Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អ្នកកាត់ដើមកំប្លោកយកមកស្លក្នុងសម័យខ្មែរក្រហម

ស៊ូស សម អាយុ៨២ឆ្នាំ (២០២៤) មានស្រុកកំណើតនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃ គាត់រស់នៅជាមួយកូនស្រី នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សម មានស្វាមីឈ្មោះ ជា ប៊ុន និងមានកូន៤នាក់ ស្រី៣នាក់។ ឪពុករបស់សម ឈ្មោះ ស៊ូស និងម្ដាយឈ្មោះ សែត។...

លើកភ្លឺស្រែ១ថ្ងៃ ប្រវែង១៥ម៉ែត្រ

(ខេត្តព្រៃវែង) ប្រាក់ សារុន អាយុ៧៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅជាមួយប្រពន្ធ និងចៅៗ នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ គាត់​មានប្រពន្ធឈ្មោះ ឆេង សាម៉ន និងមានកូនចំនួន៥នាក់(ប្រុស៤នាក់)។ ឪពុករបស់ សារុន ឈ្មោះ ស្រី អ៊ី និងម្តាយឈ្មោះ ព្រាប សាត (អ្នកទាំងពីរបានស្លាប់)។ នៅថ្ងៃទី១៨...

រៀបការចំនួន២គូក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ប៊ុន រ៉ន អាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រ៉ន មានប្រពន្ធឈ្មោះតាំ ផល និងមានកូនចំនួន៦នាក់ (ប្រុស៤នាក់)។ ម្តាយ ឈ្មោះ វ៉ាន់ ស្រៀង និង ឪពុកឈ្មោះរិន។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមតម្រូវឲ្យ រ៉ន រស់នៅភូមិពាយនាយ។ ការងារប្រចាំថ្ងៃរបស់...

ចុងភៅរោងបាយនៅសហករណ៍ពាយនាយ

(ខេត្តព្រៃវែង) នូ អុន មានអាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អុន រៀបការជាមួយប្តីឈ្មោះ ស ស៊ន់ តាំងពីជំនាន់សង្គមរាស្រ្តនិយម និងមានកូនចំនួន៤នាក់ ​(ស្រី៣នាក់)។ នៅឆ្នាំ១៩៧៩ ពេលខ្មែរក្រហមឡើងកាន់កាប់អំណាច អុន មានអាយុប្រហែល៣០ឆ្នាំ។ សមាជិកគ្រួសាររបស់ អុន ត្រូវកងឈ្លបខ្មែរក្រហមបំបែកឲ្យរស់នៅផ្សេងៗគ្នា ដោយកូនរស់នៅក្នុងកងកុមារ ហើយគាត់ និងប្តី...

សម្លៀកបំពាក់២សម្រាប់ រយៈពេល ៣ឆ្នាំ, ៨ខែ និង២០ថ្ងៃ

(ខេត្តព្រៃវែង) អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់  បានជួបប្រទះការលំបាក, ការធ្វើការងារច្រើន, និងហូបអាហារមិនគ្រប់គ្រាន់ ព្រមទាំងគ្មានសម្លៀកបំពាក់ត្រឹមត្រូវ។ តេង សុផល ភេទស្រី អាយុ៦៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សុផល មានកូនចំនួន៨នាក់ បច្ចុប្បន្នជាស្រ្តីមេម៉ាយក្រោយពីប្តីរបស់គាត់បានទៅរកស៊ីនៅតំបន់ពេជ្រនិល ហើយបានបាត់ខ្លួន។ ក្នុងរបបខ្មែរក្រហម សុផល ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកព្រះសេ្តច ឲ្យទៅរស់នៅ និងធ្វើការនៅស្រុកពាមជរ។ រស់នៅស្រុកពាមជរ...

ឪពុកស្លាប់ដោយសារខ្វះឱសថព្យាបាល

(ព្រៃវែង)៖ញឹម សៀន មានអាយុ៦៣ឆ្នាំ(២០២៤) សព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សៀន មានបងប្អូនចំនួន៤នាក់។ កាលពីកុមារភាព គាត់រៀនបានត្រឹមថ្នាក់ទី៤ (សង្គមចាស់) ក៏ឈប់រៀនដោយសារប្រទេសមានសង្គ្រាម និងការ​ទម្លាក់គ្រាប់បែក សាលារៀនត្រូវបិទទ្វារ។ សៀន ឲ្យដឹងថាគ្រប់ផ្ទះមានជីក​រណ្តៅត្រង់សេដើម្បីទុកគេចខ្លួនពេលមានការទម្លាក់គ្រាប់បែក។ នៅក្នុងរបបខ្មែរក្រហម សៀន មានអាយុប្រហែលជាង១០ឆ្នាំ។ គ្រួសាររបស់ សៀន ត្រូវបានអង្គការខ្មែរក្រហមឲ្យរស់នៅជាសហករណ៍ក្នុងភូមិចចកទី១ ឃុំមេបុណ្យស្រុកស្វាយអន្ទរ...

ប្រធានក្រុមផលិតជីសហករណ៍អង្គរទ្រេត

(ខេត្តព្រៃវែង)ឈុន យឿន មានអាយុ៧៥ឆ្នាំ(២០២៤) រស់នៅក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យឿន មានបងប្អូន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់។ នៅឆ្នាំ១៩៧០ យឿន រៀបការពេលគាត់មានអាយុ២២ឆ្នាំ។ ក្រោយមកគាត់សម្រាលបានកូនម្នាក់ នៅពេលនោះមានគ្រាប់បែកដែលទម្លាក់ពីយន្តហោះអាមេរិកាំង បានធ្លាក់ចំផ្ទះរបស់គាត់បណ្តាលឲ្យសមាជិកក្នុងគ្រួសាររបស់គាត់មួយចំនួនទទួលរងរបួស ប៉ុន្តែគ្មានអ្នកស្លាប់ទេ។ នៅឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម។ ពេលនោះគាត់ចូលព្រៃភ្នំគង់ (បច្ចុប្បន្នព្រៃកា្លយជាវត្តភ្នំគង់) ដើម្បីចូលរួមហាត់យុទ្ធសាស្រ្តកងទ័ពដូចជា៖ លូន, ក្រាប,...

អ្នកឡើងត្នោតនៅសហករណ៍ពាយនាយ

(ខេត្តព្រៃវែង) ប៊ុត ឈឿន អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឈឿន មានប្រពន្ធឈ្មោះ អ៊ុយ អៀត និងមានកូនចំនួន៥នាក់ (ស្រី៤នាក់)។ ឪពុកឈ្មោះ ប៊ុត ឆោម និងម្តាយឈ្មោះ ចាន់ ស៊ន។ សព្វថ្ងៃគាត់រស់នៅភូមិឃុំខាងលើជាមួយប្រពន្ធ និងចៅស្រី។ ក្នុងរបបខ្មែរក្រហម ឈឿន រស់នៅភូមិពាយនាយ...

មិនមានកម្លាំងសែងសាកសពលោកតាទៅកប់

(តាកែវ) ពៅ មានអាយុ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ នៅក្នុងភូមិព្រៃលៀប ចាប់ផ្ដើមមានទាហានវៀតកុង ចូលមក និងមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ពៅ បានភៀសទៅរស់នៅភូមិជាវប្ដី ដើម្បីគេចពីការទម្លាក់គ្រាប់បែកនេះ។ នៅឆ្នាំ១៩៧២ នៅភូមិជាវប្ដី មានការទម្លាក់គ្រាប់ដូចគ្នា ហេតុនេះហើយបានជាគ្រួសាររបស់ពៅ ផ្លាស់ទីលំនៅទៅទីក្រុងភ្នំពេញបន្តទៀត។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្មែរក្រហម បានជម្លៀស...

ដួង ជុន៖ ពេទ្យខ្មែរក្រហម

ឆ្នាំ១៩៧៧ ជុន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើពេទ្យប្រចាំនៅក្នុងខេត្តកោះកុង មានប្រធានពេទ្យឈ្មោះ តា តូង និងតា វឿន ជាអ្នកមើលការខុសត្រូវ។ ជុន បានរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ ដួង ជុន[1] ភេទប្រុស អាយុ៦៨ ឆ្នាំ ប្រកបរបរធ្វើស្រែនិងចម្ការ។​ មានស្រុកកំណើតនៅ ភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សព្វថ្ងៃរស់នៅ ភូមិថ្មី...

ចង្អុលថ្មបែក

(រតនគិរី)៖ ឈឹម សុឃឹម មានអាយុ ៧២ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ ឈឹម សុឃឹម ជាព្រះសង្ឃ។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងក្នុងភូមិ ដែលគាត់រស់នៅ គាត់បានសឹកនិងលាក់​ប្រវត្តិរូប ដោយសារខ្មែរក្រហមបានចោទព្រះសង្ឃថា ជាអ្នកជញ្ជក់ឈាមប្រជាពលរដ្ឋ ឬវណ្ណៈនាយទុនជាដើម។ វត្តអារាមត្រូវបានក្លាយជាក្រោលគោ ព្រះវិហារធ្វើជាឃ្លាំងសម្រាប់ដាក់ជី។ ព្រះសង្ឃទាំងអស់ក្នុងវត្តត្រូវបានចាប់ផ្សឹកនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ប្រជាជនទាំងអស់ត្រូវបង្ខំឲ្យធ្វើពលកម្មហួសកម្លាំងដើម្បីគោលបំណងពីរយ៉ាងគឺធ្វើប្រព័ន្ធភ្លឺស្រែ និងធ្វើស្រែប្រាំង​...

Solverwp- WordPress Theme and Plugin