Author: Nen Sreymom

កងរែកដីដំបូក

(ស្ទឹងត្រែង) ៖ តូច ប៉ូលីន ភេទស្រី មានអាយុ៥៦ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់មានបងប្អូនទាំងអស់បីនាក់។ នៅអំឡុងរបបខ្មែរក្រហម គាត់រស់នៅក្នុងកងកុមារ អង្គការបានប្រើឲ្យគាត់រែកដីដំបូកដាក់ក្នុងស្រែ។ គាត់បាននិយាយថានៅក្នុងសហករណ៍ដែលគាត់រស់នៅគឺមានអាហារហូបគ្រប់គ្រាន់។ ថ្វីត្បិតតែមានអាហារបរិភោគគ្រប់គ្រាន់មែន ប៉ុន្តែនៅតែមានទុក្ខលំបាកទៅលើការធ្វើការងារ ព្រោះក្នុងមួយថ្ងៃៗធ្វើការច្រើនម៉ោង មិនសូវបានឈប់សម្រាក ត្រូវក្រោកពីព្រលឹមទៅធ្វើការ ពេលយប់ជ្រៅទើបបានសម្រាក។ គាត់បានយល់ឃើញថាការកាត់ទោសមេដឹកនាំខ្មែរក្រហម មានការសមស្របព្រោះបានផ្ដល់យុត្តិធម៌ដល់ប្រជាជន។ ជំងឺដែលគាត់ឈឺជាប្រចាំគឺ...

អង្ករមួយកំប៉ុងហូបគ្នាបីទៅបួននាក់

(ស្ទឹងត្រែង) ៖ ខាត់ សារ៉ាន ភេទស្រី មានអាយុ៥៨ឆ្នាំ មុខរបបធ្វើស្រែចំការ សព្វថ្ងៃរស់នៅភូមិវាងព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សារ៉ាន បានចែករំលែកអំពីទុក្ខលំបាករបស់គាត់ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១២ឆ្នាំ គាត់បានចាកចេញពីឪពុកម្ដាយទៅនៅកងចល័តនៅខេត្តកំពង់ស្ពឺ ហៅថាភូមិភាគបស្ចិម ខ្មែរក្រហមបានប្រើឲ្យគាត់លើកភ្លឺស្រែ លើកប្រឡាយ និងដកស្ទូងជាដើម។ ចំពោះរបបអាហារ មួយពេលអង្ករមួយកំប៉ុងដាំបាយហូបគ្នាបីនាក់ទៅបួននាក់ ពេលខ្លះក៏បានបាយបរិភោគ ពេលខ្លះមានតែបបរ មួយថ្ងៃទទួលបានអាហារពីរពេល ពេលព្រឹក...

កងចល័តស្រុក

(ស្ទឹងត្រែង) ៖ សន ណាយុន ភេទស្រី អាយុ៥៩ឆ្នាំ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ណាយុន មានអាយុ១២ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការក្នុងកងចល័តស្រុក នៅខេត្តកំពង់ចាម គាត់ត្រូវចាកចោលឆ្ងាយពីផ្ទះ និងម្ដាយឪពុករបស់គាត់។ ចំពោះការងារដែលគាត់បានធ្វើនៅពេលនោះគឺដាក់បាយឲ្យជ្រូក។ ថ្វីត្បិតតែយើងស្ដាប់ទៅឃើញថាការងារនោះងាយស្រួល ប៉ុន្តែសម្រាប់រូបគាត់ផ្ទាល់គឺមានការលំបាក តែគាត់ស៊ូទ្រាំ មិនហ៊ានត្អូញត្អែរ ឬតវ៉ាទេ ព្រោះប្រសិនហ៊ានតវ៉ានោះនឹងត្រូវចាប់យកទៅសម្លាប់ចោល។...

ហេដ្ឋារចនាសម្ព័ន្ធត្រូវខូចដោយសារគ្រាប់បែក

(ស្ទឹងត្រែង) ៖ អ៊ុត ណាន ភេទស្រី មានអាយុ៦៤ឆ្នាំ ជាជនពិការ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំពីដំណើរជីវិតរបស់គាត់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើន។ ដំបូងឡើយ នៅក្នុងរបប លន់ នល់ មានការទម្លាក់គ្រាប់បែកនៅភូមិអូរស្វាយ បណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា មន្ទីរពេទ្យ ឃោសនាការ មន្ទីរកសិកម្ម ព្រមទាំងសួនច្បារ ដែលព្រះករុណាព្រះបាទសម្ដេចព្រះបាទនរោត្ដម សីហនុ...

ឪពុក និងម្ដាយត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង) ៖ ប៊ុន ខន ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនពិការដែលមានទីលំនៅ នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខន បានរៀបរាប់អំពីស្ថានភាពរស់នៅរបស់គាត់កាលពីសម័យខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងទឹកភ្នែកថា គាត់បានជួបទុក្ខលំបាកខ្លាំងនៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅអំឡុងរបបខ្មែរក្រហម គាត់មានតួនាទីជាទាហាននៅក្នុងរបបនោះដែលធ្វើការប្រចាំនៅក្នុងខេត្តស្ទឹងត្រែង។ ទុក្ខលំបាកដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមនោះគឺ ឪពុកម្ដាយរបស់គាត់ត្រូវបានអង្គការសម្លាប់ចោល ព្រោះឪពុករបស់គាត់ជាអតីតទាហាននៅក្នុងក្នុងរបប លន់ នល់ ក្រោយពីអង្គការដឹងអំពីប្រវត្តិរបស់ឪពុករបស់គាត់ធ្វើជាទាហាន។ ចំពោះរឿងរាវដែលកើតឡើងទាំងអស់នេះបានធ្វើឲ្យគាត់មានការចងចាំអាក្រក់ជាប់មកជាមួយ...

ជារៀងរាល់ថ្ងៃហូបតែបបររាវ

(ក្រចេះ) ៖ ទុំ នឿន ភេទស្រី មានអាយុ៧៧ឆ្នាំ បច្ចុប្បន្ន រស់ នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ មានបងប្អូនទាំងអស់ចំនួន១០នាក់ ស្លាប់បាត់បងជីវិតបី នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់គាត់ទាំងបី នាក់ស្លាប់ដោយសារចូលបម្រើការជាទាហាន។ នៅក្នុងរបបខ្មែរក្រហម នឿន ជាប្រជាជនមូលដ្ឋាន រស់នៅក្នុងភូមិថ្មគ្រែ។ ពេលនោះគាត់មានតួនាទីជាអ្នកមើលថែទាំកុមារតូចៗនៅក្នុងភូមិ ចំនួន១២នាក់។ ឪពុកម្ដាយរបស់កុមារទាំងអស់នោះត្រូវចេញទៅធ្វើការនៅសហករណ៍...

អង្គការបានប្រមាថជីវិតរបស់ខ្ញុំ

(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ម៉ន...

អតីតទាហានរបបខ្មែរក្រហម

(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូន៦នាក់ ស្លាប់១នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រែងសែនជ័យ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួន៨នាក់ ប្រុស៥នាក់ និងស្រី៣នាក់ ស្លាប់៤នាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង...

ខ្មែរក្រហមសម្លាប់មនុស្សច្រើនណាស់

(ក្រចេះ) ៖ ខាន សុភី ភេទស្រី មានអាយុ៦៧ឆ្នាំ មានបងប្អូនប្រាំនាក់ ស្លាប់បាត់បង់ជីវិតម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែល សុភី បានចងចាំមិនភ្លេចនោះគឺ មានប្រជាជនជាច្រើនដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៤ សុភី បានចេញពីផ្ទះរបស់គាត់ ទៅរស់នៅចម្ការកៅស៊ូ។ ពេលទៅដល់ទីនោះគាត់បានចូលធ្វើ និងចៀរជ័រកៅស៊ូ ព្រមទាំងបុកអង្ករ ជាមួយប្រជាជនឯទៀត។ គាត់ត្រូវក្រោកតាំងពីម៉ោងបីទាបភ្លឺ...

ខ្ញុំមិនហ៊ានខ្ជិល

(ក្រចេះ) ៖ ប្រាក់ សាន ភេទស្រី អាយុ៥៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅបច្ចុប្បន្ននៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ប្រាំពីរនាក់។ បងប្អូនរបស់គាត់ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម និងពីរនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ រឿងរ៉ាវដែលគាត់ចងចាំជាប់នៅក្នុងចិត្តតាំងពីរបបខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននោះគឺ អង្គការបានប្រើឲ្យគាត់ធ្វើការសឹងតែគ្មានពេលសម្រាក ដោយ​មិនគិតថា ពេលថ្ងៃ ឬពេលយប់ឡើយ។ គាត់ត្រូវចេញទៅធ្វើការចាប់តាំងពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំល្ងាចទើបបានត្រឡប់ទៅកន្លែងស្នាក់នៅ។ ថ្ងៃខ្លះទៀតអង្គការតម្រូវឲ្យគាត់ធ្វើការនៅពេលយប់បន្ថែមទៀតក៏មាន។ ថ្វីត្បិតតែធ្វើការសឹងតែគ្មានពេលសម្រាកក៏ពិតមែន តែគាត់មិនហ៊ានខ្ជិលច្រអូស ឬ...

ខ្មែរក្រហមចោទថា ខ្ញុំធ្វើពុតជាខ្ជិល

(ក្រចេះ) ៖ ទេស រ៉ាន ភេទស្រី អាយុ៦៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់​មានបងប្អូនសរុបទាំងអស់ប្រាំបីនាក់ ស្លាប់អស់បួននាក់ ប្អូនប្រុសម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម និងបីនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ នៅក្នុងរបបខ្មែរក្រហម រ៉ាន ជាប្រជាជនមូលដ្ឋាន ធ្វើការនៅកងចល័ត ធ្វើស្រែចម្ការ លើកទំនប់អូរបេង ទំនប់នៅឃុំកន្ទួត ព្រមទាំងទំនប់ច្រវាមួយទៀត និងបន្ទាប់មកទៀតគឺកាប់ប្រព័ន្ធភ្លឺស្រែ។ គាត់បាននិយាយថា...

Solverwp- WordPress Theme and Plugin