អង្គការយកគល់ឬស្សីសម្លាប់ប្ដីរបស់សៀប
(តាកែវ) រដ្ឋ សៀប អាយុ៧៨ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៀប មានកូន៤នាក់ឈ្មោះ ភាព, វ៉ាន់, ភា និង ណាង ស្លាប់បន្ទាប់ពីកើតបានមួយខែ។ សៀប មានបងប្អូនចំនួន៥នាក់ ដោយ៣នាក់បានស្លាប់ក្នុងសម័យខ្មែរក្រហម។ នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេស គ្រួសាររបស់ សៀប បានជម្លៀសពីភូមិមួយទៅភូមិមួយទៀត តាមការចាត់តាំងរបស់អង្គការ។...
នៅក្នុងភូមិស្វាយមានតែប្រវត្តិរូបរបស់ខ្ញុំទេដែលអន់ជាងគេ
(តាកែវ) ឌៀប យ៉េ អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម យ៉េ បានចូលរៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ពេលនៅរៀន យ៉េ ចេះអានអក្សរ និងគិតលេខ។ ចូលដល់សម័យខ្មែរក្រហម យ៉េ មិនបានរៀនសូត្របន្តទៀតនោះទេ គឺគាត់គិតតែពីធ្វើការងារតាមអង្គការចាត់តាំងប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ យ៉េ ចាប់ផ្ដើមបែកពីឪពុកម្ដាយ ទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។...
មនុស្សប៉ុនៗណាណីទុកឲ្យគេចង
(តាកែវ) ឈឹម សាក់ អាយុ៧៣ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សាក់ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង សាក់ រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) ប៉ុន្តែដោយសារតែរៀនមិនចេះ និងគ្រូវាយខ្លាំងពេក ទើបគាត់ឈប់រៀន។ នៅក្នុងសម័យខ្មែរក្រហម រឿងរ៉ាវដែល សាក់ នៅចងចាំ និងមិនអាចបំភ្លេចបាននោះគឺ អង្គការបង្អត់អាហារឪពុករបស់គាត់រហូតដល់ស្លាប់។ មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស សាក់...
អង្គការស្ងោរដំឡូងឲ្យប្រជាជនហូបជំនួសបាយ
(តាកែវ) សំរិត សេង អាយុ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សេង គឺជាប្រជាជនមូលដ្ឋាននៅក្នុងសហករណ៍។ សេង បានឲ្យដឹងថា មុនដំបូងប្រធានភូមិបានបែងចែកប្រជាជនឲ្យធ្វើស្រែរួមគ្នា ហើយបែងចែកទិន្នផលតាមកម្លាំងពលកម្ម ទីមួយ និងទីពីរ។ នៅឆ្នាំ១៩៧៥ អង្គការបានប្រមូលរបស់របរទាំងអស់របស់ប្រជាជន យកទៅធ្វើជារបស់រួម មិនតែប៉ុណ្ណោះប្រជាជនបានចាប់ផ្តើមហូបអាហាររួមគ្នា។ នៅក្នុងរោងបាយរួម ជាញឹកញាប់ អង្គការដាំបបរឲ្យប្រជាជនហូប។ នៅថ្ងៃដែលដាច់ស្បៀងខ្លាំង អង្គការដាំបបរមួយខ្ទះ ដាក់អង្ករតែ៣កំប៉ុងប៉ុណ្ណោះសម្រាប់ប្រជាជនមួយក្រុមធំ ហូបជាមួយសម្ល បន្លែត្រកួន...
ធ្វើការងារបោសសំរាមក្នុងសហករណ៍
(តាកែវ) ណុប យ៉ុង អាយុ៥៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ កាលពីក្មេង យ៉ុង រស់នៅក្នុងគ្រួសារខ្វះខាត ព្រោះឪពុករបស់គាត់ស្លាប់តាំងពីឆ្នាំ១៩៧២។ ម្ដាយរបស់ យ៉ុង ត្រូវរកស៊ីចិញ្ចឹមកូនតូចៗចំនួន បួននាក់ ក្នុងនោះមានស្រីម្នាក់។ ដើម្បីជួយសម្រាលបន្ទុកម្ដាយ យ៉ុង បានចេញទៅមើលគោខាងក្រៅភូមិជាមួយតាៗ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូនយ៉ុង ឲ្យទៅធ្វើការងារ និងរស់នៅក្នុងកងចល័ត។ ចំណែកបងរបស់ យ៉ុង ម្នាក់ត្រូវបានអង្គការបញ្ជូនឲ្យចូលក្នុងកងកុមារ ហើយប្អូនៗត្រូវទៅរស់នៅក្នុងមណ្ឌលមើលថែកុមារ។...
ណុប រឿន៖ “ម៉ែថ្មីមិនដូចម៉ែចាស់”
(តាកែវ) ណុប រឿន អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម រឿន មានអាយុជាងសាមសិបឆ្នាំ និងមានកូន៣នាក់។ អង្គការបានចាត់តាំង រឿន ឲ្យធ្វើការងារ ជីកព្រែក, ជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែ។ ចំណែកឯការហូបអាហារ រឿនទទួលបានតែទឹកបបរ ជាមួយសម្លបន្លែដើមចេក គល់ចេក ហើយយូរៗម្ដងបានបាយហូបបន្តិចបន្តួច។ ចំណែកប្ដីរបស់ រឿន មានឈ្មោះថា ឃន...
ឈូក ថុង៖ ធ្វើការងារក្នុងកងពិសេស
(តាកែវ) ឈូក ថុង អាយុ៧១ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ម្ដាយរបស់ ថុង ឈ្មោះ លឿង ស្លាប់តាំងពីគាត់នៅជាទារក និងឪពុកឈ្មោះ ឈី ស្លាប់តាំងពីគាត់នៅក្មេងដូចគ្នា ប៉ុន្តែ ថុង បានស្គាល់មុខឪពុក។ មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះ ថុង ធ្លាប់បានចូលរួមសែងយោធារបួសដែលវាយនៅសមរភូមិ ក្នុងព្រៃពួច។ នៅក្នុងសម័យខ្មែរក្រហម ថុង ធ្វើការងារនៅក្នុងក្រុមកងពិសេស។ ថុង បានឲ្យដឹងថា...
ឡាង ថាំ៖ អង្គការចោទប្រកាន់គ្រួសារខ្ញុំថាជា ខ្មែរស
(តាកែវ) ឡាង ថាំ អាយុ៧៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ គាត់មានឪពុកឈ្មោះ ថី និងម្ដាយឈ្មោះ អូន។ ថាំ រៀបការនៅឆ្នាំ១៩៧០ ចំពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ប្រពន្ធរបស់ ថាំ រស់នៅភូមិស្វាយខាងត្បូង។ នៅក្នុងសម័យខ្មែរក្រហម ថាំ មានកូនចំនួន ៣នាក់ ប៉ុន្តែកូនទាំង៣នាក់របស់គាត់...
ចាន់ កាន៖ ហូបដំឡូងមួយកង់ជំនួសបបរមួយពេល
(តាកែវ) ចាន់ កាន អាយុ៨៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមរបស់ កាន៖ នៅក្នុងសម័យខ្មែរក្រហម អង្គការបានប្រើ កាន ឲ្យធ្វើការងារមួយចំនួនដូចជា៖ ជីកព្រែក, កាប់មែកឈើ, រែកដីដំបូក, ជាន់ទឹកដាក់ស្រូវ និងធ្វើស្រែ។ ចំណែកកូនរបស់ កាន ត្រូវរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ក្មេងៗតម្រូវឲ្យ រើសអាចម៍គោ, ឃ្វាលគោ, ស្ទូង...
ឌី ភាគ៖ ការងាររបស់កុមារ
(តាកែវ) ឌី ភាគ អាយុ៦២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ភាគ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់ ភាគ ឈ្មោះ ជា ស្លាប់នៅក្នុងសម័យខ្មែរក្រហម និងម្ដាយឈ្មោះ រស់។ ភាគ មានបងប្អូនចំនួន៤នាក់។ ភាគ បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តថា មុនដំបូងអង្គការឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃ ជួយគ្នាទៅវិញទៅមក។ បន្ទាប់មក អង្គការឲ្យប្រជាជនធ្វើស្រែរួមគ្នា...
បបរអង្ករ១កំប៉ុង ហូបគ្នា៧នាក់
(តាកែវ) ចាប សាយ អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ បច្ចុប្បន្ន សាយ គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម សាយ រស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ នៅឆ្នាំ១៩៧៣ សមាជិកគ្រួសារទាំងអស់របស់គាត់ បានរត់ទៅរស់នៅវៀតណាម រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះ។ នៅឆ្នាំ១៩៧៥ សាយ និងគ្រួសារ...

