នៅក្នុងភូមិស្វាយមានតែប្រវត្តិរូបរបស់ខ្ញុំទេដែលអន់ជាងគេ
(តាកែវ) ឌៀប យ៉េ អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម យ៉េ បានចូលរៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ពេលនៅរៀន យ៉េ ចេះអានអក្សរ និងគិតលេខ។ ចូលដល់សម័យខ្មែរក្រហម យ៉េ មិនបានរៀនសូត្របន្តទៀតនោះទេ គឺគាត់គិតតែពីធ្វើការងារតាមអង្គការចាត់តាំងប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ យ៉េ ចាប់ផ្ដើមបែកពីឪពុកម្ដាយ ទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។...
មនុស្សប៉ុនៗណាណីទុកឲ្យគេចង
(តាកែវ) ឈឹម សាក់ អាយុ៧៣ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សាក់ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង សាក់ រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) ប៉ុន្តែដោយសារតែរៀនមិនចេះ និងគ្រូវាយខ្លាំងពេក ទើបគាត់ឈប់រៀន។ នៅក្នុងសម័យខ្មែរក្រហម រឿងរ៉ាវដែល សាក់ នៅចងចាំ និងមិនអាចបំភ្លេចបាននោះគឺ អង្គការបង្អត់អាហារឪពុករបស់គាត់រហូតដល់ស្លាប់។ មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស សាក់...
ប្រែង អោក ជាលេខាស្រុកចន្ទ្រា ត្រូវបានសម្លាប់នៅគុកទួលស្លែង
ប្រែង អោក ភេទប្រុស អាយុ៤៥ឆ្នាំ (ពេលស្លាប់) ដែលជាលេខាស្រុកចន្ទ្រាត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ប្រែង ទូច ជាប្អូនស្រីរបស់ ប្រែង អោក រស់នៅភូមិព្រៃអង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខាងក្រោមនេះគឺជាការបញ្ជាក់របស់ប្អូនស្រីអោក មុនពេលបងប្រុសបាត់ខ្លួនក្នុងរបបខ្មែរក្រហម៖ អោក មានស្រុកកំណើតនៅភូមិ អង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក...
ការនឹករឭកដល់ប្អូនថ្លៃដែលបានស្លាប់
ផាន ចងចាំ និងនឹករឭកដល់ប្អូនថ្លៃប្រុសម្នាក់ ជាយោធាខ្មែរក្រហម ដែលត្រូវបាន អង្គការនាំទៅសម្លាប់ នៅតំបន់ចំពុះក្អែកដោយចោទប្រកាន់ថាបានប្រព្រឹត្តកំហុស។ ក្រោយរបបខ្មែរក្រហមដួលរលំ ផាន ធ្លាប់ទៅស្វែងរកអដ្ឋិធាតុប្អូនថ្លៃនៅតំបន់ចំពុះក្អែកដែរ ប៉ុន្តែមិនអាចសម្គាល់បានដោយសារតែមានអដ្ឋិធាតុជនរងគ្រោះដែលតម្កល់ទុកច្រើនពេកនៅទីនោះ។ ផន ផាន ជាកសិករ, មានអាយុ៧៨ឆ្នាំ, មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ ផាន មានប្រពន្ធឈ្មោះ ជា សឿន និងមានកូនចំនួន៦នាក់(ស្រី៤នាក់)។...
ហូបកន្ទក់ជំនួសបាយ
(ខេត្តព្រៃវែង) “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការហូបអាហារមិនគ្រប់គ្រាន់ ត្រូវហូបកន្ទក់ជំនួសបាយ។ ទិន្នផលស្រូវដែលខ្ញុំ និងប្រជាជនបង្កបង្កើនផលបាន ត្រូវដឹកចេញស្ទើរតែអស់ពីសហករណ៍ធ្វើឲ្យខ្វះស្រូវ។ ថ្ងៃខ្លះខ្ញុំត្រូវហូបកន្ទក់ជំនួសបាយលាយជាមួយសម្លព្រលឹត ” ។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ឈ្មោះ ប៊ុន សារិន អាយុ៩២ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សារិន មានកូនចំនួន១០នាក់ (ស្រី៥)។ សារិន បានថ្លែងថានៅក្នុងរបប...
បបរមានតែទឹក
(ក្រចេះ)៖ ផង់ គឹមយឹន អាយុ៧៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន យឹម មានជំងឺទឹកនោមផ្អែម ហើយគាត់តែងតែវិលមុខជាប្រចាំថ្ងៃ។ នៅពេលដែលមានការទម្លាក់គ្រាប់បែកនៅក្រចេះមានភាពចលាចល ប្រជាជនរត់គេចចេញពីភូមិកំណើត ទៅរស់នៅតំបន់វាល ឬតាមដងអូរ។ ការទម្លាក់គ្រាប់បែកបង្កជាផលប៉ះពាល់ទៅលើផ្ទះរបស់ប្រជាជនមួយចំនួន និងប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ការរៀបរាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺមានភាពខុសៗគ្នាទៅតាមបទពិសោធន៍ឆ្លងកាត់របបនោះរបស់បុគ្គលម្នាក់ៗ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានបង្កើតសហករណ៍ឲ្យប្រជាជនរស់នៅរួម ហូបបាយរួម និងធ្វើការងាររួម ហើយទ្រព្យសម្បត្តិដែលប្រជាជនមានទាំងប៉ុន្មានត្រូវដាក់ក្នុងសមូហភាព។...
ហូបមើមរុក្ខជាតិដើម្បីចម្អែតក្រពះ
(ព្រះវិហារ)៖ ប៊ួ ម៉ឹង មានអាយុ៧៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ម៉ឹង មានជំងឺលើសសម្ពាធឈាម, ស្ពឹកស្រពន់មួយចំហៀងខ្លួន និងរឹងដៃជើងពិបាកធ្វើដំណើរ។ ចាប់ពីឆ្នាំ១៩៧០ ម៉ឹង បានរស់នៅបែកផ្ទះពីឪពុកម្ដាយ ចេញទៅរស់នៅជាមួយនឹងប្ដីរបស់គាត់ឈ្មោះ ញ៉ាន អ៊ួ និងប្រកបរបរកសិកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅពេលដែលមានការទម្លាក់គ្រាប់បែក ម៉ឹង និងប្ដី បានរត់ភៀសខ្លួនចេញពីផ្ទះ...
រណ្ដៅត្រង់សេ
(ក្រចេះ)៖ រណ្ដៅត្រង់សេ គឺជារណ្ដៅដែលប្រជាជនកម្ពុជាជីកសម្រាប់គេចខ្លួនពីការទម្លាក់គ្រាប់បែក នៅក្នុងរបប លន់ នល់។ នេះជាដំណាលរឿងដែលអ្នករស់រានមានជីវិតម្នាក់មកពីខេត្តក្រចេះ អំពីបទពិសោធន៍របស់គាត់ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ ចាន់ សាមន មានអាយុ៦៤ឆ្នាំ និងរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ សាមន មានស្រុកកំណើតនៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។...
ធ្វើការគ្មានពេលសម្រាក អាហារក៏តិច
(ក្រចេះ)៖ ចាប សាត អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តក្រចេះ។ បច្ចុប្បន្នសាត រស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅអំឡុងពេលខ្មែរក្រហមកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ប្រជាជនដែលមានទាំងប៉ុន្មាន ត្រូវប្រមូលដាក់រួមជាសមូហភាព មិនថាជាផ្ទះសំបែង សត្វពាហនៈ និងដំណាំជុំវិញផ្ទះ។ ជាក់ស្ដែងផ្ទះរបស់ សាត ត្រូវអង្គការរុះរើចោល។ ក្រោយពីបញ្ចូលរបស់ទាំងអស់នោះចូលជាទ្រព្យសមូហភាពរួចហើយ ប្រជាជនទាំងអស់មិនមានសិទ្ធិលើទ្រព្យសម្បត្តិទាំងអស់នោះទៀតហើយ សិទ្ធិនៃការប្រើប្រាស់...
ម្ដាយជាប់គុកព្រោះខ្សែដៃ
(ក្រចេះ)៖ ម្ដាយរបស់ ហេង ត្រូវបានអង្គការចាប់ឃុំនៅក្នុងគុករយៈពេលមួយសប្ដាហ៍ ដោយសារតែបានលាក់ទុកខ្សែដៃមួយខ្សែ។ នៅរបបខ្មែរក្រហម ប្រជាជនទាំងអស់ គ្មានសិទ្ធិរក្សាទុកទ្រព្យសម្បត្តិឯកជនឡើយ ដោយទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវដាក់បញ្ចូលជាទ្រព្យសមូហភាព។ ហ៊ឹម ហេង អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំបន្ទាយ ស្រុកចិត្របុរី ខេត្តក្រចេះ។ ហេង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយទាំងអស់នេះគឺជាដំណាលសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់តាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម...
យុវជន-យុវនារីរៀបការដោយបង្ខំ
(កោះកុង) ភុំ ណាមខាង ភេទស្រី អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឲ្យ ណាមខាង ធ្វើការងារនៅក្នុងកងចល័តនារី។ ការងារដែលគាត់ធ្វើជាប្រចាំគឺ ធ្វើស្រែ ចាប់តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច។ នៅរដូវខែភ្លឺ គាត់ត្រូវធ្វើការងារនៅពេលយប់បន្ថែមទៀត។ អង្គការតែងតែផ្លាស់ប្ដូរកន្លែងធ្វើការរបស់ប្រជាជន ចេញពីកន្លែងមួយទៅកន្លែងថ្មីមួយទៀត។ ការផ្លាស់ទីកន្លែងធ្វើការរបស់ប្រជាជនទៅកន្លែងថ្មី ធ្វើឡើងដោយថ្មើរជើង...

