កង សុំ៖ ប្រធានអនុសេនាតូចកងពល១៦៤ ប្រចាំការនៅកោះក្រចកសេះ
បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានបញ្ជូន សុំ ឲ្យទៅប្រចាំការនៅលើកោះក្រចកសេះ។ កោះក្រចកសេះ គឺជាកោះមួយក្នុងចំណោមកោះទាំងឡាយ ក្នុងឈូងសមុទ្រថៃ ដែលបារាំងបានកាត់ឲ្យទៅប្រទេសវៀតណាម។ បន្ទាប់ពីទទួលបានជ័យជម្នះនៅ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានតវ៉ាអំពីការត្រួតត្រារបស់វៀតណាម ទៅលើកោះទាំងអស់នៅក្នុងឈូងសមុទ្រថៃនេះ។[1] ការតវ៉ា ចង់កាន់កាប់កោះនានារបស់ អង្គការខ្មែរក្រហម គឺជាការចាប់ផ្ដើមសង្គ្រាមដំបូងបំផុតជាមួយប្រទេសវៀតណាម បន្ទាប់ពីទទួលបានជ័យជម្នះទាំងស្រុងនៅប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ឈ្មោះ កង សុំ ដែលបានប្រយុទ្ធ និងការពារនៅលើកោះក្រចកសេះ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ និងរឿងរ៉ាវផ្សេងៗរបស់គាត់នៅក្នុងសម័យខ្មែរក្រហមទាំងមូល៖...
សម្រាកនៅលើកន្ទេលស្លឹកត្នោត និងយកផ្លែដូងធ្វើខ្នើយ
(តាកែវ) ឈ្មោះ ទូច ឡុង អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឡុង រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឡុង ធ្វើការងារនៅក្នុងកងស្រួច។ ជារៀងរាល់ថ្ងៃ ឡុង ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ រហូតដល់ម៉ោងប្រមាណ ៧យប់ទើបបានសម្រាក។ នៅរដូវវស្សា អង្កការបានប្រើ ឡុង ឲ្យដកសំណាបបាន២ផ្លូនក្នុងមួយថ្ងៃ។ ផុតពីរដូវស្ទូង អង្គការបានប្រើ...
ជា ម៉ុង៖ ជាប់ឃុំឃាំងក្នុងប្រទេសវៀតណាម រយៈពេល ១ឆ្នាំ ២ថ្ងៃ។
ឈ្មោះ ជា ម៉ុង ភេទប្រុស អាយុ ៣០ ឆ្នាំ[1]។ ម៉ុង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៤ នៃអនុវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ម៉ុង កើតនៅភូមិពានា ឃុំអំពិលត្រាវ(បច្ចុប្បន្នឃើញមានតែឃុំអំពិលក្រៅ) ស្រុកស៊ីធរកណ្ដាល តំបន់២២ ភូមិភាគបូព៌ា។ ឪពុករបស់គាត់ឈ្មោះ ជា ស៊ឹម ហើយម្ដាយឈ្មោះ អ៊ូ មិន និងមានបងប្អូន...
បង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម ព្រោះមិនចង់ឲ្យឪពុកត្រូវទទួលទារុណកម្ម
នៅអាយុ១៨ឆ្នាំ លឿ បានបង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម តាមការអូសទាញរបស់ប្រធានភូមិ។ ការចូលបដិវត្តន៍របស់ លឿ កើតឡើងបន្ទាប់ពី សម្ដេច នរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ) ប្រកាសឲ្យកូនចៅចូលព្រៃម៉ាគី។ នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពដើម្បីត្រឡប់មកភូមិកំណើតវិញ ដើម្បីព្យាបាលជំងឺគ្រុនចាញ់ ប៉ុន្តែពេលមកដល់ផ្ទះ គាត់ត្រូវបានប្រជាជននៅក្នុងភូមិរើសអើង។ ក្រោយមក លឿ សម្រេចចិត្តត្រឡប់ចូលទៅធ្វើជាយោធាវិញ និងបានធ្លាក់ខ្លួនពិការជើង ដោយសារត្រូវគ្រាប់កាំភ្លើង។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ លឿ ចាប់តាំងពីគាត់នៅជាកុមារភាព...
ឡុង សារ៉ន ៖ រៀបរាប់អំពីសភាពការណ៍នៅក្នុងមន្ទីរឃុំឃាំងប្រទេសវៀតណាម
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ សារ៉ន ត្រូវបានទាហានវៀតណាមចាប់ខ្លួននៅសមរភូមិ ត្រដែត[1] ស្រុកកំពង់រោង ខេត្តស្វាយរៀង។ នៅក្នុងចម្លើយសារភាពរបស់ សារ៉ន បានរៀបរាប់អំពីស្ថានភាពរស់នៅក្នុងគុកនីមួយៗដែលខ្លួនបានជាប់ឃុំឃាំង។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានរត់ចេញពីប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ សារ៉ន បានសរសេរបញ្ចប់នៅថ្ងៃទី ២៧ ខែធ្នូ...
ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤
ឈ្មោះ ប៉ុក ពិន អាយុ៤៨ឆ្នាំ មុនចាប់ខ្លួនមាននាទីជាលេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា។ ពិន មានស្រុកកំណើតនៅ ភូមិព្រៃទ័ព ឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤។ ពិន មានប្រពន្ធឈ្មោះ សាត ភិន រស់នៅភូមិព្រៃទ័ព និងមានកូន ១១នាក់[1]។ នៅអាយុ ១៦ឆ្នាំ ពិន បានចូលទៅសិក្សា...
ទូច ឆូវ៖ អង្គការឲ្យប្រជាជនហូបបបរ ដើម្បីទុកស្រូវបញ្ជូនយកទៅប្រទេសចិន
(តាកែវ)ទូច ឆូវ អាយុ៨៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឆូវ គឺជាប្រជាជនចាស់ រស់នៅភូមិព្រៃលៀបនេះតែម្តង។ មុនដំបូង ឆូវ ធ្វើការងារ ស្ទូង, ដក, លើកទំនប់ និងជីកប្រឡាយនៅក្បែរសហករណ៍។ នៅក្នុងសហករណ៍ ឆូវ រស់នៅជាមួយប្ដី ប៉ុន្តែកូនៗរបស់គាត់ ត្រូវបំបែកចេញពីគាត់ឲ្យទៅធ្វើការងារឲ្យអង្គការ។...
ហេង សាម៉ន៖ អ្នកទោសភាគច្រើនស្លាប់ក្នុងរយៈពេល១៥ ទៅ២០ថ្ងៃ
(តាកែវ) ហេង សាម៉ន ហៅប្រុស មានអាយុ៧០ឆ្នាំ។ សាម៉ន គឺជាគ្រូចូលនិវត្តន៍ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ សាម៉ន ឈប់រៀន និងចូលធ្វើជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះ សាម៉ន ត្រូវជម្លៀសចេញពីភ្នំពេញមកនៅភូមិអំរ៉ែ។ ពេលមកដល់ភូមិ សាម៉ន បានកុហកប្រធានសហករណ៍ថា គាត់គឺជាសិស្សរៀននៅសាលាវិជ្ជាឧត្តម...
ប្ដីខ្ញុំស្លាប់ដោយសារជំងឺរាគ
(តាកែវ)យ៉ង យេន អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ យេន មានកូន៣នាក់ ដោយកូនម្នាក់បានស្លាប់នៅក្នុងសម័យ លន់ នល់ ។ កូនរបស់ យេន ម្នាក់ឈ្មោះ វ៉ាន់ បានធ្លាក់ខ្លួនពិការដោយសារតែការព្យាបាលរបស់ពេទ្យខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម យេន ឆ្លងទន្លេបានកូនម្នាក់ឈ្មោះ សុខមាន។ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ គ្រួសាររបស់ យេន...
ការងាររបស់កុមារប្រមូលផ្ដុំ
(តាកែវ) ហេង ធឿន អាយុ៥៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ធឿន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធឿន គឺជាប្រជាជនមូលដ្ឋាននៅភូមិព្រៃលៀប។ នៅក្នុងសហករណ៍ ធឿន មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ គាត់ត្រូវទៅរស់នៅក្នុងកងកុមារប្រមូលផ្ដុំតាអូរ។ ការងាររបស់កុមារប្រមូលផ្ដុំ មានដូចជា ការរែកកម្អួតភ្នំ យកមកចាក់ក្នុងស្រែម្ដុំឡស្លា(ខាងត្បូងភូមិ)។ បន្ថែមពីលើការងាររែកដី ធឿន កើបលាមក...
កុមារដែលមិនស្ដាប់បង្គាប់ត្រូវវាយធ្វើបាប និងចាប់ឃុំឃាំងក្នុងទ្រុងជ្រូក
(តាកែវ) អែម សួន អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សួន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ មុនសម័យខ្មែរក្រហម សួន បានរៀបការ និងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។ ចូលដល់សម័យខ្មែរក្រហម កូនស្រីរបស់ សួន បានលុងទឹកស្លាប់នៅពេលដែលចុះទៅលាងខ្លួន បន្ទាប់ពីបន្ទោរបង់រួច។ នៅពេលដែលកូនស្លាប់ សួន មិនបានដឹងដំណឹងភ្លាមៗនោះទេ ព្រោះគាត់ត្រូវនៅធ្វើការងារឲ្យអង្គការនៅក្នុងកងចល័ត ហើយកូនរបស់គាត់ឲ្យយាយនៅក្នុងភូមិមើលការខុសត្រូវ។ បន្ទាប់មកទៀត...

