Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

មានអ្នករបួស និង​ស្លាប់ជារៀងរាល់ថ្ងៃ

(ក្រចេះ) ៖ ឆាំ យ៉ាត ភេទស្រី មានអាយុ៦៩ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់រស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ អង្គការបានជម្លៀសឲ្យគាត់ឲ្យធ្វើការនៅតំបន់    ឆ្ងាយ​ពីផ្ទះរបស់គាត់។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ គាស់គល់ឈើ ស្ទូងស្រូវ ច្រូតស្រូវ និងដាំដំឡូង។ នៅក្នុង​អំឡុងពេលដែលខ្មែរក្រហមកាន់អំណាច យ៉ាត បាននិយាយថា ប្រជាជនដែលរស់នៅក្នុងសហករណ៍ ឬតំបន់ជាមួយគាត់...

អង្គការកុហកខ្ញុំ

(ក្រចេះ) ៖ សាយ សុខ ភេទស្រី មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុង​របបខ្មែរក្រហម គាត់មានអាយុប្រហែលជា១៥ឆ្នាំ ហើយរឿងរ៉ាវដែលគាត់ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យគាត់ធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាកគ្រប់គ្រាន់។ អង្គការបានជម្លៀសគាត់ចេញពីផ្ទះ ចាកចេញឆ្ងាយពីឪពុកម្ដាយនិងបងប្អូនរបស់គាត់ ដោយបានកុហកថា ឲ្យគាត់ទៅដេរសម្លៀកបំពាក់ ប៉ុន្តែជាក់ស្ដែងនាំគាត់ឲ្យទៅធ្វើស្រែចម្ការ​ ដកស្ទូងស្រូវទៅវិញ។ អង្គការបានជម្លៀសប្រជាជនចេញដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។ នៅពេលនោះ មិនមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ​...

ខ្មែរក្រហមសម្លាប់មនុស្សមិនញញើតដៃ

(ក្រចេះ) ៖ នង់ សូត្រ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ បច្ចុប្បន្ននៅរស់រានមានជីវិតប្រាំបីនាក់ បាត់បង់ជីវិតពីរនាក់។ នារបបខ្មែរក្រហម សូត្រ មិនបានរស់នៅជួបជុំគ្រួសាររបស់គាត់ឡើយ។ អង្គការបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទៅរស់នៅសហករណ៍ផ្សេងៗគ្នា។ គាត់បានបន្ថែមថាជំនាន់នោះមានភាពលំបាក ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ កន្លែងស្នាក់នៅក៏មិនត្រឹមត្រូវ ពេលខ្លះគាត់ត្រូវសម្រាកនៅគំនរចំបើងក៏មាន។ សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏មិនមានសម្បូរបែបនោះដែរ។ ជារៀងរាល់ថ្ងៃ...

ប្រជាជនមូលដ្ឋាន

(ស្វាយរៀង)៖ ញ្ញាណ ឡូន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់​នៅមើលថែទាំម្តាយចាស់ជរាដែលមានជំងឺវង្វេង។​ ក្នុងរបបខ្មែរក្រហម ឡូន មានអាយុប្រហែល១០ ឆ្នាំ។ គាត់នៅចាំបានថា រយៈពេលពេញមួយរបបនោះអង្គការ​មិនបានជម្លៀស​គាត់ទៅកន្លែងណានោះទេ។ គាត់ជាប្រជាជនចាស់រស់នៅស្រុកកំណើតក្នុងភូមិឃុំបច្ចុប្បន្ន។ ប្រជាជនចាស់​​មានស្ថានភាពរស់នៅងាយស្រួលជាងប្រជាជនថ្មី ទាំងលក្ខខណ្ឌការងារ និងរបបអាហារជាដើម។ ឡូន ដូចប្រជាជនក្នុងភូមិដទៃទៀតដែរ ត្រូវ​បានអង្គការប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈយកទុកប្រើប្រាស់រួមក្នុងសហករណ៍។ គាត់...

រស់ដូចជាស្លាប់

(ខេត្តកណ្តាល) ៖ ញ៉េន ញ៉ែម អាយុ ៨១ឆ្នំា រស់នៅក្នុងភូមិអន្លង់ព្រីង ឃុំដើមឫឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នាសម័យខ្មែរក្រហម ញ៉ែម មានអាយុពីចន្លោះ ២០ ទៅ ៣០ឆ្នំា គាត់ត្រូវបានអង្គការជម្លៀសចេញពីស្រុកកំណើតរបស់គាត់ ទៅកាន់ខេត្តបាត់ដំបង នៅក្នុងស្រុកភ្នំស្រុក ដែលបច្ចុប្បន្ននេះស្ថិតនៅខេត្តបន្ទាយមានជ័យ។ ញ៉ែម បានបន្តថា គាត់ត្រូវបានខ្មែរក្រហមពង្រាត់ចាកឆ្ងាយពីគ្រួសារ រួមមាន ម្តាយឪពុក...

អង្គការកុហកភូតថា នឹងលើកខ្ញុំធ្វើជាប្រធានកងធំវិញ

(កំពង់ធំ) ៖ សូ ម៉េន អាយុ ៧០ឆ្នំា រស់នៅក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងរបបសាធារណរដ្ឋខ្មែរ ម៉េន ធ្លាប់ជាទាហាន​នៅក្នុង​របបសាធារណរដ្ឋខ្មែរ។​នៅក្នុង​បានចូលបម្រើខ្លួនជាទាហ៊ាន និងធ្វើរដ្ឋប្រហារតតំាងជាមួយទាហ៊ានលន់ នល់ និងកងទ័ពអាមេរិក។ លុះចូលដល់សម័យកម្ពុជាប្រជាធិបតេយ្យ ម៉េន មានអាយុប្រហែល២៧ឆ្នំា និងត្រូវបានជម្លៀសពីភូមិទួលដំណាក់ ទៅខាងចម្ការលើក្នុងបឹងតាអោងគគីរធំ ហើយចាប់ផ្តើមរស់នៅរួម ធ្វើការរួម ហូបរួមជាសហករណ៍។ ម៉េន...

អង្គការចោទថាខ្ញុំខ្ជិល

(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា​ នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បី​ហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។ ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះ​បីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក...

ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ

(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និង​ក្រោមដើមឈើជាដើម។ នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ...

ភូមិរបស់ខ្ញុំមានប្រជាជនស្លាប់តែបីនាក់ប៉ុណ្ណោះនៅក្នុងរបបខ្មែរក្រហម

(ព្រះវិហារ) ៖ រឿង ខាន់ មានអាយុ ៦៣ឆ្នាំ ជាជនជាតិដើមភាគតិចកួយ មានស្រុកកំណើតស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ខាន់ ជាស្រ្តីមេម៉ាយ និងមានកូនម្នាក់។ នៅក្នុងសម័យខ្មែរក្រហម ខាន់ មានអាយុប្រហែល ១០ឆ្នាំជាងប៉ុណ្ណោះ។ ខាន់ មិនត្រូវបានជម្លៀសចេញពីស្រុកកំណើតឡើយ។ គាត់រស់នៅក្នុងភូមិប្រមេរតាំងពីសម័យដូនតា រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់ចាកចេញពីភូមិសម្បីតែមួយជំហានណាឡើយ។ ខាន់ បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមថា...

ទៅធ្វើការចោលកូនព្រោះខ្លាចខ្មែរក្រហមសម្លាប់

(កំពង់ឆ្នាំង) ៖ ស្រី ញ៉ឹប អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ញ៉ឹប គឺជា​ប្រជាជនមូលដ្ឋាន និង​​មិនត្រូវបានឲ្យទៅណាឆ្ងាយពីឃុំជៀបឡើយ បើទោះជាត្រូវ​ផ្លាស់ទី​ទៅធ្វើការតាមទីកន្លែងនានាក៏ដោយ។ ប៉ុន្តែ​​គាត់នៅតែ​ត្រូវឃ្លាតឆ្ងាយពីកូន​ៗរបស់គាត់ នៅពេលដែលអង្គការឲ្យគាត់​​ទៅធ្វើការនៅឆ្ងាយ។ កូនៗរបស់គាត់ត្រូវផ្ញើនៅ​ជាមួយជីដូន​ចាស់​ៗ​ឲ្យមើលថែ។ ញ៉ឹបបាននិយាយថា៖ «ពិបាកណាស់ដែលត្រូវទៅធ្វើការងារចោលកូនៗ ដែលនៅតូច។ កូនយំតាម ហើយហូបមិនឆ្អែត តែបើយើងមិនធ្វើតាម​ទេ​នឹងត្រូវគេយកទៅ​ម្លាប់ ដូច្នេះ​​​​ ត្រូវតែធ្វើតាមបញ្ជារបស់អង្គការ»។​  ចំណែកប្ដី​របស់គាត់​​​ក៏ត្រូវទៅធ្វើការឆ្ងាយពីគាត់​។ ញ៉ឹប...

ទាហានខ្មែរក្រហមបាញ់សម្លាប់កូនខ្ញុំក្នុងស្រែពេលកំពុងច្រូតស្រូវ

(កំពង់ឆ្នាំង) ៖ ឈឹម សាវ មានអាយុ ៨១ ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សាវ កំពុងរស់​នៅ​ទីកន្លែងដដែល។ សាវ បានរៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហមថា មុនពេលរបបនេះចូលមក សាវ បាន​​​រៀបការមានគ្រួសារ និងមានកូន ៦នាក់។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...

Solverwp- WordPress Theme and Plugin