កងសែងអ្នករបួស ក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ យ៉ង សារេន ភេទស្រី មានអាយុ៦៦ឆ្នាំ មានទីលំនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សារេន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីខេត្តក្រចេះទៅតំបន់ស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សារេន មិនបានរស់នៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់ឡើយ ព្រោះគាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ នៅពេលដែលគាត់ធ្វើការនៅក្នុងសហករណ៍ អង្គការបានប្រើឲ្យគាត់ជីកទំនប់ និងរែកដី ដើម្បីធ្វើជាប្រឡាយទឹកសម្រាប់ទុកផ្គត់ផ្គង់ផលដំណាំ និងស្រូវ។ គាត់បានបន្ថែមថា នៅក្នុងរបបនោះមិនមានប្រជាជនណាម្នាក់ហ៊ានតវ៉ានឹងបញ្ជារបស់អង្គការឡើយ។ អង្គការបញ្ជាឲ្យធ្វើអ្វីគឺត្រូវតែធ្វើនោះ មិនអាចប្រកែកបាន។...
ហាត់ទាហាន តែមិនបានធ្វើទាហាន
(ក្រចេះ) ៖ អ៊ឹម ប៊ុននឿន ភេទប្រុស មានអាយុ៦២ឆ្នាំ មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនទីបួន។ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ដោយសារតែគាត់មានអាយុតិចប្រហែលជា១៤ឆ្នាំ ទើបអង្គការឲ្យគាត់ទៅឃ្វាលក្របីជាមួយកុមារដទៃទៀត។ បន្ទាប់ពីនោះមកអង្គការបានបញ្ជូនគាត់ទៅតំបន់បុសផល។ នៅពេលទៅដល់ទីនោះ គាត់មានអាយុ១៥ឆ្នាំ អង្គការបានឲ្យគាត់ត្រៀមខ្លួនធ្វើទាហាន និងយល់ពីច្បាប់សង្រ្គាមដើម្បីត្រៀមខ្លួនចូលបម្រើការក្នុងកងយោធា។ ប៉ុន្តែជាក់ស្ដែង នឿន មិនបានចូលបម្រើការងារជាទាហានឡើយ។ អង្គការបានជម្លៀសគាត់ចេញពីតំបន់បុសផល ឲ្យទៅធ្វើការងារកសិកម្ម និងការងារផ្សេងៗទៀតនៅឯខេត្តក្រចេះវិញ។...
អង្គការចោទប្ដីខ្ញុំថាជាខ្មាំង
(ក្រចេះ) ៖ ម៉ក់ ឡាញ់ ភេទស្រី មានអាយុ៨៣ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា៤០ឆ្នាំ។ ឡាញ់ បានរៀបរាប់ប្រាប់អំពីដំណើររឿងរបស់គាត់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីលំនៅដ្ឋាននៅឆ្នាំ១៩៧៣ ទៅរស់នៅក្នុងព្រៃ។ ផ្ទះរបស់គាត់ត្រូវបានខ្មែរក្រហមដុតបំផ្លាញគ្មានសល់។ គាត់រស់នៅក្នុងព្រៃប្រមាណជាពីរឆ្នាំ អង្គការបានជម្លៀសគាត់ទៅនៅស្រុកសំបូរ។ គាត់បែកបាក់គ្រួសាររបស់គាត់ កូនរបស់គាត់ត្រូវបានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីចំនួនកូនរបស់គាត់ដែលស្លាប់ឡើយ។ ស្វាមីរបស់ ឡាញ់ ត្រូវបានខ្មែរក្រហមវាយសម្លាប់ចោល នៅតំបន់កោះសម នៅជិតគ្នានឹងស្រុកសំបូរនោះដែរ...
ការរៀបការនៅសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ អ៊ុក សាវ៉ុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវ៉ុន ជាកូនទីបីក្នុងចំណោមបងប្អូនប្រាំនាក់។ ប្អូនថ្លៃពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីតទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ភ្លាមៗពេលខ្មែរក្រហមចូលកាន់កាប់ខេត្តស្វាយរៀង។ សាវ៉ុន មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនដល់ថ្នាក់ទីដប់...
សាច់ញាតិស្លាប់ដោយសារជាទាហាន លន់ នល់
(ស្វាយរៀង) ៖ គង់ សារិន មានអាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារិន មានបងប្អូនពីរនាក់ គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកបានស្លាប់ដោយសារជំងឺក្នុងរបប លន់ នល់ និងពូបានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែជាអតីតទាហាន។ សារិន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជានៅអំឡុងពេលសម្ភាសន៍កាលពីឆ្នាំ២០២១ ថា ពេលដែលខ្មែរក្រហមទទួលបានជ័យជំនះលើរបប លន់ នល់ ខ្មែរក្រហមបានចាប់ផ្តើមបោសសម្អាតមុនគេគឺក្រុមទាហានពីរបបមុន។ ពូរបស់គាត់ស្ថិតក្នុងចំណោមការបោសសម្អាតនៅតាមភូមិនាពេលនោះ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមបង្ខំឲ្យយកទ្រព្យសម្បត្តិទំាងអស់មកទុកក្នុងសហករណ៍...
អ្នកបររទេះគោដឹកស្រូវសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ សៅ ហាក់ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនបួននាក់គាត់ជាកូនបង។ ឪពុកឈ្មោះ សៅ ម៉ាក់ ជាអតីតកងជីវពលរបប លន់ នល់ រស់នៅភ្នំពេញត្រូវបានសម្លាប់ នៅពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅរបបខ្មែរក្រហម ហាក់ រស់នៅស្រុកកំណើតជាមួយប្អូន...
ចានតូចបានបបរតិច
(ក្រចេះ) ៖ ម៉ា ឆុន ភេទស្រី មានអាយុ៦៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា ១៩ឆ្នាំ។ គាត់ចាំបានថានៅពេលនោះ អង្គការបានឲ្យគាត់ជីកប្រឡាយ និងលើកទំនប់ ព្រោះពេលនោះគាត់ជាកងយុវនារីឈានមុខ។ ឆុន បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ពិតជាលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវធ្វើការសឹងតែគ្មានពេលសម្រាក គាត់បានខំរែកដីរហូតដល់ជាំស្មា ដោយសារខ្លាចអង្គការបង្អត់អាហារ។ អង្គការតម្រូវឲ្យក្រោកតាំងពីម៉ោងបីភ្លឺ ហើយត្រូវទៅដល់កន្លែងតម្រង់ជួរចាំនៅម៉ោងប្រាំព្រឹក និងចាប់ផ្តើមធ្វើការនៅម៉ោងប្រាំមួយព្រឹក។...
ម្តាយ បងប្អូន និងប្តីស្លាប់សម័យខ្មែរក្រហម
(ស្វាយរៀង) ៖ អុិន ឆែ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំពីរនាក់ បាត់ខ្លួនក្នុងរបបខ្មែរក្រហមចំនួនបីនាក់។ ក្នុងរបប លន់ នល់ ឆែ បានរៀបការ និងមានកូនស្រីម្នាក់។ គាត់រស់នៅជួបជុំគ្នានៅស្រុកកំណើត ភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក។ ក្នុងរបបខ្មែរក្រហម ដំបូងគាត់អាចរស់នៅជួបជុំគ្នា។ រំលងបាន១ខែអង្គការបានបំបែកគាត់...
អង្គការបានចោទថា អង្គភាពខ្ញុំលាក់ខ្មាំង
(តាកែវ) ៖ នង ងាន់ ភេទប្រុស មានអាយុ៨២ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលខ្មែរក្រហមចូលមកកាន់កាប់ប្រទេសកម្ពុជា អង្គការបានបែងចែកប្រជាជនទាំងអស់ជាសហករណ៍។ ងាន់ បាននិយាយថា អង្គការបានបំបែកកុមារតូចៗ ទៅដាក់មួយអង្គភាពផ្សេងពីកុមារធំៗ។ អង្គការបានបែងចែកកុមារធំៗជាបួនអង្គភាព។ នៅក្នុងរបបខ្មែរក្រហម ងាន់ មានតួនាទីជាប្រធានអង្គភាពកុមារ។ នៅពេលដែលរដូវជិតប្រមូលផលស្រូវ អង្គការបានចាប់បញ្ជូនអង្គភាពកុមារឲ្យទៅការពារស្រូវ ព្រោះខ្លាចមានសត្វកណ្ដុរ និងសត្វផ្សេងទៀត កាត់បំផ្លាញស្រូវ។ នៅពេលដែលកងទ័ពវៀតណាមចូលមកកាន់ប្រទេសកម្ពុជា...
បងប្រុសនិងសាច់ញាតិពីរនាក់បានស្លាប់
(ស្វាយរៀង) ៖ រាម សុខា មានអាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សុខាមានបងប្អូនប្រាំនាក់គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកសុខាបានស្លាប់តាំងពីគាត់មិនទាន់ដឹងក្តីក្នុងសម័យសង្គមរាស្រ្តនិយមដោយសារតែជំងឺ។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្រុសបង្កើតម្នាក់ និងសាច់ញាតិផ្សេងទៀតចំនួនពីរនាក់ដែលត្រូវបាននាំយកទៅបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ក្នុងរបប លន់ នល់ សុខា មិនបានទៅសាលារៀនដិតដល់ទេ ព្រោះត្រូវរត់តាមម្តាយ និងបងៗដោយសារនៅស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ មានការទម្លាក់គ្រាប់បែកលើផ្ទះប្រជាជន សាលារៀន មន្ទីរពេទ្យ...
អតីតទាហាន លន់ នល់ នៅរស់រានមានជីវិត
(ស្វាយរៀង) ៖ រាម សាវុត អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារុត មានបងប្អូនចំនួនប្រាំនាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ សារុត រៀនបានត្រឹមថ្នាក់ទី១០ ក្នុងរបបសង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្អូនចំនួន៣នាក់ ដែលជាអតីតទាហានសម័យ លន់ នល់។ ឆ្នាំ១៩៧២ ដោយសារឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក សាវុត បានសម្រេចចិត្តចូលបម្រើការងារជាទាហាន លន់...

