Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

បងស្រីស្លាប់ដោយសារការយល់ច្រឡំ

(ស្ទឹងត្រែង)៖ កង ឈុនណា ភេទប្រុស មានអាយុ ៥៨ឆ្នាំ កើតនៅឆ្នាំ១៩៦៦ ក្នុងភូមិអូររុន ឃុំអូរស្វាយ និងសព្វថ្ងៃរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឈុនណា ជាកូនទី៤ ក្នុងគ្រួសារដែលមានឪពុកឈ្មោះ កង កឹម, ម្ដាយឈ្មោះ ឆល ហៃ និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ ឪពុកម្ដាយរបស់ ឈុនណា...

ភៀសខ្លួនចេញពីភូមិដើម្បីរស់

(ស្ទឹងត្រែង)៖ ភួយ កំផែង ភេទប្រុស កើតឆ្នាំ១៩៥០ មានអាយុ ៧៤ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងបន្ទាយទាហានមួយកន្លែង នៅទីរួមខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន កំផែង រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤ ឪពុកម្ដាយរបស់ កំផែង ដែលជាទាហាននៅខេត្តស្ទឹងត្រែង និងកូនទាំងអស់ចំនួនបួននាក់ បានមករស់នៅ ចាប់តាំងពីការចាប់ផ្តើមបង្កើតភូមិអូរស្វាយដំបូង។ នៅពេលនោះ ក្រុមគ្រួសារទាហានបានកាប់ឆ្ការព្រៃនៅភូមិអូរស្វាយ ដែលបានបណ្ដាលឲ្យមានអ្នក...

ដំណើរភៀសខ្លួនទៅប្រទេសឡាវ

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៩ ខាំផន ស៊ីទុន ភេទប្រុស មានអាយុ ៦៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីទុន មានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ ស៊ីទុន រស់នៅជាមួយកូនប្រុសស្រីពីរនាក់ និងប្រកបរបរជាអ្នកនេសាទនៅកោះល្ង។ ឪពុកម្ដាយរបស់ ស៊ីទុន គឺជាអ្នករស់នៅ ធ្វើស្រែចម្ការ និងនេសាទត្រី នៅតំបន់កោះល្ងតាំងពីមុនមក(មិនដឹងឆ្នាំ)...

ឪពុកខ្ញុំត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៦៩ ឈន ចយ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤ ឪពុកម្ដាយរបស់ ចយ បាន​រើមករស់នៅកោះព្នៅ និងហៅកោះនេះថា៖ “កោះព្រះនៅ”។ ចយ មានបងប្អូនប្រាំនាក់ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំនាក់។ នៅចុងឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅប្រទេសកម្ពុជា ខ្មែរក្រហមបានចាប់ផ្តើមជម្លៀសប្រជាជននៅក្នុងភូមិកោះព្នៅឲ្យទៅរស់នៅរួម...

ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»

(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។ ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភ​មង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មាន​ការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ...

គឹម ផល្លី៖ បើឈឺធ្ងន់គឺត្រូវស្លាប់

គឹម ផល្លី អាយុ៥៤ឆ្នាំ កើតនៅភូមិកន្លែងខ្លា ឃុំចំបក់​ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន ផល្លី រស់នៅភូមិក្រហ៊ាន ហៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ផល្លី មានឪពុកឈ្មោះ ជ័យ សួង, ម្ដាយឈ្មោះ កែប ម៉ាន់ និងមានបងប្អូនចំនួន២នាក់។ ផល្លី បានរៀបការជាមួយប្ដីឈ្មោះ កែប...

ខ្មែរក្រហមប្រើមនុស្សដូចសត្វ

(ស្ទឹងត្រែង)៖ យ៉េន ម៉ី ភេទប្រុស មានអាយុ ៦២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ម៉ី មានឪពុកឈ្មោះ គីម យ៉េន, ម្ដាយឈ្មោះ ជិន សឺង និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅឆ្នាំ១៩៦២ នារបបសង្គមរាស្ត្រនិយម ឪពុកម្ដាយរបស់ ម៉ី បានផ្លាស់ប្តូរទីលំនៅពីកម្ពុជាក្រោម...

ការគ្រប់គ្រងដ៏តឹងរឹង

(ស្ទឹងត្រែង)៖ ឡៃ ស្រី ភេទស្រី មានអាយុ ៥៣ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស្រី មានឪពុកឈ្មោះ ឡៃ, ម្ដាយឈ្មោះ ស៊ីថា និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីពីរនាក់។ ស៊ីថា ជាកូនទីប្រាំពីរនៃគ្រួសារ។ នៅអំឡុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយរបស់ ស្រី បានមករស់នៅ និងប្រកបរបរជាកសិករនៅក្នុងភូមិកោះឈើទាលតូច។...

ធ្វើការទាំងមានផ្ទៃពោះជិតគ្រប់ខែ

(ស្ទឹងត្រែង)៖ សូត្រ សៀង ភេទស្រី មានអាយុ ៨៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ សៀង មានស្រុកកំណើតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ សៀង មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ នារបបសង្គមរាស្ត្រនិយម សៀង បានរៀបការជាមួយប្តីដែលជាទាហាន និងបានមករស់នៅភូមិអូរស្វាយ ដោយក្រុមគ្រួសាររបស់សៀង ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋក្នុងមួយខែ ៧០០រៀល ...

ធ្វើការច្រើនជាងរៀន

(ស្ទឹងត្រែង)៖ សែន លន់ ភេទប្រុស មានអាយុ ៥៨ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លន់ កើតនៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ សែន, ម្ដាយឈ្មោះ ខៃ និងជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ លន់ មានស្រុកកំណើតនៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅភូមិកោះស្រឡៅ...

ការរឹតបន្តឹង និងបិទសេរីភាពនៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ ជា ស៊ុន មានអាយុ ៦២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ុន មានឪពុកឈ្មោះ ជា ម៉ឹង, ម្ដាយឈ្មោះ សិត ជា និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបួននាក់។ ស៊ុន រៀនសូត្រ​នៅឯស្រុកកំណើតខេត្តតាកែវ បានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយសារគាត់​ត្រូវ​ផ្លាស់ប្តូរទីលំនៅទៅខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤...

Solverwp- WordPress Theme and Plugin