Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ហុង ង៉ែត៖ បានឃើញអង្គការសម្លាប់មនុស្ស ៧នាក់

ហុង ង៉ែត អាយុ៨៤ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ រឿងរ៉ាវដែល ង៉ែត ចងចាំ និងមិនអាចបំភ្លេចបាននោះគឺការសម្លាប់មនុស្ស និងការរៀបអាពាហ៍ពិពាហ៍នៅក្នុងភូមិតាខូយ​ ក្នុង​របបខ្មែរក្រហម។ ង៉ែត បានរៀបរាប់ថា គាត់បានឃើញកម្មាភិបាលខ្មែរក្រហមឈ្មោះ យន់​ ដែលជាប្រធានសង្កាត់ សម្លាប់មនុស្សចំនួន៧នាក់ ក្នុងនោះមានស្រ្ដីម្នាក់ នៅភូមិតាខូយ។ ក្នុងចំណោមអ្នកស្លាប់ទាំង៧នាក់​ មានមនុស្ស៣នាក់ត្រូវសម្លាប់ក្នុងផ្ទះ​ និងមនុស្ស៤នាក់ទៀត​ត្រូវ​យកទៅសម្លាប់នៅខាងត្បូងភូមិ។ នៅពេលដែលសម្លាប់រួច...

កម្មករជីករ៉ែធ្យូងថ្ម

(ក្រចេះ)៖ នៅខែមេសា ឆ្នាំ១៩៧៥ លីហេង មានអាយុ១៧ឆ្នាំ។ នៅពេលនោះ យុវជនចំនួន៥ស្រុក មានដូចជា ស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង, ស្រុកក្រចេះ, ស្រុកស្នូល និងស្រុកសំបូរ ត្រូវបានអង្គការប្រមូលយកទៅធ្វើជាកម្មកររ៉ែ។ អង្គការ បាននាំយុវជនទាំងអស់សរុបចំនួន៣៩នាក់ ទៅរៀននៅវត្តអូរឫស្សីរយៈពេល៣ថ្ងៃ។ បន្ទាប់ពីរៀនចប់រយៈពេល៣ថ្ងៃ អង្គការបាននាំយុរជនទាំងអស់ទៅខេត្តស្ទឹងត្រែង។ គាត់ក៏ចេញដំណើរបន្តទៀត តាមបណ្ដោយទន្លេសេសាន​ ទៅដល់ភូមិមួយមានឈ្មោះថាភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន។ ទៅដល់ទីនោះ...

ធ្វើបាបប្រជាជនគ្រប់បែបយ៉ាង

(បាត់ដំបង)៖ “របបខ្មែរក្រហម បានធ្វើបាបប្រជាជនកម្ពុជា មិនផ្ដល់អាហារហូបគ្រប់គ្រាន់ ប្រើឲ្យប្រជាជនធ្វើការងារលើសពីកម្លាំង និងគ្មានពេលសម្រាកគ្រប់គ្រាន់ ហើយមានប្រជាជនស្លូតត្រង់ជាច្រើននាក់បានស្លាប់”។ ទាំងអស់នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សយ សារ៉ាត់ អាយុ៨៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ សារ៉ាត់ មានឪពុកឈ្មោះ សយ, ម្ដាយឈ្មោះ សន និងមានបងប្អូនចំនួន៦នាក់។ គាត់ជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីកុមារភាពគាត់ធ្លាប់បានសិក្សានៅសាលាវត្តចែង បានត្រឹមថ្នាក់ទី៣ ហើយក៏បញ្ឈប់ការសិក្សាបន្ទាប់ពីម្ដាយឪពុករបស់គាត់ទទួលមរណភាព។...

ភាំងអារម្មណ៍ មិនដឹងថាខ្លួនធ្លាក់ទឹកអូរ

(បាត់ដំបង)៖ “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចភ្លេចបានគឺ នៅពេលខ្ញុំកើតជំងឺគ្រុនចាញ់។ ពេលនោះ ខ្ញុំ​ស្ទើរតែបាត់បង់ជីវិតដោយសារតែធ្លាក់ចូលទឹកអូរ។ ពេលនោះខ្ញុំដូចជាបាត់បង់ស្មារតី មិនដឹងថាខ្លួនកំពុងតែធ្លាក់ចូលនៅក្នុងទឹកនោះទេ ហើយក៏គ្មានកម្លាំងស្រវាឡើងមកវិញដែរ។ ខ្ញុំភាំងអារម្មណ៍ទាល់តែអ្នកនៅជាមួយលើកពីទឹកមកទើបដឹងខ្លួន” ប៉ិច ម៉ុត បានរៀបរាប់អំពីសាច់រឿងឆ្លងកាត់​របបខ្មែរក្រហមរបស់ខ្លួន នៅខេត្តបាត់ដំបង។ ប៉ិច ម៉ុត អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ធៀប ប៉ិច, ម្ដាយឈ្មោះ មាឃ...

ភាពអត់ឃ្លានរបស់ប្រជាជន

(បាត់ដំបង)៖ អ្វីដែល អ៊ីវ ពៅ ចងចាំជាងគេអំពីរបបខ្មែរក្រហម គឺអង្គការមិនផ្ដល់អាហារឲ្យប្រជាជនហូបគ្រប់គ្រាន់ ទាំងដែលទិន្នផលស្រូវ និងដំណាំផ្សេងទទួលបានសមនឹងប្រជាជនហូបបានឆ្អែត។ ជាក់ស្ដែងខ្មែរក្រហមបានរឹតបណ្តឹងរបបអាហាររបស់ប្រជាជន ឲ្យប្រជាជនហូបតែបបររាវមានតែទឹក លាយជាមួយនឹងសម្លត្រកួន ព្រលឹត ហើយពេលខ្លះព្រលឹតត្រូវស្លទាំងសំបក។ ភាពអត់ឃ្លានរបស់ប្រជាជនបានបណ្ដាលឲ្យប្រជាជនកើតមានជំងឺ និងខ្សោយកម្លាំងធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះពេលខ្លះ ប្រជាជនត្រូវទទួលរងការធ្វើទារុណកម្មពីសំណាក់អង្គការខ្មែរក្រហម ដោយសារតែធ្វើការយឺតយ៉ាវ។ អ៊ីវ ពៅ មានអាយុ៥៦ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។​...

យោធាហៅទៅធ្វើស្រែប្រាំង

(រតនគិរី)៖ ជួន ហ្វាន់ ភេទស្រី មានអាយុ ៧៥ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហ្វាន់ បានរៀបការ នៅមុនឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហម ហ្វាន់ មានកូនប្រុសស្រីចំនួន ២នាក់។ នៅអំឡុងឆ្នាំ១៩៧៥ ហ្វាន់ មានផ្ទៃពោះ ប៉ុន្តែគាត់ត្រូវ ខ្មែរក្រហមបញ្ជាឲ្យទៅបុកស្រូវដដែរ។ បន្ទាប់ពីសម្រាលកូនរួច ហ្វាន់...

ការរស់នៅមហាវេទនា

(រតនគិរី)៖ កែវ តង ភេទស្រី មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ តង បាននិយាយថា ការរស់នៅពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យជា «ការរស់នៅមហាវេទនា»។ នៅឆ្នាំ១៩៧៥ តង ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិកំណើតឲ្យទៅរស់នៅអូរកាទឹង។ តង ធ្វើការក្នុងកងសេដ្ឋកិច្ច ដែលមានសមាជិក ៦នាក់ មានតួនាទីដឹកជញ្ជូន,...

ការរៀបការដោយបង្ខំជាមួយយោធាពិការ

(រតនគិរី)៖ ផាត់ ឡាយ ភេទប្រុស មានអាយុ ៧១ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ ឡាយ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការកងកុមារ។ ឡាយ ត្រូវប្រមូលលាមកមនុស្ស, ដីដំបូក និងផេះ សម្រាប់លាយធ្វើជីលេខមួយ។ ក្រោយមក ខ្មែរក្រហមបញ្ជូនគាត់ឲ្យទៅធ្វើជាកងចល័តនៅសហករណ៍ត្រពាំងក្រហម ដែលត្រូវរស់នៅរួម,ហូបរបបអាហាររួម និងធ្វើការជាក្រុម។ ក្នុងមួយកងចល័តមានសមាជិក៣២នាក់ ហើយក្នុងមួយក្រុមមាន...

ហង្ស ហ្វឿង៖ ខ្មែរក្រហមសម្លាប់កងឈ្លបដែលក្បត់

(រតនគិរី)៖ ហង្ស ហ្វឿង មានអាយុ ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ សព្វថ្ងៃ ហ្វឿង ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧២ ហ្វឿង បានរៀបការនិងមានកូនចំនួន៣នាក់។ ក្រោយមក ប្តីរបស់គាត់ បានធ្វើជាកងឈ្លបនៅក្នុងសហករណ៍ត្រពាំងក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនក្នុងភូមិទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ប្តីរបស់គាត់ ត្រូវទៅធ្វើការនៅសហករណ៍ ចំណែក ហ្វឿង...

កែវ ឡុត៖ សម្របខ្លួនដើម្បីរស់

(រតនគិរី)៖ កែវ ឡុត មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៦៨ ឡុត បានសឹកនិងធ្វើជាស្មៀនឃុំស្រែអង្គ្រង។ នៅឆ្នាំ១៩៧០ ឡុត បានរៀបការ។  នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជននៅស្រែអង្គ្រង ទៅកាន់សហករណ៍ត្រពាំងក្រហម។ ខ្មែរក្រហម បានចាត់តាំងអ្នកដើរតាមបដិវត្តន៍របស់ខ្លួន ឲ្យគ្រប់គ្រងតាមមូលដ្ឋាន ដោយអ្នក​ទាំងនោះ ភាគច្រើនជាអ្នកមិនបានសិក្សារៀនសូត្រពីមុនមក។ ខ្មែរក្រហមបានប្រើប្រាស់វត្តអារាមជាទីស្នាក់ការ។...

យោធា សម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ធួន វូន មានអាយុ ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិពីងពួង ឃុំតាជ្រោយ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន វូន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។​ វូន មានឪពុកឈ្មោះ ធួន, ម្ដាយឈ្មោះ អិន និងមានបងប្អូនសរុបចំនួន ៥នាក់។ ប្រពន្ធរបស់ វូន ឈ្មោះ...

Solverwp- WordPress Theme and Plugin