ក្មេងកំព្រាដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ ទេព យាន អាយុ៦០ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ទេព យាន បានឈប់រៀនត្រឹមថ្នាក់ទី១២ បច្ចុប្បន្នថ្នាក់ទី១។ ដោយសារពេលនោះសាលាបានបិទទ្វារឈប់ដំណើរការប្រទេសមានសង្រ្គាម និងទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមរិក។ ពូ និងមីងរបស់ យាន បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកនាពេលនោះ។ នៅក្នុងរបបខ្មែរក្រហម...
ខ្ញុំមិនបានចូលរៀនដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ រាជ ដានី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ដានី ជាស្រ្តីមេម៉ាយ បន្ទាប់ពីប្តីឈ្មោះ កើត សាភឿន បានស្លាប់កាលពីជាង១០មុន ដោយសារជំងឺ។ ដានី បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា ពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់...
ក្នុងរបបខ្មែរក្រហមរស់មួយថ្ងៃគិតមួយថ្ងៃ
(ស្វាយរៀង) ៖ ឃួន សាវឿន មានអាយុ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវឿន មិនទទួលបានការសិក្សាអប់រំទេដោយសារតែគាត់កំព្រាឪពុកម្ដាយតាំងពីកុមារភាព ហើយត្រូវរស់នៅជាមួយពូ។ សាវឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានផ្តល់បទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា ការរស់នៅរបស់គាត់ និងបងស្រីក្នុងរបបនោះមានការលំបាកខ្លាំង រស់មួយថ្ងៃគិតមួយថ្ងៃ ដោយសារការជម្លៀសដោយបង្ខំ និងធ្វើការហួសកម្លាំង។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជំនៈលើរបប លន់ នល់ សាវឿន...
ប្រើមនុស្សឲ្យធ្វើការដូចសត្វធាតុ
(ស្វាយរៀង) ៖ គឹម ហឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៥៧ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម ហឿន និងសមាជិកគ្រួសាររួមមាន៖ ឪពុក ឈ្មោះ គឹម ជា និងម្ដាយ ឈ្មោះសាមុត ព្រមទាំងបងប្អូនប្រាំនាក់ ត្រូវបានជម្លៀសពីខេត្តស្វាយរៀងជាស្រុកកំណើតឲ្យទៅនៅខេត្តបាត់ដំបង។ នៅពេលដល់អ្នកលឿង ខេត្តព្រៃវែង ហឿន...
ខ្មែរក្រហមបានសម្លាប់បងប្អូន ទាំង១០នាក់របស់ខ្ញុំ
(ស្វាយរៀង) ៖ ទិត សាលី អាយុ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាលី មានបងប្អូនចំនួន១០នាក់ បានស្លាប់ក្នុងសម័យខ្មែរក្រហមទាំងអស់។ ក្នុងរបបខ្មែរក្រហម សាលី បានព្រាត់ពីគ្រួសារ ដោយត្រូវទៅរស់នៅក្នុងកងចល័ត។ ម្តាយរបស់គាត់រស់នៅក្នុងរោងបាយសហករណ៍។ ចំណែកឯកូនៗនៅជាមួយចាស់ៗក្នុងកងកុមារ។ ខ្មែរក្រហមបានបំបែកប្រជាជនឲ្យរស់នៅផ្សេងគ្នាតាមអាយុ និងកម្លាំង។ នៅក្នុងរបបខ្មែរក្រហម សាលី មិនបានដឹងពីសុខទុក្ខច្រើនពីសាច់ញាតិរបស់គាត់ទេ។ ទើបតែនៅក្រោយរបបខ្មែរក្រហម...
ខ្មែរក្រហមសម្លាប់បងប្រុសតែម្នាក់របស់ខ្ញុំ
(ស្វាយរៀង) ៖ គល់ ធុច ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានអាយុ៦៤ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ធុច រៀនបានថ្នាក់ទី៣ នាសម័យ លន់ នល់។ គាត់បានឈប់រៀននៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ដោយសារពេលនោះការរស់នៅលំបាកពេក គឺមានការទម្លាក់គ្រាប់បែកបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាមជាដើម។...
ជាងដំដែកសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អ៊ឹម សេក អាយុ៩៣ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សេក មានកូន៦នាក់ ស្រី៣នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម ២នាក់។ ក្នុងរបបខ្មែរក្រហម សេក ត្រូវបានជម្លៀសជាញឹកញាប់ៗពីឃុំមួយទៅមួយក្នុងខេត្តស្វាយរៀង បន្តដល់ស្រុកបាភ្នំ ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់។ ដោយសារ សេក ចេះជំនាញដំដែក...
តំបន់ភូមិភាគ២៤ ជាសមរភូមិខ្សែត្រៀមទី១
(ស្វាយរៀង) ៖ ទេព ទូច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៧៧ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៦៣ ទូច បានឈប់រៀន និងបានបួសជាព្រះសង្ឃ។ ក្រោយបួសបាន ១វស្សា ទូច បានចូលរៀនសារជាថ្មីនៅវត្តត្រពាំងព្រីងបានរយៈពេល១០ខែ ដើម្បីអាចប្រឡងធ្វើជាគ្រូបាននាសម័យនោះ។ ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ ទូច បានធ្វើជាគ្រូបង្រៀន។ ឆ្នាំ១៩៧០ ទូច...
ប្រធានកងនារីសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ផឹង ជូ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧៧ ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ជូ រៀន បានថ្នាក់ទី៨ នៅសម័យសង្គមរាស្រ្តនិយម។ នៅសម័យខ្មែរក្រហម ជូ រស់នៅស្រុករំដួល ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។ ជូ ធ្វើជាប្រធានកងនារីនៅសហករណ៍ កំពង់អំពិល ដោយមើលការខុសត្រូវ...
កម្មករឡឥដ្ឋខេត្តកំពង់ចាម
(ស្វាយរៀង) ៖ ម៉ៃ សុផាត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧៩ ឆ្នាំ រស់នៅភូមិកំពង់អំពិល ស្រុករំដួល ខេត្ត ស្វាយរៀង។ សុផាត រៀនបានថ្នាក់ទី៩ នៅសម័យសង្គមរាស្ដ្រនិយម។ នៅរបប លន់ នល់ សុផាត ឲ្យដឹងថាការរស់នៅ មានការពិបាកជាខ្លាំង ដោយសារតែមានការទម្លាក់គ្រាប់បែកជាញឹកញាប់ ដែលបានបំផ្លាញផ្ទះ សាលារៀន និងសម្លាប់មនុស្សយ៉ាងច្រើននៅខាងលិចផ្សារសំរោង។ នៅឆ្នាំ១៩៧៩...
កុមារធ្វើការហួសកម្លាំង និង រស់នៅឆ្ងាយពីឪពុកម្តាយ
(ស្វាយរៀង) ៖ ជូ សុខា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សុខា រៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា នៅសម័យ នល់ នល់ គាត់រស់នៅភ័យខ្លាចតែស្លាប់ដោយសារមានការទម្លាក់គ្រាប់បែក ប៉ុន្តែនៅពេលនោះ សុខា អាចរស់នៅជួបជុំជាមួយគ្រួសារបាន មានអាហារបរិភោគគ្រប់គ្រាន់ និងគ្មានការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ៗឡើយ។ ដោយសារប្រទេសមានសង្គ្រាម និងស្ថានភាពគ្រួសារ សុខា...

