ឡេង ភាព៖ អតីតប្រធានអនុសេនាតូច កងពល៨០១
ឡេង ភាព អតីតប្រធានអនុសេនាតូច កងពល៨០១ប្រចាំការនៅខេត្តរតនៈគិរី បានរៀបរាប់ដំណើរជីវិតជាកងទ័ព ការលំបាក វេទនា និងការពិការដៃជើងកំរើកមិនបានដោយសារសង្រ្គាមនៅតាមបណ្ដោយព្រំដែនដូចខាងក្រោម៖។ ខ្ញុំឈ្មោះ ឡេង ភាព ភេទប្រុស អាយុ៧០ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិចក ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរ ធ្វើចម្ការ ដាំពោត និងដាំសណ្ដែក។ ខ្ញុំមានប្រពន្ធ២នាក់...
ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម
នៅពេលប្រទេសជាតិមានសង្រ្គាម និងមានខ្មែរក្រហម មានក្មេងៗជាច្រើនបានបោះបង់ការសិក្សា និងត្រូវបង្ខំឲ្យធ្វើការងារពលកម្មនៅតាមកងកុមារ, កងចល័ត, ការដ្ឋានការងារ ឬដើរបោសសំអាតប្រមូលសម្ភារតាមផ្ទះរបស់ប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀសឲ្យចេញពីផ្ទះទៅរស់នៅតាមតំបន់ផ្សេងៗ។ នៅឆ្នាំ១៩៧៥ ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម។ នៅពេលនោះខ្មែរក្រហមបានជម្លៀសខ្ញុំទៅរស់នៅមន្ទីរដូនសុខឃ្លាតឆ្ងាយពីឪពុកម្ដាយ។ ខ្ញុំធ្វើការងារពលកម្មក្នុងការដ្ឋាននៅជាក្មេងជំទង់។ ទោះខ្ញុំនឹកឪពុកម្ដាយ និងផ្ទះសម្បែងយ៉ាងណាក៏មិនហ៊ានមកផ្ទះវិញដែល ព្រោះខ្លាចខ្មែរក្រហមយកទៅកសាង និងសម្លាប់។ នាងខ្ញុំឈ្មោះ ខាង គឹង ភេទស្រីអាយុ៤៨ឆ្នាំ (នៅឆ្នាំ២០០៦) រហូតមកដល់បច្ចុប្បន្ននេះខ្ញុំអាយុ៦៦ឆ្នាំ។ មានទីកន្លែងកំណើតកើតនៅភូមិត្រពាំងត្រល់ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប។...
របបខ្មែរក្រហមមិនបានយកចិត្តទុកដាក់សុខភាពប្រជាជន
នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋដឹកនាំដោយសេនាប្រមុខលន់ លន់។ ពេលនោះខ្មែរក្រហមបានដាក់ឈ្មោះខ្លួនឯងថារបបកម្ពុជាប្រជាធិបតេយ្យដែលស្គាល់ថា “របបខ្មែរក្រហម”។ បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញទីក្រុងភ្នំពេញភ្លាមៗទោះបីមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏មិនលើកលែងដែរ។ ជាពិសេសទាហានលោកលន់ នល់ មួយចំនួនត្រូវយោធាខ្មែរក្រហមចាប់ធ្វើបាប និងយកទៅសម្លាប់ចោលភ្លាមៗតែម្តងយ៉ាងសាហាវព្រៃផ្សៃបំផុត។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ វ៉ាន់ អំពីបទពិសោធន៍រស់នៅក្រោមរបបខ្មែរក្រហម។ ខ្ញុំឈ្មោះ រ៉ាន់ អាយុ៦៤ឆ្នាំ។ ខ្ញុំបានឃើញខ្មែរក្រហមជម្លៀសប្រជាជនថ្មីជាច្រីនគ្រួសារចេញមកពីភ្នំពេញ (ហៅថាប្រជាជន១៧មេសា)។ ខ្ញុំ បានឃើញប្រជាជនថ្មីមួយចំនួនបន្តដំណើរទៅមុខទៀតហើយក៏មានប្រជាជនថ្មីមួយចំនួនបានចូលមករស់នៅក្នុងភូមិថ្មី ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំ...
អ្នកជំនាញការចិនចុះមកពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្ដុកទឹកក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឌឿន គឹមសាន អាយុ៦៣ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងបច្ចុប្បន្នជាប្រធានភូមិទី៨។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ភួង ពៅ និងមានកូនសរុបចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អៀ សុខាន់ និងម្ដាយឈ្មោះ អែម គឹមអុល។ ខ្ញុំគឺជាកូនទី៧ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ហើយចូលរៀននៅសាលាបឋមសិក្សាដីដុះ។...

