Author: Phea Raksmey

មាស ទីណា៖ ចាប់ឪពុកយកទៅសម្លាប់ ហើយវាយធ្វើបាបកូនមិនឲ្យរត់ទៅរកម្ដាយ

មាស ទីណា[1] ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ទីណា មិនបានរស់នៅជួបជុំគ្នាឡើយ ដោយគាត់និងបងត្រូវអង្គការចាត់តាំងឱ្យចូលក្នុងកងកុមារ ហើយប្អូនៗបានស្នាក់នៅជាមួយម្ដាយក្នុងសហករណ៍។ ចំពោះម្ដាយរបស់ទីណា ឈ្មោះ ឡៃ មានភារកិច្ចរែកបាយឱ្យប្រជាជនតាមកងហូប និងធ្វើការងារក្បែរសហករណ៍ ប៉ុន្តែវាសនាឪពុករបស់គាត់ គឺជួបនូវរឿងរ៉ាវដ៏សាហាវយង់ឃ្នងបំផុត ដែលមិនអាចបំភ្លេចបាន។ ឪពុករបស់ទីណា ត្រូវបានអង្គការចាប់យកទៅសម្លាប់នៅក្នុងវត្តថ្មី ដោយសារតែគាត់ចេះជួសជុលវិទ្យុឱ្យអ្នកភូមិ។ នៅក្នុងវត្តថ្មី...

ហែម ផា៖ ទុកបុរសធ្វើជី នារីធ្វើពូជ

ហែម ផា ហៅ ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផា រស់នៅ និងធ្វើការងារនៅតាកែវ។ ជីវភាពគ្រួសាររបស់គាត់នៅពេលនោះគឺធូរធារ ព្រោះប្ដីរបស់ផា គឺជាគ្រូពេទ្យ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសប្រជាជនទាំងអស់ រួមទាំងគ្រួសាររបស់ផា ទៅតាមទីជនបទ។ នៅតាមផ្លូវធ្វើដំណើរ អង្គការបានចាប់ប្ដីរបស់ផា...

លុន រី៖ គ្រួសារនាយទុន សក្ដិភូមិ

លុន រី[1] អាយុ៦៨ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង រី បានចូលរៀនត្រឹមថ្នាក់ទី២ និងចេះអានអក្សរបន្តិចបន្តួច។ ស្ថានភាពគ្រួសាររបស់រី ក្នុងពេលនោះ គឺធូរធារ មានហូបចុកគ្រប់គ្រាន់ ព្រោះគាត់ជាកូនអ្នករកស៊ី ហើយបងប្រុសច្បងធ្វើជាទាហានសម័យសង្គមរាស្រ្ដនិយម។ នៅក្នុងសម័យ លន់ នល់ ការរស់នៅរបស់គ្រួសាររី បានជួបប្រទះនូវការលំបាក ព្រោះមានសង្គ្រាមប្រយុទ្ធគ្នា, ផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ។...

ស្ទើរតែស្លាប់ដោយសារការងារហួសកម្លាំង និងការហូបមិនគ្រប់គ្រាន់

ប៉ាត ប៊ុន អាយុ៦២ឆ្នាំ និងរស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ប៊ុន មិនបានរស់នៅជួបជុំគ្រួសារឡើយ ព្រោះអង្គការបានចាត់តាំងគាត់ឲ្យទៅធ្វើការងារក្នុងកងចល័ត ក្នុងឃុំលំចប់។ នៅក្នុងក្រុមកងចល័ត យុវជនទាំងអស់ត្រូវស្នាក់មួយកន្លែងនៅកងវិន័យ ព្រមទាំងចេញទៅធ្វើការងារនៅសៃវៀន និងកន្លែងៗផ្សេងៗទៀតក្នុង ឃុំលំចង់។ ពេលធ្វើការនៅឃុំលំចង់ ប៊ុន បានដឹងពីសកម្មភាពរបស់អង្គការ ដែលចាប់មនុស្សយកទៅសម្លាប់នៅវត្តថ្មី។ នៅពេលដែលអង្គការចង់ចាប់នរណាម្នាក់យកទៅសម្លាប់ ក្រុមកងឈ្លបបានលើកហេតុផលថា បញ្ជូនឲ្យទៅរៀនសូត្រ ឬ...

មិនបានអាហារ ថែមទាំងវាដំខ្លាំងៗ និងទុកឲ្យដាច់ពោះស្លាប់

នុន ណុច អាយុ៥២ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ណុច មិនបានរស់នៅជុំគ្នាឡើយ ព្រោះអង្គការបានបំបែកឪពុកម្ដាយរបស់គាត់ទៅរស់នៅ និងធ្វើការងារក្នុងកងមួយ ហើយបងប្អូនរបស់គាត់ត្រូវស្នាក់នៅក្នុងមណ្ឌល ឬធ្វើការងារក្នុងកងកុមារ។ រឿងដែលឈឺចាប់បំផុតសម្រាប់គ្រួសារ គឺការបាត់បង់បងច្បងម្នាក់ ដែលបានស្លាប់ដោយសារភាពអត់ឃ្លាន។ មុនពេលស្លាប់ បងរបស់ណុច បានដើរទៅសុំបាយហូបបន្ថែមនៅក្នុងរោងបាយ ប៉ុន្តែអង្គការបានបដិសេធ  ហើយថែមទាំងវាយដំគាត់យ៉ាងព្រៃផ្សៃ រហូតដល់គាត់ឃ្លានដាច់ពោះស្លាប់។ ចំណែកឯឪពុកវិញ ក៏ត្រូវបានអង្គការចាប់ខ្លួនយកទៅបាត់ដែរ...

ហែម ផល្លី៖ គេចាប់ប្ដីចងចប់ហើយ

បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានចាប់ប្ដីខ្ញុំចង នៅពេលដែលគាត់ជឿតាមការឃោសនាទៅចុះឈ្មោះធ្វើជាមន្ត្រីរាជការវិញ។ មួយវិញទៀត ប្រាក់ដែលខ្ញុំខំរកយ៉ាងលំបាកមកពីមុនជាច្រើន ត្រូវបានបោះបង់ចោលទាំងអស់។ ហែម ផល្លី[1] អាយុ៧៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង​ ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផល្លី ប្រកបរបរដេរសម្លៀកបំពាក់ជាមួយចិន ហើយប្ដីធ្វើជាមន្ត្រីរាជការក្នុងទីរួមខេត្តតាកែវ។ អំឡុងពេលនោះ គ្រួសាររបស់គាត់ មានជីវភាពធូរធារខ្លាំង រហូតដល់មានលុយជិះយន្តហោះទៅទិញដីនៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតម្លៃមិនត្រូវគ្នា ទើបគាត់ត្រូវស្ពាយប្រាក់សុទ្ធត្រលប់មកវិញ។...

ពក ជា៖ អត់ឃ្លានខ្លាំងពេកទើបសុំអង្គការចូលក្នុងក្រុមកងចល័ត

ពក ជា ឬស្វាយ សំលន់ មានអាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជា មានឪពុកឈ្មោះ ស្វាយ សន​ ហៅពក ហើយម្ដាយឈ្មោះ ភេន ម៉ាន់ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង ជា រស់នៅជាមួយជីដូន ព្រោះម្ដាយរបស់គាត់រៀបចំធ្វើផ្ទះ។ បន្ទាប់មក ដោយសារតែមានសង្គ្រាម...

តុល យឿម៖ ឪពុកម្ដាយ និងបងបានស្លាប់ជាបន្តបន្ទាប់

តុល យឿម ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ឪពុករបស់យឿម ធ្វើជាទាហាន។ ជាញឹកញាប់ ម្ដាយរបស់យឿម បាននាំកូន៣នាក់ ធ្វើដំណើរតាមឪពុក ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយ នៅពេលដែលគ្រួសារយឿម ធ្វើដំណើរទៅដល់សៃវ៉ា ម្ដាយរបស់គាត់បានត្រូវគ្រាប់ស្លាប់ ទាំងមានកូនក្នុងផ្ទៃ។ បន្ទាប់ពីម្ដាយស្លាប់ ឪពុករបស់យឿម...

ភួង អុល៖ ប្រជាជនក្នុងភូមិគិតថាខ្ញុំប្រហែលជាស្លាប់ដោយសារជំងឺហើម

ខ្ញុំមានជំងឺហើមដៃ, ជើង និងខ្លួន រហូតដល់ដើរមិនរួច នៅពេលដែលធ្វើការងារនៅតំបន់ភ្នំ។ ជំងឺហើមរបស់ខ្ញុំកើតឡើងដោយសារតែកង្វះអាហារ, ធ្វើការងារធ្ងន់ៗរាល់ថ្ងៃ និងសម្រាកមិនគ្រាប់គ្រាន់។ នៅពេលខ្ញុំត្រលប់មកផ្ទះវិញ សាច់ញាតិ និងប្រជាជនដទៃទៀត គិតថាខ្ញុំប្រហែលជាស្លាប់នៅពេលខាងមុខ ព្រោះជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ និងមិនមានថ្នាំព្យាបាល។ ភួង អុល[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្ន អុល រស់នៅភូមិបចាម...

អួន រិន៖ កងឈ្លបដែលខ្លាំងលេខ១ មានអាយុប្រមាណជាង១០ឆ្នាំ

អួន រិន ភេទស្រី អាយុ៨៨ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់រិន និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅ ត្រពាំងផុង ត្រពាំងគុល និងកន្លែងដទៃទៀត។ មុនពេលជម្លៀស រិន បានឃើញអង្គការ ចាប់បង្ខំព្រះសង្ឃក្នុង វត្តអង្គព្រៃ ឲ្យដោះស្បង់ចីពរចេញ រួចប្រើឲ្យរែកមាន់យកទៅសម្លាប់ធ្វើម្ហូបឲ្យអង្គការ។ ក្នុងនាម រិន ជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ ទិដ្ឋភាពដ៏សែនបាបកម្មនេះបានធ្វើឱ្យគាត់គ្រាំចិត្តស្ទើរក្អួតឈាម...

ម៉ម ហួ៖ ត្រូវបង្ខំឲ្យធ្វើការងារ និងហូបមិនគ្រប់គ្រាន់

  ម៉ម ហួ អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ក្នុងរបបខ្មែរក្រហម ហួ គឺជា “ប្រជាជនចាស់” នៅក្នុងភូមិខ្វាវ ប៉ុន្តែគាត់ត្រូវបង្ខំឱ្យធ្វើការងារហួសកម្លាំង និងរស់ក្នុងភាពភ័យខ្លាចជាប្រចាំ។ ហួ គឺជាក្មេងម្នាក់ ដែលត្រូវបានអង្គការប្រើឱ្យធ្វើការងារដូចជាកាប់ដើមទន្ទ្រានខែត្រ និងដើររើសគួរស្រូវដាក់កន្តាំង រួចយកទៅចាក់ក្នុងលានដើម្បីជាន់ ឬបែនយកគ្រាប់ស្រូវ។ ការរស់នៅរបស់ហួ ពិតជាលំបាកខ្លាំងណាស់ ប្រសិនបើថ្ងៃណាដែលគាត់កាប់ឈើ ឬរើសស្រូវមិនបានគ្រប់ចំនួនទេ...

Solverwp- WordPress Theme and Plugin