អ្នកដែលប្រឆាំង មិនចេះអែបអប នឹងត្រូវបានខ្មែរក្រហមសម្លាប់
(រតនគិរី)៖ បាំង ហ៊ីត មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ហ៊ីត គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលមានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ហ៊ីត និងប្រជាជនឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅតាមសហករណ៍ ដែលខ្មែរក្រហមបានបង្កើតនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចទូទាំងប្រទេសនៅឆ្នាំ១៩៧៥។ ប្រជាជនក្នុងសហករណ៍ទាំងអស់ត្រូវខិតខំធ្វើការដោយលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែចម្ការរួមគ្នា។ ក្រោយពីធ្វើការងារនៅក្នុងសហករណ៍អស់រយៈពេលមួយឆ្នាំក្រោយមក ហ៊ីត ត្រូវបានបញ្ជូនឲ្យធ្វើជាកងចល័ត និងលើកទំនប់នៅភូមិអូរតាង។ ហ៊ីត បានបន្តថា គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការដោយគ្មានពេលសម្រាក...
ជីតាស្លាប់ដោយសារបេះបន្លែជុំវិញផ្ទះនៅសម័យខ្មែរក្រហម
(រតនគិរី)៖ តែល ឡ មានអាយុ ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត។ នៅក្រោមរបបខ្មែរក្រហម តែល ឡ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។ គាត់ត្រូវធ្វើការនៅក្នុងកងចល័ត ដែលមានការងារដូចជាភ្ជួរស្រែ លើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីសម្រាប់ដាក់វាលស្រែ អស់រយៈពេលជិតមួយឆ្នាំ។ បន្ទាប់មក គាត់ត្រូវបានខ្មែរក្រហមឲ្យទៅធ្វើការនៅក្នុងកងកុមារ ដោយគាត់ត្រូវឃ្វាលគោ...
ពត ឡែ កងចល័តកម្លាំងទី២
(រតនគិរី)៖ ពត ឡែ មានអាយុ ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃគាត់រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពត ឡែ បានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ដោយលំបាកវេទនាបំផុតក្នុងឆាកជីវិតរបស់គាត់។ នៅសម័យនោះ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការយ៉ាងលំបាក ដោយហួសកម្លាំង និងបរិភោគមិនគ្រប់គ្រាន់។ មនុស្សដែលមានវ័យចំណាស់ត្រូវមើលថែក្មេងតូចៗ នៅពេលឪពុកម្តាយរបស់ក្មេងទាំងនោះត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅធ្វើការរួម ដូចជាលើកភ្លឺស្រែ លើកទំនប់ ភ្ជួរស្រែ...
ដំណើរជីវិតរបស់ ដឹ អៀយ ជនជាតិដើមភាគតិចកាវែតនៅក្នុងរបបខ្មែរក្រហម
(រតនគិរី)៖ ដឹ អៀយ សព្វថ្ងៃមានអាយុ ៥៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដឺ អៀយ បានរស់នៅរួម ធ្វើការរួម និងហូបរួម នៅតាមសហករណ៍នាសម័យខ្មែរក្រហម។ គាត់និងកុមារដែលមានវ័យប្រហែលគ្នា បានធ្វើដំណើរទៅកាប់ទន្រ្ទានខេត្ត និងប្រមូលលាមកគោក្របី និងមនុស្សសម្រាប់ទុកធ្វើជីធម្មជាតិ។ គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការទាំងនឿយហត់ ដោយស៊ូទ្រាំនឹងការលំបាកទាំងនោះដើម្បីរស់រានមានជីវិត។ ប្រសិនបើនរណាម្នាក់ខ្ជិល ឬមិនស៊ូទ្រាំនឹងការលំបាកទាំងនេះ...
ក្រុមត្បាញកន្ទេល
(រតនគិរី)៖ ផើវ ឡាំ មានអាយុ ៧៣ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ផើវ ឡាំ ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅខេត្តកំពង់ធំ។ នៅទីនោះ ផើវ ឡាំ ត្រូវរស់នៅតាមសហករណ៍តូចមួយ ដែលមានចំនួន៣ គ្រួសារ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។ បន្ទាប់មកគាត់ត្រូវបានបែកបាក់គ្រួសារ ដោយទៅតាមក្រុមត្បាញកន្ទេល...
សំឡេងផ្លុំកញ្ចែរបស់មេកង
(រតនគិរី)៖ កល់ ណៃ អាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ សព្វថ្ងៃ កល់ ណៃ មានពិការភាពដោយបាត់បង់ជើងខាងស្តាំ។ នៅសម័យខ្មែរក្រហម គាត់រស់នៅប្រទេសឡាវជាមួយក្រុមគ្រួសារ និងបងប្អូនសាច់ញាតិរហូតដល់ឆ្នាំ១៩៧៧។ ខ្មែរក្រហមបានមកនាំយកក្រុមគ្រួសាររបស់គាត់ឲ្យត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយកុហកថា ប្រទេសជាតិរួចផុតពីរបប លន់ នល់ និងមានសុខសន្តិភាពពេញលេញហើយ។ គាត់ក៏បានត្រឡប់មកតាមខ្មែរក្រហម ដោយរស់នៅខេត្តស្ទឹងត្រែងអស់រយៈពេលជាងមួយខែ។...
ប្រកែកក៏ស្លាប់មិនប្រកែកក៏ស្លាប់
(រតនគិរី)៖ រឿ ជេល មានអាយុ៥៦ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហម រឿ ជេល ត្រូវរស់នៅក្នុងសហករណ៍ ដោយធ្វើការនៅវាលស្រែ និងចម្ការ។ គាត់ត្រូវស្ទូងស្រូវ ដាំបន្លែ កាប់ព្រៃ និងជម្រះស្មៅ។ ក្រៅពីនេះ គាត់ជួយ រកឧស និងរែកទឹក ដើម្បីជួយសម្រាលអម្រែករបស់ឪពុកម្តាយ។ គាត់ថានៅសម័យនោះ...
អាហារតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ
(រតនគិរី)៖ ផិត ញឺ្យវ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី សព្វថ្ងៃមានអាយុ៦០ឆ្នាំ គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ញឺ្យវ បាននិយាយថា ប្រជាជនទាំងចាស់ទាំងក្មេង ត្រូវបានអង្គការខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការនៅតាមសហករណ៍នីមួយៗ ឬពីកន្លែងមួយទៅ កន្លែងមួយផ្សេងទៀត។ ការងារទាំងនោះមានដូចជាលើកប្រឡាយ លើកភ្លឺស្រែ និងលើកទំនប់ជាដើម។ អង្គការខ្មែរក្រហមក៏បានបែងចែកផងដែររវាងក្រុមស្ត្រី និងក្រុមបុរសដែលត្រូវធ្វើការដាច់ដោយឡែកពីគ្នា។ នៅរដូវវស្សា ប្រជាជនត្រូវដកស្ទូងស្រូវចាប់ពីម៉ោង...
កងទ័ពត្រូវហ៊ានលះបង់ជីវិតដើម្បីការពារភូមិភាគរបស់ខ្លួន
(រតនគិរី)៖ ភឺង យេម មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានដើមកំណើតជនជាតិភាគតិចកាវែត។ នៅមុនឆ្នាំ ១៩៧៥ គាត់ធ្លាប់បានធ្វើជាកងទ័ពខ្មែរក្រហមម្នាក់នៃរបបប៉ុលពត។ ចាប់ពីឆ្នាំ ១៩៧២ ដល់ ១៩៧៤ ខ្មែរក្រហមបានចាប់ផ្តើមប្រមូលប្រជាជនរួមទាំងក្រុមរបស់គាត់ឲ្យធ្វើការរួមនៅតាមសហករណ៍។ នៅឆ្នាំ ១៩៧៥ គាត់ត្រូវបានចាត់តាំងនិងបានដឹកនាំតាមលំដាប់នីមួយៗ ដោយមានការបែងចែកតាមតួនាទីរៀងៗខ្លួនយ៉ាងដិតដល់ក្នុងពេលធ្វើការ។ អង្គការខ្មែរក្រហមបានចាត់តាំងឲ្យគាត់ទៅបម្រើការងារជាកងទ័ពនៅតាមភូមិភាគ ដែលក្រោយមកគាត់បានផ្លាស់ប្តូរជាច្រើនភូមិភាគទៅតាមការបញ្ជា។ គាត់បានធ្វើការប្រយុទ្ធ...
គ្មានបងប្អូនណាម្នាក់ហ៊ានចេញមុខតវ៉ា
(រតនគិរី)៖ ក្លេះ លឿន អាយុ ៦៥ ឆ្នាំ គឺជាជនជាតិដើមភាគតិចកាវែត ដែលជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ក្លេះ លឿន រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ក្លេះ លឿន បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍មួយ ដែលបង្ខិតបង្ខំមនុស្សប្រុសស្រី ទាំងចាស់ទាំងក្មេង ធ្វើពលកម្មដោយប្រើប្រាស់កម្លាំងកាយ ទៅតាមតួនាទីរបស់ខ្លួន។ គាត់ត្រូវគោរពវិន័យរបស់អង្គការ និងថ្នាក់ដឹកនាំ ដោយគ្មានការជំទាស់និងបញ្ជារបស់អង្គការនោះទេ។...
ទុក្ខវេទនាម្ដងហើយម្តងទៀត
(រតនគិរី)៖ គោះ យើស មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលជាជនជាតិដើមភាគតិចកាវែត។ នៅសម័យនោះ ខ្មែរក្រហមបានបង្កើតសហករណ៍និងតម្រូវឲ្យប្រជាជនធ្វើការជាក្រុម ដែលក្នុងនោះមានប្រជាជនមកពីភូមិកាលឹម ភូមិឡាមើយ ភូមិត្រក និងភូមិផ្សេងទៀតជាដើម។ ប្រជាជនត្រូវធ្វើការរួម រស់នៅរួម និងហូបរួម ហើយគាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ជួនកាលសម្រាកបានតែមួយម៉ោងក្នុងមួយយប់ នឹងបន្តធ្វើការពីព្រលឹមម៉ោង ៤ ទៀបភ្លឺដោយសម្រាន្ដមិនបានគ្រប់គ្រាន់។ ប្រសិនបើធ្វើការយឺតនោះ...

