គ្រូពេទ្យគ្មានជំនាញ
(បាត់ដំបង)៖ គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនមូលដ្ឋាន ដែលអង្គការ ចាត់តាំងឲ្យធ្វើការងារជាគ្រូពេទ្យ។ ប្រជាជនដែលត្រូវចាត់តាំងគឺមានរយៈពេលរៀនជំនាញព្យាបាលយ៉ាងយូរត្រឹមតែ៦ខែប៉ុណ្ណោះ រួចត្រូវចេញអនុវត្តព្យាបាលអ្នកជំងឺជាក់ស្តែងបន្ទាប់ពីរៀនចប់។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តបាត់ដំបង។ ទួន ធឿប ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ ធឿប និងគ្រួសារ មានផលលំបាកខ្លាំងព្រោះនៅពេលនោះមានការទម្លាក់គ្រាប់បែក។ ទ្រព្យសម្បត្តិ និងរចនាសម្ព័ន្ធផ្សេងៗត្រូវបំផ្លាញដោយសារគ្រាប់បែក ព្រមទាំងបានសម្លាប់ជីវិតប្រជាជនជាច្រើន។ ឆ្នាំ១៩៧៥ ធឿប...
កុមារក្នុងរបបខ្មែរក្រហម
ចំណាំ៖ ដោយសារ ស៊ីណាង មានវ័យក្មេងខ្លាំងក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលគាត់ចែករំលែកដល់អ្នកស្ម័គ្រចិត្តកម្ពុជា គឺតាមការដំណាលរបស់លោកយាយរបស់គាត់។ (ក្រចេះ)៖ កុមារនៅក្នុងរបបខ្មែរក្រហម មិនមានអ្វីធ្វើច្រើននោះទេ។ ការងារភាគច្រើនដែលកុមារតែងតែធ្វើ គឺកាប់ទន្ទ្រានខេត្ត, ប្រមូលដីឥដ្ឋ និងរើសអាចម៍គោ សម្រាប់លាយធ្វើជាជី។ កុមារមួយចំនួនទៀត អាយុក្រោម៥ឆ្នាំ ត្រូវរស់នៅក្នុងមណ្ឌលកុមារ ដែលមានស្រ្តីវ័យចំណាស់មើលការខុសត្រូវ។ ឪពុកម្ដាយរបស់កុមារទាំងនោះ នៅរៀងរាល់ពេលព្រឹក ត្រូវយកកូនទៅផ្ញើជាមួយនឹងចាស់ៗ ឲ្យគាត់មើលថែទាំជំនួស ព្រោះឪពុកម្ដាយទាំងអស់ត្រូវមានតួនាទីធ្វើការនៅក្នុងសហករណ៍ ហើយត្រូវត្រឡប់ទៅយកកូនវិញនៅពេលល្ងាច។ ទុយ...
ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ឆុន បានថ្លែងថា គាត់សម្រាលកូនបានរយៈពេលតែ១ខែ ត្រូវបានកងឈ្លបឃុំតម្រូវឲ្យទៅធ្វើស្រែដើម្បីទទួលបានរបបអាហារប្រចាំថ្ងៃ។ “កូនតូចរបស់ខ្ញុំហ្នឹង ខ្ញុំគ្មានសិទ្ធិចិញ្ចឹមមើលថែដោយផ្ទាល់ទេ។ គេប្រាប់ខ្ញុំថាកូនទុកឲ្យចាស់ៗជាអ្នកមើមិត្តឯងខំតែធ្វើការទៅ”។ ហែម ឆុន ភេទស្រី អាយុ៦៨ឆ្នាំ(២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆុន មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសរបស់ ឆុន ម្នាក់បានបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងកាន់អំណាច...
កុមារឃ្វាល គោក្របី ក្នុងកងកុមារសម័យខ្មែរក្រហម
(ព្រៃវែង)៖ ស៊ីម និយាយថា៖ “ខ្ញុំមិនបានទៅសាលារៀនទេនៅសម័យខ្មែរក្រហម ព្រោះអង្គការតម្រូវឲ្យទៅឃ្វាលគោក្របីនៅក្នុងកងកុមារ”។ ស៊ី ស៊ីម ភេទស្រី អាយុ៥៣ឆ្នាំ(សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ស៊ីម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់។ ស៊ីម មានម្តាយឈ្មោះ វ៉ន និងឪពុកឈ្មោះ អ៊ុត។ ក្រោយរបបខ្មែរក្រហម ស៊ីម...
ប្រជាជន២៥នាក់ ស្ទូងស្រូវ១ហិចតា ក្នុង១ថ្ងៃ
(ខេត្តព្រៃវែង) យ៉ាវ៖ “ខ្ញុំស្ទូងសូ្រវលឿនណាស់ក្នុងសម័យខ្មែរក្រហម ដោយសារខ្ញុំខ្លាចគេមិនផ្តល់អាហារ។ ខ្ញុំឈឺក៏មិនហ៊ានឈប់ដែរ ចេះតែខំ ខំទៅដើម្បីអាហារ”។ អោ យ៉ាវ មានអាយុ៧៣ឆ្នាំ (សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើតនៅភូមិតាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ យ៉ាវ មានបងប្អូនចំនួន៤នាក់។ ឪពុករបស់ យ៉ាវ មានឈ្មោះ ប្រាជ្ញ អោ និងម្តាយឈ្មោះ នៅ យ៉ាន។...
កងឈ្លបឃុំមេបុណ្យដែលទទួលការស្រឡាញ់ពីប្រជាជន
(ខេត្តព្រៃវែង) យិន៖ “ខ្ញុំទទួលបានក្តីស្រឡាញ់ពីប្រជាជនដោយសារមិនរាយការណ៍ពីការប្រព្រឹត្តិកំហុសឆ្គងរបស់ប្រជាជនប្រាប់ដល់អង្គការ” ។ សុខ យិន មានអាយុ៦៥ឆ្នាំ(២០២៤) បច្ចុប្បន្នរស់នៅភូមិចចក១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់មានបងប្អូន៥នាក់។ យិន ឈប់រៀនត្រឹមថ្នាក់ទី១០(សង្គមចាស់) នៅបឋមសិក្សាក្នុងភូមិ។ គាត់អាចអាន និងសរសេរអក្សរខ្មែរបានខ្លះៗ។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ យិន រស់នៅភូមិចចក១ ឃុំមេបុណ្យ។ កងឈ្លបភូមិបានបែងចែកប្រជាជនជាក្រុម និងជាសហករណ៍។ គ្រួសាររបស់...
អ្នកកាត់ដើមកំប្លោកយកមកស្លក្នុងសម័យខ្មែរក្រហម
ស៊ូស សម អាយុ៨២ឆ្នាំ (២០២៤) មានស្រុកកំណើតនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃ គាត់រស់នៅជាមួយកូនស្រី នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សម មានស្វាមីឈ្មោះ ជា ប៊ុន និងមានកូន៤នាក់ ស្រី៣នាក់។ ឪពុករបស់សម ឈ្មោះ ស៊ូស និងម្ដាយឈ្មោះ សែត។...
លើកភ្លឺស្រែ១ថ្ងៃ ប្រវែង១៥ម៉ែត្រ
(ខេត្តព្រៃវែង) ប្រាក់ សារុន អាយុ៧៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅជាមួយប្រពន្ធ និងចៅៗ នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ គាត់មានប្រពន្ធឈ្មោះ ឆេង សាម៉ន និងមានកូនចំនួន៥នាក់(ប្រុស៤នាក់)។ ឪពុករបស់ សារុន ឈ្មោះ ស្រី អ៊ី និងម្តាយឈ្មោះ ព្រាប សាត (អ្នកទាំងពីរបានស្លាប់)។ នៅថ្ងៃទី១៨...
រៀបការចំនួន២គូក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ប៊ុន រ៉ន អាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រ៉ន មានប្រពន្ធឈ្មោះតាំ ផល និងមានកូនចំនួន៦នាក់ (ប្រុស៤នាក់)។ ម្តាយ ឈ្មោះ វ៉ាន់ ស្រៀង និង ឪពុកឈ្មោះរិន។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមតម្រូវឲ្យ រ៉ន រស់នៅភូមិពាយនាយ។ ការងារប្រចាំថ្ងៃរបស់...
ចុងភៅរោងបាយនៅសហករណ៍ពាយនាយ
(ខេត្តព្រៃវែង) នូ អុន មានអាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អុន រៀបការជាមួយប្តីឈ្មោះ ស ស៊ន់ តាំងពីជំនាន់សង្គមរាស្រ្តនិយម និងមានកូនចំនួន៤នាក់ (ស្រី៣នាក់)។ នៅឆ្នាំ១៩៧៩ ពេលខ្មែរក្រហមឡើងកាន់កាប់អំណាច អុន មានអាយុប្រហែល៣០ឆ្នាំ។ សមាជិកគ្រួសាររបស់ អុន ត្រូវកងឈ្លបខ្មែរក្រហមបំបែកឲ្យរស់នៅផ្សេងៗគ្នា ដោយកូនរស់នៅក្នុងកងកុមារ ហើយគាត់ និងប្តី...
សម្លៀកបំពាក់២សម្រាប់ រយៈពេល ៣ឆ្នាំ, ៨ខែ និង២០ថ្ងៃ
(ខេត្តព្រៃវែង) អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ បានជួបប្រទះការលំបាក, ការធ្វើការងារច្រើន, និងហូបអាហារមិនគ្រប់គ្រាន់ ព្រមទាំងគ្មានសម្លៀកបំពាក់ត្រឹមត្រូវ។ តេង សុផល ភេទស្រី អាយុ៦៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សុផល មានកូនចំនួន៨នាក់ បច្ចុប្បន្នជាស្រ្តីមេម៉ាយក្រោយពីប្តីរបស់គាត់បានទៅរកស៊ីនៅតំបន់ពេជ្រនិល ហើយបានបាត់ខ្លួន។ ក្នុងរបបខ្មែរក្រហម សុផល ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកព្រះសេ្តច ឲ្យទៅរស់នៅ និងធ្វើការនៅស្រុកពាមជរ។ រស់នៅស្រុកពាមជរ...

