ចានតូចបានបបរតិច
(ក្រចេះ) ៖ ម៉ា ឆុន ភេទស្រី មានអាយុ៦៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា ១៩ឆ្នាំ។ គាត់ចាំបានថានៅពេលនោះ អង្គការបានឲ្យគាត់ជីកប្រឡាយ និងលើកទំនប់ ព្រោះពេលនោះគាត់ជាកងយុវនារីឈានមុខ។ ឆុន បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ពិតជាលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវធ្វើការសឹងតែគ្មានពេលសម្រាក គាត់បានខំរែកដីរហូតដល់ជាំស្មា ដោយសារខ្លាចអង្គការបង្អត់អាហារ។ អង្គការតម្រូវឲ្យក្រោកតាំងពីម៉ោងបីភ្លឺ ហើយត្រូវទៅដល់កន្លែងតម្រង់ជួរចាំនៅម៉ោងប្រាំព្រឹក និងចាប់ផ្តើមធ្វើការនៅម៉ោងប្រាំមួយព្រឹក។...
អង្គការបានចោទថា អង្គភាពខ្ញុំលាក់ខ្មាំង
(តាកែវ) ៖ នង ងាន់ ភេទប្រុស មានអាយុ៨២ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលខ្មែរក្រហមចូលមកកាន់កាប់ប្រទេសកម្ពុជា អង្គការបានបែងចែកប្រជាជនទាំងអស់ជាសហករណ៍។ ងាន់ បាននិយាយថា អង្គការបានបំបែកកុមារតូចៗ ទៅដាក់មួយអង្គភាពផ្សេងពីកុមារធំៗ។ អង្គការបានបែងចែកកុមារធំៗជាបួនអង្គភាព។ នៅក្នុងរបបខ្មែរក្រហម ងាន់ មានតួនាទីជាប្រធានអង្គភាពកុមារ។ នៅពេលដែលរដូវជិតប្រមូលផលស្រូវ អង្គការបានចាប់បញ្ជូនអង្គភាពកុមារឲ្យទៅការពារស្រូវ ព្រោះខ្លាចមានសត្វកណ្ដុរ និងសត្វផ្សេងទៀត កាត់បំផ្លាញស្រូវ។ នៅពេលដែលកងទ័ពវៀតណាមចូលមកកាន់ប្រទេសកម្ពុជា...
អង្គការវាយខ្ញុំ ដោយសារពោតប្រាំផ្លែ
(ក្រចេះ) ៖ រាជ យូ ភេទប្រុស មានអាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់ពីរឿងរ៉ាវដែលគាត់បានចងចាំមិនភ្លេចគឺការបរិភោគអាហារ និងការរស់នៅ។ រាល់របស់របរដែលឪពុកម្ដាយរបស់គាត់ដាំបាននៅជុំវិញផ្ទះ គឺមិនអាចហូបបាននោះទេ ដោយសារអង្គការបានចាត់ទុកថាជារបស់សហមូហភាព។ គាត់បាននិយាយថាសូម្បីតែដំឡូងមួយមើមក៏មិនអាចហូបបានដែរ។ ប្រសិនបើប្រជាជនលួចដកដំឡូងបានត្រូវហូបទាំងឆៅ មិនអាចចម្អិនបាននោះទេ ព្រោះខ្លាចអង្គការចាប់បាន យកទៅធ្វើទារុណកម្ម ឬអាចសម្លាប់ចោល។ នៅអំឡុងដើមខែមិថុនា ឆ្នាំ១៩៧៨ យូ មានអាយុប្រាំបីឆ្នាំ និងរស់នៅតំបន់ឫស្សីចារដោយធ្វើការនៅក្នុងកងកុមារ។...
ថ្នាំមួយគ្រាប់ លេបគ្រប់ជំងឺទាំងអស់
(ក្រចេះ)៖ សែម ធី មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិឃុំដដែល។ គាត់បានរៀបរាប់អំពីរឿងរ៉ាវ ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះអង្គការគ្មានប្រើឲ្យប្រជាជនធ្វើការងារអ្វីក្រៅតែពីការរែកដី ជីកព្រែក លើកទំនប់ លើកភ្លឺស្រែ និងធ្វើស្រែចម្ការ។ អង្គការប្រើឲ្យប្រជាជនធ្វើការសឹងតែគ្មានពេលសម្រាក។ ម៉ោង៥-៦ព្រឹកប្រជាជនត្រូវចេញទៅធ្វើការរហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារថ្ងៃត្រង់។ ហូបអាហាររួចមិនទាន់បានស្រួលផងត្រូវចេញទៅធ្វើការបន្តទៀត។ នៅក្នុងជំនាន់នោះគាត់បានចូលធ្វើការនៅក្នុងកងចល័ត មានអាយុប្រហែល១៧ឆ្នាំ អង្គការបានប្រើឲ្យគាត់រែកដី ជីកព្រែក និងធ្វើស្រែនៅជិតភ្នំបុរី។ គាត់បាននិយាយថា...
មិត្តប្អូនមានពេញចិត្តជាមួយអ្នកណាឬទេ?
(ក្រចេះ)៖ អឿ មឿន ភេទប្រុស មានអាយុ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុ១៦ឆ្នាំ និងធ្វើការនៅក្នុងកងប្រវាស់ដៃ នៅភូមិអំពិលទឹក។ នៅក្នុងកងប្រវាស់ដៃ អង្គការបានប្រើឲ្យគាត់រកត្រី សាច់ ដាក់នៅតាមកងដើម្បីប្រឡាក់ទុក និងបម្រុងសម្រាប់ស្ល។ អង្គការបានកំណត់ឲ្យគាត់ ព្រមទាំងសមាជិក រកត្រីឲ្យបាន១០គីឡូក្នុងមួយថ្ងៃ។ គាត់រកត្រីបានប្រហែលបីខែ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅក្នុងកងភ្ជួរស្រែវិញ។ គាត់បានធ្វើការនៅក្នុងកងប្រវាស់ដៃនោះបានចំនួនមួយឆ្នាំ ក៏ត្រូវអង្គការឲ្យគាត់ចូលធ្វើការនៅក្នុងកងឃ្វាលគោ...
ខ្ញុំខ្លាចការប្រជុំទិតៀន
(ក្រចេះ)៖ ឯម ម៉ាលី ភេទស្រី មានអាយុ៦០ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយគឺ លើសឈាម និងខ្លាញ់ក្នុងឈាម។ រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហមគឺ អង្គការបានប្រមូលប្រជាជនទៅនៅក្នុងក្រុមប្រវាស់ដៃ និងការរស់នៅរួមគ្នា។ គាត់បាននិយាយថា នៅពេលគាត់នៅក្នុងក្រុមប្រវាស់ដៃ គាត់មិនសូវមានភាពលំបាកប៉ុន្មានទេ ព្រោះពេលនោះគាត់រស់នៅជុំជាមួយនឹងឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៧ អង្គការបានប្រមូលប្រជាជនឲ្យរស់នៅជុំគ្នាក្នុងសហករណ៍ គាត់បាននិយាយថាអង្គការបានចាប់ផ្ដើមពង្រឹងឲ្យប្រជាជនធ្វើការ។ ពេលព្រឹកត្រូវក្រោកពីម៉ោងបួនជិតភ្លឺ ដើម្បីចេញទៅធ្វើការ រហូតដល់ម៉ោង១១ថ្ងៃត្រង់...
ជីវិតថ្លៃ! នៅរស់រហូតមកដល់សព្វថ្ងៃ
(ក្រចេះ)៖ ជា ស្រ៊ាង ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅអំឡុងឆ្នាំ១៩៧៥ ស្រ៊ាង ទើបតែសម្រាលកូនបានប្រហែលជាបីខែ អង្គការបានប្រើឲ្យគាត់រែងអង្ករនៅកន្លែងរោងជង្រុករួម និងមើលថែទាំកុមារ។ គាត់ត្រូវចូលធ្វើការពីម៉ោងប្រាំពីរព្រឹក និងពេលយប់គាត់ត្រូវទៅដាំទឹកក្ដៅសម្រាប់កងបោកស្រូវរហូតដល់ម៉ោង១២យប់ ទើបគាត់បានត្រឡប់ទៅសម្រាក។ បន្ទាប់មកគាត់បានធ្វើការនៅសហករណ៍ឈូងពពេល ជាអ្នកដាំបាយ។ នៅពេលនោះអង្គការបានឲ្យគាត់ដាំបាយឲ្យជ្រូក។ គាត់បានប្រាប់បន្ថែមថាដំណាំដែលប្រជាជនដាំបាននៅជុំវិញផ្ទះ គឺមិនមានសិទ្ធិប្រមូលផលឡើយ ព្រោះអង្គការបានរាប់បញ្ចូលដំណាំទាំងអស់នោះជារបស់រួម។ សូម្បីតែដំឡូង និងចេកដែល...
ខ្មែរក្រហមបានសម្លាប់ឪពុកខ្ញុំ
(ក្រចេះ) ៖ កែវ អេងស្រ៊ី ភេទស្រី មានអាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកាប៉ូ២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ គាត់មានបងប្អូនបួននាក់ ស្រីម្នាក់ បងប្អូនរបស់គាត់ទាំងបីនាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះ គាត់ជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅទីនោះអង្គការបានប្រើឲ្យគាត់ធ្វើចម្ការ ដាំដំណាំ និងធ្វើថ្នាំជាដើម។ បន្ទាប់ពីនោះអង្គការបានដកឲ្យគាត់ទៅធ្វើការនៅសហករណ៍រោងបាយ។...
អង្គការបានប្រមាថជីវិតរបស់ខ្ញុំ
(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ម៉ន...
ទុកមិនចំណេញ ដកចេញមិនខាត
(ក្រចេះ) ៖ គង់ សេងលី ភេទប្រុស មានអាយុ៥៦ឆ្នាំ នៅលីវ សព្វថ្ងៃរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការនៅកងកុមារដោយកើបអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងរែកជីដាក់ក្នុងវាលស្រែ។ គាត់មិនទទួលបានការអប់រំ តែត្រូវធ្វើការងារដោយមិនទទួលបានអាហារគ្រប់គ្រាន់។ គាត់បាននិយាយថា ក្នុងរបបនោះដំណាំដែលគាត់បានដាំនៅជុំវិញផ្ទះ ក៏គាត់មិនអាចប្រមូលផលសម្រាប់ផ្ទាល់ខ្លួនឡើយ ព្រោះអង្គការបានដាក់បញ្ចូលជារបស់រួម។ គាត់បានបន្ថែមថាសូម្បីតែដំឡូងមួយមើមក៏មិនអាចបរិភោគបាន។ ប្រសិនបើអង្គការបានឃើញថា មានប្រជាជនណាម្នាក់គាស់ដំឡូងហូប អង្គការគ្រាន់តែព្រមានធម្មតានៅលើកទីមួយ។...
អតីតទាហានរបបខ្មែរក្រហម
(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូនប្រាំមួយនាក់ ស្លាប់ម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួនប្រាំបីនាក់ ប្រុសប្រាំនាក់ និងស្រីបីនាក់ ស្លាប់បួននាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង...

