ខ្មែរក្រហមសម្លាប់មនុស្សមិនរើសមុខសូម្បីតែកូនក្មេង
សូត្រ គឹមលន់ ភេទស្រី អាយុ៥៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បច្ចុប្បន្នរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងរបប លន់ នល់ គឹមលន់ រស់នៅ ទីរួមស្រុកសំរោង ខេត្តតាកែវ។ ចូលដល់របបខ្មែរក្រហមអង្គការបានជម្លៀស គឹមលន់ និងគ្រួសារ ឲ្យទៅរស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅពេលនោះ គឹមលន់...
ឪពុកស្លាប់ដោយសារអង្គការចោទថាក្បត់
ស្រូវ ភ្លើង ភេទស្រី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ភ្លើង មានអាយុប្រមាណ១៥ឆ្នាំ ពេលនោះអង្គការបានជម្លៀសគាត់ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល ៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែង ទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅកោះញែក ភ្លើង ត្រូវរស់នៅភូមិទី៣។ តំបន់ដែល ភ្លើង...
ខ្មែរក្រហមបង្ខំឲ្យធ្វើការងារធ្ងន់ប៉ុន្តែមិនឲ្យហូបឆ្អែត
(ព្រៃវែង)៖ ការងារប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើច្រើនគ្មានពេលសម្រាក ផ្ទុយទៅវិញប្រជាជនទទួលបានរបបអាហារមិនគ្រប់គ្រាន់មិនសមនឹងកម្លាំងពលកម្មដែលត្រូវបំពេញ។ នេះគឺជាការរៀបរាប់ប្រាប់របស់អ្នករស់រានមានជីវិតម្នាក់ឈ្មោះ ចាប ពៅ ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិមេនងលើ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខាងក្រោមនេះជារឿងរ៉ាវសង្ខេបរបស់ ពៅ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម។ ការឈឺចាប់ដែល ពៅ ចងចាំមិនអាចបំភ្លេចបានក្នុងរបបដ៏ខ្មៅងងឹតកាលពីអតីតកាល គឺពលកម្មហួសកម្លាំង ភាពអត់ឃ្លាន និងការបាត់បង់សមាជិកគ្រួសារ។ ពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងភូមិ ឃុំ អង្គការបានឲ្យគាត់ កូន...
ប្រជាជនមូលដ្ឋាន
(ព្រៃវែង)៖ អេង ធឿន មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅសម័យសង្គមរាស្រ្តនិយម ធឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៩កាលពីជំនាន់នោះ និងបានឈប់រៀនជួយធ្វើការងារស្រែចម្ការឪពុកម្តាយដោយសារតែគ្រួសារមានជីវភាពខ្វះខាត។ នៅរបប លន់ នល់ ធឿន បានឃើញក្នុងភូមិមានយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកដែលគាំទ្ររបប លន់ នល់ បានធ្វើឲ្យផ្ទះសម្បែងខូចខាត និងសម្លាប់ប្រជាជន និងសត្វពាហនៈ។...
ក្រោយការទិតៀន ៣ ដងអង្គការនឹងយកទៅសម្លាប់
(តាកែវ)៖ ជីង ចន្ធី មានអាយុ៥៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបច្ចុប្បន្នជាកសិករ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចន្ធី មានអាយុ១២ឆ្នាំ។ អង្គការ បានជម្លៀស ចន្ធី ឲ្យទៅរស់នៅ និងធ្វើការនៅភូមិបុកស្បូវ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (បច្ចុប្បន្ន ទីតាំងនេះស្ថិតក្នុងខេត្តបន្ទាយមានជ័យ)។ ចន្ធី មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ ព្រោះត្រូវទៅរស់នៅក្នុងកងកុមារ។...
មួយក្រុមប្រហែលជា១០០នាក់
(រតនគិរី)៖ ឃឺន ចុប មានអាយុ ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ មុនដំបូង អង្គការខ្មែរក្រហមបានបង្កើតសហករណ៍ស្រែណងដាន និង សហករណ៍ស្រែណាង៉ាម សម្រាប់ប្រជាជនរស់នៅរួមនិងធ្វើការរួមទៅតាមតួនាទី។ ឃឺន ចុប មានតួនាទីជាអ្នកបុកស្រូវ និង ដងទឹក។ ក្រុមបុរសមានតួនាទីដូចជាលើកប្រឡាយ រែកដី និងភ្ជួរស្រែជាដើម។ ដោយឡែកក្រុមស្ត្រីត្រូវធ្វើការដូចជា...
សម្លាប់ដោយសារធ្វើការមិនរួច
(រតនគិរី)៖ ជុន អែម អាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កាលពីសម័យខ្មែរក្រហម គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមសហករណ៍នៃក្រុមស្រែណងដាន។ ខ្មែរក្រហមបានឲ្យគាត់ធ្វើការនៅក្នុងកងចល័ត ដោយឃ្លាតឆ្ងាយពីឪពុកម្ដាយ។ កុមារក្នុងកងចល័តទាំងអស់ត្រូវចាប់ផ្តើមធ្វើការនៅម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ ថ្ងៃត្រង់ ទើបបានសម្រាក និងបន្តធ្វើការពីម៉ោង១រសៀល រហូតដល់៦ល្ងាចទើបបានសម្រាកនិងហូបបាយឬបបរ ម្ដងទៀត។ នៅសម័យនោះ អាហារមានតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃគឺនៅពេលថ្ងៃត្រង់ និងនៅពេលល្ងាច។ នៅឯខាងស្រែណាង៉ាម...
អង្គការចិត្តខ្មៅ
(រតនគិរី)៖ គីយ ឈៀង មានអាយុ ៦៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ឈៀង ជាជនជាតិដើមភាគតិចកាវែត ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ គាត់បានបន្តថា នៅសម័យនោះ ប្រជាជនរស់នៅ និងធ្វើការងារដោយលំបាកនៅក្នុងសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ ប្រជាជនមកពីតាមភូមិផ្សេងៗ ត្រូវបានប្រមូលឲ្យរស់នៅមួយកន្លែងដោយខ្មែរក្រហម។ ក្នុងសហករណ៍នីមួយៗមានការជ្រើសរើសអ្នកដឹកនាំ និងមានការបែងចែកមនុស្សជាក្រុមធ្វើការតាមស្រែណងដាន ហៅក្រុមណងដាន ដោយមានអ្នកដឹកនាំឈ្មោះ តាស្វាំង និងស្រែណាង៉ាម...
បបរប្រូងលាយជាមួយពោត
(រតនគិរី)៖ ដាក ប្លួល អាយុ ៨៥ ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ដាក ប្លួល ធ្វើការនៅរោងបាយតាមសហករណ៍នៃក្រុមណងដាន ដែលត្រូវរៀបចំម្ហូបអាហារ ដាំបាយ និងចែកបាយសម្រាប់ប្រជាជន។ ជួនកាល អ្នកធ្វើការជាមួយនៅរោងបាយរបស់គាត់ត្រូវបានខ្មែរក្រហមជេរស្ដី និងស្អប់ខ្ពើមជាដើម។ គាត់ក៏បានឃើញកុមារ ដែលធ្វើការនៅតាមកងចល័តនាសម័យនោះ ដើរប្រមូលនិងដឹកជញ្ជូនលាមកសត្វ និងមនុស្សសម្រាប់ធ្វើជីយកទៅដាក់តាមវាលស្រែ...
គ្មានការយោគយល់
(រតនគិរី)៖ ភីត ចេម មានអាយុ៥៨ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ភីត ចេម ត្រូវធ្វើការរួម ហូបរួមក្រោមការឃ្លាំមើលពីអង្គការ។ អ្នកដែលមានជំងឺ ខ្មែរក្រហមមិនឲ្យបរិភោគបាយ ឬបរិភោគតែបបរ។ ជួនកាលខ្មែរក្រហមបង្អត់អាហារ និងបញ្ជាឲ្យធ្វើការដាច់ដោយឡែកតែម្នាក់ឯង ក្រោមពន្លឺថ្ងៃនិងដំណក់ទឹកភ្លៀង ដែលបណ្ដាលឲ្យដួលសន្លប់ ទើបខ្មែរក្រហមបញ្ជូនទៅមន្ទីរពេទ្យ។ មនុស្សទាំងចាស់ទាំងក្មេង គ្មាននរណាម្នាក់ចង់ឈឺនោះទេ ដោយសារការលំបាក...
ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ
(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។ រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម...

