គ្មានកំហុសក៏ត្រូវស្លាប់
(តាកែវ) ៖ ស៊ឹម ចេង អាយុ៦៤ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ពីរបបខ្មែរក្រហមថា កាលនោះគាត់មានអាយុប្រហែល១៦ឆ្នាំ ត្រូវបានអង្គការនាំទៅធ្វើការជាច្រើនកន្លែងផ្សេងៗគ្នា។ ការងារដែលគាត់ធ្វើមានដូចជា ជីកព្រែក ដកស្ទូង កាប់ដើមរំចាក និងសព្វបែបយ៉ាងជាច្រើនទៀត។ ដំបូងឡើយអង្គការបានឲ្យគាត់ទៅបោចស្មៅនៅទួលលង្ការ បន្ទាប់ពីនោះបានបញ្ជូនគាត់ចូលជាមួយកងចល័តភូមិភាគ ដែលនៅទីនោះគេហៅថាកងវីរៈលេខ៣។ នៅក្នុងកងចល័តភូមិភាគនោះ ចេង បានប្រាប់ថាមានមិត្តនារីជាច្រើននៅជុំគ្នា ហើយនៅទីនោះមិនមានអ្វីហូបច្រើននោះទេ ហូបបានបន្តិចៗ...
បបរលាយផ្លែខ្វិត
(តាកែវ) ៖ ជ័យ យ៉ា មានអាយុ៧៤ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ គាត់មានបងប្អូនប្រាំមួយនាក់ ស្រីពីរនាក់ ប្រុសបួននាក់។ នៅមុនរបបខ្មែរក្រហមចូលកាន់កាប់ យ៉ា បានធ្លាប់រៀនអក្សរអក្ខរកម្មនៅក្នុងវត្តសមរមេត្រី។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ សមាជិកគ្រួសាររបស់ យ៉ា ត្រូវបានជម្លៀសចេញពីផ្ទះ ទៅរស់នៅក្នុងវត្តសមរមេត្រី។ នៅពេលដែលគាត់កំពុងរស់នៅក្នុងវត្តនោះ គាត់បានឃើញគេវាយរូបសំណាក់ព្រះពុទ្ធរូបចោលទាំងអស់។ សូម្បីតែព្រះសង្ឃក៏ត្រូវសុគតដោយសារតែមិនមានអាហារសម្រាប់ឆាន់គ្រប់គ្រាន់។...
ខ្ញុំខិតខំធ្វើការព្រោះខ្លាចអង្គការកសាង
(តាកែវ) ៖ ឈន ចាន់ថន ភេទស្រី មានអាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា១៧ឆ្នាំ អង្គការបានឲ្យគាត់ទៅលើកទំនប់ទួលលង្ការ។ នៅពេលដែលលើកទំនប់នោះជិតហើយ អង្គការបានឲ្យគាត់ទៅស្រែអំបិលដើម្បីធ្វើការនៅទីនោះ។ អង្គការឲ្យគាត់ក្រោកពីម៉ោងប្រាំព្រឹកដើម្បីហាត់ប្រាណ ហើយម៉ោងប្រាំពីរព្រឹកចូលធ្វើការនៅស្រែអំបិល ដល់ម៉ោង១១ ទើបបានសម្រាកហូបបាយ។ គាត់សម្រាកបានបន្តិចក៏ចុះធ្វើការទៀតរហូតដល់ម៉ោងប្រាំល្ងាចទើបបានសម្រាក។ ចំពោះការងារគាត់បានប្រាប់ថា គាត់ខិតខំធ្វើការទោះបីជានៅសហករណ៍មិនបង្ខំគាត់ក៏ដោយ ព្រោះខ្លាចអង្គការយកទៅកសាង។ គាត់ក៏បានប្រៀបធៀបអំពីការធ្វើការងារពីសម័យនោះ...
របបខ្មែរក្រហមជារបបដ៏ឃោរឃៅ
(រតនគិរី) ៖ ខឺរ ស្ដាំង មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នមានទីលំនៅ នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ខឺរ ស្ដាំង បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់បានឆ្លងកាត់ដោយលំបាកវេទនា ដោយសារតែអង្គការបានប្រើឲ្យគាត់ធ្វើការហួសកម្លាំង លុបបំបាត់សិទ្ធិសេរីភាព លុបបំបាត់ជំនឿ សាសនា ជាដើម។ របបខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា អង្គការបានឲ្យ ស្ដាំង ធ្វើការនៅក្នុងក្រុមថែសួន...
អ្នកមានចំណេះត្រូវចោទថាជាជនក្បត់
(រតនគិរី) ៖ ឈឺ មិន ភេទប្រុស មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរៀបរាប់ថា នៅអំឡុងរបបខ្មែរក្រហម អង្គការបានឲ្យគាត់នៅក្នុងកងសហករណ៍។ គាត់បាននៅក្នុងកងសហករណ៍នោះចំនួន២ឆ្នាំ នៅទីនោះ អង្គការបានឲ្យគាត់ហូបរួម ធ្វើការរួម និងស្នាក់នៅរួម។ ដំបូងឡើយអង្គការឲ្យគាត់ ច្រូតស្រូវ បុកស្រូវ និងរែងអង្ករ បន្ទាប់មកអង្គការបានឲ្យគាត់ជីកប្រឡាយ លើកភ្លឺស្រែ...
សត្វពស់ និងកង្កែបជាអាហារទីពីរ
(តាកែវ) ៖ ខៀវ ថាក់ ភេទប្រុស មានអាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នធ្វើជាអាចារ្យនៅក្នុងវត្តសមរមេត្រី។ ខៀវ ថាក់ បានរៀបរាប់ថា នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ មុនឆ្នាំទម្លាក់សម្ដេចសីហនុ ថាក់ ជាសិស្សរៀននៅសាលាបឋមសិក្សានៅវត្តព្រៃកប្បាស។ នៅពេលដែលកងទ័ពវៀតណាមចូលស្រុកមិនមានសាលារៀនបន្តទៀតរហូតដល់ខែមិថុនាឆ្នាំ១៩៧០ ខៀវ ថាក់ បានបួសរៀននៅក្នុងវត្តព្រៃកប្បាស។ ឆ្លងចូលមកដល់ឆ្នាំ១៩៧៥ នៅពេលទាហានខ្មែរក្រហមបានវាយឈ្នះទាហាន...
ខំដើម្បីរស់
(តាកែវ)៖ ហ៊ឹម ស៊ីថន បច្ចុប្បន្នមានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបងប្អូន៥នាក់។ គាត់បានរៀបរាប់រឿងរ៉ាវជូរចត់ជាច្រើន ដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ គាត់ខ្លួនឯងផ្ទាល់ស្ទើតែមិនជឿថាគាត់អាចមានជីវិតរស់នៅមកសល់សព្វថ្ងៃដោយគាត់បានជួបរឿងជាច្រើន ដូចជាការបង្ខំឲ្យធ្វើការងារ របបអាហារមិនគ្រប់គ្រាន់ បែកបាក់សាច់ញាតិបងប្អូន។ គាត់តស៊ូរស់នៅក្នុងរបបខ្មែរក្រហមដោយខិតខំធ្វើការគ្រប់បែបយ៉ាងដើម្បីតែរស់។ នៅអំឡុងឆ្នាំ១៩៧៥ គាត់ពុំត្រូវបានអង្គការជម្លៀសចេញពីភូមិកំណើតនោះទេ ក៏ប៉ុន្តែឪពុកម្ដាយ និងបងប្អូនត្រូវបានគេជម្លៀសទៅខេត្តបាត់ដំបងដោយពុំបានដឹងដំណឹងពីគ្នាបន្តិចសោះ រហូតដល់ឆ្នាំ១៩៧៩ ទើបគាត់បានទទួលដំណឹងថាឪពុកម្ដាយ និងបងប្អូនរបស់គាត់ត្រូវបានបាត់បង់ជីវិតទាំងអស់នៅក្នុងរបបខ្មែរក្រហម។ ស៊ីថន ត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារ...
អង្គការបានបង្អត់អាហារខ្ញុំ
(រតនគិរី) ៖ ភិត ម៉ៅ ភេទស្រី មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់រស់នៅ ភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ៅ បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនាជាខ្លាំង ដោយសារកាលពីសម័យនោះគេបានប្រើឲ្យមនុស្សធ្វើការច្រើនម៉ោង មិនថាជាមនុស្សចាស់ ឬមនុស្សពេញវ័យ។ មនុស្សចាស់ ឬមនុស្សពេញវ័យគេឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើចម្ការជាសមូហភាព រីឯកុមារវិញឲ្យបោចស្មៅ កាប់ទន្ទ្រានខែត្រ រើសលាមកសត្វដើម្បីធ្វើជាជីដាក់ក្នងស្រែ។...
កងនារីចល័ត នៅក្នុងរបបខ្មែរក្រហម
(តាកែវ) ៖ វ៉ែន យ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ អំឡុងរបបខ្មែរក្រហមបានចាប់ផ្ដើម យ៉េត មានអាយុប្រហែលជា២០ឆ្នាំ។ ពេលនោះគាត់បានចូលក្នុងកងនារីចល័ត ព្រោះជាវ័យពេញកម្លាំងសម្រាប់ធ្វើការ។ នៅក្នុងកងនារីចល័តអង្គការប្រើឲ្យធ្វើការធ្ងន់ៗ ដូចជារែកដី ជីកព្រែកនៅភូមិសមរខ្មែរ។ បន្ទាប់មកអង្គការបានបញ្ជូនកងនារីចល័តព្រមទាំង យ៉េត ឲ្យទៅរែកដីធ្វើប្រព័ន្ធភ្លឺស្រែនៅតំបន់ឆ្ងាយៗពីផ្ទះស្នាក់របស់គាត់។ ក្រុមការងារត្រូវសង់ខ្ទមនៅការដ្ឋានដើម្បីស្នាក់ ហើយនៅពេលខ្លះត្រូវសម្រាកនៅក្នុងវត្ត។ ការងារដែលធ្វើនៅក្នុងរបបនោះគឺធ្វើដោយកម្លាំងមនុស្សសុទ្ធសាធគ្មានកម្លាំងម៉ាស៊ីនជួយឡើយ។ កន្លែងដែលកងនារីចល័តធ្វើការងារនោះគឺ ភ្នំបុរី...
សម្លាប់សូម្បីតែក្មេង
(រតនគិរី) ៖ ឆឿង ពេស ភេទស្រី មានអាយុ៦៩ឆ្នាំ ជនជាតិភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពេស បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនា ដោយសារតែពេលនោះអង្គការបានប្រើប្រជាជនធ្វើការហួសកម្លាំង មិនថាចាស់ឬក្មេងទេ។ សម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យ អង្គការបានឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើការជាសមូហភាព ចំពោះកងកុមារវិញអង្គការបានឲ្យជីកស្មៅ កាប់ទន្រ្ទានខែត្រ រើសអាចម៍គោដើម្បីយកទៅធ្វើជាជីទុកដាក់ក្នុងស្រែ។ នៅក្នុងរបបខ្មែរក្រហម...
ក្រុមស្មោះត្រង់
(រតនគិរី) ៖ ឈឹម មុត មានអាយុ៧៣ឆ្នាំ ភេទស្រី ជាជនដើមភាគតិចកាវែត មានបងប្អូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់ មុត ជាកូនទីបី សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ឈឹម មុត ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដែលជារបបដ៏ខ្មៅងងឹត ធ្វើឲ្យប្រជាជនរស់នៅលំបាកវេទនាជាខ្លាំង ដោយសារកាលនោះខ្មែរក្រហមបានប្រើឲ្យប្រជាជនធ្វើការងារគ្មានពេលសម្រាក។ នៅអំឡុងពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា គាត់ត្រូវបានអង្គការប្រើឲ្យជីកគល់ឈើនៅក្នុងស្រែ ជីកដីធ្វើប្រឡាយ...

