ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមចាប់ឪពុកខ្ញុំយកទៅសម្លាប់ ដោយសារឪពុកខ្ញុំធ្វើការងារនៅមន្ទីរស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា។ នៅខណៈពេលកងទ័ពភូមិភាគនិរតី(កងទ័ពមជ្ឈិមខ្មែក្រហម) ចូលមកដល់ភូមិភាគបូព៌ា និងស្រុកមេមត់ កងទ័ពទាំងនោះបាននាំឪពុកខ្ញុំទៅរៀនសូត្រ និងបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ ហែម ឈឿន[1] ភេទប្រុស អាយុ ៦៣ឆ្នាំ បានរៀបរាប់បទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ ឈ្មោះ ហែម ឈឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ខ្ញុំមានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់...
ម្ដាយខ្ញុំបានស្លាប់ព្រោះភាពអត់ឃ្លាន
នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានរឹតបណ្តឹងរបបអាហារដល់ប្រជាជន កាន់តែខ្លាំងទៅៗ ឈានដល់ការហូបបបរអង្ករ១កំប៉ុងគ្នា៣០នាក់។ ជាក់ស្ដែង ម្ដាយ ធី ទទួលបានទឹកបបររាវៗ និងមានគ្រាប់អង្ករបន្តិចបន្តួចប៉ុណ្ណោះ ហើយត្រូវបានបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាក ទើបបណ្ដាលឲ្យគាត់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់បង់ជីវិត។ ធី បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ នួន ធី ភេទស្រី អាយុ៦០ឆ្នាំ ប្រកបរបរធ្វើចម្ការនិងក្រងស្បូវលក់។ ធី មានស្រុកកំណើតនៅ ភូមិកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនប្រទេសថៃ។ បច្ចុប្បន្ននេះ...
ឃ្លាន ឈឹម៖ កូនជាកម្លាំងចិត្តបណ្តាលឱ្យម្តាយចង់រស់បន្ត
ការអត់ឃ្លានធ្វើឱ្យ ឈឹម លែងគិតចង់មានជីវិតបន្ត។ ឈឹម បន្តទៀតថា សម័យខ្មែរក្រហមពិបាកគ្រប់សព្វបែបយ៉ាង ធ្វើការងារគ្មានថ្ងៃកំណត់ អត់មានពេលសម្រាក ជាពិសេសការហូបចុកមិនគ្រប់គ្រាន់។ ឈឹម ពិបាកចិត្តខ្លាំងពេលមកពីស្ទូងស្រូវ ហើយកូនៗយំរកបាយ សូម្បី ឈឹម ជាម្តាយក៏ឃ្លាន។ រឿងដែលធ្វើឱ្យ ឈឹម ខ្លោចចិត្តគឺកូនៗរបស់ខ្លួន មានរាងកាយស្គមស្គាំង ស្លេកស្លាំង ធំតែពោះ ភ្នែករូងខ្មៅ ចំណែកដៃជើងនៅសល់ប៉ិនដងវែក។ បន្ទាប់ពីខ្ញុំស្លាប់តើកូនៗនឹងទៅជាយ៉ាងណា? សេចក្តីអាណិត...
លីម វុទ្ធី៖ ជីវិតគ្រួសាររបស់ប្រជាជន១៧ មេសា ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំតាមរថភ្លើង
ខ្ញុំឈ្មោះ លីម វុទ្ធី អាយុ៥៩ឆ្នាំ រស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឪពុកខ្ញុំឈ្មោះ លីម ប៊ុន ថន (ស្លាប់) ម្ដាយឈ្មោះ អ៊ុក ញ៉ នៅមានជីវិត ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់ និងស្រីម្នាក់ ។ បច្ចុប្បន្នបងប្អូនរបស់ ជី...
ចូត ជី ៖ ប្រធានក្រុមកងចល័តក្នុងស្រុកអមលាំង
នៅចន្លោះឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៦ ជី ត្រូវបានមេកងខ្មែរក្រហមចាត់តាំងឲ្យធ្វើជាប្រធានក្រុមកងចល័ត ដើម្បីដឹកនាំប្រជាជនឲ្យលើកទំនប់ទប់ទឹកធ្វើស្រែ។ ជី បាននិយាយរៀបរាប់ពីរឿងរ៉ាវ ដូចខាងក្រោម៖ ចូត ជី ភេទប្រុស អាយុ៧៦ឆ្នាំ សព្វថ្ងៃមានមុខរបរកសិករ ។ ជី មានស្រុកកំណើតនៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នរស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។...
រកឧសប្រទះអន្លង់កប់សពទើបសម្លាប់ថ្មីៗ
(តាកែវ)ឈ្មោះ ទេស សារុន ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ សារុន បានជម្លៀសចេញពីទីក្រុងភ្នំពេញ មករស់នៅ តំបន់១០៩ ខេត្តតាកែវ។ ពេលរស់នៅក្នុងសហករណ៍ អង្គការបានចាប់បងប្រុសរបស់ សារុន ទៅសម្លាប់ចោល។ ចំណែក សារុន ត្រូវចេញទៅធ្វើការងារនៅក្នុងសហករណ៍។...
ទូច លី៖ លោកអើយកុំទាន់បាញ់ខ្ញុំចោលអី កូនខ្ញុំនៅតូចណាស់
(តាកែវ)ទូច លី ភេទស្រី អាយុ៦៨ឆ្នាំ ។ បច្ចុប្បន្ន គាត់ធ្វើស្រែនៅ ភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅពេលខ្មែរក្រហមគ្រប់គ្រងទីក្រុងភ្នំពេញ គ្រួសារ លី បានជម្លៀសមករស់នៅខាង ភូមិបា នយ ឃុំព្រៃអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅព្រៃកប្បាស អង្គការបានយកប្ដីរបស់ លី ទៅសម្លាប់ ដោយចោទថា...
បាត់បង់ដៃម្ខាង និងកូនស្រីម្នាក់ពេលរត់ភៀសខ្លួន
(តាកែវ) កើត ទង ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្ន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការ បានប្រើឲ្យ ទង ធ្វើការងារ, កាប់ដី, រែកដីបាតត្រពាំង, រែកអាចម៍គោ និង កាប់ដើមទន្រ្ទានខែត្រដើម្បីយកមកលាយទុកធ្វើជាជីដាក់ស្រែ។ ក្រៅពីការងារខាងលើ ទង បានធ្វើការ ដកសំណាប...
អង្គការទិតៀនខ្ញុំ ព្រោះធ្វើការមិនគ្រប់ផែនការ
(តាកែវ) សូត្រ វិត ភេទស្រី អាយុ៦៨ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ បងប្រុសរបស់ វិត បានចេញទៅធ្វើជាទាហាន និងបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ឈានចូលសម័យខ្មែរក្រហម វិន ធ្វើជាអនុប្រធានកង៤ ហើយដឹកនាំនារីធ្វើការងារជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ អង្គការបានដាក់ផែនការឲ្យកងនារី ជីកប្រឡាយ ជម្រៅ៨ម៉ែត្រ និងប្រវែង៣ម៉ែត្រ ឲ្យរួចរាល់ក្នុងមួយថ្ងៃ។...
តាត គឹមហុង៖ អង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណ
(តាកែវ) តាត គឹមហុង កើតនៅឆ្នាំ១៩៧០ បច្ចុប្បន្នមានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវដែលគឹមហុងចងចាំមិនភ្លេចអំពីសម័យខ្មែរក្រហមនោះគឺ នៅពេលព្រឹក និងពេលល្ងាច អង្គការ ប្រើឲ្យគាត់ទៅទូលជីយកទៅចាក់ក្នុងរណ្ដៅ ហើយពេលថ្ងៃ គាត់ត្រូវឡើងទៅកាប់ដើមទន្ទ្រានខែត្រនៅលើភ្នំ និងយកមកចិញ្ចាំ្រដោយខ្លួនឯង។ ពេលទៅកាប់ទន្ទ្រានខែត្រ ប្រសិនបើគាត់កាប់ទ្រនូលតូចៗ អង្គការ នឹងធ្វើការកសាង ៣ ថ្ងៃម្ដង ហើយប្រសិនបើគឹមហុង កាប់ធ្វើទ្រនូលធំពេក គាត់លើកទូលមិនរួចនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ គឹមហុង...
អតីតកម្មាភិបាលខ្មែរក្រហម ២៣៧នាក់ ជាប់ឈ្មោះក្នុងចម្លើយសារភាពរបស់ កែវ សាន ហៅសុខ
នៅក្នុងចម្លើយសារភាព កែវ សាន ហៅសុខ បានរៀបរាប់ឈ្មោះខ្សែរយៈរបស់ខ្លួនចំនួន ២៣៧[1] នាក់។ ក្រៅពីឈ្មោះកម្មាភិបាល សាន បានរៀបរាប់អំពីសកម្មភាពប្រជុំ ការអប់រំនយោបាយ និងការអនុវត្តន៍សកម្មភាពប្រឆាំងបដិវត្តន៍ផ្សេងៗនៅក្នុងតំបន់២៣ និងតំបន់២២។ ចម្លើយសារភាពមួយនេះ មានចំនួន៤២ទំព័រ និងបានសរសេរចប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជារឿងរ៉ាវទាំងមូលដែល សាន បានសារភាពប្រាប់ទៅអង្គការ៖ ឈ្មោះ កែវ សាន ហៅសុខ...

