Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សុខ ថា៖ ចៃចេញពីសាច់

(តាកែវ) សុខ ថា អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថា មានអាយុ១៨ឆ្នាំ។ ថា គឺជាប្រជាជនចាស់ នៅក្នុងភូមិព្រៃលៀប។ អង្គការបានចាត់តាំង ថា ឲ្យធ្វើការងារភ្ជួរស្រែ និងជីកស្រះ នៅក្នុង កងយុវជនភូមិ។ នៅរដូវធ្វើស្រែ ថា ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ ដើម្បីទៅភ្ជួរស្រែ រហូតដល់ថ្ងៃត្រង់...

ឡៃ ហៀក៖ សម័យខ្មែរក្រហមពុករលួយ

(រតនគិរី)៖ ឡៃ ហៀក មានអាយុ ៧៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៦៩។ ក្រោយពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ ​ ក្នុងភូមិដែលគាត់កំពុងរស់នៅ មានកងទ័ពខ្មែរក្រហមចូលមកដល់ ព្រមទាំងមានការទម្លាក់គ្រាប់បែក។ អ្នកភូមិបានជីកត្រង់សេដោយយកមែកឈើនិងស្លឹកខ្លុងបាំង ​ ព្រមទាំងក្រាលដីនិងស្មៅបន្ថែមពីលើ។ នៅពេលរដូវច្រូតកាត់ចូលមកដល់ ប្រជាជនបាននាំគ្នាច្រូតកាត់នៅពេលយប់ ដោយសារតែនៅពេលថ្ងៃ ប្រជាជន​ត្រូវរត់ចូលត្រង់សេ ឬទៅក្នុងព្រៃរាល់ពេលលឺសំឡេងយន្ដហោះ។ ហៀកលើកឡើងថាមានយន្តហោះពីរប្រភេទ មួយគឺសម្រាប់ស៊ើបការណ៍...

លៀង ស៊ីថន៖ របបអត្តខាត់

(រតនគិរី)៖ ការរស់នៅក្រោមរបបខ្មែរក្រហមគឺ “អត្តខាត់ខ្លាំង” នេះបើតាមការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅខេត្តរតនគិរី។ លៀង ស៊ីថន មានអាយុ ៧៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ គាត់បួសរៀននៅស្រុកកំណើតនៅ​ឯស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកបានសឹកនិងមកតាមឪពុកមករកស៊ីនៅខេត្តរតនគិរី។ គាត់បានបន្តរស់នៅខេត្តរតនគិរីតាំងពីពេលនោះមក។ នៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានជីកត្រង់សេដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ក្រោយមក នៅឆ្នាំ១៩៧៥ គាត់បានចូលធ្វើការក្នុង​កងចល័តនៅអូរកន្ទឹង។ គាត់ត្រូវរស់នៅរួម...

ឈឹម ភឹម៖ ទឹកសម្លបន្លែរាវដូចទឹកភ្លៀង

(រតនគិរី)៖ ឈឹម ភឹម មានអាយុ ៨៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ឈឹម ភឹម និងស្វាមីមានកូនចំនួន៤នាក់។ គាត់ត្រូវធ្វើការងារពលកម្មពីព្រលឹមរហូតដល់យប់ព្រលប់ទើបបានសម្រាក។ គាត់នៅចងចាំថា នៅសម័យនោះ គាត់ហូបមិនដែលបានហូបឆ្អែតនោះទេ។ នៅពេលថ្ងៃត្រង់ បន្ទាប់ពីហូបបាយរួច គាត់តែងតែទុកបាយជាចំណែករបស់ខ្លួន​ខ្លះសម្រាប់កូនៗហូប នៅពេលគាត់ត្រលប់ទៅផ្ទះវិញ ដោយសារការស្រលាញ់និងខ្លាចកូនៗរបស់គាត់ហូបមិនឆ្អែត។ គាត់ហុតតែទឹកសម្លបន្លែរាវដូចទឹកភ្លៀងប៉ុណ្ណោះ ហើយទុកកាកបាយពាក់កណ្ដាលទៀតសម្រាប់ឲ្យកូនបានហូបនៅពេលយប់។ កូនរបស់គាត់ម្នាក់ឈ្មោះសាវុន...

ផាត់ សាវុន៖ សូម្បីអ្នកភ្លេងក៏ត្រូវខ្មែរក្រហមសម្លាប់

(រតនគិរី)៖ ផាត់ សាវុន​ មានអាយុ ៥៨ឆ្នាំ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្ដរតនគិរី។ សព្វថ្ងៃ សាវុន មានតួនាទីជាអនុប្រធានភូមិដែលគាត់កំពុងរស់នៅ។ សាវុន បានរំឭកថា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ គឺមានការទម្លាក់គ្រាប់បែក និងខិត្តប័ណ្ណតាមភូមិដែលគាត់រស់នៅ។ ប៉ុន្តែគាត់មិនបានដឹងអំពីអត្ថន័យឬខ្លឹមសារនៃខិត្តប័ណ្ណនោះទេ ដោយសារគាត់មានវ័យកុមារ។ នៅពេលនោះ គាត់និងក្រុមគ្រួសារបានរត់ចូលត្រង់សេនៅភូមិត្រពាំងអណ្ដូង និងហូបបាយលាយជាមួយអំបិលម្ទេសតែប៉ុណ្ណោះ។ គាត់មានការភ័យខ្លាចចំពោះការទម្លាក់គ្រាប់បែក ព្រោះមានផ្សែងឬអណ្ដាតភ្លើង។ ចាស់ៗបានប្រាប់គាត់ថា...

ផាត់ គឹមលី៖ ដូចរឿងកើតឡើងថ្មីៗ

(រតនគិរី)៖ ក្នុងមួយសហករណ៍មានអ្នកកាត់ដេរតែពីរនាក់ប៉ុណ្ណោះ នៅសម័យខ្មែរក្រហម។ ផាត់ គឹមលី គឺជាអ្នកកាត់ដេរម្នាក់ក្នុងចំណោមពីរនាក់នាសម័យនោះ។ គាត់ចេះកាត់ដេរតាំងពីអាយុ១៧ឆ្នាំ និងបានរៀបការមុនសម័យខ្មែរក្រហម ដោយមានកូនសរុបចំនួន៤នាក់។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានចាត់តាំងឲ្យកាត់ដេរអាវគគីរនិងខោក្នុងសហករណ៍ទាំងអស់។ សព្វថ្ងៃ ផាត់ គឹមលី មានអាយុ ៨៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គឹមលីនៅតែនឹកឃើញនិងចងចាំជានិច្ចនូវអ្វីដែលមានកើតឡើងហាក់ដូចរឿងកើតឡើងថ្មីៗ។ របបខ្មែរក្រហមបានបង្ខំឲ្យគាត់ធ្វើការរួម ហូបបាយសម្ល លាយជាមួយស្លឹកដំឡូង...

កសាងព្រោះតែប៉េងប៉ោះ

(ក្រចេះ)៖ ផាត់ សាវេន ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវដែលសាវេន ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺគាត់ត្រូវបានខ្មែរក្រហមចាប់យកទៅកសាង ដោយសារគាត់លួចហូបអាហារបន្ថែម។ ពេលនោះគាត់មានដាំបន្លែនៅជុំវិញផ្ទះ ដូចជាត្រប់ និងប៉េងប៉ោះ។ គាត់បានបេះបន្លែទាំងនោះយកទៅហូបជាមួយនឹងរបបអាហារដែលអង្គការបានចែកឲ្យ។ ពេលដែលអង្គការបានដឹង នៅពេលប្រជុំអង្គការបានលើកឡើងពីចំណុចនោះ ដើម្បីយកទោសគាត់។ ម្យ៉ាងវិញទៀត នៅអំឡុងរបបខ្មែរក្រហម គាត់កំពុងតែពពោះកូនប្រុសរបស់គាត់។ ជិតដល់ថ្ងៃសម្រាល គាត់បានឈប់សម្រាកមិនទៅធ្វើការ។...

ប្រជុំទិតៀន

(ក្រចេះ)៖ ការប្រជុំទិតៀន គឺការប្រជុំគ្នារវាងកងឈ្លបខ្មែរក្រហម និងប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម។ ការប្រជុំនោះ តម្រូវឲ្យប្រជាជនគ្រប់រូបមានសិទ្ធិលើកឡើងពីកំហុសរបស់គ្នាទៅវិញទៅមក ។ ផាត់ សាវីន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ដែល សាវីន មិនអាចបំភ្លេចបាននោះគឺ នៅពេលដែលប្រជុំទិតៀន អង្គការបានចោទប្រកាន់ថាគាត់ជានាយទុនមិនព្រមដាក់ខ្លួន ព្រោះពេលនោះគាត់បានយកអំបិលបុកលាយជាមួយនឹងផ្លែអំពិលហូបជាមួយបាយ។ អង្គការមិនពេញចិត្តនឹងអ្វីដែលគាត់បានធ្វើនោះទេ ព្រមទាំង​បានស្ដីបន្ទោសឲ្យគាត់ជាខ្លាំង។ សាវីន...

បែកព្រោះមិនបានស្រឡាញ់

(បាត់ដំបង)៖  ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើននាក់ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនដែល​បាន​ឆ្លងកាត់ការ​រៀបការដោយ​បង្ខំ បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ដោយសារតែគាត់មិនបានស្រឡាញ់ពេញចិត្តនឹងគ្នា។ ភុន សារឿន ហៅ ម៉ុល ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន សារឿន តាំងទីលំនៅ នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅដើមឆ្នាំ១៩៧០...

វត្តអារាមត្រូវបានលុបបំបាត់

(កណ្ដាល)៖ ខ្មែរក្រហម បានលុបបំបាត់វត្តអារាម មិនឲ្យប្រជាជនគោរពប្រណិប័តន៍សាសនាឡើយ។ សូត្រ សម្បត្តិ ភេទស្រី កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៥១ មានអាយុ៧៣ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅឃុំលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅអំឡុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥ សម្បត្តិ មានអាយុ២៥ឆ្នាំ។ ពេលនោះ សម្បត្តិ នៅលីវ គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី។...

ការសម្លាប់មនុស្សគឺជាដំណោះស្រាយ

(កណ្ដាល)៖ នៅក្នុងរបបខ្មែរក្រហម គ្មានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវឡើយ។ វិធីដែលអាចដោះស្រាយបញ្ហាបាន គឺការសម្លាប់។ ទូច សាមិត ឈ្មោះបដិវត្តន៍ អន មិត ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សាមិត បានរៀបការជាមួយនឹងភរិយា នៅឆ្នាំ១៩៧៤ ក្នុងទីក្រុងភ្នំពេញ។ ឈានចូលរបបខ្មែរក្រហមឆ្នាំ១៩៧៥ គាត់ត្រូវបានបែកពីគ្រួសារ ចេញទៅរស់នៅតែ២នាក់ប្ដី-ប្រពន្ធ។ សាមិត...

Solverwp- WordPress Theme and Plugin