Author: Nen Sreymom

ខ្មែរក្រហមប្រាប់ថាវៀតណាមនឹងវះពោះច្រកស្មៅ

  (ក្រចេះ) ៖ យ៉ិន សុក អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលមានជីវិតពីរបបខ្មែរក្រហម រស់នៅថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សុក មានអាយុប្រហែលជាង ៣០ឆ្នាំ។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើជាគណៈក្រុមសាមគ្គី ដែលត្រូវគ្រប់គ្រងប្រជាជន១៧មេសា ប្រហែលជា៥០នាក់ ដែលជម្លៀសទៅពីភ្នំពេញ។ អង្គការបានបញ្ជាឲ្យគាត់ធ្វើប្រវត្តិរូបរបស់ប្រជាជន ដែលបានជម្លៀសពីភ្នំពេញទាំងអស់នោះ។ សុក បានបន្ថែមថា គាត់តែងតែស្មោះត្រង់...

ហូបតែបបរ

  (ក្រចេះ) ៖ តៅ សៀកលាង ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៣ សៀកលាង មានតួនាទីជាគ្រូពេទ្យ។​ ពេល​ដែលខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ គាត់ផ្លាស់មកធ្វើការនៅក្នុងការដ្ឋានវិញ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជាជិត២០ឆ្នាំ។ គាត់បាននិយាយថា នៅក្នុងមួយថ្ងៃៗ គាត់ធ្វើការមិនសូវមានពេលសម្រាកនោះទេ ពីព្រឹកព្រលឹមរហូតដល់យប់ មានពេលសម្រាកតែពេលហូបអាហារបន្តិចប៉ុណ្ណោះ។...

ហូបតែបាយលាយជាមួយល្ពៅ

(ក្រចេះ) ៖ ម៉ៃ រ៉ុន ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែលគាត់ចង់ចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺចាប់ផ្ដើមតាំងពីគាត់នៅលីវ ហើយបន្ទាប់មកអង្គការបានបង្ខំឲ្យគាត់រៀបការ។ គាត់បាននិយាយថា គាត់មិនចង់រៀបការឡើយ ប៉ុន្តែអង្គការបង្ខំឲ្យគាត់រៀបការ ប្រសិនមិនព្រមតាមអ្វីដែលអង្គការបញ្ជាទេ អង្គការនឹងធ្វើទុក្ខបុកម្នេញ មិនឲ្យគាត់រស់នៅបានសុខឡើយ មិនស្រួលអាចនឹងចាប់យកទៅសម្លាប់ទៀតផង។ ពេលដែលគាត់មិនទាន់មានគ្រួសារ គាត់ថារបបអាហារពេលណាក៏លាយជាមួយនឹងល្ពៅ និងពោតដែរ។ ពេលខ្លះត្រូវហូបពោតដើម្បីជំនួសបាយក៏មានដែរ...

Solverwp- WordPress Theme and Plugin