាប់អស់ហើយ។ អាត្មាមានបងប្អូនបង្កើតចំនួន៤នាក់ គឺប្រុស៣នាក់​...

អ្នកផ្សំថ្នាំ និងព្យាបាលយោធាខ្មែរក្រហម នៅក្នុងតំបន់២៤ ភូមិភាគបូព៌ា

អង្គការបានបញ្ជូន ព្រឿង ឲ្យទៅធ្វើជាពេទ្យយោធាតំបន់២៤ ដោយសារតែគាត់គ្មានឪពុកម្ដាយ និងបងប្អូនរងចាំនៅស្រុកកំណើត។ ព្រឿង បានចូលរួមជាមួយកម្លាំងខ្មែរក្រហមនៅក្នុងព្រៃរហូតដល់ទទួលបានជ័យជម្នះ។ នៅពេលទទួលបានជោគជ័យ ឆ្នាំ១៩៧៥ ព្រឿង មិនបានឡើងតួនាទី និងរស់នៅសុខស្រួលនោះទេ។ អង្គការបានប្រើ ព្រឿង ឲ្យធ្វើការងារធ្ងន់ៗ និងមិនមានអាហារហូបគ្រប់គ្រាន់។ លើសពីនេះទៀត ព្រឿង ស្ទើរតែមិនរួចជីវិត នៅពេលដែលអង្គការធ្វើបន្សុទ្ធកម្មទៅលើភូមិភាគបូព៌ា។ នៅពេលមានសង្គ្រាមជាមួយវៀតណាម ព្រឿង បានធ្លាក់ខ្លួនពិការ ដោយសារតែត្រូវគ្រាប់កាំភ្លើង នៅសមរភូមិកោះស្កូ។...

មេពួកផ្នែកវាស់ស្ទង់ មន្ទីរវ-៦៦

ឯកសារលេខ J០០១០១[1] ដែលផ្នែកក្របមុខបានបង្ហាញពីឈ្មោះ ខែម ហ៊ួត[2] មាននាទីជាមេពួក ផ្នែកវាស់ស្ទង់ មន្ទីរ វ-៦៦ និង បានចូលក្នុងបក្ស សេ-អ៊ី-អា[3] នៅខែសីហា ឆ្នាំ១៩៧៦។ ជនសង្ស័យជាច្រើនក្នុងរបបខ្មែរក្រហម ត្រូវអង្គការចោទប្រកាន់ថា បក្ខពួក សេ-អ៊ី-អា ជាខ្មាំង និងត្រូវចាប់យកទៅសម្លាប់ជាបន្តបន្ទាប់។ ទំព័របន្ទាប់នៃឯកសារគឺឃើញសរសេរសេចក្ដីរាយការណ៍ជូនអង្គការអំពីប្រវត្តិផ្ទាល់ខ្លួនរបស់ ខែម ហ៊ួត និងក្រុមគ្រួសារ សកម្មភាពចូលបដិវត្តន៍...

ពេទ្យព្យាបាលកុមារនៅព-១

គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនមិនមានជំនាញច្បាស់លាស់ទេ។ នៅអំឡុងពេលនោះមានវេជ្ជបណ្ឌិតបង្រៀនជំនាញពេទ្យដែរ ប៉ុន្តែការរៀននោះមានរយៈពេលត្រឹមតែ៣-៦ខែប៉ុណ្ណោះ ដូច្នេះហើយចំណេះដឹងដែលទទួល មិនបានច្បាស់លាស់នោះទេ។ ជាក់ស្ដែង យ៉ន[1] បាននិយាយថា៖ «ចេះស្អី មានទាន់បានរៀនសូត្រ ទើបតែចូលទៅធ្វើមិនទាន់បាន១ឆ្នាំស្រួលបួលផង» ។ ឯក យ៉ន ភេទស្រី អាយុ៤២ឆ្នាំ (២០០៤) មានទីលំនៅ នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ឪពុកឈ្មោះ ឯក...

អ្នកការពារភ្ញៀវចិន និងកូរ៉េ ប្រចាំនៅខេត្តបាត់ដំបង

ដើមឆ្នាំ១៩៧៧ សន ត្រូវបានអង្គការបញ្ជូនចេញពីខេត្តតាកែវ ដោយធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ សន មានតួនាទីជាអ្នកយាម និងចាំការពារភ្ញៀវជនជាតិចិន និងជនជាតិកូរ៉េ ដែលបានស្នាក់នៅក្នុងខេត្តបាត់ដំបង។ ឈ្មោះ វង់ សន ភេទប្រុស អាយុ៦៣ឆ្នាំ[1]។ មានមុខរបរជាអ្នកប៉ះកង់ម៉ូតូ និងធ្វើស្រែចម្ការ។ សន មានស្រុកកំណើតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ​ស្រុកព្រៃកប្បាស ខេត្តតាកែវ​​​​​​​​​​​​​​​​​​​​​​​​​​​​។ បច្ចុប្បន្ន រស់នៅក្នុងភូមិកណ្ដាល ​ឃុំអូររំដួល ស្រុកភ្នំព្រឹក្ស...

ការជម្លៀសចាកឆ្ងាយពីស្រុកកំណើត (១៩៧៥-១៩៧៩)

ប្រជាជននៅតាមទីក្រុង និងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្ដិភាព ក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មីរបស់ខ្លួន ហើយប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការដើម្បីបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញពីរឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំឲ្យប្រជាជនចាកចេញពីស្រុកកំណើត។ ប្រជាជនត្រូវបានជូនដំណឹង ជាទូទៅតាមរយៈស្នូរកាំភ្លើង ថាខ្លួនត្រូវតែចាកចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ[1]។ ខាងក្រោមនេះជាសាច់រឿង៖ ឈ្មោះ មុំ ឆក[2] អាយុ៨២ឆ្នាំ ភេទស្រី ទីកន្លែងកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆក...

បទពិសោធន៍របស់និគមន៍ជនសង្គមរាស្រ្តនិយម ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទាវ ឆុន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តស្វាយរៀង គឺជាប្រជាជនដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅក្រុងបុរីអូរស្វាយសែនជ័យ ចាប់តាំងពីឆ្នាំ១៩៦៧មកម្លេះ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចេង សាមី ដែលជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តព្រៃវែង និងមានកូនប្រុសស្រី១០នាក់ ចៅជិត២០នាក់ និងចៅទួត១នាក់។ ខ្ញុំមានឪពុក...

Solverwp- WordPress Theme and Plugin