របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ
(ព្រៃវែង)៖ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ប៉ុន្តែផ្តល់របបអាហារមិនគ្រប់គ្រាន់។ ប្រជាជនប្រឈមមុននឹងការសម្លាប់ ឬនាំយកទៅរៀនសូត្រប្រសិនបើមិនព្រមធ្វើតាម។ រឿន សាវឿន មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ សាវឿន បានផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិផ្សេងដោយសារតែក្នុងភូមិព្រៃខ្លា មានសង្គ្រាមរវាងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់។ ចុងឆ្នាំ១៩៧០ ពូ របស់ សាវឿន បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងនៅក្នុងសមរភូមិ រវាងកងទ័ពទាំងពីរ។...
ខ្ញុំមានជីវិតរស់ដោយសារបានលាក់ប្រវត្តិរូបធ្លាប់ធ្វើជាទាហានក្នុងបប លន់ នល់
(ព្រៃវែង)៖ របបខ្មែរក្រហមបានសម្លាប់ប្រជាជនដោយគ្មានការជំនុំជម្រះ។ “ប្រជាជនគ្រាន់តែលួចចំណីអាហារសមូហភាពហូប ក៏ត្រូវខ្មែរក្រហមសម្លាប់ចោលដែរ ចុះទម្រាំខ្ញុំជាអតីតទាហានទៀត ខ្មែរក្រហមពិតជាដាក់គោលដៅលើ។ ឃើញដូចនេះ ខ្ញុំបានរស់នៅដោយលាក់ប្រវត្តិរូបពេញមួយរបបខ្មែរក្រហម។” នេះជាការលើកឡើងរបស់អតីតទាហាន លន់ នល់ ម្នាក់ ។ ឈិត ផាត ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបប លន់ នល់ ផាត...
ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពបង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ នៅក្នុងភូមិរបស់រ៉ូ កើតភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែកដែលបានបណ្តាលឲ្យ មនុស្ស សត្វស្លាប់ ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំងមានការភ័យខ្លាចអំពីសុខសុវត្ថិភាព។...
អង្គការទិតៀនខ្ញុំ ព្រោះធ្វើការមិនគ្រប់ផែនការ
(តាកែវ) សូត្រ វិត ភេទស្រី អាយុ៦៨ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ បងប្រុសរបស់ វិត បានចេញទៅធ្វើជាទាហាន និងបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ឈានចូលសម័យខ្មែរក្រហម វិន ធ្វើជាអនុប្រធានកង៤ ហើយដឹកនាំនារីធ្វើការងារជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ អង្គការបានដាក់ផែនការឲ្យកងនារី ជីកប្រឡាយ ជម្រៅ៨ម៉ែត្រ និងប្រវែង៣ម៉ែត្រ ឲ្យរួចរាល់ក្នុងមួយថ្ងៃ។...
តាត គឹមហុង៖ អង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណ
(តាកែវ) តាត គឹមហុង កើតនៅឆ្នាំ១៩៧០ បច្ចុប្បន្នមានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រឿងរ៉ាវដែលគឹមហុងចងចាំមិនភ្លេចអំពីសម័យខ្មែរក្រហមនោះគឺ នៅពេលព្រឹក និងពេលល្ងាច អង្គការ ប្រើឲ្យគាត់ទៅទូលជីយកទៅចាក់ក្នុងរណ្ដៅ ហើយពេលថ្ងៃ គាត់ត្រូវឡើងទៅកាប់ដើមទន្ទ្រានខែត្រនៅលើភ្នំ និងយកមកចិញ្ចាំ្រដោយខ្លួនឯង។ ពេលទៅកាប់ទន្ទ្រានខែត្រ ប្រសិនបើគាត់កាប់ទ្រនូលតូចៗ អង្គការ នឹងធ្វើការកសាង ៣ ថ្ងៃម្ដង ហើយប្រសិនបើគឹមហុង កាប់ធ្វើទ្រនូលធំពេក គាត់លើកទូលមិនរួចនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ គឹមហុង...
ម៉ិញ ហួត៖ រស់ដោយពឹងលើកម្លាំងបាយ
(ខេត្តតាកែវ)ម៉ិញ ហួត ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ខាងសហករណ៍បានបញ្ជូនគ្រួសារ ហួត ពីខាងភូមិធ្មួល មករស់នៅភូមិត្រពាំងទា ហើយគាត់បានបន្តរស់នៅទីនេះរហូតមកដល់បច្ចុប្បន្ន។ ម្ដាយរបស់ ហួត បានស្លាប់នៅពេលដែលកូនរបស់គាត់ ឈ្មោះមុំ កើតបាន៣ខែ។ ប៉ុន្មានថ្ងៃក្រោយមក តារបស់ហួត បានស្លាប់ម្នាក់ទៀត។ ពេលនៅរៀន ហួត គឺជាអ្នកលេងកីឡាល្បីម្នាក់...
ខ្មែរក្រហមសម្លាប់មនុស្សគ្មានត្រាប្រណី រស់មួយថ្ងៃគិតមួយថ្ងៃ
(ព្រៃវែង)៖ ចក់ ឈួន៖ «ខ្មែរក្រហមគ្មានក្តីអាណិតអាសូរចំពោះខ្មែរដូចគ្នាទេ ជីវិតមនុស្សរស់នៅឆ្លងកាត់របបនោះគឺប្រថុយប្រថាននឹងសេចក្តីស្លាប់ ម្នាក់ៗរស់មួយថ្ងៃគិតមួយថ្ងៃ គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួននៅថ្ងៃស្អែកនោះទេ»។ ចក់ ឈួន មានអាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ គាត់បានរៀបរាប់ថា ប្រសិនបើឈ្លបខ្មែរក្រហមចោទប្រកាន់ ឬចាប់ប្រជាជនណាម្នាក់ទៅឃុំឃំាង ឈ្លបនោះមានសិទ្ធិសម្លាប់ប្រជាជន ហើយគ្មាននរណាហ៊ានសួរដេញដោលអំពីការសម្លាប់នោះទេ។ រីឯសាច់ញាតិគ្រួសារវិញ សូម្បីតែយំក៏មិនហ៊ានឲ្យឈ្លបខ្មែរក្រហមឃើញផង។ ឈ្លបតែងលើកឡើងពីបទក្បត់នឹង «អង្គការ» ឬក្បត់នឹងសមូហភាព ដើម្បីសម្លាប់ប្រជាជនណាម្នាក់ចោល។...
ការពិតបងថ្លៃរបស់ខ្ញុំត្រូវបានកងឈ្លបសម្លាប់ដោយសារដំឡូងមួយមើម
(រតនគិរី)៖ សំរៀម ពិន មានអាយុ ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ មុនសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់ សំរៀម ពិន និងប្រជាជនឯទៀតបានរត់គេចខ្លួនពីភ្នក់ភ្លើងសង្គ្រាមទៅរស់នៅឯប្រទេសឡាវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល កងឈ្លបខ្មែរក្រហមចាប់ផ្តើមប្រមូលផ្ដុំប្រជាជនដែលរស់នៅប្រទេសឡាវឲ្យត្រឡប់ចូលមករស់នៅទីកន្លែងកំណើតវិញ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យមករស់នៅភូមិឡាម៉ឺយ បន្ទាប់មកទៅរស់នៅតាមសហករណ៍ នៅឯខេត្តស្វាយរៀង។ នៅទីនោះ សំរៀម ពិន...
ខ្មែរក្រហមបានទៅនាំប្រជាជនខ្មែរពីប្រទេសឡាវត្រឡប់មកស្រុកកំណើតវិញ
(រតនគិរី)៖ ពូត ឡយ មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានទៅនាំអ្នកភូមិដែលរត់ភៀសខ្លួនទៅប្រទេសឡាវឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់រស់នៅឃុំប៉ុង ខេត្តរតនគិរី អស់រយៈពេលមួយខែ គាត់ត្រូវបញ្ជូនទៅខេត្តស្វាយរៀង និងរស់នៅទីនោះអស់ រយៈពេលជិតមួយឆ្នាំ។ ក្រោយមកខ្មែរក្រហមចាប់ផ្តើមបំបែកគាត់ចេញពីក្រុមគ្រួសារ និងសាច់ញាតិដោយឲ្យទៅធ្វើការនៅកងកុមារនៅឯភូមិត្រពាំងឈ្លើង។ ជារៀងរាល់ថ្ងៃគាត់ត្រូវទៅដើរប្រមូលលាមកគោក្របី និងមនុស្ស ជួនកាលគាត់ត្រូវដើរកាប់ទន្រ្ទានខេត្តយកទៅដាក់ក្នុងឃ្លាំងសម្រាប់ធ្វើជី។ បន្ទាប់មក គាត់ត្រូវលាយច្របល់លាមកនិងទន្រ្ទានខេត្តទាំងនោះ...
អ្នកដែលចោទថាមានទំនាក់ទំនងជាមួយកងទ័ពវៀតណាមនឹងត្រូវសម្លាប់
(រតនគិរី)៖ ឈូរ ម៉ស មានអាយុ ៦០ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ស មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ម៉ស បានរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានបន្តថា នៅសម័យខ្មែរក្រហមប្រជាជនត្រូវរស់នៅតាមសហករណ៍នៅឯភូមិកោះពាក្យ ដោយធ្វើការពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់។ ឈូរ ម៉ស ត្រូវខិតខំធ្វើការទាំងថ្ងៃទាំងយប់ដោយមិនហ៊ានត្អូញត្អែរ ឬតវ៉ាជាមួយមេបញ្ជាការខ្មែរក្រហមដែលតែងតែឃ្លាំមើល និងបង្ខំឲ្យប្រជាជនធ្វើការឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ខ្មែរក្រហមមិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ប្រជាជនត្រូវស្ទូងស្រូវឲ្យបានត្រង់ស្អាត...
អ្នកយាមនៅមន្ទីរទីក្រុងភ្នំពេញនាសម័យខ្មែរក្រហម
(រតនគិរី)៖ ឈាម ដូយ មានអាយុ ៧២ឆ្នាំ សព្វថ្ងៃជាប្រជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ កាលពីសម័យខ្មែរក្រហម ឈាម ដូយ ត្រូវបានជម្លៀសឲ្យទៅរស់នៅមន្ទីរភូមិភាគខេត្តស្ទឹងត្រែងអស់រយៈពេលមួយឆ្នាំ មុនពេលកងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ។ នៅពេលខ្មែរក្រហមគ្រប់គ្រងបានទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមទីជនបទ ពេលនោះ ដូយ ក៏ត្រូវបានបញ្ជូនឲ្យទៅប្រចាំការនៅមន្ទីរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ គាត់មានតួនាទីជាអ្នកមើលថែរក្សាផ្ទះ ជូតផ្ទះ បោសសម្អាតទីធ្លា និងធ្វើម្ហូបឲ្យមេបញ្ជាការខ្មែរក្រហម។...

