អាហារមានតួនាទីសំខាន់មួយនៃអំពើប្រល័យពូជសាសន៍
ស្ទើរតែគ្រប់ទម្រង់នៃអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលសុទ្ធតែមាន ទំនាក់ទំនងនៃការយន្តការបង្អត់អាហារដល់ប្រជាជន។[1] ដូចដែលយើងបានដឹងយ៉ាងច្បាស់ថា ការ បាត់បងជីវិតប្រជាជនកម្ពុជាប្រមាណជាង ២លាននាក់ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩[2] គឺ ការខ្វះខាតអាហារ និងការទទួលទានអាហារមិនគ្រប់គ្រាន់ ដែលបណ្តាលឲ្យជនរងគ្រោះខ្វះជីវជាតិ ក៏ដូចជាបណ្តាលឲ្យមានជំងឺ នឹងឈានដល់ការស្លាប់ដោយឯកឯង[3]។ ប្រទេសកម្ពុជាមានវប្បធម៌សម្បូរបែបនៃម្ហូបអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះដែររស់ជាតិនៃអាហារ ក៏មានរស់ជាតិប្រៃ ល្វីង ជូ ជាដើម។ ជាក់ស្តែង នៅតាមតំបន់នានា ឬតាមខេត្តនីមួយៗនៃប្រទេសកម្ពុជា មាន...
មូលហេតុការចាប់ខ្លួនកងពល១៧០ ភូមិភាគបូព៌ា របស់ ចាន់ ចក្រី
បន្ទាប់ពីសង្រ្គាមផុតរលត់ទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧៥ ពិធីចាត់តាំងកងទ័ពបដិវត្តន៍របស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក ក្រោមអធិបតីភាពរបស់សមមិត្ត សុន សេន រដ្ឋមន្រ្តីក្រសួងការពារប្រទេស ទទួលបន្ទុកសេនាធិការ និងសន្តិសុខនិងតំណាងគ្រប់អង្គភាពនៃកងទ័ពបដិវត្តន៍ប្រមាណ៣ពាន់នាក់។ ចាប់តាំងពីពេលនោះមកកងពល១២ត្រូវបានប្ដូរឈ្មោះទៅកងពល៧០៣ ដែលជាកងពលដ៏ឆ្នើមក្នុងចំណោមកងពលទាំង៩ របស់សេនាធិការកងទ័ព។ កងពលនេះមានលក្ខណៈគំរូ ដែលកងពល១៧០ របស់សមមិត្ត មាន(ចាន់ ចក្រី) បានរៀនសូត្រតាមច្រើន[1]។ នៅកងពល១៧០ មន្ទីរកងពលមានឈ្មោះ ចាន់ ចក្រី ហៅ...
ធ្វើការនៅមន្ទីរភ័ស្តុភារស្រុកកំពង់សៀមក្នុងសម័យខ្មែរក្រហម សួន បូរ ត្រូវបានផ្លាស់ប្តូរជាប្រធានអនុសេនាតូច១៧
នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ មនុស្សត្រូវរស់នៅបត់បែនតាមសង្គម។ ទោះបីដឹងថាការស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហមមិនបានប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនអត់ឃ្លាន មានបាយស៊ីគ្រប់គ្រាន់ ប្រសើរជាងប្រជាជនធម្មតា។ ស្ម័គ្រចិត្តធ្វើជាកងទ័ព ដើម្បីជៀសវាងពីសហករណ៍ ក្រុមកងចល័ត ដូចជាកាន់បង្គីកាប់ គាស់ រែកដី ជីកប្រឡាយ ធ្វើទំនប់ជាដើម។ [1]ឈ្មោះ សួន បូរ ភេទប្រុស អាយុ ៤៣ឆ្នាំ(បច្ចុប្បន្នអាយុ ៦៤ឆ្នាំ) មានឪពុកឈ្មោះ អ៊ុច ស៊ី ស្លាប់ក្រោយសម័យខ្មែរក្រហម...
អង្គការចាប់ខ្លួន ព្រោះចូលរួមអនុវត្តផែនការក្បត់៧ចំណុច រៀបចំដោយ ឈូក លេខាតំបន់២៤
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៦ទំព័រ ដែលជាចម្លើយសារភាពរបស់ សោម ឃន ជាប្រធានមន្ទីរស្រុកកោះជ័យ បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សរបស់ខ្លួន។ ឃន ត្រូវអង្គការចាប់ខ្លួន និងបញ្ជូនមកសួរចម្លើយនៅវេលាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦។ មួយថ្ងៃក្រោយមក គឺនៅវេលាម៉ោង១១កន្លះ ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៦ ការសួរចម្លើយទៅលើឈ្មោះ សោម ឃន បានបញ្ចប់ ដោយមានស្នាមមេដៃរបស់អ្នកសួរចម្លើយ និងសាម៉ីខ្លួនផង...
« កង ភន : ជាអតីតយោធាខ្មែរក្រហមដែលធ្លាប់រៀនពីរបៀបកែច្នៃមីននិងជួសជុលកាំភ្លើង »
កង ភន ភេទប្រុស អាយុ ៦៤ឆ្នាំ សព្វថ្ងៃមានមុខរបរជាកសិករ មានស្រុកកំណើតនៅភូមិអណ្ដូងខ្ពស់ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភន មានឪពុកឈ្មោះ ជុំ ពៅ (ស្លាប់ ) ចំណែកម្ដាយឈ្មោះ ព្រាម ឆែម...
គក ស្រស់”អ្នកយាមមន្ទីរ ស-២១”
គក ស្រស់ជាអ្នកយាមគុកស-២១ នៅមុខបន្ទប់សួរចម្លើយអ្នកទោសនៅក្នុងសម័យខ្មែរក្រហម។ ជីវិតរស់នៅក្នុងការ ភ័យខ្លាច ព្រោះបានឃើញអង្គការធ្វើទារុណកម្មផ្ទាល់ៗភ្នែកជាមួយអ្នកទោស។ គក ស្រស់ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ គក ស្រល់[1] ភេទប្រុស អាយុ៥៤ឆ្នាំ(គិតពីឆ្នាំ២០០៤) មានប្រពន្ធឈ្មោះ សុខ យៀវ អាយុ៥០ឆ្នាំ (គិតពីឆ្នាំ២០០៤)មានកូនស្រីចំនួន៥នាក់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែចំការ។ ខ្ញុំមានស្រុកកំណើតនៅភូមិ ព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។...
កន តក ៖ ខ្សែសេអ៊ីអាប្រឆាំងបដិវត្តន៍ ត្រូវបានចាប់ខ្លួន
យោងតាមឯកសារចម្លើយសារភាព កន តក (J00794) តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា កន តក មានតួនាទីជាលេខាវរសេនាតូច១៨ វរសេនាធំ៧០ កងពលទី២ ភូមិភាគពាយ័ព្យ ត្រូវបានអង្គការចាប់ខ្លួនសួរចម្លើយពីខែកក្កដា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៧៧។ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ កន តក ៖ ឈ្មោះ កន តក អាយុ៣០ឆ្នាំ បើគិតមកដល់បច្ចុប្បន្នអាយុ៧៧ឆ្នាំ(នៅថ្ងៃ១២ ខែតុលា...
ឆាយ ម៉ៅ៖ អតីតកងទ័ពខ្មែរក្រហមការពារព្រំដែន
ឆ្នាំ១៩៧៥ ពេលដែលកងទ័ពរំដោះទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ម៉ៅ ត្រូវបានខ្មែរក្រហមបញ្ជូនទៅការពារព្រំដែនវៀតណាមរយៈពេលបីឆ្នាំ។ ឆាយ ម៉ៅ អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នម៉ៅរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម៉ៅមានឪពុកឈ្មោះ ប៉ែន មុំ រីឯម្តាយម៉ៅមិនបានចាំឈ្មោះឡើយ។ ម៉ៅមានបងប្អូនចំនួន៨នាក់ ក្នុងនោះស្រីចំនួន៤នាក់ និងប្រុសចំនួន៤នាក់ ម៉ៅជាកូនទី២ក្នុងគ្រួសារ។ ម៉ៅបានរៀបការប្រពន្ធឈ្មោះ កង...
អ៊ុត សុខា៖ ខ្ញុំមានសំណាងមិនស្លាប់រហូតដល់ទៅបីដង ដោយសារខ្ញុំឆ្លាត
ខ្ញុំឈ្មោះ អ៊ុត សុខា ភេទស្រី អាយុ៦៥ ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលនៅពីតូចខ្ញុំបានចូលសិក្សារៀនសូត្រ នៅសាលាព្រៃវែងក្រុងត្រឹមថ្នាក់ទី៩។ នៅសម័យខ្មែរក្រហម គ្រួសារខ្ញុំត្រូវបានជម្លៀសទៅភូមិខ្យោកដើម្បីធ្វើស្រែនិងជីកប្រឡាយ។ គ្រួសារខ្ញុំ ជាគ្រួសារដែលត្រូវចាត់ចូលក្នុងជំពូកប្រជាជនថ្មី ប៉ុន្តែខ្មែរក្រហមមិនបានគាបសង្កត់សមាជិកគ្រួសារខ្ញុំខ្លាំងពេកទេ។ នៅពេលដែលខ្ញុំធ្វើការងារហត់ ខ្ញុំអាចសម្រាកមួយភ្លែតបាន ហើយនៅពេលដែលខ្ញុំឃ្លាន ខ្ញុំអាចគាស់នេះ គាស់នោះ យកមកស្ងោរហូបបាន ប៉ុន្តែក៏ត្រូវលាក់កំបាំងពីគេឯងដែរ។ នៅខែវិច្ឆិកា...
អតីតទាហាន លន់ នល់ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម
ជីវិតជាទាហាន គឺត្រូវឆ្លងកាត់ការលំបាកនិងការតស៊ូគ្រប់បែបយ៉ាង ការឈឺចាប់ ព្រមទាំងរឿងរ៉ាវដែលកើតមានឡើងចំពោះក្រុមគ្រួសាររបស់ទាហានទាំងនោះនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និងសម័យសង្គ្រាម។ សួន ស៊ុន ភេទប្រុស មានអាយុ ៥៥ឆ្នាំ ជាអតីតទាហាន លន់ នល់ និងបច្ចុប្បន្នជាទាហានប្រចាំការនៅវរការពារព្រំដែន៥០៦។[1] ស៊ុន មានភូមិកំណើតនៅភូមិវត្តកំផែង ឃុំស្វាយប៉ោរ ស្រុកស្វាយប៉ោរ ខេត្តបាត់ដំបង។ តាមរយៈកិច្ចសម្ភាសន៍ ស៊ុន មានប្រពន្ធឈ្មោះ ហ៊ី ឡាង អាយុ៤៩ឆ្នាំមានកូនចំនួន...
អោ ធីម៖ អតីតកងនារីពេទ្យខ្មែរក្រហម
អោ ធីម[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ន ធីម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ធីម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីពៅនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ នៅជំនាន់នោះ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីការងារធ្វើស្រែចម្ការគ្រួសារខ្ញុំក៏បានដាំដំណាំបន្លែមួយចំនួនដូចជា៖ ត្រកួន សណ្ដែកគួរ...

