អ្នកធ្វើជីលេខមួយសម័យខ្មែរក្រហម
មាស សុវ៉ាន់ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុវ៉ាន់ រស់នៅភូមិកំណើត។ ការរស់នៅមិនអាចជួបជុំគ្នាដូចរបប លន់ នល់ បានទៀតទេ។ គាត់ត្រូវរស់នៅនិងធ្វើការក្នុងកងចល័ត ចំណែកកូនៗ បង ប្អូន និងឪពុកម្តាយ ត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ទ្រព្យសម្បត្តិដែលមានក្នុងសម័យ លន់ នល់ ត្រូវបានអង្គការ ប្រមូលយកទៅរក្សាទុកនៅសហករណ៍។...
ខ្មែរក្រហមសម្លាប់មនុស្សច្រើនណាស់
(ក្រចេះ) ៖ ខាន សុភី ភេទស្រី មានអាយុ៦៧ឆ្នាំ មានបងប្អូនប្រាំនាក់ ស្លាប់បាត់បង់ជីវិតម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែល សុភី បានចងចាំមិនភ្លេចនោះគឺ មានប្រជាជនជាច្រើនដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៤ សុភី បានចេញពីផ្ទះរបស់គាត់ ទៅរស់នៅចម្ការកៅស៊ូ។ ពេលទៅដល់ទីនោះគាត់បានចូលធ្វើ និងចៀរជ័រកៅស៊ូ ព្រមទាំងបុកអង្ករ ជាមួយប្រជាជនឯទៀត។ គាត់ត្រូវក្រោកតាំងពីម៉ោងបីទាបភ្លឺ...
ខ្ញុំមិនហ៊ានខ្ជិល
(ក្រចេះ) ៖ ប្រាក់ សាន ភេទស្រី អាយុ៥៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅបច្ចុប្បន្ននៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ប្រាំពីរនាក់។ បងប្អូនរបស់គាត់ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម និងពីរនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ រឿងរ៉ាវដែលគាត់ចងចាំជាប់នៅក្នុងចិត្តតាំងពីរបបខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននោះគឺ អង្គការបានប្រើឲ្យគាត់ធ្វើការសឹងតែគ្មានពេលសម្រាក ដោយមិនគិតថា ពេលថ្ងៃ ឬពេលយប់ឡើយ។ គាត់ត្រូវចេញទៅធ្វើការចាប់តាំងពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំល្ងាចទើបបានត្រឡប់ទៅកន្លែងស្នាក់នៅ។ ថ្ងៃខ្លះទៀតអង្គការតម្រូវឲ្យគាត់ធ្វើការនៅពេលយប់បន្ថែមទៀតក៏មាន។ ថ្វីត្បិតតែធ្វើការសឹងតែគ្មានពេលសម្រាកក៏ពិតមែន តែគាត់មិនហ៊ានខ្ជិលច្រអូស ឬ...
ខោអាវមួយសម្រាប់ស្លៀកមួយឆ្នាំ
(ស្វាយរៀង) ៖ ស្រី ធឹម អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ធឹម និងគ្រួសារ រស់នៅស្រុកកំណើតបានជួបប្រទះហេតុការណ៍ការទម្លាក់គ្រាប់បែក និងអំពើអសន្តិសុខផ្សេងៗ។ ប្រជាជនរស់នៅទាំងភ័យខ្លាចគ្មានសេចក្តីសុខ។ ពេលយប់គ្រួសារ ធឹម និងប្រជាជនដទៃទៀត មានថ្ងៃខ្លះត្រូវទៅសម្រាន្តនៅក្នុងព្រៃ តាមវាលស្រែ ឬនៅក្នុងរណ្តៅត្រង់សេ ដែលជីកនៅឆ្ងាយៗពីផ្ទះដើម្បីសុវត្ថិភាពនិងគេចពីការទម្លាក់គ្រាប់បែក។...
ខ្មែរក្រហមចោទថា ខ្ញុំធ្វើពុតជាខ្ជិល
(ក្រចេះ) ៖ ទេស រ៉ាន ភេទស្រី អាយុ៦៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ប្រាំបីនាក់ ស្លាប់អស់បួននាក់ ប្អូនប្រុសម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម និងបីនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ នៅក្នុងរបបខ្មែរក្រហម រ៉ាន ជាប្រជាជនមូលដ្ឋាន ធ្វើការនៅកងចល័ត ធ្វើស្រែចម្ការ លើកទំនប់អូរបេង ទំនប់នៅឃុំកន្ទួត ព្រមទាំងទំនប់ច្រវាមួយទៀត និងបន្ទាប់មកទៀតគឺកាប់ប្រព័ន្ធភ្លឺស្រែ។ គាត់បាននិយាយថា...
ខ្មែរក្រហមប្រាប់ថាវៀតណាមនឹងវះពោះច្រកស្មៅ
(ក្រចេះ) ៖ យ៉ិន សុក អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលមានជីវិតពីរបបខ្មែរក្រហម រស់នៅថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សុក មានអាយុប្រហែលជាង ៣០ឆ្នាំ។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើជាគណៈក្រុមសាមគ្គី ដែលត្រូវគ្រប់គ្រងប្រជាជន១៧មេសា ប្រហែលជា៥០នាក់ ដែលជម្លៀសទៅពីភ្នំពេញ។ អង្គការបានបញ្ជាឲ្យគាត់ធ្វើប្រវត្តិរូបរបស់ប្រជាជន ដែលបានជម្លៀសពីភ្នំពេញទាំងអស់នោះ។ សុក បានបន្ថែមថា គាត់តែងតែស្មោះត្រង់...
ហូបតែបបរ
(ក្រចេះ) ៖ តៅ សៀកលាង ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៣ សៀកលាង មានតួនាទីជាគ្រូពេទ្យ។ ពេលដែលខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ គាត់ផ្លាស់មកធ្វើការនៅក្នុងការដ្ឋានវិញ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជាជិត២០ឆ្នាំ។ គាត់បាននិយាយថា នៅក្នុងមួយថ្ងៃៗ គាត់ធ្វើការមិនសូវមានពេលសម្រាកនោះទេ ពីព្រឹកព្រលឹមរហូតដល់យប់ មានពេលសម្រាកតែពេលហូបអាហារបន្តិចប៉ុណ្ណោះ។...
កូន និងប្តីស្លាប់ដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ ជេត សារ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉េត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានឆ្លងកាត់ទុក្ខលំបាក និងរឿងរ៉ាវឈឺចាប់ជាច្រើនតាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម។ ប្តីរបស់សារ៉េត ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់ថា បានចូលដៃជាមួយវៀតណាម។ ចំណែកកូនបានស្លាប់ដោយសារជំងឺកញ្ជ្រឹលគ្មានអ្នកមើលថែ និងគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ សារ៉េត បានរៀបរាប់ថា បន្ទាប់ពីរបប លន់ នល់...
រួចជីវិតដោយសារមានការអាណិតស្រលាញ់ពីកម្មាភិបាលខ្មែរក្រហម
គឹម ដន អាយុ ៦៩ឆ្នំា រស់នៅក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នាសម័យខ្មែរក្រហម ដន មានអាយុ១៨ឆ្នំា និងត្រូវបានខ្មែរក្រហមចូលកាន់កាប់ភូមិសំភិន នៃខេត្តក្រចេះក្នុងឆ្នំា១៩៧៥។ គ្រានោះ ដនចាប់ផ្តើមលើកទំនប់នៅព្រៃចាស់ និងហូបបាយរួម ធ្វើការរួមគ្នាជាសហករណ៍។ ក្នុងឆ្នំា១៩៧៦ ខ្មែរក្រហមបានជម្លៀស ដន ទៅស្រុកស្នួល និងត្រូវដំាអំពៅនៅចំការទំាងថ្ងៃទំាងយប់។ ក្រៅពីនេះ ដនត្រូវឲ្យបាយជ្រូកក្នុងមួយថ្ងៃ១០០ក្បាល។ រឿងរ៉ាវដែល...
អ្នកឡើងដើមត្នោត នៅក្នុងរបបខ្មែរក្រហម
ង៉ែត វុធ អាយុ ៨០ឆ្នំា រស់នៅក្នុងភូមិព្រែកល្វា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ វុធ បានរៀបការ និងមានកូនចំនួនពីររួចមកហើយក្នុងកំឡុងពេលប្រទេសស្ថិតក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ វុធ ជាប្រជាជនមូលដ្ឋានដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺស្រាប់ ត្រូវបានអង្គការបង្ខំឲ្យរែកដី និងគ្រប់គ្រងលើកងភ្ជួរ។ វុធ បានប្រាប់ថា ក្រោយពេលដែលខ្មែរក្រហមឲ្យធ្វើការបានមួយរយៈធំ អង្គការបានជម្លៀស វុធនិងប្រពន្ធកូនដោយថ្មើរជើងទៅខាងបសេដ្ឋក្នុងខេត្តកំពង់ស្ពឺវិញម្តង។ វុធ បានរំលឹកអនុស្សាវរីយ៍ឈឺចាប់ដោយនិយាយថា៖«កាលនោះខ្ញុំមិនមានអ្វីទេ មានតែបីកូនម្នាក់មួយឡើងភ្នំ ព្រោះគិតថាមិនមានអ្វីហូបសម្រាប់ខ្លួនឯងក៏បានដែរឲ្យតែកូនខ្ញុំបានរស់។» វុធ...
ខិតខំធ្វើការដើម្បីរស់រានមានជីវិត
ញៀន ខឿន អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិត្រពំាងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុនរបបកម្ពុជាប្រជាធិបតេយ្យ ខឿន បានរៀបការមានគ្រួសារ និងកូនៗចំនួនពីរនាក់។ ឆ្នំា១៩៧៥ ខឿន ត្រូវបានខ្មែរក្រហមជម្លៀសដោយថ្មើរជើង ពីភូមិរនះ ទៅភូមិត្រពំាងក្រសំាង ក្នុងខេត្តកំពង់ស្ពឺ និងចាប់ផ្តើមធ្វើការជាសហករណ៍។ ក្នុងសម័យខ្មែរក្រហម ក្រោយសម្រាលកូនបានបីខែ ខ្មែរក្រហមបានប្រើឲ្យ ខឿន រែកទឹកស្រោចដំណំាសម្រាប់ដំាបន្លែ។ បន្ទាប់មកទៀត...

