ស៊ុំ ស៊ីចន្ទ្រ៖ ហូបកន្ទក់ម៉េចទៅម៉ែ
ស៊ុំ ស៊ីចន្ទ្រ មានអាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីសង្គមចាស់ ភូមិតានប់ មានឈ្មោះថា ភូមិសូរែក ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីចន្ទ្រ មានឪពុកឈ្មោះ សុខ ស៊ុំ, ម្ដាយឈ្មោះ ទេព ខាន់ និងមានបងប្អូនចំនួន៧នាក់ ។ ស៊ីចន្ទ្រ បានរៀបការជាមួយឈ្មោះ...
សំ សុខន៖ ស្លាប់បងប្អូន៣នាក់
សំ សុខន អាយុ៥៧ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ សុខន គឺជាទាហាន លន់ នល់ ហេតុនេះហើយនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ អង្គការយកគាត់ ជាមួយប្រពន្ធចុងគាត់ទៅសម្លាប់។ ចំពោះម្ដាយរបស់សុខន អង្គការមិនបានយកគាត់ទៅសម្លាប់នោះទេ ដោយសារតែគាត់បានបែកផ្លូវគ្នាជាមួយប្ដីរួចហើយ ព្រោះឪពុករបស់សុខន មានប្រពន្ធចុង២នាក់ផ្សេងទៀត។ នៅឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហម បានទៅស៊ើបសួរប្រវត្តិរូបម្ដាយរបស់សុខន និងបានបញ្ជូនគាត់ឲ្យទៅខេត្តបាត់ដំបង។ អំឡុងពេលនោះ...
កែប ថាល៖ ធ្វើការងារនៅក្នុងកងចល័តឃុំ រហូតដល់តំបន់
កែប ថាល ភេទប្រុស កើតនៅឆ្នាំ១៩៥២។ ថាល មានស្រុកកំណើតនៅភូមិគ្រោះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន ថាល រស់នៅភូមិ ក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ថាល មានឪពុកឈ្មោះ កែប ម៉ី និងម្ដាយឈ្មោះ សុខ មន។ ប្រពន្ធរបស់ថាលឈ្នោះ សុខ...
ហង្ស សីហា៖ ខ្មែរក្រហមបង្ខំឲ្យគ្រូបង្រៀនធ្វើស្រែ លើកទំនប់ ជីកប្រឡាយ
ហង្ស សីហា អាយុ៨៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សីហាឈ្មោះ ម៉ែន ហង្ស ហើយម្ដាយឈ្មោះ ហី អឹម និងបងប្អូន១០នាក់។ ប្រពន្ធរបស់សីហាឈ្មោះ ហែម ផាន់ណា និងមានកូន៦នាក់។ នៅក្នុងសម័យខ្មែរក្រហម សីហា បាត់បង់សមាជិកគ្រួសារ២នាក់ រួមមានប្រពន្ធម្នាក់ និងកូនស្រីម្នាក់។ ប្រពន្ធ និងកូនស្រីរបស់សីហា...
កែប សាវ៉ាន៖ សម្លត្រកួនគ្មានរសជាតិ
កែប សាវ៉ាន អាយុ៦៨ឆ្នាំ រស់នៅភូមិគ្រួស ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ រឿងរ៉ាវដែល សាវ៉ាន ចងចាំមិនភ្លេចគឺ ប្រធានសហករណ៍បញ្ជូនគាត់ឲ្យទៅធ្វើការងារនៅស្រុកអង្គរបូរី ខេត្តតាកែវ។ មុនដំបូង អង្គការបញ្ជូន សាវ៉ាន និងនារី២នាក់ទៀតឲ្យទៅកងចល័ត សែងដីលើទំនប់ នៅកាត់ភ្លុក និងសម្រាកនៅក្នុង វត្តកាត់ភ្លុក។ នៅកាត់ភ្លុក ក្រៅពីធ្វើការលើកទំនប់ទាំងយប់ទាំងថ្ងៃ ក្រុមកងចល័តត្រូវទុកមនុស្សពីរនាក់នៅក្នុងក្រុម ដើម្បីដាក់វេនគ្នាដាំបាយធ្វើម្ហូប។ សាវ៉ាន...
ឱ ញ៉េន៖ ក្លាយជាប្រជាជនត្រៀមដោយសារតែមានបងប្អូនរស់នៅទីក្រុងភ្នំពេញ
ឱ ញ៉េន អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំងសាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីក្មេង ញ៉េន រៀនបានត្រឹមថ្នាក់ទី២ នៅសាលាសំរោងអណ្ដែត។ បន្ទាប់ពីឈប់រៀន ញ៉េន បានចូលធ្វើការងារត្បាញ។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ប្រជាជនជាច្រើននាក់ បានចេញទៅធ្វើបាតុកម្មលើផ្លូវជាតិលេខ២ និងមានការបាញ់សម្លាប់មនុស្សអស់ជាច្រើននាក់។ បន្ទាប់ពីមានរដ្ឋប្រហារ នៅក្នុងឃុំរវៀង...
ជូ យន៖ បានឃើញអង្គការយកគល់ឫស្សីមកវាយកញ្ចឹងកព្រះសង្ឃ
ជូ យន អាយុ៦៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នៅឆ្នាំ១៩៧២ យន បានរៀបការ ។ ការៀបការរបស់ យន គឺធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ ព្រោះមានការបាញ់គ្នា និងការទម្លាក់គ្រាប់បែក។ ក្រោយមក មេ៥០ខ្នង នៅក្នុងភូមិមានបំណងចាប់ប្ដីរបស់យន ឲ្យទៅធ្វើទាហានម្ដងទៀត ប៉ុន្តែប្ដីរបស់យនមិនព្រម ទើបលួចឡើងលើយន្តហោះរត់ទៅខេត្តបាត់ដំបង។ ចំណែក យន បានភៀសខ្លួនចេញពីភូមិកំណើត...
ណៅ ស្រឿន៖ មិនហ៊ានមើលមុខបងប្អូនដែលអង្គការបណ្ដើរយកចេញទៅ
ណៅ ស្រឿន អាយុ៧០ឆ្នាំ រស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ស្រឿន មានអាយុប្រមាណ៣០ឆ្នាំ។ ខាងក្រោមនេះ គឺជាការចងចាំរបស់ស្រឿន នៅក្នុងសម័យខ្មែរក្រហម៖ នៅឆ្នាំ១៩៧៣ ស្រឿន បានឃើញអង្គការចាប់ប្រជាជននៅក្នុងភូមិជើងគួន យកទៅសម្លាប់ចោលជាច្រើននាក់។ នៅពេលដែលឃើញដូច្នេះ ស្រឿន មានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះបងប្អូននៅជុំវិញផ្ទះរបស់គាត់ត្រូវបានចាប់បញ្ជូនចេញពីផ្ទះ។ អំឡុងពេលសម្លាប់ប្រជាជននេះ គឺស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានឃុំឈ្មោះ រេត។ នៅឆ្នាំ...
ធ្លក ខេង៖ ហុតទឹកបបរ ជាមួយសម្លដើមចេក
(តាកែវ) ធ្លក ខេង មានអាយុ៧៤ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ខេន មានកូន៣នាក់។ កូនច្បងរបស់ ខេន អាយុ១២ឆ្នាំ បានចូលទៅរស់នៅក្នុងកងកុមារនៅភូមិក្របីកូន និងធ្វើការងារនៅភ្នំបូរី។ ចំណែកកូន២នាក់ផ្សេងទៀត ក្នុងនោះមានម្នាក់ដែលកើតនៅក្នុងសម័យខ្មែឬក្រហម ត្រូវយកទៅដាក់ក្នុងមណ្ឌលកុមារឲ្យឈ្មោះ ធី មើលថែ។ នៅក្នុងសម័យខ្មែរក្រហម ខេង សម្រាលបានកូនម្នាក់។ បន្ទាប់ពីសម្រាលកូនរួច...
សំ ចម្រើន៖ កុំយំប្រយ័ត្នអស់មួយពូជ
សំ ចម្រើន អាយុ៧០ឆ្នាំ រស់នៅភូមិតាទុយ ឃុំជើងគួង ស្រុកសំរោង ខេត្តតាកែវ។ រឿងរ៉ាវដែល ចម្រើន ចងចាំមិនភ្លេចអំពីសម័យខ្មែរក្រហមគឺ ការស្លាប់របស់កូនគាត់ដែលទើបនឹងកើត និងការសម្លាប់ឪពុកមារបស់គាត់។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ចម្រើន។ ចម្រើន បានឲ្យដឹងថា នៅក្នុងសម័យខ្មែរក្រហមគាត់មានកូនចំនួន ៥នាក់។ នៅពេលដែលប្រពន្ធរបស់ចម្រើន សម្រាលកូនរួចបានប្រមាណ៥ខែ អង្គការបានឲ្យប្រពន្ធរបស់គាត់ទៅធ្វើការងារ និងទុកកូនរបស់គាត់ឲ្យយាយចាស់ៗនៅក្នុងភូមិមើលថែនៅក្នុងមណ្ឌលកុមារ។ នៅក្នុងមណ្ឌល យាយៗមើលថែកូនរបស់ចម្រើន មិនបានល្អទេ ទើបធ្វើឲ្យក្មេងស្លាប់។...
គង់ សន៖ កូនកំពុងពេញស្រលាញ់ ឈឺស្លាប់គ្មានអ្នកមកព្យាបាល
គង់ សន អាយុ៧៤ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ សន បានរៀបរាប់ថា របបខ្មែរក្រហមគ្រប់គ្រងប្រទេសចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ មុនដំបូង ខ្មែរក្រហមធ្វើគោលនយោបាយល្អខ្លាំងណាស់ ដើម្បីឲ្យប្រជាជនជឿជាក់។ គោលនយោបាយរបស់ខ្មែរក្រហមគឺ រៀបចំឲ្យប្រជាជនហូបអាហាររួមគ្នា និងធ្វើការងាររួមគ្នា។ នៅក្នុងភូមិតាខូច ប្រជាជនធ្វើការងារចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១១ថ្ងៃ ហើយពេលរសៀលចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច និងពេលយប់ចាប់ពីម៉ោង៧រហូតដល់ម៉ោង១០យប់ ដោយប្រជាជនត្រូវជីកព្រែ ឬក៏អណ្ដូងនៅជិតភូមិ។ ការងាររបស់ប្រជាជនកាន់តែធ្ងន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែរបបអាហារហូបចុកមានកាន់តែតិចទៅៗ។...

