Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ប្តីជាទាហាន លន់ នល់ ត្រូវបានសម្លាប់

(ខេត្តព្រៃវែង) ឆេង ឌឿក មានអាយុ៧៣ឆ្នាំ និង​រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឌឿក មានឪពុកឈ្មោះ ខឹម​ ឆេង និងម្ដាយឈ្មោះ ជា លន់។ ឌឿក បានរៀបការក្នុងរបប លន់ នល់ ជាមួយប្តីដែលជាទាហាន និងត្រូវ​បានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗពេលរបប​ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ គាត់ប្រកបរបរលក់ដូរបន្តិចបន្តួច និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតជាមួយកូន។...

ប្តីនិងកូនពីរនាក់បាត់ខ្លួន

(ស្ទឹងត្រែង)៖ ផែន ផល ភេទស្រី​ មានអាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផល មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ម៉ន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះប្រុសម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ផល ដែលមានអាយុ ២០ឆ្នាំ បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិកោះព្នៅជាមួយឪពុកម្ដាយ។ ផល...

ខ្មែរក្រហមហៅឪពុកទៅដឹកអំបិល

(ស្ទឹងត្រែង)៖ សាន រិទ្ធី ភេទប្រុស កើតនៅឆ្នាំ១៩៦៩។ រិទ្ធី មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រិទ្ធី មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ គាត់ មានកូនប្រុសបីនាក់។ រិទ្ធី និយាយថា បើតាមរយៈអ្វីដែល​ឪពុកម្ដាយរបស់គាត់ប្រាប់ ភូមិអូរស្វាយត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារព្រំដែនពីការឈ្លានពាន។ ប្រជាជនជាច្រើនគ្រួសារ មកពីភូមិភាគខាងត្បូង បានមកធ្វើស្រែចម្ការ និងនេសាទនៅភូមិអូរស្វាយ។ ចំណែក...

ខ្មែរក្រហមចាប់មនុស្សយកឡើងទូក

(ស្ទឹងត្រែង)៖ ណាត សាយ ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាយ មានបងប្អូន៦នាក់ ក្នុងនោះស្រី៣នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ សាយ បានមកតាំងទីលំនៅក្នុងភូមិអូរស្វាយ។ សាយ ចងចាំថា កាលនោះ ភូមិអូរស្វាយ អភិវឌ្ឍឡើងក្នុងគោលបំណង ការពារព្រំដែន។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលមានការទម្លាក់គ្រាប់បែកក្នុងភូមិ...

មិនចង់ឲ្យអ្នកជំនាន់ក្រោយជួបការឈឺចាប់

(ស្ទឹងត្រែង)៖ ស ទូច ភេទស្រី មានអាយុ ៧៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ទូច មានបងប្អូន២នាក់ ក្នុងនោះប្រុសម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឪពុករបស់ទូច ដែលជាអតីតទាហានរបបសង្គមរាស្ត្រនិយម បានផ្លាស់ទីលំនៅមកភូមិអូរស្វាយ។ កាលនោះ ទូច មានអាយុ១២ឆ្នាំ។ ទូច និយាយថា គ្រួសារទាហានត្រូវបានផ្លាស់មករស់នៅទីនេះដើម្បីការពារព្រំដែន ដោយមានការកសាងផ្ទះកាឡុង,...

រស់នៅដូចបៀមថ្មគ្រួស

(ស្ទឹងត្រែង)៖ ភេ ឆៃ ភេទប្រុស មានអាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឆៃ និយាយថា របបខ្មែរក្រហមជារបបមួយដ៏ឃោរឃៅ ដែលគាត់ចងចាំមិនភ្លេច។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ឆៃ បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មកខេត្តស្ទឹងត្រែង តាមរយៈគោលនយោបាយការពារព្រំដែននាសម័យសង្គមរាស្ត្រនិយម។ នៅពេលនោះ ភូមិអូរស្វាយ...

កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឆេង​ សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និង​ម្ដាយឈ្មោះ ជា លន់។ សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់​ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ...

ហម ផាត់៖ ជីវិតដូចមាន់ក្នុងទ្រុង

(ស្ទឹងត្រែង)៖ ហម ផាត់ ភេទប្រុស មានអាយុ៧៤ឆ្នាំ កើតនៅភូមិកំពង់ជ្រៃ ស្រុកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ផាត់ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផាត់ មានបងប្អូនបួននាក់ (ស្លាប់ម្នាក់) ក្នុងនោះស្រីម្នាក់។ នៅមុនឆ្នាំ១៩៦៥ គ្រួសាររបស់ផាត់ បានមករស់នៅភូមិអូរស្វាយ។ ផាត់ និយាយថា នៅពេលនោះ ភូមិអូរស្វាយ...

ប្រឹងធ្វើការដើម្បីរស់

(ស្ទឹងត្រែង)៖ សែន ដួន ភេទស្រី មានអាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល។ បច្ចុប្បន្ន ដួន រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ដួន មានបងប្អូន ១២នាក់ ក្នុងនោះស្រី៥នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ ដួន បានមករស់នៅតំបន់អូរស្វាយ ដោយទទួលបានដីស្រែ និងផ្ទះកាឡុង (ផ្ទះឈើមួយប្រភេទ)។ ដួន...

ហម ឡត៖ ការកំណត់របស់អង្គការ

(ស្ទឹងត្រែង)៖ ហម ឡត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។ សព្វថ្ងៃ ឡត រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឡត មានបងប្អូនបួននាក់ ក្នុងនោះស្រីម្នាក់។ ឡត ជាកូនទី៣។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងរបបសង្គមរាស្ត្រនិយម ភូមិអូរស្វាយ ត្រូវបានបង្កើតឡើង ដោយមានការកសាងមន្ទីរពេទ្យ,...

កម្សត់ជូរចត់ និងគ្មានសិទ្ធិសេរីភាព

(ស្ទឹងត្រែង)៖ ជុំ ចាន់សន់ ភេទស្រី កើតនៅឆ្នាំ១៩៦០ បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ។ ចាន់សន់ មានទីកន្លែងកំណើត នៅស្រុកថាឡាបរិវ៉ាត់ និងមានទីលំនៅបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចាន់សន់ មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឪពុករបស់ ចាន់សន់ ដែលជាទាហាននាសម័យនោះ បានមករស់នៅភូមិអូរស្វាយ។ ចាន់សន់ និយាយថា នៅរបបសង្គមរាស្ត្រនិយម...

Solverwp- WordPress Theme and Plugin