អៀរ ម៉ូលី៖ ជាប់ខ្នោះជើងនៅក្នុងព្រៃខ្មោច២យប់
(តាកែវ) អៀរ ម៉ូលី អាយុ៧១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅសម័យខ្មែរក្រហម អង្គការបានជម្លៀស គ្រួសារ ម៉ូលី ឲ្យទៅធ្វើចម្ការ, រែកដី និងទប់ទំនប់ នៅស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅស្រុកស្ទឹងត្រង់ អង្គការបានបែងចែកការងារឲ្យ សមាជិកគ្រួសាររបស់ម៉ូលី ធ្វើខុសៗពីគ្នា។ កូនរបស់ ម៉ូលីពីរនាក់ ត្រូវអង្គការបញ្ជូនឲ្យទៅស្នាក់នៅក្នុងកងកុមារ និងធ្វើការងារជាមួយក្មេងផ្សេងទៀត ហើយប្ដីរបស់គាត់ត្រូវធ្វើការនៅក្រៅសហករណ៍។...
ប្អូនរបស់ វិត បានបោកគ្រាប់បែកសម្លាប់ខ្លួន
(តាកែវ) កើត វិត អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វិត រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅសម័យខ្មែរក្រហម វិត មានអាយុ១៨ឆ្នាំ។ វិត គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវធ្វើការងារធ្ងន់ៗ។ នៅរដូវវស្សាអង្គការប្រើ វិន ឲ្យទៅភ្ជួរស្រែនៅជិត ភូមិសំរោង ព្រៃជើង។ វិត ត្រូវចុះទៅភ្ជួរស្រែចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១១ថ្ងៃ...
អូច ញុក៖ ប្រធានកងផលិតធ្វើស្រែ ឃុំព្រៃអំពក
(តាកែវ) អូច ញុក អាយុ៨៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ញុក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ញុក បានបាត់បង់កូនម្នាក់អាយុ១ឆ្នាំ។ កូនរបស់ ញុក បានស្លាប់ដោយសារជំងឺ បន្ទាប់ពី ធ្លាក់ក្នុងទឹកថ្លុក។ អំឡុងពេលកូនស្លាប់ ញុក ធ្វើការនៅកងចល័តក្រៅភូមិ ហើយកូនគាត់ត្រូវនៅជាមួយយាយចាស់ម្នាក់ក្នុងភូមិ។ នៅឆ្នាំ១៩៧៥ អង្គការបានឲ្យ ញុក...
អ៊ា ហៀក៖ ធ្វើការនៅក្នុងក្រុមបុកស្រូវ
(តាកែវ) អ៊ា ហៀក អាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ហៀក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ហៀក បានរៀបការ នៅឆ្នាំ១៩៦៩។ ពេលរៀបការរួច ហៀកនិងប្តី ប្រកបរបបធ្វើស្រែ និងកាត់ដេរ។ នៅឆ្នាំ១៩៧២ គ្រួសារ ហៀក បានរត់ទៅរស់នៅជាមួយអ៊ំ និងបានជួបការលំបាកបន្តិចបន្តួច ប៉ុន្តែមានហូបចុកគ្រប់គ្រាន់ ព្រោះសម័យនោះនៅមានការចាយវាយប្រាក់។...
ផ្លាស់ទីធ្វើការទៅតាមអង្គការចាត់តាំង
(តាកែវ) ណុប មុំ អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មុំ មានអាយុ១៧ឆ្នាំ។ មុំ ត្រូវចូលទៅធ្វើការងារនៅក្នុងកងចល័តនារី និងជម្លៀសទៅធ្វើការងារក្រៅភូមិ។ ការងាររបស់ មុំ នៅក្នុងសម័យខ្មែរក្រហមរួមមាន ដកសំណាប, ស្ទូងស្រូវ និងច្រូតស្រូវ នៅរដូវធ្វើស្រែ និងលើកទំនប់, ជីកប្រឡាយ និងលើកភ្លឺស្រែ...
ង៉ែត ប្រុញ៖ យកម្ចុរបូមទឹកចាក់សម្លាប់អ្នកជំងឺ
(តាកែវ) ង៉ែត ប្រុញ អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិគោកព្រេច ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រុមគ្រួសាររបស់ ប្រុញ ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការនៅស្រុកកោះអណ្ដែត។ នៅស្រុកកោះអណ្ដែត ប្រុញ ធ្វើការងារដេញចាប និងដើររើសអាចម៍គោ យកទៅដាក់ស្រែ។ នៅសម័យខ្មែរក្រហម ប្រុញ អាចស្នាក់នៅជាមួយឪពុកម្ដាយព្រោះគាត់មិនទាន់គ្រប់អាយុស្នាក់នៅក្នុងកងកុមារប្រមូលផ្ដុំ។ ប្រុញ បានឲ្យដឹងថា ក្នុងមួយថ្ងៃ គាត់ត្រូវចាំចាប ៤ម៉ោង...
លេង ស៊្រឹម៖ ស្លាប់កូន៦នាក់នៅក្នុងសម័យខ្មែរក្រហម
(តាកែវ) លេង ស៊្រឹម អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តព្រៃវែង។ នៅអាយុ១៦ឆ្នាំ ស៊្រឹម បានរៀបការបង្កើតគ្រួសារនៅភូមិព្រៃលៀប។ នៅសម័យ លន់ នល់ ស៊្រឹម រស់នៅជុំគ្រួសារធម្មតា មិនបានជម្លៀសទៅភូមិផ្សេងនោះទេ។ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នារវាង លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តក្នុងព្រៃ ប្ដីរបស់...
គឹម ស្រ៊ី៖ ខ្ញុំបានឮសំឡេងវាយ និងសម្រែកឈឺចាប់របស់មនុស្ស
(តាកែវ) គឹម ស៊្រី អាយុ៥៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ស៊្រី គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ស៊្រី រស់នៅជាមួយម្ដាយឪពុក និងធ្វើការនៅក្នុងកងកុមារ។ ការងាររបស់ក្មេងៗគឺបោចរពាក់យកមកធ្វើបង្គី ដើររើសអាចម៍គោ និងកាប់ដើមពារានគរយកទៅដាក់ក្នុងរណ្ដៅ និងយកជីដែលលាយរួចក្នុងរណ្ដៅទៅបាចក្នុងស្រែ។ ចំពោះរបបអាហារ ស្រ៊ី បានឲ្យដឹងថា អង្គការចែកបបរឲ្យពីរពេលក្នុងមួយថ្ងៃ។ របបអាហារដែលទទួលបានក្នុងមួយពេលគឺ បបររាវពីរវែក ជាមួយសម្លរមួយវែក។...
សុខចិត្តស្លាប់ជាមួយប្ដី ប្រសិនបើអង្គការយកទៅសម្លាប់
(តាកែវ) អ៊ិន វណ្ណី អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន វណ្ណី រស់នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ គ្រួសាររបស់ វណ្ណី ត្រូវជម្លៀសចេញពីភ្នំពេញ ទៅកាន់ខេត្តតាកែវ (ស្រុកកំណើតរបស់ប្ដីគាត់)។ នៅក្នុងសហករណ៍ វណ្ណី និងប្ដីរបស់គាត់បានសន្យាគ្នាថា “ស្លាប់ជាមួយគ្នា” ប្រសិនបើអង្គការយកអ្នកណាម្នាក់ទៅសម្លាប់។ នៅយប់មួយ វណ្ណី បានឮដំណឹងអំពីការយកមនុស្សម្នាក់ទៅសម្លាប់។...
ក្មេងៗត្រូវរស់នៅ និងធ្វើការនៅក្នុងកុមារកង
(តាកែវ)ជួប រិន អាយុ៥៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន រិន គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ រិន មានអាយុប្រមាណ១២ឆ្នាំ។ ក្មេងៗដែលមានអាយុប្រហាក់ប្រហែលនឹង រិន គឺត្រូវរស់នៅក្នុងកុមារកង។ អង្គការបានសង់រោងវែងមួយសម្រាប់ឲ្យក្មេងៗគេងជាជួរៗ ទល់ជើងគ្នា។ នៅក្នុងកងកុមារ មិនមានមុង ភួយ ឬខ្នើយ ត្រឹមត្រូវនោះទេ។ កុមារៗត្រូវគេង ហាលមូស...
ប៊ុន ឡឹងជយ៖ ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក
នៅក្នុងរបបខ្មែរក្រហម ជនជាតិខ្មែរ និងជនជាតិភាគតិច ដែលរស់នៅ ខេត្តមណ្ឌលគិរី ស្លាប់អស់ប្រមាណ ៣៦៦០នាក់ ប៉ុន្តែចំនួននេះមិនបានរាប់បញ្ជូលប្រជាជនជម្លៀសនោះទេ។ មូលហេតុដែលប្រជាជនស្លាប់ច្រើន ដោយសារតែអង្គការចោទប្រកាន់ថាជា ប៉ូលីស, ទាហាន, អ្នកធ្វើការងាររាជការ មេភូមិ មេឃុំចាស់ៗ ក្នុងរបប លន់ នល់ ហើយក្រោយមក អង្គការ បានចោទប្រជាជនថាចូលរួមជាមួយ វៀតណាម។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកណាម្នាក់ ដែលអង្គការគិតថាក្បត់...

