ខត អ៊ីនយ៉ាន់៖ គ្មានថ្ងៃណាភ្លឺស្វាង
(រតនគិរី)៖ ខត អ៊ីនយ៉ាន់ មានអាយុ ៧៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អ៊ីនយ៉ាន់ បានរៀបការនៅឆ្នាំ១៩៧០ និងបន្ទាប់មកមានកូនចំនួនពីរនាក់។ នៅក្នុងសម័យខ្មែរក្រហម គាត់មានអាយុប្រហែល៣០ឆ្នាំ ខ្មែរក្រហមបានបំបែកបំបាក់គ្រួសាររបស់គាត់ដោយមិនឲ្យរស់នៅជួបជុំគ្នា សូម្បីតែនៅពេលដែលប្ដីរបស់គាត់ឈឺ ក៏ខ្មែរក្រហមមិនឲ្យគាត់ទៅជួបដែរ ដោយលើកឡើងថាគាត់មិនមែនជាគ្រូពេទ្យ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិ សត្វចិញ្ចឹម ស្រូវ និងសម្ភារផ្សេងៗយកទៅដាក់សមូហភាព លើកលែងតែសំពត់និងអាវខ្មៅមួយសម្រាប់ដែលគេចែកមួយឆ្នាំម្តងប៉ុណ្ណោះ។...
ហង្ស ចាន់ធឿង៖ ប្តីខ្ញុំត្រូវបានសម្លាប់ដោយគ្មានអ្នកណាប្រាប់
(រតនគិរី)៖ ហង្ស ចាន់ធឿង មានអាយុ ៧៤ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧៥ ចាន់ធឿង បានរៀបការនិងមានកូនម្នាក់ នៅពេលដែលខ្មែរក្រហម គ្រប់គ្រងភូមិដែលគាត់កំពុងរស់នៅ។ នៅថ្ងៃមួយ សមមិត្តសុខបានមកសួររកប្តីរបស់គាត់ដើម្បីទៅប្រជុំនៅវត្តជាមួយគ្នា។ សមមិត្តសុខបានអង្គុយចាំរហូតប្តីរបស់ចាន់ធឿងត្រលប់មកដល់ផ្ទះវិញ។ គាត់បានប្រាប់សមមិត្តសុខ ថាប្ដីរបស់គាត់ហើមពោះទៅរឺតពោះបន្តិចទៀតទើបត្រលប់មកវិញ។ ពេលប្តីរបស់គាត់មកដល់ ប្តីរបស់គាត់បានទៅជាមួយសមមិត្តសុខទាំងមិនបានយកក្រមា និងអង្រឹងទៅជាមួយដូចរាល់ដង។ គាត់ក៏ឆ្ងល់តែមិនបានសួរនាំអ្វីនោះទេ។ គាត់បានអង្គុយចាំប្តីមកវិញដើម្បីហូបបាយជាមួយគ្នា...
កែវ ឡែវ៖ បបរមួយខ្ទះ ដាក់អង្ករប្រាំកំប៉ុង
(រតនគិរី)៖ កែវ ឡែវ មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអតីតប្រធានក្រុមក្នុងកងចល័តយុវជន នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និងជាទាហានម្នាក់ពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ១៩៩១។ នៅឆ្នាំ១៩៧៣ កែវ ឡែវ ដែលកំពុងសាងផ្នួស ព្រមទាំងព្រះសង្ឃឯទៀត ដែលគង់នៅក្នុងវត្ត ត្រូវបានខ្មែរក្រហមផ្សឹកនិងបណ្ដេញចេញពីភូមិឲ្យទៅធ្វើពលកម្ម ដូចជាកាប់គាស់ និងលីសែងដី។ ខ្មែរក្រហមបានគំរាមគាត់ដោយប្រើកាំភ្លើង និងធ្វើទារុណកម្មទៅលើរូបគាត់។ ចាប់ពីពេលនោះមក...
ជា ប៊ុនហេង៖ អ្នក១៧មេសា ឬពួកសក្ដិភូមិ
(រតនគិរី)៖ ជា ប៊ុនហេង មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ប៊ុនហេង មានភូមិកំណើតនៅភូមិស្ពាន ឃុំដងលង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពី របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គាត់និងក្រុមគ្រួសារដែលរស់រានមានជីវិតបានផ្លាស់ប្ដូរមករស់នៅខេត្តរតនគិរី។ ក្នុងរបបខ្មែរក្រហម ប៊ុនហេង រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយគាត់ចងចាំថាមានការសម្លាប់រង្គាលលើអ្នកដែលជម្លៀសមកពីខេត្តស្វាយរៀង និងគ្រួសារដែលមានធនធាន។ អ្នកទាំងនោះត្រូវបានខ្មែរក្រហមបែងចែកវណ្ណៈដោយហៅថា...
ស៊ីឡា ហ្វុត៖ ប្ដេជ្ញាចិត្តបង្កបង្កើនផល
(រតនគិរី)៖ ស៊ីឡា ហ្វុត មានអាយុ៧៤ឆ្នាំ ជាកសិករដែលសព្វថ្ងៃរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហ្វុត ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានចងចាំថា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ គឺមានការទម្លាក់គ្រាប់បែករហូតដល់ឆ្នាំ១៩៧៣។ ហ្វុតបានរត់ចេញពីភូមិកំណើតទៅរស់នៅភូមិអូររូង និងធ្វើដំណើរបន្តទៅភូមិមួយទៀតដើម្បីគេចខ្លួន។ នៅអំឡុងសម័យ លន់ នល់ គឺមានការបែងចែកអ្នកកម្រិតខ្ពស់ឬអ្នកមានធនធាន និងអ្នកកម្រិតទាបឬអ្នកខ្វះខាត។ នៅឆ្នាំ១៩៧២ ក្រៅពីធ្វើស្រែប្រមូលផល និងរស់នៅតាមព្រៃក្នុងភូមិ ប្រជាជនបាននាំគ្នាធ្វើចម្រូងដើម្បីការពារសហគមន៍ដែលមានចំនួនប្រហែល២០ទៅ៣០គ្រួសារពីខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជនបានត្រលប់មករស់នៅភូមិពីរ...
កសិកម្មគឺជាការងារទីមួយ
(ក្រចេះ)៖ ស៊ឹង ភិន អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងខេត្តក្រចេះ ចាប់តាំងពីរបបខ្មែរក្រហមចូលគ្រប់គ្រង មានការបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនធ្វើការងាររួម ហើយការងារដែលសំខាន់ជាងគេនៅក្នុងរបបនោះ ជាការងារកសិកម្មដែលប្រជាជនត្រូវធ្វើជាប្រចាំ។ ក្រៅពីកសិកម្ម នៅមានការងារផ្សេងទៀតដូចជា ជីកប្រឡាយ, លើកទំនប់, រែកដី, លើកភ្លឺស្រែ និងគាស់គល់ឈើ។ ភិន គឺជាប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងភូមិសំបុកតាំងពីដើមមក ដោយមិនត្រូវខ្មែរក្រហមជម្លៀសទៅទីណាផ្សេងនោះទេ។...
ត្រូវទិតៀនព្រោះដកដើមព្រលឹត
(ក្រចេះ)៖ ឈាងលីន ត្រូវបានប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាទិតៀន ឲ្យអង្គការយកទៅសម្លាប់ចោល ដោយសារតែគាត់ដកដើមព្រលឹតដែលមានស្លឹក មិនមែនដកតែផ្កា។ ឈាងលីន បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ អង្គការឲ្យស្លតែផ្កាព្រលឹត ដល់ថ្នាក់គាត់រកផ្កាព្រលឹតមកស្លមិនបាន ព្រោះផ្កាព្រលឹតទាំងអស់នោះដុះមិនទាន់តម្រូវការ។ របបអាហារដែលប្រជាជនទទួលបាន គឺជាបបររាវលាយជាមួយនឹងសម្លត្រកួន, ព្រលឹត និងត្រពាំង។ ជារៀងរាល់ថ្ងៃ ប្រជាជនហូបតែម្ហូបដដែលៗមិនមានអ្វីផ្លាស់ប្ដូរឡើយ។ អ៊ូ ឈាងលីន អាយុ៧៦ឆ្នាំ មានអស័យដ្ឋាននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។...
ធ្លក ហេង៖ យុវជនកងចល័តស្រុកព្រៃកប្បាស
(តាកែវ) ធ្លក ហេង អាយុ៦៦ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ហេង មានបងប្អូន២នាក់ ក្នុងនោះមានស្រីម្នាក់។ នៅក្នុងសម័យខ្មែរក្រហម បងស្រីរបស់ ហេង ធ្វើស្រែនៅសហករណ៍។ ឪពុករបស់ ហេង ស្លាប់មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស ហើយម្ដាយរបស់គាត់ធ្វើការងារបរទេះគោ ដឹកអាចម៍គោ។ នៅឆ្នាំ១៩៧៥ ហេង មានអាយុប្រមាណ២៥ឆ្នាំ។ អង្គការចាត់តាំង ហេង...
អង្គការចង់តែឲ្យប្រជាជន ១៧មេសា ស្លាប់
(តាកែវ) ព្រុំ សារិន ហៅឡេង អាយុ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារិន រៀបការរួចនិងមានកូន៥នាក់។ នៅពេលដែលខ្មែរក្រហម ទទួលបានជ័យជម្នះ គ្រួសាររបស់ សារិន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅរស់នៅស្រុកកំណើត។ សារិន បានឲ្យដឹងថា នៅភូមិបាស្រែ អង្គការមិនសូវធ្វើបាបគាត់នោះទេ ព្រោះ សារិន ធ្លាប់ជួយជាសៀវភៅ...
គឹម គ្រិន៖ ភាពមិនស្មើគ្នានៅកន្លែងធ្វើកាងារ
(តាកែវ) គឹម គ្រិន អាយុ៧៥ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងអំឡុងពេលមានសង្គ្រាមនិងការទម្លាក់គ្រាប់បែក ឆ្នាំ១៩៧២ គ្រិន បានរៀបចំកម្មវិធីមង្គលការជាមួយប្រពន្ធរបស់គាត់។ កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ គ្រិន ប្រារព្ធឡើងធម្មតា ប៉ុន្តែមិនមានភ្លេងនោះទេ។ ចូលដល់សម័យខ្មែរក្រហម គ្រិន មានកូន២នាក់។ កូនរបស់ គ្រិន នៅតូចៗ អាចធ្វើដំណើរទៅកន្លែងធ្វើការងាររបស់ម្ដាយ ឬនៅជាមួយអ៊ំ ប៉ុន្តែមិនបានរៀនសូត្រនោះទេ។...
ឃុន នី៖ មិនព្រមរៀបការ
(តាកែវ) ឃុន នី អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់នី ឈ្មោះ ណឹម និងម្ដាយឈ្មោះ វា។ នី មានបងប្អូនចំនួន ៧នាក់ ក្នុងនោះគាត់គឺជាកូនទី៣នៅក្នុងគ្រួសារ។ គ្រួសាររបស់ នី គឺជាអ្នកមូលដ្ឋាន រស់នៅក្នុងសហករណ៍ស្វាយខាងត្បូង។ អង្គការចាត់តាំងឲ្យឪពុករបស់នី ទៅធ្វើការងារដាំល្ហុងនៅទួលគគីរ និងម្ដាយរបស់គាត់ទៅត្បាញនៅក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម...

