កូនពីរនាក់ស្លាប់នៅបាត់ដំបង
(ស្វាយរៀង) ៖ ម៉ី សុគន្ធ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សុគន្ធ រស់នៅជាមួយប្តីរបស់គាត់នៅស្រុកកំណើត និង មានកូនពីរនាក់។ នៅក្នុងរបបខ្មែរក្រហម សុគន្ធ រស់នៅក្នុងកងយុវនារីសហករណ៍ជាមួយនឹងនារីផ្សេងៗក្នុងភូមិ។ កូនពីរនាក់របស់គាត់ត្រូវរស់នៅកងកុមារជាមួយចាស់ៗ ជាអ្នកមើលថែ។ ចំណែកប្តី ត្រូវទៅធ្វើការជាឈ្លបយាមព្រំដែនឆ្ងាយៗពីភូមិ...
កូន១១នាក់ស្លាប់នៅបាត់ដំបង
(ស្វាយរៀង) ៖ កែវ អ៊ិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ អ៊ិន បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួន១២នាក់ ។ នៅក្នុងរបបខ្មែរក្រហមទ្រព្យសម្បត្តិ និងសត្វពាហនៈគោ ក្របីរបស់ អ៊ិន ត្រូវបានអង្គការប្រមូលទុកសម្រាប់ប្រើប្រាស់រួមក្នុងសហករណ៍។ អ៊ិន មានអាយុប្រមាណជាង៣០ឆ្នាំ ត្រូវបានខ្មែរក្រហមបង្ខំឲ្យទៅរស់នៅតាមសហករណ៍ក្នុងភូមិ។ គាត់ត្រូវធ្វើការគ្រប់បែបយ៉ាងតំាងពីការងារដើរល្បាតតាមព្រំដែន រហូតដល់ការងាររុករានព្រៃ...
ម្ដាយមីងជាខ្មែរសរ
(ក្រចេះ) ៖ សន់ សុខលាប ភេទស្រី មានអាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានកូនបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់។ នៅក្នុងរបបខ្មែរក្រហម គាត់ស្ថិតនៅក្នុងវ័យកុមារ ហើយត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតរបស់គាត់ ទៅកាន់ទីកន្លែងជាច្រើនផ្សេងៗគ្នា។ នៅក្នុងអំឡុងពេលនោះ ដោយសារតែ សុខលាប មានម្ដាយមីងជាអ្នកធ្វើការនៅក្នុងរបប លន់ នល់ ទើបអង្គការបានប្រមូលគ្រួសារជិតឆ្ងាយរបស់គាត់ទាំងអស់ដើម្បីយកទៅសម្លាប់ ប៉ុន្តែត្រូវបែកការ...
មានអ្នករបួស និងស្លាប់ជារៀងរាល់ថ្ងៃ
(ក្រចេះ) ៖ ឆាំ យ៉ាត ភេទស្រី មានអាយុ៦៩ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់រស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ អង្គការបានជម្លៀសឲ្យគាត់ឲ្យធ្វើការនៅតំបន់ ឆ្ងាយពីផ្ទះរបស់គាត់។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ គាស់គល់ឈើ ស្ទូងស្រូវ ច្រូតស្រូវ និងដាំដំឡូង។ នៅក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាច យ៉ាត បាននិយាយថា ប្រជាជនដែលរស់នៅក្នុងសហករណ៍ ឬតំបន់ជាមួយគាត់...
អង្គការកុហកខ្ញុំ
(ក្រចេះ) ៖ សាយ សុខ ភេទស្រី មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា១៥ឆ្នាំ ហើយរឿងរ៉ាវដែលគាត់ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យគាត់ធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាកគ្រប់គ្រាន់។ អង្គការបានជម្លៀសគាត់ចេញពីផ្ទះ ចាកចេញឆ្ងាយពីឪពុកម្ដាយនិងបងប្អូនរបស់គាត់ ដោយបានកុហកថា ឲ្យគាត់ទៅដេរសម្លៀកបំពាក់ ប៉ុន្តែជាក់ស្ដែងនាំគាត់ឲ្យទៅធ្វើស្រែចម្ការ ដកស្ទូងស្រូវទៅវិញ។ អង្គការបានជម្លៀសប្រជាជនចេញដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។ នៅពេលនោះ មិនមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ...
ខ្មែរក្រហមសម្លាប់មនុស្សមិនញញើតដៃ
(ក្រចេះ) ៖ នង់ សូត្រ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ បច្ចុប្បន្ននៅរស់រានមានជីវិតប្រាំបីនាក់ បាត់បង់ជីវិតពីរនាក់។ នារបបខ្មែរក្រហម សូត្រ មិនបានរស់នៅជួបជុំគ្រួសាររបស់គាត់ឡើយ។ អង្គការបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទៅរស់នៅសហករណ៍ផ្សេងៗគ្នា។ គាត់បានបន្ថែមថាជំនាន់នោះមានភាពលំបាក ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ កន្លែងស្នាក់នៅក៏មិនត្រឹមត្រូវ ពេលខ្លះគាត់ត្រូវសម្រាកនៅគំនរចំបើងក៏មាន។ សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏មិនមានសម្បូរបែបនោះដែរ។ ជារៀងរាល់ថ្ងៃ...
ប្រជាជនមូលដ្ឋាន
(ស្វាយរៀង)៖ ញ្ញាណ ឡូន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់នៅមើលថែទាំម្តាយចាស់ជរាដែលមានជំងឺវង្វេង។ ក្នុងរបបខ្មែរក្រហម ឡូន មានអាយុប្រហែល១០ ឆ្នាំ។ គាត់នៅចាំបានថា រយៈពេលពេញមួយរបបនោះអង្គការមិនបានជម្លៀសគាត់ទៅកន្លែងណានោះទេ។ គាត់ជាប្រជាជនចាស់រស់នៅស្រុកកំណើតក្នុងភូមិឃុំបច្ចុប្បន្ន។ ប្រជាជនចាស់មានស្ថានភាពរស់នៅងាយស្រួលជាងប្រជាជនថ្មី ទាំងលក្ខខណ្ឌការងារ និងរបបអាហារជាដើម។ ឡូន ដូចប្រជាជនក្នុងភូមិដទៃទៀតដែរ ត្រូវបានអង្គការប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈយកទុកប្រើប្រាស់រួមក្នុងសហករណ៍។ គាត់...
រស់ដូចជាស្លាប់
(ខេត្តកណ្តាល) ៖ ញ៉េន ញ៉ែម អាយុ ៨១ឆ្នំា រស់នៅក្នុងភូមិអន្លង់ព្រីង ឃុំដើមឫឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នាសម័យខ្មែរក្រហម ញ៉ែម មានអាយុពីចន្លោះ ២០ ទៅ ៣០ឆ្នំា គាត់ត្រូវបានអង្គការជម្លៀសចេញពីស្រុកកំណើតរបស់គាត់ ទៅកាន់ខេត្តបាត់ដំបង នៅក្នុងស្រុកភ្នំស្រុក ដែលបច្ចុប្បន្ននេះស្ថិតនៅខេត្តបន្ទាយមានជ័យ។ ញ៉ែម បានបន្តថា គាត់ត្រូវបានខ្មែរក្រហមពង្រាត់ចាកឆ្ងាយពីគ្រួសារ រួមមាន ម្តាយឪពុក...
អង្គការកុហកភូតថា នឹងលើកខ្ញុំធ្វើជាប្រធានកងធំវិញ
(កំពង់ធំ) ៖ សូ ម៉េន អាយុ ៧០ឆ្នំា រស់នៅក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងរបបសាធារណរដ្ឋខ្មែរ ម៉េន ធ្លាប់ជាទាហាននៅក្នុងរបបសាធារណរដ្ឋខ្មែរ។នៅក្នុងបានចូលបម្រើខ្លួនជាទាហ៊ាន និងធ្វើរដ្ឋប្រហារតតំាងជាមួយទាហ៊ានលន់ នល់ និងកងទ័ពអាមេរិក។ លុះចូលដល់សម័យកម្ពុជាប្រជាធិបតេយ្យ ម៉េន មានអាយុប្រហែល២៧ឆ្នំា និងត្រូវបានជម្លៀសពីភូមិទួលដំណាក់ ទៅខាងចម្ការលើក្នុងបឹងតាអោងគគីរធំ ហើយចាប់ផ្តើមរស់នៅរួម ធ្វើការរួម ហូបរួមជាសហករណ៍។ ម៉េន...
អង្គការចោទថាខ្ញុំខ្ជិល
(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បីហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។ ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះបីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក...
ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ
(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និងក្រោមដើមឈើជាដើម។ នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ...

