Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អ្នកដាំក្រកួននៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ នៅ ស៊ីម  មានអាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ គាត់​មានបងប្អូនចំនួនប្រាំពីរនាក់ ស្រីបីនាក់។ ក្នុងរបបខ្មែរក្រហម ស៊ីម រស់នៅជាមួយគ្រួសារនៅសហករណ៍កំពង់សឹង ខេត្តព្រៃវែង។ គាត់ និងប្អូនត្រូវបានអង្គការប្រើឲ្យដាំត្រកួនសម្រាប់ផ្គត់ផ្គង់សហករណ៍រោងបាយ​។ គាត់ត្រូវក្រោកពីព្រឹកដើម្បីធ្វើដំណើរជាមួយ​ប្អូនពីកន្លែងស្នាក់នៅដើម្បីទៅដល់មាត់ច្រាំងទន្លេ ដើម្បីដាំត្រកួន​។ គាត់ និងប្អូនក៏ត្រូវរែកទឹកពីទន្លេ ដែលមានច្រាំងចោទខ្លាំងដើម្បីស្រោចត្រកួនផងដែរ។ គាត់បន្តថា គាត់ និងប្អូនត្រូវធ្វើការងារធ្ងន់...

កងភ្ជួរសម័យខ្មែរក្រហម

(ព្រៃវែង)៖ មាស ឡេង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ គាត់បានរៀបការនៅសម័យសង្គម​រាស្រ្តនិយម និងមានកូនប្រាំនាក់ ស្រីបីនាក់។ ក្នុងរបបខ្មែរក្រហម ឡេង រស់នៅភូមិសង្គ្រោះដែលជាភូមិកំណើតរបស់គាត់​។ គាត់ត្រូវបានអង្គការប្រើឲ្យយាមឃ្លាំងពោត។ ទោះបីគាត់ជាអ្នកយាមក៏មិនអាចយកពោតនោះហូបបានដែរ ព្រោះអង្គការបានកំណត់ថា ប្រសិនបើយកត្រូវជាប់ឈ្មោះ​ថា ជាអ្នកលួច អង្គការដឹងនឹងត្រូវយកទៅសម្លាប់ចោល។ ក្រោយមកខ្មែរក្រហមបានផ្លាស់ ឡេង ឲ្យទៅធ្វើស្រែបាំ្រងនៅសហករណ៍ស្វាយភ្លោះ។...

របបខ្មែរក្រហមជារបបឃោរឃៅ

(ព្រៃវែង)៖ ឌុក យោន មានអាយុ៧១ឆ្នាំ មានមុខ​របរ​ជាកសិករ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់មានកូនចំនួន១១នាក់។ នៅក្នុងរបប លន់ នល់ យោន បានឃើញក្នុងភូមិមាន​សង្គ្រាម និងការទម្លាក់គ្រាប់បែក។ យោន ប្តី និងកូន មិនសូវ​បានស្នាក់នៅផ្ទះទេពិសេសនៅពេលយប់ គឺត្រូវរត់គេចទៅពួននៅតាមវាលស្រែ និងក្នុងព្រៃ​។ យោន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់​បានរៀបការនៅមុនឆ្នាំ១៩៧៥...

ទាហាន​ខ្មែរក្រហមសម្លាប់​ប្តីខ្ញុំដោយសារតែជាអតីតទាហាន លន់​ នល់

(ព្រៃវែង) ៖ សុខ សាវ៉ាន់ មានអាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ គាត់បានរៀបការនៅសម័យ លន់ នល់ និងមានកូនម្នាក់។ សាវ៉ាន់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅស្រុកកំណើត ប៉ុន្តែមិនអាចរស់នៅជួបជុំគ្នាបានទេ។ បងប្អូន របស់សាវ៉ាន់ ទៅធ្វើការក្នុងកងចល័តឆ្ងាយៗពីភូមិ ចំណែកម្តាយ និងយាយត្រូវ​ធ្វើការនៅសហរកណ៍រោងបាយ។ ប្តីរបស់គាត់​ត្រូវបានសម្លាប់ នៅពេលខ្មែរក្រហមឡើងកាន់អំណាច​ដំបូង ដែលសារតែប្តីជាអតីតទាហានសម័យ​លន់ នល់។...

គ្រូ​បង្រៀនកុមារក្នុងរបបខ្មែក្រហម

(ព្រៃវែង)៖ ឈឹម ស៊ីដ្ឋា មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ គាត់បានឈប់រៀននៅឆ្នាំ១៩៧៣ ក្នុងរបប​លន់ នល់ ព្រោះប្រទេសជាតិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់ត្រូវរត់គេចជាមួយឪពុកម្តាយទៅរស់នៅ​តាមព្រៃ និងវាលស្រែ។ ស៊ីដ្ឋា មានបងប្អូនប្រាំនាក់ ស្រីបួន​។ បងម្នាក់របស់គាត់បានស្លាប់ដោយសារមានជំងឺគ្មានថ្នាំព្យាបាលត្រឹមត្រូវពេលធ្វើជាកងចល័តទៅជីកទំនប់ឆ្ងាយពីភូមិ។ ក្នុងរបបខ្មែរក្រហម ស៊ីដ្ឋា មានអាយុប្រមាណជា១៥ឆ្នាំ។ គាត់រស់នៅភូមិកំណើតបច្ចុប្បន្ន...

ឪពុក និងប្អូនពីរនាក់ស្លាប់ដោយអង្គការចោទថាមិនស្មោះត្រង់

(ព្រៃវែង)៖ សុខ រឹម មានអាយុ៧៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ នៅសម័យ លន់ នល់ រឹម បានរៀបការ និងសម្រាល​បានកូនមួយ។ គាត់ និងគ្រួសាររស់នៅភូមិសង្គ្រោះ ការរស់នៅមានការលំបាកព្រោះប្រទេសជាតិនៅពេលនោះមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ប៉ុន្តែគ្រួសារគាត់អាចរស់នៅជួបជុំ​គ្នាបាន។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងប្រទេស រឹម និងគ្រួសារត្រូវរស់នៅផ្សេងពីគ្នា។ គាត់...

ការរៀបការនៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ ហោ ចាន់ មានអាយុ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ នៅក្នុងរបបខ្មែរក្រហម ចាន់ មានអាយុប្រមាណជា១៧ឆ្នាំ។ គាត់ត្រូវបានអង្គការបំបែកឲ្យរស់នៅឆ្ងាយពីឪពុក​ម្តាយ ដោយត្រូវទៅធ្វើទាហានប្រចាំការនៅឆ្ងាយពីភូមិ​។ ចំណែកបងប្អូន និងឪពុកម្តាយរបស់ចាន់ត្រូវរស់នៅផ្សេង​ៗគ្នានៅភូមិកំណើត។ បន្ទាប់ពីធ្វើទាហានបានមួយឆ្នាំ ចាន់ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យមកស្រុកកំណើតវិញ និងឲ្យរៀបការ។ គាត់បន្តថា ពិធីរៀបការខ្មែរក្រហមជាអ្នករៀបចំ មានចំនួន២០គូ។ ពិធី...

កូនស្លាប់ព្រោះជីវភាពខ្វះខាត

(ក្រចេះ) ៖ ណុប សាម៉ី ភេទស្រី មានអាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់​នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាម៉ី មានកូនប្រាំបីនាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែប្រាំនាក់នោះទេ។ គាត់បានប្រាប់ថា កូនរបស់គាត់ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត គាត់រវល់តែចេញធ្វើការរកប្រាក់ មិនបាននៅមើលថែកូនបានដិតដល់ទើបបណ្ដាលឲ្យកូនរបស់គាត់ខ្វះជីវជាតិមានជំងឺរហូតដល់បាត់បង់ជីវិត។ ចំណែកកូនម្នាក់ទៀត ស្លាប់ដោយសារតែស្លាក់ទឹកបបរ និងម្នាក់ទៀតស្លាប់ដោយសារតែកើតពិស ហើយគាត់មិនបានមើលថែដិតដល់ ព្រមទាំងមិនមានថ្នាំសម្រាប់ព្យាបាលថែមទៀតផង។ គាត់បាននិយាយថា មិនមានរបបណាដែលប្រជាជនរងភាពវេទនា និងឃោរឃៅដូចជារបបខ្មែរក្រហមឡើយ។...

អ្នកជំងឺត្រូវបានសម្លាប់ដោយសារឈឺយូរពេក

(ស្វាយរៀង) ៖ ប្រាក់ យិន មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិទួលជ័រ ឃុំត្រពាំង​ស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម យិន មានអាយុប្រមាណ១៨ឆ្នាំ។ គាត់ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងចល័តជាមួយ​យុវ​នារីដទៃនៅស្រុកកំណើតដោយត្រូវធ្វើការជាកងចល័តធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ។ យិន ត្រូវធ្វើការពីម៉ោងប្រាំមួយព្រឹក រហូតដល់ប្រាំល្ងាច និងមានថ្ងៃខ្លះត្រូវបន្តធ្វើពីម៉ោងប្រាំមួយរហូតដល់ម៉ោងដប់យប់។ ដោយសារតែគាត់មានជំងឺខ្វាក់​មាន់គាត់មានការលំបាកក្នុងការធ្វើដំណើរពេលយប់ហើយមានថ្ងៃខ្លះ​គាត់បានដើរដួល។​ នៅថ្ងៃមួយនៅសហករណ៍ទួល​ជ័រ យិន ​មានជំងឺក្តៅខ្លួនខ្លាំងមិនអាចទៅធ្វើការបានត្រូវអង្គការបញ្ជូនទៅសម្រាក​ពេទ្យ។...

ម្តាយនិងប្អូនៗត្រូវបានអង្គការសម្លាប់

(ស្វាយរៀង)៖ ម៉ៅ សាគុន មានអាយុ៥៩ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារ​ ដែលមានបងប្អូនប្រាំមួយនាក់។ ក្នុងរបបខ្មែរក្រហម សាគុន មានអាយុប្រមាណ១៣ឆ្នាំ ជាវ័យមួយត្រូវទទួលការសិក្សាអប់រំ ប៉ុន្តែផ្ទុយទៅវិញ​គាត់មិនមានឱកាសទៅសាលារៀន។ គាត់ត្រូវជួយធ្វើការ​ងារ​​​ចាស់ៗក្នុងកងកុមារ ព្រមទាំងធ្វើការងារផ្សេងៗទៀតដូចជាមនុស្សពេញវ័យដែរដូចជា ជីកទំនប់ លើកភ្លឺស្រែ និងប្រឡាយឆ្ងាយៗពីកន្លែងគាត់ស្នាក់នៅ។ សាគុន បងប្អូន...

ជាងដំដែកសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ដួង ធឹម មានអាយុ៨៦ឆ្នាំ ជាកសិករ រស់នៅ​ ភូមិត្រពាំងស្គន់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ ក្នុងរបប លន់ នល់ ធឹម ប្រកបរបបជាជាងដំដែកធ្វើកាំបិត និងពូថៅ។ ក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតខេត្តស្វាយរៀង ទៅតំបន់អ្នកលឿង​ខេត្តព្រៃវែង។ ធឹម បាន​រៀបរាប់​ថា ការជម្លៀសគាត់ និងប្រជាជនដទៃទៀតនៅពេលនោះ​គឺក្នុងគោលបំណងដើម្បី​សម្លាប់ចោលទាំងអស់ គ្រាន់តែមិនទាន់មានឱកាសហើយរបប​ខ្មែរក្រហមក៏បានដួលរលំមុនទៅ។ ពេលទៅដល់អ្នកលឿងត្រើយខាងកើត...

Solverwp- WordPress Theme and Plugin