ជំនួយការពេទ្យឃើញគេដឹកមនុស្សជាច្រើនយកទៅសម្លាប់
(កំពង់ឆ្នាំង) ៖ ជុំ គីម អាយុ ៥៨ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គីម កំពុងរស់នៅភូមិឃុំដដែល។ គីម បានររៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហម។ នៅរបបខ្មែក្រហម គីម មានអាយុប្រហែលជាង១២ឆ្នាំ។ គ្រួសាររបស់ គីម ជាប្រជាជនមូលដ្ឋានដែលរស់នៅភូមិឃុំខាងលើ។ ពេលដែលរបបខ្មែរក្រហមចូលមកដំបូងឡើយ គីម បានរស់នៅជុំគ្រួសារ...
ឃើញអស់ហើយនូវរូបភាពសាហាវព្រៃផ្សៃ
ព្រៃវែង ៖ ឌុច ចាន់រី មានអាយុ៥៩ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រសាំងចារ ឃុំសេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប៉ុន្តែសព្វថ្ងៃនេះ ចាន់រី បានប្ដូរមករស់នៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែងដែលជាស្រុកកំណើតខាងប្ដី។ ប្ដីរបស់គាត់បានទទួលមរណភាព ១៩ឆ្នាំមកហើយ គាត់គឺជាស្រ្ដីមេម៉ាយ មានកូន៤នាក់។ នៅក្នុងសម័យខ្មែរក្រហម ចាន់រី មានអាយុប្រហែល១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរឿងរ៉ាវដែលបានកើតឡើង វាហាក់ដូចជានៅថ្មីៗនៅឡើយសម្រាប់គាត់។ ចាន់រី...
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់ពេលឃើញកំណរសាកសព
កំពង់ឆ្នាំង ៖ «…ឃើញតែខ្មោចងាប់…តាមតែផ្លូវហ្នឹង រថក្រោះដេញពឹពៗៗ ចេះតែដេញ ចេះតែរត់ទៅ…» ស្រ្ដីរស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់របស់ខ្លួននៅពេលឃើញកំណរគរសាកសពមនុស្សដែលបានស្លាប់បាត់បង់ជីវិត អំឡុងកងទ័ពវៀតណាមមករំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម។ ទឹម ផាន់ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលត្រូវបានគេស្គាល់ថាជារបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ។ បច្ចុប្បន្ន គាត់មានមុខរបរជាកសិករ នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់រៀបរាប់ពីដំណើរជម្លៀសខ្លួនទៅជាច្រើនភូមិ និងស្រុក ដើម្បីគេចពីគ្រាប់កាំភ្លើង និងយន្តហោះទម្លាក់គ្រាប់បែក។ ផាន់ វ័យ...
ស្រឡាញ់ចប និង បង្គីខ្លាំងណាស់
(សៀមរាប) ៖ ឈឺន ហឿយ មានអាយុ៦៣ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧៥ ហឿយ មានអាយុ១៥ឆ្នាំ និងបានធ្វើការនៅក្នុងកងទ័ពចល័ត។ ការហូបចុកវិញគឺពេលខ្លះមានអាហារ និងពេលខ្លះមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ នៅពេល ហឿយ ឃ្លានម្តងៗ គាត់បានយកកំពីងចេកមកបរិភោគដើម្បីបំពេញក្រពះ។ សម្រាប់ការងារពលកម្ម ហឿយ ត្រូវរែកដីដើម្បីលើកទំនប់ដែលសព្វថ្ងៃស្គាល់ថាទំនប់ក្រពើប្រាំ។ ទាហានខ្មែរក្រហមបានវាស់ដីឲ្យម្នាក់៣ម៉ែត្រ៤ជ្រុងក្នុងមួយថ្ងៃ។ បើសិនជានរណាម្នាក់មិនរែកដីអស់ នឹងមិនត្រូវបានសម្រាកនោះទេ។...
ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស
ក្រចេះ ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តក្រចេះបានប្រាប់អំពីការចងចាំមួយដែលខ្លួនចាំមិនភ្លេចថា ព្រឹកឡើងឃើញសាកសពអណ្ដែត ចំនួនមួយឬពីរសាកសព អំឡុងឆ្នាំ ១៩៧៨។ លាន គឹមហេន មានអាយុ ៧២ឆ្នាំ រស់នៅភូមិដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ កាលពីសម័យខ្មែរក្រហម គឹមហេន មានអាយុប្រហែល ៣០ឆ្នាំ និងទើបតែសម្រាលកូនទី ៤ របស់ខ្លួន ដូច្នេះខ្មែរក្រហមបានប្រើឲ្យនៅចាំសំនាប និងត្បាញក្រមា និងភួយនៅវិហារចាម...
ជីវិតរបស់ សួន សិ នៅក្នុងរបបខ្មែរក្រហម
(សៀមរាប) ៖ សួន សិ មានអាយុ៦១ឆ្នាំ រស់នៅក្នុងភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សិ មានបងប្អូនទាំងអស់ប្រាំបីនាក់ ប៉ុន្ដែបួននាក់ត្រូវបានបាត់ជីវិត។ នៅក្នុងឆ្នាំ១៩៧០ សិ និងសមាជិកគ្រួសារផ្សេងទៀតបានជម្លៀសចេញទៅ តំបន់ភ្នំគូលែនព្រោះមានការទម្លាក់គ្រាប់បែកច្រើនពេក។ សិ បានរៀបរាប់ថា ប្រជាជនមួយចំនួនបានស្លាប់និងរបួសដោយសារតែរត់គេចពីគ្រាប់ផ្លោងមិនទាន់។ សិ ជាប្រជានជនចាស់នៅក្នុងរបបខ្មែរក្រហម។ គាត់ ត្រូវបានអង្គការចាត់ឲ្យទៅនៅក្នុងកងនារីនៅឯស្រុកដំដែក។ ការងាររបស់ សិ...
ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ ពេលដែលខ្មែរក្រហមបានចូលមកកាន់អំណាច ឡោម លឹម មានអាយុ១៨ឆ្នាំ។ លឹម មានភាពលំបាកខ្លាំងចាប់តាំងពីមុនពេលខ្មែរក្រហមបានវាយចូលទីក្រុងភ្នំពេញទៀត។ ដោយសារតែមានសង្គ្រាមនៅក្នុងស្រុកជីវភាពរបស់ លឹម ត្រូវទទួលរងការប៉ះទង្គិចខ្លាំង ។ ខ្មែរក្រហមបានប្រើឲ្យលើកដីនៅក្នុងការដ្ឋានដោយធ្វើការគ្មានពេលឈប់សម្រាក។ នៅម៉ោង៦ព្រឹក លឹម ចាប់ផ្ដើមធ្វើការរហូតដល់ម៉ោង១១ថ្ងៃ ហើយបន្តរហូតទៅដល់ម៉ោង៥ល្ងាច។ ការងារលើកដី គឺខ្មែរក្រហមបានវាស់ជាម៉ែត្រសម្រាប់ប្រជាជនម្នាក់ៗ។ មនុស្សប្រុស និង ស្រីត្រូវរែកដី ធ្វើស្រែចម្ការ ធ្វើម្ហូប ដូចគ្នាទាំងអស់។...
ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ ស្រឹមបៀត មានអាយុ៦២ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិប្រាសាទ ឃុំប្រសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ស្រឹម បៀត មិនបានចូលរៀននោះទេ ហើយមានមុខរបរជាអ្នកធ្វើស្រែចម្ការ។ នៅក្នុងសម័យខ្មែរក្រហម ស្រឹម បៀត មានម្ដាយធ្លាក់ខ្លួនឈឺ ប៉ុន្តែគាត់មិនហ៊ានប្រាប់ឲ្យនរណាដឹងនោះទេ។ ម្តាយរបស់ ស្រឹម បៀត សុខចិត្តគេងឈឺនៅក្នុងផ្ទះរហូតដល់ស្លាប់។ នៅពេលនោះ ស្រឹម បៀត មិនបាននៅជាមួយម្ដាយរបស់ខ្លួននោះទេដោយសារតែគាត់នៅក្នុងជំរំកងចល័ត។...
ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ លុំ ឡូន មានអាយុ៦២ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ឡូន មានបងប្អូន៣នាក់ ប៉ុន្តែម្នាក់បានស្លាប់ដោយសារតែជំងឺ។ គាត់មានកូនទាំងអស់៥នាក់ ប៉ុន្តែជាអកុសល កូនរបស់គាត់៣នាក់ទៀតត្រូវបានស្លាប់ដោយសារមេរោគរាគរូស។ នៅក្នុងឆ្នាំ១៩៧០ ឡូនមានអាយុ៨ឆ្នាំ រស់នៅជាមួយម្ដាយតែមួយគត់ពីព្រោះគាត់កំព្រាឪពុក។ ឡូន ត្រូវបានចាត់ទុកជាប្រជាជនចាស់នៅពេលដែលរបបខ្មែរក្រហមបានចាប់ផ្ដើម ដោយសារតែគាត់រស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត។ គាត់ចូលជាកងទ័ពចល័តនៅពេលគាត់មានអាយុត្រឹមតែ៩ឆ្នាំ។ នៅពេលថ្ងៃកុមារានិងកុមារីធ្វើការជុំគ្នា និងញុំាំអាហាររួមគ្នា។ នៅពេលធ្វើការចប់...
ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ យាយ ពេជ្យ មានអាយុ៨៣ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពេជ្រ បានរៀបការតាំងពីមុនសម័យសាធារណរដ្ឋខ្មែរ។ នៅក្នុងរបបសាធារណរដ្ឋខ្មែរ មានការទម្លាក់គ្រាប់បែកដែលធ្វើឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិដូចជាកង់ និងម៉ូតូ។ ខ្មែរក្រហមបានវាយចូលមកក្នុងខេត្តសៀមរាបនៅឆ្នាំ១៩៧៣។ នៅពេលខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិ ពេជ្យមានអាយុ២៥ឆ្នាំ។ គាត់ត្រូវបានជម្លៀសទៅខេត្តកំពង់ចាមវិញដោយសារតែប្តីគាត់មានតួនាទីជាអ្នកបើកឡាននិងធ្វើឡានឲ្យទាហានខ្មែរក្រហមដែលមានឋានៈខ្ពស់។ ពេជ្រ មានប្អូនម្នាក់ដែលជាគ្រូបង្រៀន បន្ទាប់មកប្អូនរបស់ពេជ្រត្រូវបានគេយកទៅសម្លាប់។ ពេជ្រ ទទួលបានដំណឹងនេះពីអ្នកដែលបានឃើញទាហានខ្មែរក្រហមយកប្អូនគាត់ទៅសម្លាប់ផ្ទាល់។ ពេជ្រ ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍ដូចជា...
បរិភោគច្រើនចាប់យកទៅសម្លាប់
(សៀមរាប) ៖ ណំ ហ៊ាប មានអាយុ៨១ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧០ ហ៊ាប បានជួបប្រទះជាមួយនឹងការបាញ់ផ្លោងរវាងទាហានខ្មែរក្រហមនិងទាហានរបស់លុន នល់។ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកកាន់កាប់ប្រទេសកម្ពុជា ហ៊ាប មិនត្រូវបានចាត់ទុកជាប្រជាជនថ្មីនោះទេព្រោះគាត់បានរស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត ។ អង្គការតែងតែគម្រាមកំហែងដល់ប្រជាជនស្លូតត្រង់ដោយប្រើពាក្យថា៖ ជីករណ្ដៅនៅខាងមុខផ្ទះ ហើយយកទៅសម្លាប់នៅក្នុងរណ្ដៅនោះ។ លោកសង្ឃដែលប្រកាន់ភ្ជាប់ជាមួយនឹងព្រះធម៌ត្រូវបានចាប់យកមកផ្សឹក ហើយទៅធ្វើស្រែចម្ការដូចអ្នកដទៃទៀតដែរ។ ហ៊ាប មានតួនាទីជាអ្នកដាំបាយនៅក្នុងរោងចុងភៅរបស់អង្គការ។...

